១.ភ្នំ១៥០០ ផ្លូវអន្ទង់អាំង

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ! – Knongsrok២.ជួរភ្នំក្រវាញ

តំបន់នេះបានភ្ជាប់មកជាមួយនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ធ្លាប់ជាបន្ទាយចុងក្រោយមួយសម្រាប់ទាហានខ្មែរក្រហម។ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដោយប៉ុល-ពតក្នុងឆ្នាំ ១៩៧៩ ទាហានជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ ដោយបន្តការប្រយុទ្ធរបស់ពួកគេជាមួយនឹងអ្នកស្រុកមិនប៉ុន្មាននាក់ដែលរស់នៅទីនោះ។តំបន់​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៥​លាន​នាក់ – Koh Santepheap Daily

៣.កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.អូរសោម

អូរសោម​ គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយ៍ភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ។អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់ការចំពោះអ្នកកាប់រានទន្ទ្រានដីព្រៃនៅតំបន់ អូរសោម - Khmerhome

៥.ទឹកធ្លាក់ច្រងល្អៀង

ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ៕