ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេសនិងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាម ដង ផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួសយក ទៅមូលដ្ឋានសុខា ភិបាល ឯក ជន។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយ លោល ម៉ម ប៊ុនហេង បានឱ្យដឹងថា មួយរយៈកាលកន្លងមកនេះ ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសារួចមកហើយ ដោយ មិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅ ដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូ ពេទ្យ ជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។

លោកថ្លែងបន្ដថា “ក្នុងន័យនេះ សូមឯកឧត្ដម លោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធាន ការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះទៅតាមបទបញ្ញាត្ដិជាធរមាននិងឈានទៅបិទមូលដ្ឋានសុខា ភិបាលឯកជន ទាំងឡាយណាដែលនៅតែបន្ដសហការជាមួយ ម្ចាស់រថយន្ដគិលាន សង្គ្រោះខុសច្បាប់ទាំងនោះ”។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី ក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋ បា ល រាជធានី-ខេត្ដពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថ កិច្ចរៀងៗ ខ្លួនៗឱ្យកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCfBRSqiiOKHxpV4_si0dNaM1S5KH07dKpGUMNLQiaB-sc6U_564s4HbPnxSFXuD3H-Y8S3BPxfY_fEjT5nZ4F9IXQKlKcWvM6ZxGHZcrl9ACbkq24xtzqC6TmckkqAjhPmVA70cuN88CCRjW4JzkG1-Vp_bhB9ck21wJfNXyU16nJ2yHjgom26VIZ/s1280/photo_2023-01-28_10-48-46.jpg