ប្រទេសថៃ ៖ ក្រៅពីអង្ករ និងទុរេន មានផលិតផលកសិកម្មមួយទៀតដែលប្រទេសថៃបាននាំចេញច្រើនបំផុតក្នុងពិភពលោក គឺពោត ។ នៅឆ្នាំ២០២៣នេះ ថៃបាននាំចេញពោតស្មើទឹកប្រាក់៦.៨០០លានបាត ។ ហេតុអ្វីបានថៃជាអ្នកនាំមុខទីផ្សារពោតក្នុងពិភពលោក ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyqhfp-wnTQl-OqYoEhsWOviLaRKgJkdmI64-Hlvl3AM5gZty6NNzyPbtiNGndWjhaW2pvv7r3iLbizFZ6Xrt6Ya4i70tH7wbQl1PjUuQfyZJk0Ugkr7_kBHDVYL7pqtVJvfu-nKpI27cJ_vWc8maAjk0sD1SomVU082lazIdTLXR6SM-ZLwqeTnL/s1280/photo_2023-01-28_15-46-08.jpg

ការនាំចេញពោតទូទាំងពិភពលោក យើងសង្កេតឃើញថា សហរដ្ឋអាមេរិក គឺជាអ្នកផលិត និងនាំចេញច្រើនបំផុតទូទាំងពិភពលោក ប៉ុន្តែពោតដែលអាមេរិកផលិត និងនាំចេញនោះ ភាគច្រើនជាពោតប្រើសម្រាប់ផលិតអាហារសត្វ ឬដើម្បីយកទៅផលិតអេតាណុល ប៉ុន្តែប្រទេសថៃបាននាំចេញពោតសម្រាប់មនុស្សទទួលទាន ។

ប្រទេសថៃជាអ្នកនាំចេញពោត ជាពិសេស ពូជ Seamay Sakkarata ច្រើនបំផុតក្នុងពិភពលោក ហើយទទួលបានពាននាំចេញអស់រយៈពេល១០ឆ្នាំ ។ ពោតប្រភេទនេះ ភាគច្រើនថៃបាននាំចេញដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក ខណៈថៃមានចំណុចខ្លាំងក្នុងការផលិត និងកែច្នៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3Co7LfWqc8ZtB1xJkjYYoV_bl3INvWFLHfN62jUZEVI8qiA-kUnexE_Xq-4Zg7nYoLAZ4KAdDIZVwPB4QnLSfVkrQxGB9cBZGP88w2RV-9rSYWRZdboHQBx4kqvWbPYnmKrapxML5EqUetgXCWXOwBfC-hy85F63vtaL2sWdVoYwGTJBMF-Yu4Wd/s1280/photo_2023-01-28_15-46-09.jpg

ថៃមានប្រៀបរឿងអាកាសធាតុសមស្របក្នុងការដុះដាំ ដូច្នេះ ថៃទទួលបានទិន្នផលពោតមានគុណភាព និងរសជាតិឆ្ងាញ់ជាងប្រទេសផ្សេងៗ ។ ប្រទេសថៃអាចដាំដុះពោតជាច្រើនដងក្នុង១ឆ្នាំ ខណៈគូប្រជែងអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ។ ទិន្នផលផលិត៦០% របស់ថៃ គឺមកពីភាគខាងជើង ហើយខេត្តដែលផលិតបានទិន្នផលច្រើនបំផុត គឺឈៀងម៉ៃ ឈៀងរ៉ៃ និងឡាំប៉ាង ។

នៅឆ្នាំ២០២១ បរិមាណការនាំចេញពោតទូទាំងពិភពលោក ស្មើ៨៨១.៩០០តោន ហើយមាន៣ប្រទេសបាននាំចេញច្រើនបំផុតគឺ ៖
-លេខ១ ប្រទេសថៃ ២០៧.៨០០តោន
-លេខ២ ប្រទេសហុងគ្រី ១៨៦.៩០០តោន
-លេខ៣ ប្រទេសបារាំង ១០៦.៥០០តោន

ក្នុងនោះប្រទេសដែលថៃបាននាំចេញពោតច្រើនបំផុត រួមមាន ជប៉ុន២២%, កូរ៉េខាងត្បូង១៥% និងតៃវ៉ាន់៩% ។Non-GMO Thailand Seed Canned Sweet Kernel Corn Golden Yellow Corn - China Canned Sweet Corn and Corn

ក្រុមហ៊ុននាំចេញពោតរបស់ថៃ រួមមាន ក្រុមហ៊ុន AgriPure Holding Public Company Limited (APURE) និងក្រុមហ៊ុន Sunsweet Public Company Limited (SUN) ។ ក្រុមហ៊ុនទាំងពីរនេះបាននាំចេញពោតកំប៉ុង និងពោតក្នុងថង់ប្លាស្ទិក ស្មើ៧០% នៃប្រាក់ចំណូលទាំងអស់ ។ លើសពីនេះ ក្រុមហ៊ុនទាំងពីរមានប្រាក់ចំណូលពីក្រៅប្រទេសប្រមាណ៨០% ដោយមានទីផ្សារធំៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ។

បើទោះជាថៃជាប់លេខ១ ក្នុងការនាំចេញពោតទៅក្រៅប្រទេសក្តី ប៉ុន្តែវាមានតម្លៃថោកជាងពោតរបស់ហុងគ្រី និងបារាំង ។ ថៃមានបរិមាណនាំចេញច្រើនជាងគេ ប៉ុន្តែតម្លៃនាំចេញត្រឹមតែ៦.៩១៧លានបាតប៉ុណ្ណោះ ។ ដូច្នេះ ពោតរបស់ថៃអាចលក់ដាច់ច្រើន ព្រោះមានតម្លៃថោកជាងគូប្រជែង ប៉ុន្តែថៃត្រូវកែលម្អផលិតផលបន្ថែមទៀត ដើម្បីបន្ថែមតម្លៃការនាំចេញឱ្យបានច្រើន ៕Thai Grilled Sweet Corn | Bangkok Thailand Street Food - YouTube

ប្រភព ៖ Longtunman