Home Blog Page 1872

ពលរដ្ឋអាមេរិករិះគន់ប្រធានាធិបតីអាមេរិករឿងបាឡុងរបស់ចិន

0

សហរដ្ឋអាមេរិក ៖ វាក្លាយជារឿងដែលពលរដ្ឋអាមេរិក និងសភាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្តល់បទសម្ភាសន៍ទៅកាន់កម្មវិធី Noticias Telemundo របស់ស្ថានីយទូរទស្សន៍ Telemundo ថា លោកមិនគិតថា បាឡុងរបស់ចិនដែលហោះនៅលើដែនអាកាសរបស់អាមេរិកនោះ ជាការគំរាមកំហែងដល់សន្តិសុខជាតិធ្ងន់ធ្ងរទេ ។

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ទៀតថា លោកគ្មានអារម្មណ៍សោកស្តាយទេ ដែលអាមេរិកមិនបានបាញ់ទម្លាក់បាឡុងឱ្យលឿនជាងនេះ ។ អ្នកវិភាគអន្តរជាតិគិតថា អាកប្បកិរិយារបស់មេដឹកនាំអាមេរិកនៅពេលនេះ គឺដើម្បីរក្សាសម្ព័ន្ធភាពរវាងអាមេរិក និងចិន មិនឱ្យមានស្ថានភាពតានតឹងកាន់តែខ្លាំងជាងនេះ ។There's Only One Thing to Call Biden's New Scandal: Political Malpractice |  The New Yorker

លោក ចូ បៃដិន ថ្លែងថា ៖ «បាឡុងនេះមិនបានគំរាមកំហែងដល់សន្តិសុខជាតិរបស់យើងធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែទោះយ៉ាងណា វាពិតជាបានរំលោភលើច្បាប់អន្តរជាតិ ព្រោះវាហោះចូលមកក្នុងដែនអាកាសរបស់អាមេរិក ហើយយើងមានសិទ្ធិធ្វើអ្វីក៏បានដែរទៅលើវា» ។

បើទោះជាការបំផ្លាញបាឡុងនេះបានធ្វើឡើងដោយរលូន ប៉ុន្តែបណ្តាសមាជិកសភាអាមេរិកយល់ឃើញថា លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចចិត្តយឺតយ៉ាវខ្លាំងពេក ក្នុងការចេញបញ្ជាបាញ់បំផ្លាញបាឡុងនេះ ។China's Spy Balloon May Wake the American Public Up

ទោះយ៉ាងណា លោក ចូ បៃដិន ឆ្លើយតបទៅវិញថា លោកដឹងច្បាស់ណាស់ពីការបារម្ភរឿងបាឡុងនេះ ប៉ុន្តែការបំផ្លាញបាឡុងអាចធ្វើឱ្យប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋអាមេរិកដែលនៅក្បែរនោះ ។ ដូច្នេះ អាជ្ញាធរចាំបាច់ត្រូវរង់ចាំពេលវេលាសមស្របសិនក្នុងការបាញ់កម្ទេចបាឡុង ។

លោក ចូ បៃដិន បន្ថែមថា ៖ «បាឡុងនេះមានទំហំធំណាស់ យើងមិនដឹងទេថា អ្វីនឹងកើតឡើងទេ បើវាធ្លាក់ចុះមកចំសាលារៀន ឬផ្ទះសម្បែងពលរដ្ឋនោះ ដូច្នេះ ខ្ញុំបានបញ្ជាឱ្យបាញ់វាតាមអ្វីដែលអាចធ្វើទៅបាន មានន័យថា ពួកគេត្រូវសម្រេចចិត្តយ៉ាងឆ្លាតវៃ ដោយត្រូវបាញ់ទម្លាក់វាឱ្យធ្លាក់ក្នុងទឹកមហាសមុទ្រ ។ បច្ចុប្បន្ននេះ ពួកគេកំពុងប្រមូលកម្ទេចកម្ទីបាឡុងឡើងមក ហើយគ្រប់យ៉ាងកំពុងដំណើរការបានល្អ» ៕U.S. briefed 40 nations on China spy balloon incident, diplomats and  official say | Reuters

ប្រភព ៖ beartaiBRIEF

ថៃ ប្រកាសដកខ្លួនចេញពីវិញ្ញាសា E-Sports នៅសុីហ្គេមកម្ពុជា

0

សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានប្រកាសថា ប្រទេសថៃនឹងមិនបញ្ជូនអត្តពលិកឆ្នើមទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឡើយក្នុងវិញ្ញា E-Sports លើហ្គេម Valorant។Valorant guide: 12 tips for beginners to get better

លោក Santi Lothong សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានបញ្ជាក់ថា ការសម្រេចមិនចូលរួមនេះ ដោយសារកម្ពុជា ទើបដាក់បញ្ចូលវិញ្ញាសា VALORANT ហេតុដូចនេះធ្វើឱ្យថៃពិបាករកក្រុមអត្តពលិកមកចូលរួម ហើយវាក៏ខុសពីច្បាប់របស់ថៃផងដែរ។4 eSports giants give the rundown on the future of the Thai arena |  Techsauce

បើតាមច្បាប់​អត្តពលិក​ថៃ បាន​កំណត់ថា ​ការ​ដាក់​បញ្ជី​ឈ្មោះ​អត្តពលិកត្រៀមប្រកួតសុីហ្គេម នឹងត្រូវធ្វើឡើងមុនកន្លះឆ្នាំ ​ដើម្បី​ពិនិត្យ​រាងកាយ និងសុខភាព​អត្តពលិក​។

 ក្រៅពីថៃ​ ក៏នៅមាន​សិង្ហបុរី និង​ប្រ៊ុយណេ ផងដែរដែលមិនបញ្ជូនអត្តពលិកមកចូលរួមលើវិញ្ញាសានេះ៕Valorant Mobile Beta: Will There be One?

ប្រភព៖ Valo2Asia

ពីទីក្រុងរងការទម្លាក់គ្រាប់បែកបរមាណូ ក្លាយជាទីក្រុងសុីវិល័យបំផុតមួយរបស់ជប៉ុន

0

ការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា(Hiroshima) និងណាហ្គាសាគី (Nagasaki) គឺជាការបំផ្ទុះគ្រាប់បែកបរមាណូចំនួនពីរលើកនៅថ្ងៃទី៦និង៩ ខែសីហា ឆ្នាំ១៩៤៥ ដោយសហរដ្ឋអាមេរិក។Hiroshima and Nagasaki bombings - ICAN

ការទម្លាក់គ្រាប់បែកទាំងពីរលើកនេះបានសម្លាប់មនុស្សចន្លោះពី ១២៩​ ០០០ទៅ ២២៦ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយវាក៏ជាសង្គ្រាមតែមួយគត់នៅលើលោកដែលឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។Hiroshima after 75 years: Why US bombed Hiroshima, and the impact on Japan  | Business Standard News

ក្រោយពីត្រូវគ្រាប់បែកបរមាណូ ជប៉ុនក៏បានសម្រេចចិត្តចុះចាញ់សង្គ្រាម។ លុះដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៤៥ ទីក្រុងហ៊ីរ៉ូស៊ីម៉ាត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Makurazaki (Typhoon Ida) ដែលបានសម្លាប់ និងរបួសមនុស្សជាង ៣០០០នាក់។  ស្ពានជាងពាក់កណ្តាលនៅក្នុងទីក្រុងត្រូវបានបំផ្លាញ រួមជាមួយនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ និងផ្លូវដែក ដែលធ្វើឱ្យទីក្រុងកាន់តែបំផ្លិចបំផ្លាញ។Hiroshima Atomic Bomb Dome | Travel Japan (Japan National Tourism  Organization)

លុះដល់ឆ្នាំ ១៩៤៩ ទីកន្លែងដែលត្រូវគ្រាប់បរមាណូនោះ បានក្លាយជាឧទ្យានជាតិ ដ៏ល្បីលើពិភពលោក ដែលមានឈ្មោះថា Atomic Dome។ នៅឆ្នាំដដែល ទីក្រុងហ៊ីរ៉ូស៊ីម៉ាត្រូវបានប្រកាសថាជាទីក្រុងសន្តិភាពដោយសភាជប៉ុន។Visit Atomic Bomb Dome in Hiroshima City Centre | Expedia

ចាប់តាំងពីក្លាយជាទីក្រុងសន្តិភាពមក រដ្ឋាភិបាលជប៉ុនបានអភិវឌ្ឍន៍ទីក្រុងនេះ ឱ្យល្អប្រសើឡើងវិញ ដោយបានក្លាយជាទីក្រុងទំនើប និងសុីវិល័យជាងគេទី៤ នៅក្នុងប្រទេសជប៉ុន។

នៅថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៦ បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលបានទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់តាំងពីការទម្លាក់គ្រាប់បែកបរមាណូ៕Obama becomes 1st sitting US president to visit Hiroshima

កូរ៉េខាងជើងបង្អួតកាំជ្រួចក្នុងគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ព

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ព្រមទាំងភរិយា (រីសូលជូ) និងកូនស្រី (គីម ជូអេ) បានចូលរួមទស្សនាការដង្ហែរក្បួនកាំជ្រួច និងអាវុធថ្មីៗ ដើម្បីបង្ហាញពីសក្តានុពលកងទ័ពក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅទីលានគីម អ៊ីលស៊ុង ទីក្រុងព្យុងយ៉ាង ។North Korea shows off record number of ICBMs at military parade - UPI.com

អ្នកវិភាគផ្នែកសន្តិសុខជឿថា កាំជ្រួច១ក្នុងចំណោមកាំជ្រួចទាំងអស់ដែលបានបង្ហាញនេះ គឺជាកាំជ្រួចបាញ់ឆ្លងទ្វីប ដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទថ្មីរបស់កងទ័ពកូរ៉េខាងជើង ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA និយាយថា ក្បួនដង្ហែរអាវុធលើកនេះ នឹងធ្វើឱ្យទូទាំងពិភពលោកមើលឃើញពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការទប់ទល់ជាមួយសត្រូវ ករណីមានការប្រឈមមុខគ្នាកើតឡើង ព្រមទាំងការអភិវឌ្ឍឈានទៅមុខមិនឈប់ឈរដើម្បីរក្សាឋានៈជាប្រទេសនុយក្លេអ៊ែរបន្តទៀត ។North Korea unveils apparent new ICBM in nighttime military parade | The  Japan Times

ក្រៅពីនេះ សារព័ត៌មានដែលតាមដានពីសភាពការណ៍នៅកូរ៉េខាងជើង គឺ NK News បញ្ជាក់ថា ក្រៅពីកាំជ្រួចឆ្លងទ្វីបដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទថ្មីហើយនោះ កូរ៉េខាងជើងនៅមានកាំជ្រួចឆ្លងទ្វីបប្រភេទ Hwasong-17 យ៉ាងតិចចំនួន១១ទៀត ដែលបានបង្ហាញក្នុងក្បួនដង្ហែរនេះ ហើយមានតែកាំជ្រួច៤ប៉ុណ្ណោះដែលធ្លាប់បង្ហាញរួចមកហើយកាលពីឆ្នាំ២០២០ ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា ការផលិតកាំជ្រួច និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតទំហំធំរបស់កូរ៉េខាងជើងកំពុងតែដំណើរការយ៉ាងដោយរលូន ។Anniversary: ​​North Korea demonstrates strength with military parade -  News in Germany

ពិធីដង្ហែរក្បួនរបស់កងទ័ពកូរ៉េខាងជើង គឺជាទីចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក រួមទាំងសារព័ត៌មានបរទេសផងដែរ ។ តើអាចទៅរួចទេដែលថា កូរ៉េខាងជើងនឹងយកអាវុធថ្មីៗទាំងនេះទៅសាកល្បង ឬប្រើប្រាស់ពិតប្រាកដនាពេលអនាគត ព្រោះវានឹងបំផ្លាញសន្តិសុខពិភពលោក ជាពិសេស នៅតំបន់ឧបទ្វីបកូរ៉េ ៕

ប្រភព ៖ thestandard

Yahoo កាត់បន្ថយបុគ្គលិកដើម្បីវិនិយោគការផ្សាយពាណិជ្ជកម្មឌីជីថល

0

Yahoo ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធើរណេតធំមួយរបស់អាមេរិក បាននិយាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ថា ក្រុមហ៊ុនដាក់ផែនការកាត់បន្ថយបុគ្គលិកជាង២០% នៃចំនួនបុគ្គលិកទាំងអស់ ឬស្មើប្រមាណ១.៦០០នាក់ ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធសំខាន់ខាងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ។

តាមរបាយការណ៍បញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនឹងធ្វើឱ្យប៉ះពាល់៥០% នៃបុគ្គលិកធ្វើការផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មនៅចុងឆ្នាំ២០២៣ រួមទាំងបុគ្គលិកប្រមាណ១.០០០នាក់ក្នុងសប្តាហ៍នេះ ។ បច្ចុប្បន្ន Yahoo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Apollo Global Management ដែលក្រុមហ៊ុននេះបានទិញយក Yahoo តាំងពីឆ្នាំ២០២០ ក្នុងទឹកប្រាក់៥.០០០លានដុល្លារអាមេរិក ។Yahoo Headquarters – Headism

Yahoo បញ្ជាក់ថា ផែនការកាត់បន្ថយចំនួនបុគ្គលិកលើកនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាចផ្តោតទៅលើការវិនិយោគអាជីវកម្មផ្សាយពាណិជ្ជកម្ម ឬហៅថា DSP (Demand-Side Platform) កាន់តែច្រើន ដើម្បីប្រកួតប្រជែងការផ្សាយពាណិជ្ជកម្ម ស្របពេលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានកាត់បន្ថយការផ្សាយរបស់ខ្លួន ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ជាប្រវត្តិសាស្ត្រ និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ដោយសារវិបត្តិសេដ្ឋកិច្ច ។

ពេលនេះ ក្រុមហ៊ុនផ្តោតលើ Yahoo Advertising Group ដោយនឹងកាត់បន្ថយបុគ្គលិកផ្នែក Yahoo for Business ចំនួន៥០% នៅត្រឹមចុងឆ្នាំ២០២៣ ។ លើសពីនេះ Yahoo នឹងផ្តោតលើអាជីវកម្ម (Taboola) ក្រុមហ៊ុនផ្នែកផ្សាយពាណិជ្ជកម្មឌីជីថល ដែលជាដៃគូយូរមកហើយរយៈពេល៣០ឆ្នាំ ដើម្បីអភិវឌ្ឍន៍សេវាកម្មផ្សាយពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ។CEO Marissa Mayer và câu chuyện tiền lương tại Yahoo

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Goldman Sachs និង Alphabet, Inc. ក៏បានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ផងដែរ ដើម្បីទប់ទល់នឹងឧបសគ្គដែលបណ្តាលមកពីអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង ៕

ប្រភព ៖ The Better

ថៃពង្រឹងគុណភាពផ្លែទុរេនឱ្យត្រូវស្តង់ដារសម្រាប់ការនាំចេញ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ អ្នកនាង រ៉ាជឆៈដា ថាណាឌីរិច អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បង្ហាញថា ផ្លែឈើរបស់ថៃបានបង្កើតប្រាក់ចំណូលខ្ពស់សម្រាប់ប្រទេស ខណៈថៃបាននាំចេញផ្លែឈើមានគុណភាពល្អ និងមានស្តង់ដារទៅក្រៅប្រទេស ជាពិសេស គេចាត់ទុកថា ទុរេនជាស្តេចផ្លែឈើ ដែលថៃបានទទួលចំណូលរាប់លានបាតក្នុង១ឆ្នាំពីការនាំចេញ ។ គេមានគម្រោងដឹកជញ្ជូនទិន្នផលមកកាន់ទីផ្សារជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែសីហា ឆ្នាំ២០២៣ ។Durian is Thailand's top export earner, outranking rice and rubber | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and

ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះបញ្ជីទុរេននៅខេត្តយ៉ាឡា គឺជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ខេត្តយ៉ាឡា ។ បច្ចុប្បន្ន ទុរេនក្នុងខេត្តយ៉ាឡាមានតម្លៃខ្ពស់ គឺ១៩០បាត/១គីឡូក្រាម និងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋយ៉ាឡាចំនួន២.៨០០លានបាត/១ឆ្នាំ ។

អ្នកនាង រ៉ាជឆៈដា បន្តថា ក្រសួងកសិកម្មបានត្រៀមផែនការដោះស្រាយបញ្ហាទុរេនជាប្រព័ន្ធ ចាប់ពីដំណាក់កាលថែទាំក្នុងពេលដាំដុះ រហូតដល់ការប្រមូលផលទុរេនលក់ ។ កន្លងមក ប្រទេសថៃតែងជួបបញ្ហាមានអ្នកលួចលក់ទុរេនខ្ចី ហេតុនេះ ដើម្បីដោះស្រាយបញ្ហាយូរអង្វែង លោក ឆ្លឺមឆៃ ស្រីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាឱ្យរៀបចំប្រព័ន្ធការងារសកម្ម តាមរយៈក្រុមការងារដោះស្រាយបញ្ហាទុរេនខូចគុណភាព និងសិទ្ធិទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អរបស់កសិករសម្រាប់នាំចេញទុរេន ហើយក្រុមការងារនឹងរៀបចំផែនការទប់ទល់នឹងការប្រកួតប្រជែងនាំចេញទុរេនរបស់ប្រទេសជិតខាងផងដែរ ។China's taste for Thai durians undiminished by coronavirus - Nikkei Asia

អ្នកនាង រ៉ាជឆៈដា បន្ថែមថា លោក ឆ្លឺមឆៃ ក៏បានចាត់ឱ្យនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារ បង្កើតទីកន្លែងពិនិត្យមើលគុណភាពទុរេនចំនួន៥ខេត្តដូចជា ចន្ទបុរី ត្រាត រ៉ក់យ៉ង ឈុមផន និងនគររាជសីមា ។ នាយកដ្ឋានកសិកម្មមានតួនាទីពិនិត្យមើលការវេចខ្ចប់ ដោយត្រូវមានវិញ្ញាបនបត្របញ្ជាក់ពីទម្ងន់សាច់ទុរេន ។ ការពិនិត្យទាំងអស់នេះហើយធ្វើឱ្យទុរេនថៃមានគុណភាពល្អជាងប្រទេសដទៃ ។

លើសពីនេះ អ្នកនាង រ៉ាជឆៈដា បានសំណូមពរថា សុំតែម្យ៉ាងទៅកាន់កសិករ កុំបេះទុរេនខ្ចីលក់ ។ នាយកដ្ឋានបានកំណត់កាលបរិច្ឆេទប្រមូលផលទុរេនដូចជា ទុរេនពូជក្រាឌុម និងភួងម៉ានី ប្រមូលផលនៅថ្ងៃទី១០ ខែមីនា, ពូជឆៈនី ប្រមូលផលថ្ងៃទី២០ ខែមីនា និងពូជមន់ថង ប្រមូលផលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។ អ្នកនាងថ្លែងថា ៖ «សូមការសហការពីកសិករទាំងអស់ បើប្រមូលផលមុនថ្ងៃប្រកាស ចូរយកទុរេនខ្ចីបំផុតមកបង្ហាញមន្ត្រីកសិកម្មនៅការិយាល័យកសិកម្មស្រុកពិនិត្យសិន ដើម្បីចេញវិញ្ញាបនបត្រភ្ជាប់ជាមួយឡានដឹកជញ្ជូនទុរេន និងយកទៅលក់តាមរោងចក្រវេចខ្ចប់» ៕King of fruit exports: Thailand retains position as largest durian exporter

ប្រភព ៖ newpapertoday

ច្បាស់ការ! ថៃ នឹងមិនចូលរួមប្រកួតគុនខ្មែរ និងពិន័យប្រទេសណាដែលចូលរួមវិញ្ញាសារនេះនៅសុីហ្គេម

0

ប្រធានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IFMA) បានធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយ ដោយប្រកាសថាមិន​​ចូល​រួម​ប្រកួតវិញ្ញាសារ “គុន​ខ្មែរ​“ នៅ​ស៊ីហ្គេមដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ។

IFMA ក៏បានផ្ញើសេចក្តីជូនដំណឹងដល់៦ប្រទេសដែលជាសមាជិករួចហើយ​មាន​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និង​ថៃ បើ​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម “គុន​ខ្មែរ​“ នឹង​មាន​ការ​ពិន័យ​ហាម​មិន​ឱ្យចូល​រួម​ក្នុង​ការ​ប្រកួត ឬសកម្មភាពរបស់ IFMA យ៉ាងហោចណាស់ក្នុងរយៈពេល១-២ឆ្នាំថែមទៀតផងដែរ។

តាមពិតទៅភាគីថៃ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផងមួយគឺពួកគេជាអ្នកស្រលាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ។

ដោយឡែកខាង កម្ពុជាប្រកាន់ជំហរក្នុងការប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា៕

ប្រភព៖ Phuket News

អ្នកភូមិផងរបងជាងមួយយើង ដាក់គោលដាក់យកមេដាយមាស១០០គ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣

0

វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ ត្រូវដណ្ដើមឱ្យបានមេដាយមាស ចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។

ខណៈពេលដែលគោលដៅនេះ មើលទៅហាក់បីដូចជាខ្ពស់ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វាគ្រាន់តែជាចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយសារតែចំនួនប្រភេទកីឡាតិចជាងអត្តពលិកវៀតណាមដែលនឹងចូលរួមលើកនេះ ដ្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង, ជិះទូកកាណូ, គូរ៉ាស (Kurash) និងកីឡាកាយវប្បកម្ម ពុំត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាឡើយ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong៖ “យើងស្ថិតនៅក្រោមសម្ពាធខ្ពស់នៅមុនស៊ីហ្គេម លើកទី៣២ ពីព្រោះយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយទទួលបានមេដាយមាស ចំនួន ២០៥គ្រឿង និងតំណែងកំពូលតារាង។យើងបានរៀបចំយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ហើយរីករាយនឹងគុណសម្បត្តិនេះ រួមជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួលផ្សេងទៀត ដែលល្អជាងការប្រកួតនាពេលខាងមុខ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានបញ្ចេញច្បាប់ ដែលកាត់បន្ថយប្រភេទកីឡាខ្លាំងៗរបស់យើង និងកាត់បន្ថយវិញ្ញាសាជាច្រើន។ វានាំទៅរកគម្លាតសមិទ្ធិផលដ៏ធំមួយរវាងហ្គេមទាំង២ សម្រាប់ក្រុមវៀតណាម”។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕

ឃាត់ខ្លួនជនសង្ស័យពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ

0

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។

ជនសង្ស័យមានឈ្មោះ យក់ សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្ហាត់នៅក្នុងសមាគមន៍ជួយ ជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លុះនៅវេលាម៉ោង១៥:០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្ត បានចុះនៅចំណុចសមាគមន៍ ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCfP9jpqCuSXpywcWdxYfyIO_5trLPrEP9n7OOJvdDcphb7Eh08h4QVBvpuH4El76tnQd-rBhPHbNQ4ciczy4oiJd6HiryXgvtidPXzvQlE2ztaxcKct-fCzvyzllssUtrDoMaSt3Y-jQveNYWmzWauliMZb_MiNLfzdgU93X_qE8OFlHOgZhhe-Q/s1280/photo_2023-02-10_09-49-14.jpg

ជនសង្ស័យទាំង៥នាក់មានឈ្មោះរួមមាន៖
១- ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ
២- ឈ្មោះ អឿន អាន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី
៣- ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
៤- ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង
៥- ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។

វត្ថុតាងដែលចាប់យករួមមាន៖ ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ, ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១, ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២, ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ , រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកំពុងអនុវត្តនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHigLyyzexq3QOjULnhAQ5mM1kCjmL7ZOtFGrhTb8y0ritRYkskwYme69VR2jbRkvWMdV2jI6XEJ2kKKQhrSMNNJa_1GKbQCFQUlJBl1xK6oo4BY_CrUsT42Fk_O4FtbsSzARC4boFycKsnxXFlmFkQixslKW5oyoWCHFeiM_ENhJmzRnxAQ1pqga/s1280/photo_2023-02-10_09-49-15.jpg

អាមេរិកបញ្ជាក់ថា បាឡុងរបស់ចិនពិតជាបាឡុងស៊ើបការណ៍

0

សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បាឡុងចិនដែលត្រូវអាមេរិកប្រើយន្តហោះបាញ់ធ្លាក់នៅលើដែនសមុទ្ររបស់អាមេរិកនោះ គឺជាបាឡុងប្រើសម្រាប់ធ្វើចារកម្មយ៉ាងពិតប្រាកដ វាមិនមែនជាបាឡុងពិនិត្យមើលអាកាសធាតុតាមចិនប្រាប់នោះទេ ។

មន្ត្រីក្រសួងការបរទេសអាមេរិកបានប្រកាសព័ត៌មានលើការពិនិត្យរូបថតពីយន្តហោះ U2 ជាយន្តហោះស៊ើបការណ៍របស់អាមេរិក ដែលអាចហោះហើរបានក្នុងកម្ពស់ជាង២១.០០០ម៉ែត្រឃើញថា បាឡុងរបស់ចិនដែលត្រូវយន្តហោះចម្បាំងអាមេរិកបាញ់ធ្លាក់នៅលើមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកនោះ គឺជាបាឡុងដែលប្រើសម្រាប់ស៊ើបការណ៍យ៉ាងពិតប្រាកដ មិនមែនជាបាឡុងប្រមូលព័ត៌មានពីអាកាសធាតុតាមរដ្ឋាភិបាលចិនអះអាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPmlbGZOm71wyRQ03T2pAKGsw6eGaE-45CFeloPYCe2MzN_xCER0XgeH6DObqhnu_rF7HLE-NmJTGmj5edcqEGj9ncRJ9kJXRWUSOeCvatnFwHzDloo49iS-1K2sP6XbPDomP7X9928VGvVH8RoYS_u0gN1ztWXDoCnadGVAPTLTK4hfJ1nj2ZEc4/s1280/photo_2023-02-10_14-08-39.jpg

រូបភាពពីយន្តហោះ U2 បង្ហាញឱ្យឃើញថា បាឡុងនេះមានដាក់អង់ទែនជាច្រើនកន្លែងសម្រាប់ទំនាក់ទំនងគ្នាឆ្លងទ្វីប ។ លើសពីនេះ វាមានផ្ទាំងសូឡាទំហំធំមួយសម្រាប់ស្រូបពន្លឺព្រះអាទិត្យ ជាមួយនឹងប្រព័ន្ធប្រមូលទិន្នន័យជាច្រើនទៀតនៅផ្នែកខាងក្នុង ។ អាមេរិកជឿជាក់ថា វាជាបាឡុងមួយក្នុងចំណោមបាឡុងជាច្រើនទៀតរបស់កងទ័ពចិន ដែលបានបញ្ជូនទៅស៊ើបការណ៍នៅតាមប្រទេសចំនួន៤០ និង៥ទ្វីប ។

ទោះយ៉ាងណា ភ្នាក់ងារស៊ើបអង្កេតកណ្តាលរបស់អាមេរិកដែលបំពេញតួនាទីពិនិត្យកម្ទេចបាឡុងបង្ហាញថា ពេលនេះ គេរកឃើញកម្ទេចកម្ទីបាឡុងតែបន្តិចប៉ុណ្ណោះ និងយកមកពិនិត្យ ។ ចំណែកកម្ទេចបាឡុងផ្នែកសំខាន់នោះ នៅតែស្ថិតក្រោមសមុទ្រមានជម្រៅប្រមាណ១៤ម៉ែត្រ ហើយដោយសារអាកាសធាតុមិនអំណោយផល ធ្វើឱ្យពួកគេប្រមូលកម្ទេចបាឡុងយ៉ាងពិបាក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuih8lTeif6eRNA-z5EX59fFtvI0_3WDrd1KjvY47J4OyHt-Jgzidoa2TJsqY0hcMubzvQyAyEAf9JVxmw2QMuA2oBT1jkcnvz1rOKuzxrAM12FN1loNyVeDfqae_KqTwWc-d7gk6fKbBfx6YFOFaYQcu-gmqb7kR1jxVhn1p2MRHxoxBopzHiK2Hw/s1280/photo_2023-02-10_14-08-37.jpg ប្រភព ៖ NationWorldNews