ប្រធានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IFMA) បានធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយ ដោយប្រកាសថាមិន​​ចូល​រួម​ប្រកួតវិញ្ញាសារ “គុន​ខ្មែរ​“ នៅ​ស៊ីហ្គេមដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ។

IFMA ក៏បានផ្ញើសេចក្តីជូនដំណឹងដល់៦ប្រទេសដែលជាសមាជិករួចហើយ​មាន​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និង​ថៃ បើ​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម “គុន​ខ្មែរ​“ នឹង​មាន​ការ​ពិន័យ​ហាម​មិន​ឱ្យចូល​រួម​ក្នុង​ការ​ប្រកួត ឬសកម្មភាពរបស់ IFMA យ៉ាងហោចណាស់ក្នុងរយៈពេល១-២ឆ្នាំថែមទៀតផងដែរ។

តាមពិតទៅភាគីថៃ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផងមួយគឺពួកគេជាអ្នកស្រលាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ។

ដោយឡែកខាង កម្ពុជាប្រកាន់ជំហរក្នុងការប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា៕

ប្រភព៖ Phuket News