សហរដ្ឋអាមេរិក ៖ វាក្លាយជារឿងដែលពលរដ្ឋអាមេរិក និងសភាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្តល់បទសម្ភាសន៍ទៅកាន់កម្មវិធី Noticias Telemundo របស់ស្ថានីយទូរទស្សន៍ Telemundo ថា លោកមិនគិតថា បាឡុងរបស់ចិនដែលហោះនៅលើដែនអាកាសរបស់អាមេរិកនោះ ជាការគំរាមកំហែងដល់សន្តិសុខជាតិធ្ងន់ធ្ងរទេ ។

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ទៀតថា លោកគ្មានអារម្មណ៍សោកស្តាយទេ ដែលអាមេរិកមិនបានបាញ់ទម្លាក់បាឡុងឱ្យលឿនជាងនេះ ។ អ្នកវិភាគអន្តរជាតិគិតថា អាកប្បកិរិយារបស់មេដឹកនាំអាមេរិកនៅពេលនេះ គឺដើម្បីរក្សាសម្ព័ន្ធភាពរវាងអាមេរិក និងចិន មិនឱ្យមានស្ថានភាពតានតឹងកាន់តែខ្លាំងជាងនេះ ។There's Only One Thing to Call Biden's New Scandal: Political Malpractice |  The New Yorker

លោក ចូ បៃដិន ថ្លែងថា ៖ «បាឡុងនេះមិនបានគំរាមកំហែងដល់សន្តិសុខជាតិរបស់យើងធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែទោះយ៉ាងណា វាពិតជាបានរំលោភលើច្បាប់អន្តរជាតិ ព្រោះវាហោះចូលមកក្នុងដែនអាកាសរបស់អាមេរិក ហើយយើងមានសិទ្ធិធ្វើអ្វីក៏បានដែរទៅលើវា» ។

បើទោះជាការបំផ្លាញបាឡុងនេះបានធ្វើឡើងដោយរលូន ប៉ុន្តែបណ្តាសមាជិកសភាអាមេរិកយល់ឃើញថា លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចចិត្តយឺតយ៉ាវខ្លាំងពេក ក្នុងការចេញបញ្ជាបាញ់បំផ្លាញបាឡុងនេះ ។China's Spy Balloon May Wake the American Public Up

ទោះយ៉ាងណា លោក ចូ បៃដិន ឆ្លើយតបទៅវិញថា លោកដឹងច្បាស់ណាស់ពីការបារម្ភរឿងបាឡុងនេះ ប៉ុន្តែការបំផ្លាញបាឡុងអាចធ្វើឱ្យប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋអាមេរិកដែលនៅក្បែរនោះ ។ ដូច្នេះ អាជ្ញាធរចាំបាច់ត្រូវរង់ចាំពេលវេលាសមស្របសិនក្នុងការបាញ់កម្ទេចបាឡុង ។

លោក ចូ បៃដិន បន្ថែមថា ៖ «បាឡុងនេះមានទំហំធំណាស់ យើងមិនដឹងទេថា អ្វីនឹងកើតឡើងទេ បើវាធ្លាក់ចុះមកចំសាលារៀន ឬផ្ទះសម្បែងពលរដ្ឋនោះ ដូច្នេះ ខ្ញុំបានបញ្ជាឱ្យបាញ់វាតាមអ្វីដែលអាចធ្វើទៅបាន មានន័យថា ពួកគេត្រូវសម្រេចចិត្តយ៉ាងឆ្លាតវៃ ដោយត្រូវបាញ់ទម្លាក់វាឱ្យធ្លាក់ក្នុងទឹកមហាសមុទ្រ ។ បច្ចុប្បន្ននេះ ពួកគេកំពុងប្រមូលកម្ទេចកម្ទីបាឡុងឡើងមក ហើយគ្រប់យ៉ាងកំពុងដំណើរការបានល្អ» ៕U.S. briefed 40 nations on China spy balloon incident, diplomats and  official say | Reuters

ប្រភព ៖ beartaiBRIEF