សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បាឡុងចិនដែលត្រូវអាមេរិកប្រើយន្តហោះបាញ់ធ្លាក់នៅលើដែនសមុទ្ររបស់អាមេរិកនោះ គឺជាបាឡុងប្រើសម្រាប់ធ្វើចារកម្មយ៉ាងពិតប្រាកដ វាមិនមែនជាបាឡុងពិនិត្យមើលអាកាសធាតុតាមចិនប្រាប់នោះទេ ។

មន្ត្រីក្រសួងការបរទេសអាមេរិកបានប្រកាសព័ត៌មានលើការពិនិត្យរូបថតពីយន្តហោះ U2 ជាយន្តហោះស៊ើបការណ៍របស់អាមេរិក ដែលអាចហោះហើរបានក្នុងកម្ពស់ជាង២១.០០០ម៉ែត្រឃើញថា បាឡុងរបស់ចិនដែលត្រូវយន្តហោះចម្បាំងអាមេរិកបាញ់ធ្លាក់នៅលើមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកនោះ គឺជាបាឡុងដែលប្រើសម្រាប់ស៊ើបការណ៍យ៉ាងពិតប្រាកដ មិនមែនជាបាឡុងប្រមូលព័ត៌មានពីអាកាសធាតុតាមរដ្ឋាភិបាលចិនអះអាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPmlbGZOm71wyRQ03T2pAKGsw6eGaE-45CFeloPYCe2MzN_xCER0XgeH6DObqhnu_rF7HLE-NmJTGmj5edcqEGj9ncRJ9kJXRWUSOeCvatnFwHzDloo49iS-1K2sP6XbPDomP7X9928VGvVH8RoYS_u0gN1ztWXDoCnadGVAPTLTK4hfJ1nj2ZEc4/s1280/photo_2023-02-10_14-08-39.jpg

រូបភាពពីយន្តហោះ U2 បង្ហាញឱ្យឃើញថា បាឡុងនេះមានដាក់អង់ទែនជាច្រើនកន្លែងសម្រាប់ទំនាក់ទំនងគ្នាឆ្លងទ្វីប ។ លើសពីនេះ វាមានផ្ទាំងសូឡាទំហំធំមួយសម្រាប់ស្រូបពន្លឺព្រះអាទិត្យ ជាមួយនឹងប្រព័ន្ធប្រមូលទិន្នន័យជាច្រើនទៀតនៅផ្នែកខាងក្នុង ។ អាមេរិកជឿជាក់ថា វាជាបាឡុងមួយក្នុងចំណោមបាឡុងជាច្រើនទៀតរបស់កងទ័ពចិន ដែលបានបញ្ជូនទៅស៊ើបការណ៍នៅតាមប្រទេសចំនួន៤០ និង៥ទ្វីប ។

ទោះយ៉ាងណា ភ្នាក់ងារស៊ើបអង្កេតកណ្តាលរបស់អាមេរិកដែលបំពេញតួនាទីពិនិត្យកម្ទេចបាឡុងបង្ហាញថា ពេលនេះ គេរកឃើញកម្ទេចកម្ទីបាឡុងតែបន្តិចប៉ុណ្ណោះ និងយកមកពិនិត្យ ។ ចំណែកកម្ទេចបាឡុងផ្នែកសំខាន់នោះ នៅតែស្ថិតក្រោមសមុទ្រមានជម្រៅប្រមាណ១៤ម៉ែត្រ ហើយដោយសារអាកាសធាតុមិនអំណោយផល ធ្វើឱ្យពួកគេប្រមូលកម្ទេចបាឡុងយ៉ាងពិបាក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuih8lTeif6eRNA-z5EX59fFtvI0_3WDrd1KjvY47J4OyHt-Jgzidoa2TJsqY0hcMubzvQyAyEAf9JVxmw2QMuA2oBT1jkcnvz1rOKuzxrAM12FN1loNyVeDfqae_KqTwWc-d7gk6fKbBfx6YFOFaYQcu-gmqb7kR1jxVhn1p2MRHxoxBopzHiK2Hw/s1280/photo_2023-02-10_14-08-37.jpg ប្រភព ៖ NationWorldNews