Home Blog Page 1869

រកឃើញក្រុមដំណាងកម្ពុជាក្នុងវិញ្ញាសា AK2 online សម្រាប់សុីហ្គេម ២០២២៣

0

ក្រុម One Last Time បានក្លាយជាក្រុមតំណាងកីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសា AK2 សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីពួកគេដណ្ដើមបានជើងឯកថ្នាក់ជាតិ AK2 League 2022 ដោយបានយកឈ្នះក្រុម JET-II ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយជោគជ័យនេះ លោក ឈុន ហាំងជ័រ ហៅ Sento គ្រូបង្វឹកក្រុមជើងឯកខាងលើ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ដែលកូនក្រុមរបស់ខ្លួនធ្វើបានយ៉ាងល្អ ដោយមិនស្គាល់ការចាញ់ម្ដងឡើយ ក្នុងចំណោម៦ប្រកួត។ តាមរយៈនេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមរបស់ខ្លួន នឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីប្រជែងមេដាយមាសជូនជាតិ លើវិញ្ញាសា AK2 ដែលជាវិញ្ញាសាដ៏មានសក្ដានុពលរបស់កម្ពុជា។

សូមបញ្ជាក់ថា AK2 League 2022 បានដំណើរការប្រកួតជាង១ឆ្នាំ តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដោយរៀបចំការប្រកួតលើ ២វិញ្ញាសា រួមមានវិញ្ញាសាក្រុម (AK2 team match) និងវិញ្ញាសាឯកត្តជន (Personal mode)។ ក្រោយឆ្លងកាត់ការប្រកួត៥រដូវកាល ទើបរកឃើញក្រុមតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ពោលគឺក្រុម One Last Time បានគ្រងជើងឯកលើវិញ្ញាសាជាក្រុម។ រីឯវិញ្ញាសាឯកត្តជន ជើងឯកបានទៅកីឡាករ សៀក លីសុខេង (MAX-12hr3e) មកពីក្រុម Team MAX៕

យន្តហោះបើកលើទឹកធំជាងគេបំផុតលើលោក

0

យន្តហោះ AG600 Kunlong គឺជាយន្តហោះដែលមានលទ្ធភាពបើកលើទឹកបាន ធំជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានប្រទេសចិនដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។

យន្តហោះនេះ មានសមត្ថភាពផ្ទុកមនុស្ស​បាន ៥០​នាក់ និង​អាច​ហោះ​លើ​លំហ​អាកាស​ និងលើទឹកបាន​រយៈ​ពេល ១២​ម៉ោង។ ដើម្បី​ផលិត​បាន​យន្ត​ហោះ​នេះ ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ដែល​ជា​ក្រុម​ហ៊ុន​រដ្ឋ​របស់​ចិន ចំណាយ​ពេល​ជិត ៥ឆ្នាំ​។China Focus: China flies AG600 large amphibious aircraft from sea - Xinhua  | English.news.cn

គ្រាដែលបង្កើតដំបូងយន្តហោះនេះ គ្រាន់តែប្រើ​ប្រាស់​ដើម្បី​​ពន្លត់​អគ្គិភ័យ ក៏​ដូច​ជា​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តាម​សមុទ្រតែប៉ុណ្ណោះ ក៏ប៉ុន្តែមកទល់បច្ចុប្បន្នវាត្រូវបានចិនយកទៅប្រើប្រាស់ក្នុងវិស័យយោធា។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​យន្ត​ហោះ​ AG600 ចាប់​ផ្ដើម​ការ​ហោះ​ហើរ​លើក​ដំបូង​ខ្លួន​ចេញ​ពី​ព្រលាន​យន្ត​ហោះ Zhuhai ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ខេត្ត Guangdong។China's home-grown large amphibious aircraft AG600 makes 1st sea-based test  flight - Global Times

ខេត្ត​នេះ​ស្ថិត​នៅ​កៀក​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​កំពុង​មាន​ជម្លោះ​ដែន​ទឹក​រវាង​ចិន និង​ប្រទេស​អាស៊ាន​ចំនួន ៤ ដូច​ជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ៕

កាំជ្រួចរុស្ស៊ីបាញ់ពីសមុទ្រខ្មៅមិនល្មើសដែនអាកាសរូម៉ានីទេ

0

ប្រទេសរូម៉ានី ៖ ក្រសួងការពារជាតិប្រទេសរូម៉ានីបញ្ជាក់ថា កាំជ្រួចរបស់រុស្ស៊ីដែលបានបាញ់ចេញពីនាវាចម្បាំងនៅសមុទ្រខ្មៅ មិនបានបំពានដែនអាកាសរបស់ខ្លួនទេ ។ រូម៉ានីសូមបដិសេធការចោទប្រកាន់របស់អ៊ុយក្រែនថា កាំជ្រួចនេះបានបំពានដែនអាកាសរូម៉ានី មុននឹងហោះទៅកាន់ប្រទេសគោលដៅអ៊ុយក្រែន ។

ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានរកឃើញវត្ថុវាយប្រហារតាមអាកាស ខណៈនាវាចម្បាំងមួយរបស់រុស្ស៊ីដែលប្រចាំការនៅសមុទ្រខ្មៅ បានបាញ់ទៅកាន់ប្រទេសគោលដៅអ៊ុយក្រែន កាលពីថ្ងៃ១០ ខែកុម្ភៈ កន្លងមក ប៉ុន្តែវាមិនបានបំពានលើដែនអាកាសរូម៉ានីឡើយ ។

ទីតាំងនៅជិតដែនអាកាសរូម៉ានីបំផុត ដែលប្រព័ន្ធរ៉ាដារបស់កងទ័ពចាប់បាន គឺមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីព្រំដែនភាគឦសានប្រទេស ។ ទោះយ៉ាងណា យន្តហោះចម្បាំងប្រភេទ MiG-21 ចំនួន២គ្រឿងរបស់កងទ័ពរូម៉ានី បានហោះទៅកាន់តំបន់នោះដើម្បីត្រួតពិនិត្យមើលសន្តិសុខ ។MiG-21 "Lazur-M" (Germany) - War Thunder Wiki

ការប្រកាសបដិសេធរបស់នាយកដ្ឋានសន្តិសុខរូម៉ានី គឺបន្ទាប់ពីកងទ័ពអ៊ុយក្រែនរាយការណ៍ថា នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់កាំជ្រួច Excalibur 2 ចំនួន២គ្រាប់ចេញពីសមុទ្រខ្មៅ ឆ្លងកាត់ដែនអាកាសរូម៉ានី មុននឹងវាមកដល់អ៊ុយក្រែន ។

រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា វាជាលើកដំបូងហើយដែលកាំជ្រួចរុស្ស៊ីបំពានដែនអាកាសរូម៉ានី ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយរដ្ឋាភិបាលអ៊ុយក្រែនអះអាងថា រូម៉ានីជាប្រទេសមួយក្នុងចំណោមសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។Romania counters Ukraine's claim over straying Russian missiles | Russia-Ukraine  war News | Al Jazeera

ទោះយ៉ាងណា រដ្ឋាភិបាលរូម៉ានីបញ្ជាក់ថា កាំជ្រួចរបស់រុស្ស៊ីបានហោះកាត់ដែនអាកាសរូម៉ានីពិតមែន ហើយរដ្ឋាភិបាលរូម៉ានីបានអញ្ជើញអគ្គរាជទូតរុស្ស៊ីចូលជួបដើម្បីបកស្រាយជាផ្លូវការហើយ ។ គួរបញ្ជាក់ថា រូម៉ានី គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ ដែលព័ទ្ធជុំវិញទៅដោយភ្នំ Carpathian និងមានព្រំដែនជាប់ជាមួយអ៊ុយក្រែន ៕

ប្រភព ៖ TNN World

៥ការងារ ដែលបានប្រាក់ខែខ្ពស់ សម្រាប់អ្នករៀន IT

0

របាយការណ៍​ចុងក្រោយ​របស់​វេបសាយ​ PAYSCALE ​បាន​បញ្ចេញ​ទិន្នន័យ​ការងារ​ផ្នែក​បច្ចេកវិទ្យា​រក​ចំណូល​បាន​ខ្ពស់​បំផុត ផ្អែក​លើ​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​។

+Software Engineer ទទួលបានប្រាក់ខែចន្លោះពី៦៥០០០ដុល្លារ ទៅ១៣៥ ០០០ដុល្លារ និងជាធម្យម ៩៣០០០ដុល្លារ

+Project Manager ទទួលបានប្រាក់ខែចន្លោះពី៥៤០០០ដុល្លារ ទៅ១២២ ០០០ដុល្លារ និងជាធម្យម ៨៣០០០ដុល្លារ

+Senior Software Engineer ទទួលបានប្រាក់ខែចន្លោះពី៨៩០០០ដុល្លារ ទៅ១៦០ ០០០ដុល្លារ និងជាធម្យម ១២០ ០០០ដុល្លារ

+Software Developer ទទួលបានប្រាក់ខែចន្លោះពី៥២០០០ដុល្លារ ទៅ១១០ ០០០ដុល្លារ និងជាធម្យម ៧៦ ០០០ដុល្លារ

+Network Engineer ទទួលបានប្រាក់ខែចន្លោះពី៥០០០០ដុល្លារ ទៅ១០៩ ០០០ដុល្លារ និងជាធម្យម ៧៣ ០០០ដុល្លារ

ថ្វីបើនៅប្រទេសយើង កម្រិតប្រាក់ខែមិនអាចដល់ច្រើនដូច្នេះ ក៏ប៉ុន្តែប្រសិនបើយើងចេះច្បាស់ វាក៏អាចនឹងបានប្រហាក់ប្រហែលនេះផងដែរ៕

វៀតណាមនឹងធ្វើការសាងសង់អាកាសយានដ្ឋាន៣០កន្លែងថែមទៀត

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ភ្នាក់ងារអាកាសចរណ៍ស៊ីវិលវៀតណាមរាយការណ៍ថា វៀតណាមបានកំណត់គោលដៅសាងសង់អាកាសយានដ្ឋានឱ្យបាន៣០កន្លែងនៅត្រឹមឆ្នាំ២០៣០ ។ វាជាការព្យាយាមលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឧស្សាហកម្មអាកាសចរណ៍ ខណៈបច្ចុប្បន្នវៀតណាមមានអាកាសយានដ្ឋានចំនួន២២កន្លែង ។

តាមរបាយការណ៍ពីភ្នាក់ងារអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា វៀតណាមនឹងខិតខំសាងសង់អាកាសយានដ្ឋានអន្តរជាតិ១៤កន្លែងនៅក្នុងឆ្នាំ២០៣០ ខណៈបច្ចុប្បន្នវៀតណាមមានអាកាសយានដ្ឋានអន្តរជាតិ១០កន្លែង ដូចជា អាកាសយានដ្ឋាននៅក្រុងហាណូយ ទទួលអ្នកដំណើរបានចំនួន២៥លាននាក់/១ឆ្នាំ និងអាកាសយានដ្ឋាននៅក្រុងហូជីមិញ ទទួលអ្នកដំណើរបានចំនួន២៨លាននាក់/១ឆ្នាំ ។Main airports in Vietnam - list of the best airports with name & code

អាកាសយានដ្ឋានអន្តរជាតិឡុង ថាញ់ នៅខាងក្រៅក្រុងហូជីមិញ ដែលបានសាងសង់តាំងពីឆ្នាំ២០២១ គឺជាការវិនិយោគគម្រោងអាកាសយានដ្ឋានចុងក្រោយបង្អស់របស់វៀតណាម ។ គេរំពឹងថា អាកាសយានដ្ឋាននេះនឹងអាចទទួលអ្នកដំណើររហូតដល់១០០លាននាក់/១ឆ្នាំ ហើយពេលសាងសង់រួចរាល់ វានឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលក្នុងការបន្តជើងហោះហើររបស់អ្នកដំណើរទៅក្រៅប្រទេស ។

លើសពីនេះ ប្រទេសវៀតណាមបានដាក់ផែនការពង្រីកការហោះហើរក្នុងប្រទេសផងដែរ តាមរយៈការប្រើប្រាស់អាកាសយានដ្ឋាន Bien Hoa ក្នុងខេត្តដុងណៃ ស្ថិតនៅភាគខាងត្បូង និងអាកាសយានដ្ឋានតាន់សន ក្នុងខេត្តណិញធួន ស្ថិតនៅភាគកណ្តាល ។ ផែនការពង្រីកការហោះហើរនេះ គឺក្នុងបំណងបម្រើការហោះហើរផ្នែកកងទ័ព និងស៊ីវិល ព្រមទាំងពិចារណាលទ្ធភាពបើកអាកាសយានដ្ឋានកងទ័ពមួយចំនួនសម្រាប់ជនស៊ីវិល ដូចជា អាកាសយានដ្ឋានកៀឡែម ។TheDesignAir –Ho Chi Minh's newest super-hub airport Long Thanh, in Vietnam  starts construction

គេរំពឹងថា ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាមនឹងរើបឡើងវិញទាំងស្រុងនៅចុងឆ្នាំ២០២៣នេះ ដោយនឹងមានបរិមាណការដឹកជញ្ជូនអ្នកដំណើរចំនួន៨០លាននាក់ និងទំនិញចំនួន១,៤៤លានតោន ដោយមានកំណើន១% និង១៤,៨% តាមលំដាប់ បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដរាតត្បាត ៕Vietnam to resume international flights for nine routes

ប្រភព ៖ newpapertoday

អ្នកជាមនុស្សស្រីដែលស្អាតជាងគេហើយក្នុងភ្នែកបុរសបើមានប៉ុន្មានចំណុចនេះ

0

មនុស្សស្រីដែលស្អាតបំផុត ទោះជានាងមិនស្លៀកសម្លៀកបំពាក់Brand ឬផាត់មុខក្រាស់ក៏នៅតែឃើញស្អាតដោយចំនុច៣យ៉ាងខាងក្រោម។បុរសជាច្រើនតែងលង់នឹងមនុស្សស្រីប្រភេទនេះដកភ្នែកស្ទើរមិនរួចដោយសារមន្តស្នេហ៍៣យ៉ាងនេះ។

១.ចេះគិតពីអ្នកដទៃ
មនុស្សស្រីខ្លះមានសម្រស់ធម្មតាមិនសូវស្អាតប៉ុន្មានឡើយ តែនាងបែរជាមានបុរសជាច្រើនប្រាថ្នាចង់បាននិងចង់រៀបការជាមួយឆាប់ៗទៀតផង។ នេះដោយសារនាងចេះគិតគូពីអ្នកដទៃចេះយកចិត្តរបស់គេដាក់ចិត្តរបស់ខ្លួនឯង។

មុននិយាយអ្វីនាងតែងពិចារណាថា សម្តីនោះនឹងមិនធ្វើឲ្យម្ខាងទៀតឈឺចាប់។​ នាងមិនប្រើការស្មាន ដើម្បីវាយតម្លៃគេហើយក៏មិនអង្គុយចាប់កំហុសគេគ្រប់រឿង ព្រោះនាងដឹងថា លើលោកនេះគ្មាននរណាល្អឥតខ្ចោះនោះឡើយ។ ដូច្នេះជំនួសការបង្ខំអ្នកដទៃឲ្យធ្វើរឿងណាមួយនាងតែងរៀនយល់ព្រមទាំងចេះស្តាប់ហេតុផល។Happy Woman Images - Free Download on Freepik២ចេះរក្សាអត្តចរិតថ្លៃថ្នូរ
ទោះជាពេលខ្លះត្រូវមានពេលវេលាលេងសើចក៏ដោយតែនាងដឹងពីដែនកំណត់របស់ខ្លួនដែលនេះហើយធ្វើឲ្យអ្នកដទៃមានអារម្មណ៍ផាសុកភាពពេលនៅក្បែរនាង។ នាងជាប្រភេទមនុស្សស្រីបែបសាមញ្ញឥតខ្ចោះតែបែរជាធ្វើឲ្យបេះដូងបុរសរញ្ចួយគ្រប់ៗគ្នាបាន។ នាងមិនចំណាយលុយច្រើនលើសម្លៀកបំពាក់Brandឬផាត់មុខក្រាស់ៗ ព្រោះនាងដឹងថាភាពស្រស់ស្អាតពីខាងក្នុងរបស់នាងទើបធ្វើឲ្យមនុស្សជាច្រើនអាចរស់នៅជាមួយបានយូរអង្វែង។

៣ដឹងថាអ្វីជាភាពគ្រប់គ្រាន់
មនុស្សស្រីដែលមើលទៅរីករាយបំផុតគឺនៅពេលនាងដឹងពីពាក្យថាគ្រប់គ្រាន់។ នាងស្រលាញ់អ្វីដែលនាងមានហើយនាងក៏មិនបានយំទួញសោកដល់ ព្រះជាម្ចាស់សុំឲ្យជីវិតបានល្អឥតខ្ចោះនោះដែរ។ នាងមិនចង់បានអ្វីដែលហៅថាជារបស់អ្នកដទៃនោះទេ។

លើសពីនេះនាងគ្រាន់តែចង់បានជីវិតបែបស្ងប់សុខគ្មានកំហឹងគ្មានទុក្ខព្រួយ។ នាងតែងបង្ហាញនូវភាពស្រស់ស្អាតតែគឺស្រស់ស្អាត ជាមួយអត្តចរិតព្រមទាំងរូបរាងកាយដែលនាងគិតថាសមរម្យ៕7 Things Women Need to Know About Men

ចិន រត់ប្រណាំងសហរដ្ឋអាមេរិក ជាមួយនឹងយន្ដហោះបំបាំងកាយគ្មានមនុស្សបើក

0

រដ្ឋធានីប៉េកាំង៖ ថ្វីបើការប្រជែងគ្រឿងសព្វាវុធ នៅក្នុងសម័យសង្គ្រាមត្រជាក់ បានផុតរលត់ទៅអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្ដី ប៉ុន្ដែនៅក្នុងសម័យទំនើប នាពេលបច្ចុប្បន្ន បណ្ដាប្រទេសមហាអំណាចធំៗ ក៏កំពុងតែប្រជែងគ្នា ដណ្ដើមឧត្ដមភាព លើយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ហើយបច្ចុប្បន្ន ចិនក៏កំពុងតែធ្វើបដិវត្ដន៍ដ្រូនប្រយុទ្ធបំបាំងកាយថ្មីរបស់ខ្លួន។

សារព័ត៌មាន Asia Times បានចេញផ្សាយ កាលពីចុងសប្ដាហ៍មុន ថា ឥឡូវនេះ ចិនកំពុងតែបង្ហោះសាកល្បងយន្ដហោះគ្មានមនុស្សបើកបំបាំងកាយថ្មីរបស់ខ្លួន។ ដ្រូនបំបាំងកាយថ្មីនេះ ក៏នឹងអាចមានឥទ្ធិពល ទៅលើការរចនាយន្តហោះចម្បាំងជំនាន់ទី៦របស់ចិន នាពេលខាងមុខផងដែរ។Xi Jinping Wants "Chinese-Style Modernization" - Bloomberg

សារព័ត៌មាន The South China Morning Post បានរាយការណ៍ នៅសប្ដាហ៍នេះ ថា ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍លំហអាកាសចិន នៅខេត្តស៊ីឈួន បានសាកល្បងយន្តហោះគ្មានមនុស្សបើកថ្មី ឬ ដ្រូន ដែលប្រើបច្ចេកវិទ្យា AFC ។

សារព័ត៌មាន SCMP បានរាយការណ៍ កាលពីថ្ងៃទី១៩ ខែមករា អំពីក្រុមអ្នកស្រាវជ្រាវចិន បានអះអាង ថា នៅក្នុងអំឡុងពេលហោះហើរសាកល្បង ថា យន្តហោះគ្មានមនុស្សបើក បានហោះឡើង ហើយត្រូវធ្វើឲ្យមានលំនឹង ចំពោះអតុល្យភាព នៃការហោះហើរនោះ។ ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ដ្រូនរបស់ពួកគេ អាចធ្វើសមយុទ្ធបានយ៉ាងរលូន និង រហ័ស។China Shows Supersonic UAV, Bombers, and SAMs | Defense News: Aviation  International News

លោក ហ្សាង លីវ (Zhang Liu) អ្នកវិទ្យាសាស្រ្ដរបស់ចិនមួយរូប ដែលដឹកនាំក្រុមស្រាវជ្រាវ នៅឯមជ្ឈមណ្ឌលពាក់ព័ន្ធនឹងការរចនាយន្ដហោះបំបាំងកាយជំនាន់ទី៥ J-20 និង អាវុធមានល្បឿនលឿនជាងសំឡេង បានអះអាង ថា រូបរាងរបស់យន្តហោះបំបាំងកាយនេះ ត្រូវបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន សម្រាប់លំហអាកាស។

ប្រភពផ្សេងទៀត បានរាយការណ៍ ថា ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ក៏បានបាញ់បង្ហោះដ្រូនរបស់ពួកគេ ចេញពីប្រព័ន្ធ UAS នៅក្នុងរដ្ឋអូរេហ្គិន (Oregon) កាលពីខែតុលាឆ្នាំ ២០២២ សម្រាប់ការហោះហើរ រយៈពេល៩នាទី។China with at least 200 operational J-20 stealth fighter jets - Air Data  News

ការសាកល្បងយន្ដហោះគ្មានមនុស្សបើកបំបាំងកាយថ្មីរបស់ចិន បានកើតឡើង ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងរបស់ចិន ដែលបស្ចិមលោក បានចាត់ទុកជាបាឡុងចារកម្ម។ សកម្មភាពរបស់ក្រុងប៉េកាំង នាពេលពនេះ ក៏បានកើតឡើង ស្របគ្នាជាមួយនឹងភាពតានតឹងរបស់ប្រទេសមហាអំណាចទាំង២ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង ទាំងសេដ្ឋកិច្ច យោធា និង នយោបាយ នៅលើពិភពលោក៕

ក្រុងបាងកកជាប់លំដាប់ទី១៣ ខាងម្ហូបឆ្ងាញ់លើពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលលោកបានជ្រាបថា វែបសាយទេសចរណ៍ល្បីឈ្មោះ TripAdvisor បានចាត់ចំណាត់ថ្នាក់ «Best Food Destination» របស់ពិភពលោក ប្រចាំឆ្នាំ២០២៣ (Best Food Destinations in the World – Tripadvisor Travelers’ Choice Awards) ថា ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ទី១៣ របស់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDRQuRcvLNZler1QEKbM9e5TpuX4Dw02hDpBpvqPfJ2gLPvnsf9WN7ReN31P-zMDDFSPa3J37dRNggIFR0oFDJ8nug6r3aeYH_ek-pDGR-05TUdyWfkuhZs9rh0xIM8nZTKDnEVxrremRH4f_jS7CQaPpPMGEp9RHwPSn6o29TUTlisY7apjDOBzJe/s1200/photo_2023-02-13_10-11-42.jpg

លោក អនុឆា ថ្លែងថា ការចាត់ចំណាត់ថ្នាក់លើកនេះ គឺយោងទៅលើគុណភាព បរិមាណការទស្សនា មតិយោបល់ផ្សេងៗរបស់ភ្ញៀវទេសចរ និងអ្នកភ្លក់ម្ហូបអាហារមកពីទូទាំងពិភពលោក ។ ពួកគេបានចូលមកសរសេររៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនក្នុងវែបសាយ TripAdvisor ក្នុងរយៈពេល១២ខែកន្លងមក រួមទាំងការពេញចិត្តនៃការចុះផ្សាយពីប្រទេសថៃផងដែរ ។

ទីក្រុងបាងកក ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់ Best Food Destination ទី១៣ របស់ពិភពលោក និងចំណាត់ថ្នាក់ទី២ របស់អាស៊ាន ដោយវែបសាយ Tripadvisor បញ្ជាក់ថា ព្រះបរមរាជវាំងពណ៌មាស ផ្សារទឹក និងរូបចម្លាក់ស្រស់ស្អាតនានាបានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និងចង់មកកម្សាន្ត ។ ជាមួយគ្នានេះ ភ្ញៀវទេសចរក៏អាចទស្សនាកន្លែងលក់ទំនិញនានាដូចជា តំបន់ប្រាទូណាម និង Siam Square ដើម្បីទិញទំនិញផ្សេងៗ រួមទាំងនៅតំបន់ព្រះណាខនជាទីកន្លែងទេសចរណ៍ទាក់ទាញ ដូចជា វត្តអារុណ និងវត្តពោធិ៍ ជាដើម ។ ក្រៅពីនេះ ភ្ញៀវទេសចរអន្តរជាតិ ក៏អាចទទួលទានបាយដំណើបស្វាយទុំ ម្ហូបអាហារ និងបង្អែមនៅតាមផ្លូវនានាក្នុងប្រទេសថៃទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHgHOgdZks1QGcMur7OjcxaAWkBkuJhFj6wLDxx2rh44a-_NDJEvZsri0tgzNolahP0lln3SqAt_BmlOUmAV1NdHe4pmipyhq_NTK7rBZwn7Uf0lnv7dNyOMjblUZWSnUENRrmN1X-5QE3wBuOyYTdCKmnF2maig9mAehssML35zeo7GwttcoBIPw/s1280/photo_2023-02-13_10-11-42%20(2).jpg

លោក អនុឆា បន្ថែមថា លោកនាយករដ្ឋមន្ត្រីរីករាយណាស់លើការចាត់ចំណាត់ថ្នាក់ Best Food Destination 2023 របស់វែបសាយ Tripadvisor ដោយលោកបានអរគុណដល់ភ្ញៀវទេសចរអន្តរជាតិទូទាំងពិភពលោក ដែលពួកគេមានអនុស្សាវរីយ៍ល្អៗពេលមកលេងក្រុងបាងកក ។ លោកជឿថា ក្រុងបាងកកមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរ ដោយសារប្រទេសថៃមានភាពសម្បូរបែបច្រើនយ៉ាងដូចជា ទីកន្លែងទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏ស្រស់ស្អាត រួមទាំងផ្នែកកីឡា សិល្បៈ ម្ហូបអាហារមានរសជាតិត្រូវមាត់ និងទទួលបានការពេញនិយមពីទូទាំងពិភពលោក ។ ហេតុនេះ រដ្ឋាភិបាលថៃនឹងព្យាយាមអភិវឌ្ឍន៍ប្រទេសជាតិដើម្បីបន្ថែមគុណតម្លៃលើអ្វីដែលមានស្រាប់ មិនគ្រាន់តែសម្រាប់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែនឹងជំរុញប្រទេសថៃឱ្យកាន់តែល្បីល្បាញថែមទៀតក្នុងពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRgqyTilgWO4fJwHdluj8T1g0g4TfTr4x_ktTqfb5APwTPabyNlXNVdIZNCOj7ETs-kk8DoP7bNYq4-TMqh_Uj6zqxvq6SYJCvQ3iVaBPHUUFc7whzVcqQ8rm_xgZo1Uj_1TXzcgtif-XOUgWTvaYsiqsOVaL-6QKGgZwBqc2a85dEvB5qQHtgJvSz/s1280/photo_2023-02-13_10-11-42%20(3).jpg

ប្រភព ៖ thestatestimes

តើអ្នកនិពន្ធ ឬតារាចម្រៀង នរណាទទួលបានចំណូលខ្ពស់ជាង?

0

សម្រាប់នៅប្រទេសជឿនលឿន អាជីពអ្នកនិពន្ធចម្រៀងអាចធ្វើឱ្យពួកគេក្លាយជាអ្នកមានបានមួយរំពេច ប្រសិនបើគេបានជួយឱ្យបទតារាចម្រៀងណាម្នាក់ មានអ្នកទស្សនាលើសពី១០០លានដងនៅក្នុង YouTube ឬក៏អាចលក់អាល់ប៊ុប បានត្រឹម ២លានបន្ទះ ដល់៤លានបន្ទះជាដើម។

កាលដើមឡើយ រាល់​ពេល​ដែល​អាល់ប៊ុម​ចម្រៀង​លក់​ដាច់ អ្នក​និពន្ធ​ចម្រៀង​ទាំង​អស់​អាច​ទទួល​បាន​​ចំណូល ២សេន​ក្នុង​មួយ​អាល់ប៊ុម ក៏ប៉ុន្តែបច្ចុប្បន្នអាចបានដល់៩.១សេនឯណោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះអាល់ប៊ុប Midnights របស់កំពូលតារាចម្រៀងស្រី Taylor Swift លក់បាន២លានបន្ទះ ហេតុដូចនេះអ្នកនិពន្ធអាចរកបានចំណូល ១.៥លានដុល្លារឯណោះ។ នេះ​គិត​​តែ​ចំនួន​អាល់ប៊ុម​ដែល​លក់​ដាច់​នៅ​អាមេរិក​ប៉ុណ្ណោះ គឺ​មិន​រាប់​បញ្ចូល​ការ​លក់​នៅ​ប្រទេស​ផ្សេង​ៗ​ទូទាំង​ពិភពលោក​ឡើយ។​​Taylor Swift credits Joe Alwyn as a co-writer on new 'Midnights' song | The  Independent

ដោយឡែក ប្រសិន​បើ​បទ​ចម្រៀង​នោះ ត្រូវ​ចាក់​ក្នុង​ខ្សែ​ភាពយន្ត កម្មវិធី​ទូរទស្សន៍ វីដេអូ​ហ្គេម ឬ​ក៏​វីដេអូ​ពាណិជ្ជកម្ម​ផ្សេង​ៗ ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​ចុះ​កិច្ចសន្យា​ទិញ​សិទ្ធិ​ពី​ផលិតកម្ម ហើយ​ជា​ទូទៅ​អ្នក​និពន្ធ​អាច​ទទួល​បាន​ចំណូល​មួយ​ផ្នែក​ធំ​ពី​ការ​ទិញ​សិទ្ធិ​នេះ។ នៅក្នុងករណីនេះ អ្នកនេះពន្ធនឹងទទួលបាន៥០ភាគរយនៃចំណូលការលក់សិទ្ធ និង៥០ភាគរយទៀតបានទទៅអ្នកចម្រៀង និងផលិតកម្ម។

ក្រឡេកមកមើលតារាចម្រៀងវិញ ប្រសិនពួកគេស្ថិតនៅក្នុងផលិតកម្មណាមួយ ពួកគេមានប្រាក់ខែជាមធ្យមរបស់៤មុឺនដុល្លារ រហូតដល់ ៤០មុឺនដុល្លារ អាស្រ័យលើប្រជាប្រិយភាពរបស់ពួគេ។ ក៏ប៉ុន្តែនៅក្នុងនោះក៏មានតារាមួយចំនួនទផៀតផងដែរអាចរកបានចំណូលខ្ទងល់លានដុល្លារដូចជា៖

  • Taylor Swift ៣៦លានដុល្លារក្នុងមួយខែ
  • Ariana Grande ២០លានដុល្លារមួយខែ
  • Dua Lipa ៣លានដុល្លារក្នុងមួយខែ
  • Drake ៤លានដុល្លារក្នុងមួយខែ

គួរបញ្ជាក់ផងដែរថា លុយដែលរកបានពីការទស្សនានៅលើ YouTube តារាចម្រៀងនៅក្នុងផលិតកម្ម មិនទទួល សូម្បីតែមួយសេន៕

ប្រភព៖ Work.Chron

កងទ័ពសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអឺរ៉ុប កាត់ផ្ដាច់ការនាំចេញអាវុធទៅឲ្យក្រុមឧទ្ទាម ដើម្បីដាក់គំនាបលើអ៊ីរ៉ង់

0

រដ្ឋធានីតេអ៊ីរ៉ង់៖ កងទ័ពរបស់លោកខាងលិច កំពុងតែឆ្មក់បង្រ្កាបទៅលើទូកនានា រត់ពន្ធអាវុធ ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសយេមែន ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម ខណៈមេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបង្ហាញ អំពីការស្ទាក់ចាប់ និង រឹបអូសគ្រឿងសព្វាវុធបានជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

សារព័តមាន Insider បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ថា កម្លាំងទាហានរបស់បស្ចិមលោក កំពុងតែឆ្មក់ចាប់ជាអចិន្ដ្រៃយ៍ ទៅលើទូកនានា មានគោលបំណង រត់ពន្ធអាវុធ ចេញពីអ៊ីរ៉ង់ នាំទៅផ្គត់ផ្គង់ ដល់ក្រុមឧទ្ធាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន។ សកម្មភាពរបស់ទាហានលោកខាងលិច បានរឹបអូសគ្រឿងបំផ្ទុះជាច្រើនប្រភេទ រួមមាន កាំភ្លើង និងគ្រាប់រំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8DqaG8XTfOo0WfDodzW1uCMGdyQ9aTT5f9eAi0o0xGbSUTLlZaIRaRqEXpp0qp4h7XSIyvxTWVHoNz36BmPjFHWyytQXRMN0GQoGdIrXXXWotIroGrtl6M7cvYi5NR5FAnHVDsI24vJdGS4VP_KUrdqVaog2BlZ3-oOsm2nMtLnlouvha49XUIrdv/s1000/photo_2023-02-13_09-03-11.jpg

ក្រុមអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ា និង អ៊ីរ៉ង់ បានបញ្ជាក់ ថា ការឆ្មក់បង្ក្រាបរបស់លោកខាងលិច គឺជាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលមួយ រៀបចំឡើង ដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ និង បន្ទុកបង្អាក់ដល់ផែនការដ៏អាក្រក់របស់ក្រុងតេអ៊ីរ៉ង់ នៅក្នុងតំបន់។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានខែមុននេះ បានបង្ហាញ អំពីការវាយឆ្មក់បង្ក្រាប ទៅលើទូកនេសាទជាបន្តបន្ទាប់ ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត។ ការបង្រ្កាបការរត់ពន្ធអាវុធនេះ ជារឿយៗ បានដកហូតនាវានេសាទ ដែលធ្វើដំណើរតាមផ្លូវទឹក ធ្លាប់មានប្រវត្តិ ធ្វើចរាចរណ៍ដឹកអាវុធខុសច្បាប់ ចេញពីប្រទេសអ៊ីរ៉ង់ នាំទៅឲ្យក្រុមឧទ្ទាម Houthi ដែលកំពុងតែធ្វើសង្គ្រាមស៊ីវិល ប្រឆាំងនឹងរដ្ឋាភិបាលយេមែន ដែលទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ នៅក្នុងប្រទេសចុងខាងត្បូងឧបទ្វីបអារ៉ាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLmnhOWIhQAR-c4zkaoP3jsaND7m8epUlvcHU9K2vO_UaKjwOiKGx-KV6-D7n2s0SRz7l06gYbu53z18qOhXtBsmm6n3zJ8x52aHxTSUXy0GNovHlwWBP2sOYX2b-zNSE33RunvHoGXoU9TsFjZKKTYmq_VrcpjgmmX5EfZ4n_BHIVQQY7D0Buesx0/s1280/photo_2023-02-13_09-03-10.jpg

ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ បានប្រយុទ្ធ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប្រឆាំងនឹងរដ្ឋាភិបាលយេមែន គាំទ្រដោយសម្ពន្ធមិត្ត ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រយុទ្ធគ្នាដ៏ឃោរឃៅ នៅក្នុងប្រទេសយេមែន ធ្វើឲ្យក្រុមអ្នកជំនាញ តែងតែចាត់ទុក ជាសង្គ្រាមប្រជែងឥទ្ធិពលគ្នា រវាងគូសត្រូវ នៅក្នុងតំបន់ គឺអ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត។ ចំណែកបទឈប់បាញ់ដ៏ផុយស្រួយមួយ បានជំរុញឲ្យមានភាពតានតឹង អូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែសង្គ្រាមបំផ្លិចបំផ្លាញនេះ បានធ្វើឱ្យមនុស្ស រាប់សែននាក់ស្លាប់ និង រាប់លាននាក់ផ្សេងទៀត ត្រូវការជំនួយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុត។

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ នៅខែនេះ ថា កងទ័ពសហរដ្ឋអាមេរិក បានជួយគាំទ្រ ដល់កងកម្លាំងជើងទឹករបស់ប្រទេសជាដៃគូ នៅក្នុងការឆ្មក់បង្ក្រាប កាលពីខែមករា នៅឈូងសមុទ្រអូម៉ង់។ ការស្ទាក់ចាប់ទូករត់ពន្ធអាវុធនេះ បានអនុវត្ដ ដោយកងកម្លាំងពិសេសរបស់បារាំង នៅតាមផ្លូវទឹក ដែលតែងតែរត់ពន្ធអាវុធ រវាងប្រទេសអ៊ីរ៉ង់ និង យេមែន ដោយរឹបអូសបាន គ្រាប់កាំភ្លើង ចំនួន៣០០០គ្រាប់, គ្រាប់រំសេវ ៥៧៨ ០០០គ្រាប់ និង មីស៊ីលនាំផ្លូវប្រឆាំងនឹងរថក្រោះ ចំនួន២៣ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicXDILObKfBk_KtahEC1W0iReyYiSSeCbiDVTeJTno7uk4q-4pLpMArwYwtcQqgAejaK7FE1LQF5GpK-jU4X370fsj4rPAmmOwxpTorwQzP7cFTtw2y_03EvLHqOqMjC2A1BQ3bibFfBgDAzvP9eUAczlgZRI1e0IY_sNTfz9-RmLvMzjKE7uZtWFj/s865/photo_2023-02-13_09-03-10%20(2).jpg

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ទៀត ថា ការវាយឆ្មក់បង្ក្រាបនេះ គឺជា ការរារាំង ដល់ទំនិញខុសច្បាប់មួយ នៅក្នុងចំណោមទំនិញខុសច្បាប់ទាំង៤ប្រភេទ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយរឹបអូសបានអាវុធជាង ៥ 000ដើម និង គ្រាប់ចំនួន ១,៦លានគ្រាប់ មុនពេលអាវុធទាំងនោះទៅដល់ប្រទេសយេមែន។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្ម ទៅលើការបញ្ជូនអាវុធ ទៅឲ្យក្រុមឧទ្ទាមក្រុមហ៊ូធី (Houthis)។

លោក អាឡិច វ៉ាតាន់កា (Alex Vatanka) នាយកកម្មវិធីអ៊ីរ៉ង់ នៃវិទ្យាស្ថានមជ្ឈិមបូព៌ា បានបញ្ជាក់ ថា «សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តអឺរ៉ុប បង្ក្រាបទៅលើការរត់ពន្ធអាវុធ គឺជាការដាក់សម្ពាធទៅលើលើអ៊ីរ៉ង់ ដើម្បីបង្ខំរដ្ឋាភិបាលតេអ៊ីរ៉ង់ ឱ្យចូលរួមក្នុងកិច្ចពិភាក្សាដ៏មានអត្ថន័យ ជុំវិញការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នាឆ្នាំ ២០១៥។ បញ្ហានេះមិនមែនត្រឹមតែការពិភាក្សា ដើម្បីជាប្រយោជន៍ នៃកិច្ចពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែការពិភាក្សាយ៉ាងពិតប្រាកដ រារាំងដល់លើកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSrvfxIvGw1sSI3jO3DFTAvUA3KjdS-f_SORgCqBpq6qsVAQgXJy-OKafs1YkpKRm22oZZM_Fr3gFYIuQGNYU20O8OlmLJKPv8eohq1uFJZe5qhIvvrz1wNBYnNi-VR5K6lElV0EIvQrbXXfrKxbk2uTKxiVlqolhttUc8IGcBFtJ7ZUYB47EBAAw/s637/photo_2023-02-13_09-03-11%20(2).jpg

លោកឧត្តមសេនីយ៍ មីឆែល គូរីលឡា (Michael Kurilla) មេបញ្ជាការ CENTCOM បានបញ្ជាក់ ថា ការផ្ទេរគ្រឿងសព្វាវុធឆ្លងកាត់ដែនទឹកអន្តរជាតិមាន នាំឲ្យមានអស្ថិរភាព នៅក្នុងតំបន់។ រីឯសហរដ្ឋអាមេរិក និង ដៃគូរបស់ខ្លួន នឹងបន្តរឹបអូសយកគ្រឿងសព្វាវុធដ៏សាហាវទាំងនោះ បើទោះជាវាមកពីប្រភពណាក៏ដោយ៕