ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ភ្នាក់ងារអាកាសចរណ៍ស៊ីវិលវៀតណាមរាយការណ៍ថា វៀតណាមបានកំណត់គោលដៅសាងសង់អាកាសយានដ្ឋានឱ្យបាន៣០កន្លែងនៅត្រឹមឆ្នាំ២០៣០ ។ វាជាការព្យាយាមលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឧស្សាហកម្មអាកាសចរណ៍ ខណៈបច្ចុប្បន្នវៀតណាមមានអាកាសយានដ្ឋានចំនួន២២កន្លែង ។

តាមរបាយការណ៍ពីភ្នាក់ងារអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា វៀតណាមនឹងខិតខំសាងសង់អាកាសយានដ្ឋានអន្តរជាតិ១៤កន្លែងនៅក្នុងឆ្នាំ២០៣០ ខណៈបច្ចុប្បន្នវៀតណាមមានអាកាសយានដ្ឋានអន្តរជាតិ១០កន្លែង ដូចជា អាកាសយានដ្ឋាននៅក្រុងហាណូយ ទទួលអ្នកដំណើរបានចំនួន២៥លាននាក់/១ឆ្នាំ និងអាកាសយានដ្ឋាននៅក្រុងហូជីមិញ ទទួលអ្នកដំណើរបានចំនួន២៨លាននាក់/១ឆ្នាំ ។Main airports in Vietnam - list of the best airports with name & code

អាកាសយានដ្ឋានអន្តរជាតិឡុង ថាញ់ នៅខាងក្រៅក្រុងហូជីមិញ ដែលបានសាងសង់តាំងពីឆ្នាំ២០២១ គឺជាការវិនិយោគគម្រោងអាកាសយានដ្ឋានចុងក្រោយបង្អស់របស់វៀតណាម ។ គេរំពឹងថា អាកាសយានដ្ឋាននេះនឹងអាចទទួលអ្នកដំណើររហូតដល់១០០លាននាក់/១ឆ្នាំ ហើយពេលសាងសង់រួចរាល់ វានឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលក្នុងការបន្តជើងហោះហើររបស់អ្នកដំណើរទៅក្រៅប្រទេស ។

លើសពីនេះ ប្រទេសវៀតណាមបានដាក់ផែនការពង្រីកការហោះហើរក្នុងប្រទេសផងដែរ តាមរយៈការប្រើប្រាស់អាកាសយានដ្ឋាន Bien Hoa ក្នុងខេត្តដុងណៃ ស្ថិតនៅភាគខាងត្បូង និងអាកាសយានដ្ឋានតាន់សន ក្នុងខេត្តណិញធួន ស្ថិតនៅភាគកណ្តាល ។ ផែនការពង្រីកការហោះហើរនេះ គឺក្នុងបំណងបម្រើការហោះហើរផ្នែកកងទ័ព និងស៊ីវិល ព្រមទាំងពិចារណាលទ្ធភាពបើកអាកាសយានដ្ឋានកងទ័ពមួយចំនួនសម្រាប់ជនស៊ីវិល ដូចជា អាកាសយានដ្ឋានកៀឡែម ។TheDesignAir –Ho Chi Minh's newest super-hub airport Long Thanh, in Vietnam  starts construction

គេរំពឹងថា ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាមនឹងរើបឡើងវិញទាំងស្រុងនៅចុងឆ្នាំ២០២៣នេះ ដោយនឹងមានបរិមាណការដឹកជញ្ជូនអ្នកដំណើរចំនួន៨០លាននាក់ និងទំនិញចំនួន១,៤៤លានតោន ដោយមានកំណើន១% និង១៤,៨% តាមលំដាប់ បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដរាតត្បាត ៕Vietnam to resume international flights for nine routes

ប្រភព ៖ newpapertoday