មនុស្សស្រីដែលស្អាតបំផុត ទោះជានាងមិនស្លៀកសម្លៀកបំពាក់Brand ឬផាត់មុខក្រាស់ក៏នៅតែឃើញស្អាតដោយចំនុច៣យ៉ាងខាងក្រោម។បុរសជាច្រើនតែងលង់នឹងមនុស្សស្រីប្រភេទនេះដកភ្នែកស្ទើរមិនរួចដោយសារមន្តស្នេហ៍៣យ៉ាងនេះ។

១.ចេះគិតពីអ្នកដទៃ
មនុស្សស្រីខ្លះមានសម្រស់ធម្មតាមិនសូវស្អាតប៉ុន្មានឡើយ តែនាងបែរជាមានបុរសជាច្រើនប្រាថ្នាចង់បាននិងចង់រៀបការជាមួយឆាប់ៗទៀតផង។ នេះដោយសារនាងចេះគិតគូពីអ្នកដទៃចេះយកចិត្តរបស់គេដាក់ចិត្តរបស់ខ្លួនឯង។

មុននិយាយអ្វីនាងតែងពិចារណាថា សម្តីនោះនឹងមិនធ្វើឲ្យម្ខាងទៀតឈឺចាប់។​ នាងមិនប្រើការស្មាន ដើម្បីវាយតម្លៃគេហើយក៏មិនអង្គុយចាប់កំហុសគេគ្រប់រឿង ព្រោះនាងដឹងថា លើលោកនេះគ្មាននរណាល្អឥតខ្ចោះនោះឡើយ។ ដូច្នេះជំនួសការបង្ខំអ្នកដទៃឲ្យធ្វើរឿងណាមួយនាងតែងរៀនយល់ព្រមទាំងចេះស្តាប់ហេតុផល។Happy Woman Images - Free Download on Freepik២ចេះរក្សាអត្តចរិតថ្លៃថ្នូរ
ទោះជាពេលខ្លះត្រូវមានពេលវេលាលេងសើចក៏ដោយតែនាងដឹងពីដែនកំណត់របស់ខ្លួនដែលនេះហើយធ្វើឲ្យអ្នកដទៃមានអារម្មណ៍ផាសុកភាពពេលនៅក្បែរនាង។ នាងជាប្រភេទមនុស្សស្រីបែបសាមញ្ញឥតខ្ចោះតែបែរជាធ្វើឲ្យបេះដូងបុរសរញ្ចួយគ្រប់ៗគ្នាបាន។ នាងមិនចំណាយលុយច្រើនលើសម្លៀកបំពាក់Brandឬផាត់មុខក្រាស់ៗ ព្រោះនាងដឹងថាភាពស្រស់ស្អាតពីខាងក្នុងរបស់នាងទើបធ្វើឲ្យមនុស្សជាច្រើនអាចរស់នៅជាមួយបានយូរអង្វែង។

៣ដឹងថាអ្វីជាភាពគ្រប់គ្រាន់
មនុស្សស្រីដែលមើលទៅរីករាយបំផុតគឺនៅពេលនាងដឹងពីពាក្យថាគ្រប់គ្រាន់។ នាងស្រលាញ់អ្វីដែលនាងមានហើយនាងក៏មិនបានយំទួញសោកដល់ ព្រះជាម្ចាស់សុំឲ្យជីវិតបានល្អឥតខ្ចោះនោះដែរ។ នាងមិនចង់បានអ្វីដែលហៅថាជារបស់អ្នកដទៃនោះទេ។

លើសពីនេះនាងគ្រាន់តែចង់បានជីវិតបែបស្ងប់សុខគ្មានកំហឹងគ្មានទុក្ខព្រួយ។ នាងតែងបង្ហាញនូវភាពស្រស់ស្អាតតែគឺស្រស់ស្អាត ជាមួយអត្តចរិតព្រមទាំងរូបរាងកាយដែលនាងគិតថាសមរម្យ៕7 Things Women Need to Know About Men