ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលលោកបានជ្រាបថា វែបសាយទេសចរណ៍ល្បីឈ្មោះ TripAdvisor បានចាត់ចំណាត់ថ្នាក់ «Best Food Destination» របស់ពិភពលោក ប្រចាំឆ្នាំ២០២៣ (Best Food Destinations in the World – Tripadvisor Travelers’ Choice Awards) ថា ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ទី១៣ របស់ពិភពលោក ។
លោក អនុឆា ថ្លែងថា ការចាត់ចំណាត់ថ្នាក់លើកនេះ គឺយោងទៅលើគុណភាព បរិមាណការទស្សនា មតិយោបល់ផ្សេងៗរបស់ភ្ញៀវទេសចរ និងអ្នកភ្លក់ម្ហូបអាហារមកពីទូទាំងពិភពលោក ។ ពួកគេបានចូលមកសរសេររៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនក្នុងវែបសាយ TripAdvisor ក្នុងរយៈពេល១២ខែកន្លងមក រួមទាំងការពេញចិត្តនៃការចុះផ្សាយពីប្រទេសថៃផងដែរ ។
ទីក្រុងបាងកក ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់ Best Food Destination ទី១៣ របស់ពិភពលោក និងចំណាត់ថ្នាក់ទី២ របស់អាស៊ាន ដោយវែបសាយ Tripadvisor បញ្ជាក់ថា ព្រះបរមរាជវាំងពណ៌មាស ផ្សារទឹក និងរូបចម្លាក់ស្រស់ស្អាតនានាបានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និងចង់មកកម្សាន្ត ។ ជាមួយគ្នានេះ ភ្ញៀវទេសចរក៏អាចទស្សនាកន្លែងលក់ទំនិញនានាដូចជា តំបន់ប្រាទូណាម និង Siam Square ដើម្បីទិញទំនិញផ្សេងៗ រួមទាំងនៅតំបន់ព្រះណាខនជាទីកន្លែងទេសចរណ៍ទាក់ទាញ ដូចជា វត្តអារុណ និងវត្តពោធិ៍ ជាដើម ។ ក្រៅពីនេះ ភ្ញៀវទេសចរអន្តរជាតិ ក៏អាចទទួលទានបាយដំណើបស្វាយទុំ ម្ហូបអាហារ និងបង្អែមនៅតាមផ្លូវនានាក្នុងប្រទេសថៃទៀតផង ។.jpg)
លោក អនុឆា បន្ថែមថា លោកនាយករដ្ឋមន្ត្រីរីករាយណាស់លើការចាត់ចំណាត់ថ្នាក់ Best Food Destination 2023 របស់វែបសាយ Tripadvisor ដោយលោកបានអរគុណដល់ភ្ញៀវទេសចរអន្តរជាតិទូទាំងពិភពលោក ដែលពួកគេមានអនុស្សាវរីយ៍ល្អៗពេលមកលេងក្រុងបាងកក ។ លោកជឿថា ក្រុងបាងកកមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរ ដោយសារប្រទេសថៃមានភាពសម្បូរបែបច្រើនយ៉ាងដូចជា ទីកន្លែងទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏ស្រស់ស្អាត រួមទាំងផ្នែកកីឡា សិល្បៈ ម្ហូបអាហារមានរសជាតិត្រូវមាត់ និងទទួលបានការពេញនិយមពីទូទាំងពិភពលោក ។ ហេតុនេះ រដ្ឋាភិបាលថៃនឹងព្យាយាមអភិវឌ្ឍន៍ប្រទេសជាតិដើម្បីបន្ថែមគុណតម្លៃលើអ្វីដែលមានស្រាប់ មិនគ្រាន់តែសម្រាប់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែនឹងជំរុញប្រទេសថៃឱ្យកាន់តែល្បីល្បាញថែមទៀតក្នុងពិភពលោក ៕.jpg)
ប្រភព ៖ thestatestimes










