យន្តហោះ AG600 Kunlong គឺជាយន្តហោះដែលមានលទ្ធភាពបើកលើទឹកបាន ធំជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានប្រទេសចិនដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។

យន្តហោះនេះ មានសមត្ថភាពផ្ទុកមនុស្ស​បាន ៥០​នាក់ និង​អាច​ហោះ​លើ​លំហ​អាកាស​ និងលើទឹកបាន​រយៈ​ពេល ១២​ម៉ោង។ ដើម្បី​ផលិត​បាន​យន្ត​ហោះ​នេះ ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ដែល​ជា​ក្រុម​ហ៊ុន​រដ្ឋ​របស់​ចិន ចំណាយ​ពេល​ជិត ៥ឆ្នាំ​។China Focus: China flies AG600 large amphibious aircraft from sea - Xinhua  | English.news.cn

គ្រាដែលបង្កើតដំបូងយន្តហោះនេះ គ្រាន់តែប្រើ​ប្រាស់​ដើម្បី​​ពន្លត់​អគ្គិភ័យ ក៏​ដូច​ជា​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តាម​សមុទ្រតែប៉ុណ្ណោះ ក៏ប៉ុន្តែមកទល់បច្ចុប្បន្នវាត្រូវបានចិនយកទៅប្រើប្រាស់ក្នុងវិស័យយោធា។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​យន្ត​ហោះ​ AG600 ចាប់​ផ្ដើម​ការ​ហោះ​ហើរ​លើក​ដំបូង​ខ្លួន​ចេញ​ពី​ព្រលាន​យន្ត​ហោះ Zhuhai ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ខេត្ត Guangdong។China's home-grown large amphibious aircraft AG600 makes 1st sea-based test  flight - Global Times

ខេត្ត​នេះ​ស្ថិត​នៅ​កៀក​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​តំបន់​កំពុង​មាន​ជម្លោះ​ដែន​ទឹក​រវាង​ចិន និង​ប្រទេស​អាស៊ាន​ចំនួន ៤ ដូច​ជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ៕