សម្រាប់នៅប្រទេសជឿនលឿន អាជីពអ្នកនិពន្ធចម្រៀងអាចធ្វើឱ្យពួកគេក្លាយជាអ្នកមានបានមួយរំពេច ប្រសិនបើគេបានជួយឱ្យបទតារាចម្រៀងណាម្នាក់ មានអ្នកទស្សនាលើសពី១០០លានដងនៅក្នុង YouTube ឬក៏អាចលក់អាល់ប៊ុប បានត្រឹម ២លានបន្ទះ ដល់៤លានបន្ទះជាដើម។
កាលដើមឡើយ រាល់ពេលដែលអាល់ប៊ុមចម្រៀងលក់ដាច់ អ្នកនិពន្ធចម្រៀងទាំងអស់អាចទទួលបានចំណូល ២សេនក្នុងមួយអាល់ប៊ុម ក៏ប៉ុន្តែបច្ចុប្បន្នអាចបានដល់៩.១សេនឯណោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះអាល់ប៊ុប Midnights របស់កំពូលតារាចម្រៀងស្រី Taylor Swift លក់បាន២លានបន្ទះ ហេតុដូចនេះអ្នកនិពន្ធអាចរកបានចំណូល ១.៥លានដុល្លារឯណោះ។ នេះគិតតែចំនួនអាល់ប៊ុមដែលលក់ដាច់នៅអាមេរិកប៉ុណ្ណោះ គឺមិនរាប់បញ្ចូលការលក់នៅប្រទេសផ្សេងៗទូទាំងពិភពលោកឡើយ។
ដោយឡែក ប្រសិនបើបទចម្រៀងនោះ ត្រូវចាក់ក្នុងខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ វីដេអូហ្គេម ឬក៏វីដេអូពាណិជ្ជកម្មផ្សេងៗ ស្ថាប័នទាំងនោះត្រូវចុះកិច្ចសន្យាទិញសិទ្ធិពីផលិតកម្ម ហើយជាទូទៅអ្នកនិពន្ធអាចទទួលបានចំណូលមួយផ្នែកធំពីការទិញសិទ្ធិនេះ។ នៅក្នុងករណីនេះ អ្នកនេះពន្ធនឹងទទួលបាន៥០ភាគរយនៃចំណូលការលក់សិទ្ធ និង៥០ភាគរយទៀតបានទទៅអ្នកចម្រៀង និងផលិតកម្ម។
ក្រឡេកមកមើលតារាចម្រៀងវិញ ប្រសិនពួកគេស្ថិតនៅក្នុងផលិតកម្មណាមួយ ពួកគេមានប្រាក់ខែជាមធ្យមរបស់៤មុឺនដុល្លារ រហូតដល់ ៤០មុឺនដុល្លារ អាស្រ័យលើប្រជាប្រិយភាពរបស់ពួគេ។ ក៏ប៉ុន្តែនៅក្នុងនោះក៏មានតារាមួយចំនួនទផៀតផងដែរអាចរកបានចំណូលខ្ទងល់លានដុល្លារដូចជា៖
- Taylor Swift ៣៦លានដុល្លារក្នុងមួយខែ
- Ariana Grande ២០លានដុល្លារមួយខែ
- Dua Lipa ៣លានដុល្លារក្នុងមួយខែ
- Drake ៤លានដុល្លារក្នុងមួយខែ
គួរបញ្ជាក់ផងដែរថា លុយដែលរកបានពីការទស្សនានៅលើ YouTube តារាចម្រៀងនៅក្នុងផលិតកម្ម មិនទទួល សូម្បីតែមួយសេន៕
ប្រភព៖ Work.Chron










