Home Blog Page 1868

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ២១ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

២៖តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងតិចតួចលាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។

៣៖តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRzImS9LXSR9xC-lkX4Y1d43uLFFKTuM9f8DWDHXRanLHiz8WJuufORyRkYp8cdgF3nweHtI7ro2Euc5dWuCHZuo0JOe-id9gP8Io0vtpNbH2JcDchhqeMQfZz4FqLF8bnielOwVAfyl21dbsN82f8lL4uil7eQamK1nuhwFNEWoXa5aY9M8PWT3uh/s1280/photo_2023-02-14_08-32-48.jpg

ធ្លាប់ឆ្ងល់អត់! ហេតុដូចម្តេចបានជាបន្ទប់ទឹកសាធារណ:មានចន្លោះនៅខាងក្រោមធំៗ?

0

លោកអ្នកដែលធ្លាប់ចូលក្នុងបន្ទប់ទឹកសាធារណ: ប្រហែលជាធ្លាប់បានឃើញហើយថា នៅក្នុងបន្ទប់ទឹកសាធារណ:តែងតែមានចន្លោះនៅខាងក្រោមធំៗ ដែលមើលទៅហាក់បីដូចជាមិនស្រណុកចិត្តក្នុងការបត់ជើង។

តែយ៉ាងណាមិញ ការដែលធ្វើបែបនេះគឺក៏ព្រោះតែហេតុផលសុវត្ថិភាពទាំងអស់នេះ៖

  • វាធ្វើឱ្យអ្នកសម្អាតតាមបន្ទប់ទឹកមានភាពងាយស្រួល
  • អ្នកអាចស្នើសុំក្រដាសអនាម័យពីនរណាម្នាក់ បើសិនជាអ្នកមិនមាន
  • អ្នកអាចចេញក្រៅបាន ប្រសិនបើទ្វារជាប់សោរ
  • ទ្វារបិទជិតមានតម្លៃថ្លៃជាងទ្វារបិទមិនជិត
  • វាជួយកាត់បន្ថយក្លិនមិនល្អនៅក្នុងបន្ទប់ទឹក
  • អ្នកអាចមើលឃើញថាបន្ទប់ណាទំនេរ ឬ ជាប់រវល់
  •  បើមានករណីបែកបំពង់ទឹក ទឹកនឹងមិនកកកុញឡើយHere are 8 reasons why the public toilet door always has space at the bottomHere are 8 reasons why the public toilet door always has space at the bottom

ប្រភព៖ Ladbible

យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” ពី ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដើម្បីអបអរទិវានៃក្តីស្រលាញ់

0

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ។ ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ      ធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMS8INMi1jrxvKxfM3VUq4dRGM8sA62Sx0LzoupPtJ9aDJ8dzp_83C_iZ6DHCFu2Aa2vItan7C7fH7fKxfAuD6OAxQfi-qNq8QKo6TPShpu0HX4chwOGog2CIyIgyivl2OksoBzX9uQI1RSPD5SOk26mBmtXxR148Z3H83EtVSomlwJF23o3OQ54N6/s1428/Picture1.jpg

លោកស្រី ប្រាក់ មុនីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ “តាងនាមឲ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស យើងខ្ញុំគឺបានគិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងកិច្ចការងារជួយសង្គម ជាពិសេសគឺការជួយសង្រ្គោះដល់អ្នកដែលត្រូវការជំនួយចាំបាច់ពីយើងទាំងអស់គ្នា  នោះគឺការស្ម័គ្រចិត្តបរិច្ចាគឈាម ព្រោះថា ឈាមមិនអាចធ្វើការផលិតបានដោយអ្នកវិទ្យាសាស្រ្តណាមួយឡើយ ហើយក៏មិនអាចធ្វើការជួញដូរឬនាំចូលទេ ដូច្នេះ ការស្ម័គ្រចិត្តផ្តល់ឈាម គឺពិតជាសំខាន់ណាស់ សម្រាប់ការជួយសង្រ្គោះដល់អ្នកជំងឺ អ្នករងគ្រោះថ្នាក់ចរាចរ ដែលចាំបាច់ត្រូវការឈាម ដើម្បីបន្តជីវិត។ បន្ថែមពីនេះទៀតការបរិច្ចាកឈាម បាននាំមកនូវផលប្រយោជន៌ជាច្រើនដល់អ្នកផ្តល់ឈាម ដូចជា (ដាក់ផលប្រយោជតាមleaflet blood center)។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiyqJlGYeh8o_qnQNIfwyWith-fCwf7MfLNCiNw_2ZDTgAzln0BgmKQ-dZ4pV_az9u96OoTEg5_ORRWXfat1CQgMGnizUEFYC4hxtxv0i7rx_rn6_TzNqJBz4zwKMtRmpxbxa-3m1UFZsgp7HjqnTLKr28oy4h8UFCOujUYTmQLjlO2RpmQHuVmVLf/s1428/Picture2.jpg

តាមប្រសាសន៍លោកវេជ្ជបណ្ឌិត សុខ បូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។          សូមជម្រាមជូនស្ថានភាពតម្រូវការឈាម  ក្នុងឆ្នាំ២០២២កន្លងមក  យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។  តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត គឺបានឆ្លើយតបប្រហែលតែ១០%នៃតម្រូវការក្នុងប្រទេស យើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJ_nlVBkXLyyKA_cWtWLiIgm1OjOxfi8XR08aXBJ-svmcQNGhf4gPPYDPUm_QLxQkRWBBmA4o3OS3iCMM1D0xeLihk-Zf02zAf28IPLh5YmtG1EwviKFmNRPIBS9EvFoAQ7jfPgR_qEAD_iHtS2GWmeMWVpORRdyC_bqqzMy5pVPKlqp32DaKu_Om/s1428/Picture3.jpg

យុទ្ធនាការ «ផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាម»  ថ្ងៃនេះគឺជាប្រធានបទដ៏ មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា  និងមានគោលបំណងសំខាន់២គឺ៖

ទី១៖ បង្កើត ទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយ​ ស្ម័គ្រចិត្ត  និងជម្រុញលើកកម្ពស់ឲ្យយុវជន ក៏ដូចជាប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតា ឬជនរងគ្រោះ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍​ឬ សាសនា។

ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយ​ស្ម័គ្រចិត្ត  ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។

បុគ្គលិកក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប្រមាណ១០០នាក់ បានធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាមប្រកបដោយទឹកមុខសប្បាយរីករាយ​ និងពេញចិត្តនូវការចូលរួមចំណែកក្នុងការផ្តល់ឈាម ដើម្បីជួយ  សង្គ្រោះទៅដល់អ្នកជំងឺដែលបាននឹងកំពុងត្រូវការឈាមជាចាំបាច់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhB8UnqalVYdK16XE2MG88Fa-isxgP21TkINi0nU87uiL57fmG8wNDxV8cm0_dmUtHBjTQPUfmhqp1MaxBlMpKTIKHOc6hiCxEgWbfQqvB0sYE-9AduHZ_K3b54xO-ibXtYh2Kq4CKrWb5v8fLbJWsncvgsty7cqawoo8IKa1WxutA7hl8XINUEi5/s1280/photo_2023-02-13_17-00-26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwauSYAUyq5UOBZIv3OgrX76_-Cc81N874JjjZfVeqy0HYsQLhMbDPqNT2AmLgfsBRdiZwPbq5h4muCeUOmShEZLBaHdFOECJ77b6ZInBborWi3VtNvXfuva5nr_sYbWYioq9EL6yokO-bdd_ptPD3ipUFwXtFuPpeviogyXXjBP3IOe9Kw36wew-9/s1280/photo_2023-02-13_17-00-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCSz7Hg1LbowavBJxCqcF0JAJl4OLwhCzq9szPs5vraJv4FMN8W6XeS-NXrpldGtzdCxe2t3oqEZCihdg17ULMIoTZCj0NflH5Z1yaVPUwBk3GflzAcV8Jo8vfAMYULY3Qjfw5Dthwz307IT4az7QeA-9B0tJs0jSOYh2dvIcRMdzKiZKwXJP_aGen/s1280/photo_2023-02-13_17-00-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxY4Vrr9fXT8Z4610DY5wd2sbmz6_tqUkbDnuQcVrslqAcyyXBhTS5obqRm1KaQ9oYNQmkZtTlXAoQKtjRVSq72pKZJRral9OyJ0vrOuIrDPa012m3KjQ6TYBGoHr9kqGYm4l45m9pSdUkHqTXEa0g_Pgb-22oKAuZ_HEUT87n6nfkj7hnOjjijv0F/s1280/photo_2023-02-13_17-00-27.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU8b9zP-ibcGa2fSL-rFF-uXRG9JyJOstDWrjj-S0sEohYguHTga3IC1-7VxG6ORDmSfdRRDuzaLIohLuCuTJvKliwQ9eUIhys6a53PvxkRPavsSK3wrv5a7FhR4pvtHBBct-1_UAFE84YBMvU1cbpMQZaP-9g-5oLfIJjxz1JgxA2kQnTZPyrGFyM/s1280/photo_2023-02-13_17-00-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRR5ltKxtlEkXWvLmZ0_mEt4i3Y6Fa8T_0XHeG6axV50iOGp4Sae5xK4Ab-LDOeFiAadR7bzlxpb-AX0LAIa1UFVFjLxjchsKUq7oY6H5LCPZLvvb_zN1niFSEE30nkn7BAjfyqyqE3B0uyZty47Daw5WhO8kvzkqqC_l5k82VNt_brOR6z4qnWWqb/s1280/photo_2023-02-13_17-00-13.jpg

ពិភពលោកប្រឈមនឹងការខ្វះខាតខ្សាច់

0

កាលពីឆ្នាំ២០២២ ភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានដាស់តឿនថា ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិខ្វះខ្សាច់ (Sand Crisis) ខណៈក្នុងរយៈពេល២០ឆ្នាំកន្លងមក មនុស្សបានប្រើប្រាស់ខ្សាច់រហូតដល់៥ម៉ឺនលានតោន/១ឆ្នាំ ឬស្មើប្រមាណ១៧គីឡូក្រាមសម្រាប់មនុស្សម្នាក់/១ថ្ងៃ ដោយសារការពង្រីកទីក្រុង និងចំនួនមនុស្សកើនឡើងជារឿយៗ ។

នៅពេលពិភពលោកមានខ្សាច់ដ៏ច្រើន ប៉ុន្តែហេតុអ្វីបានជាខ្វះខ្សាច់ទៅវិញ ? ការពិត យើងមិនអាចយកខ្សាច់ពីសមុទ្រខ្សាច់មកប្រើប្រាស់បានទេ ព្រោះខ្សាច់ទាំងនេះឆ្លងកាត់ខ្យល់ខ្លាំង រហូតធ្វើឱ្យវាទន់ បើយើងយកវាមកប្រើក្នុងសំណង់ ឬប្រើធ្វើអ្វីផ្សេងៗ វាគ្មានកម្លាំងស្អិតគ្រប់គ្រាន់ទេ បណ្តាលឱ្យសំណង់មិនរឹងមាំ ហើយប្រឈមនឹងការដួលរលំទៀតផង ។ ជាក់ស្តែង ការសាងសង់អគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម បើទោះជាប្រទេសនេះជាប្រទេសសមុទ្រខ្សាច់ក្តី ប៉ុន្តែបែរជានាំចូលខ្សាច់ពីប្រទេសអូស្ត្រាលី ដែលនៅឆ្ងាយពីគ្នាចម្ងាយ១ម៉ឺនគីឡូម៉ែត្រមកប្រើប្រាស់ជំនួសវិញ ។ ដូច្នេះ គេចាំបាច់ត្រូវយកខ្សាច់ពីបាតសមុទ្រ ឆ្នេរសមុទ្រ និងដងទន្លេ ដែលស្អិតមកប្រើប្រាស់ប្រសើរជាង ។Dubai Skyline From The Desert by Franckreporterតំបន់សម្បូរខ្សាច់កំពុងត្រូវបានបំពានដោយសារការពង្រីកទីក្រុងរបស់មនុស្ស ខណៈការប្រើប្រាស់បានកើនឡើងយ៉ាងខ្លាំង ដោយពួកគេបានជីកខ្សាច់ជាច្រើន ឬប្រើម៉ាស៊ីនបូមខ្សាច់ ។ អង្គការសហប្រជាជាតិ (UN) បារម្ភថា ខ្សាច់កំពុងខ្វះខាត និងអស់ពីក្នុងពិភពលោក ។ ខ្សាច់អាចរក្សាតុល្យភាពរបស់ទឹក បើគេជីកវាអស់ច្រើនពេកបណ្តាលឱ្យតំបន់នោះមានទឹកជំនន់ញឹកញាប់ និងខ្លាំងក្លា ដូចជា ករណីជីកខ្សាច់នៅប្រទេសស្រីលង្ការ បានធ្វើឱ្យក្រសែទឹកផ្លាស់ប្តូរ ហើយទឹកសមុទ្រហូរចូលច្រាំងកាន់តែច្រើន ។

ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បង្ហាញថា ដើម្បីចៀសវាងការខ្វះខ្សាច់ រដ្ឋាភិបាលប្រទេសផ្សេងៗគួរតែចេញច្បាប់ហាមឃាត់ការជីកខ្សាច់នៅតាមឆ្នេរសមុទ្រ ។ យើងឃើញថា អ្វីៗនៅជុំវិញខ្លួនយើងដូចជា ការសាងសង់ រហូតដល់ការផលិតទូរស័ព្ទដៃ ក៏ប្រើធាតុផ្សំពីខ្សាច់ដែរ ហេតុនេះ ការរក្សាសមតុល្យការលូតលាស់នៃសេដ្ឋកិច្ច និងបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ខ្សាច់ធម្មជាតិ នឹងជួយដោះស្រាយបញ្ហាខ្វះខ្សាច់បាន ៕Majestic mirages of scorching heat: The world's largest deserts | Daily  Sabah

ប្រភព ៖ newpapertoday

អ្នកលេងបណ្តាញសង្គមថៃមិនពេញចិត្តនឹងការប្តូរឈ្មោះហាងពី «មូកៈថៈថៃ» ទៅ «បារប៊ីឃ្យូ ភ្នំភ្លើង»

0

ប្រទេសថៃ ៖ បច្ចុប្បន្ននេះ អ្នកលេងបណ្តាញសង្គមកម្ពុជា និងថៃ បានជជែកវែកញែកគ្នាឆ្លងប្រទេសជាច្រើនប្រធានបទ មិនថារឿងកីឡា កីឡាករថៃ ប៊ួ ខាវ សង្ក្រាន្ត និងរឿងផ្សេងៗទៀត ។ ការជជែកគ្នានេះ មិនចេះចប់ពីប្រធានបទមួយចូលដល់ប្រធានបទមួយទៀត ។

ដោយឡែក មានប្រធានបទថ្មីមួយទៀតហើយដែលកំពុងមានការជជែកគ្នាក្នុងបណ្តាញសង្គមក្នុងប្រទេសថៃ ក្រោយពីម្ចាស់ហាងមូកៈថៈនៅកម្ពុជា បានប្តូរឈ្មោះហាងរបស់ខ្លួនពី «មូកៈថៈថៃ» ទៅជា «បារប៊ីឃ្យូ ភ្នំភ្លើង» ។ មូលហេតុនៃការប្តូរឈ្មោះនេះ ដោយសារក្នុងហាងមិនបានលក់សាច់ជ្រូកតែមួយមុខទេ ហើយហាងអះអាងថា ការប្តូរឈ្មោះនេះធ្វើឱ្យមានអតិថិជនចូលហាងកាន់តែច្រើនជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL6MtqrAec5sZWoMNVPtBQcyzh2zK4zdmaOGjAlbeLxqTre-zKzl4JS8SurEOwU8y7dAePFwgT82fIrbGbNLUOHZH8xnx0bjDAN3tl08OY25elI4xd679gfaUJijBd68C-K2QAqC3hWkyubi4Wvky6zb0JaOSNbijhsCHQFeA9fgKT7kN-Eosxrtcs/s1280/photo_2023-02-13_16-16-56.jpg

ចំណែកអ្នកលេងបណ្តាញសង្គមនៅកម្ពុជា ក៏បានយល់ស្របនឹងការប្តូរឈ្មោះហាងនេះដែរ ប៉ុន្តែផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមនៅថៃបែរជាមិនពេញចិត្ត ហើយនិយាយថា ការធ្វើបែបនេះ ត្រូវប្តូរការលក់របស់ខ្លួនល្អជាង ព្រោះបានកាត់ពាក្យ «ថៃ» ចេញ ខណៈហាងនេះនៅតែលក់របស់ដូចដើម ។ ប៉ុន្តែជនជាតិថៃមួយចំនួនទៀតយល់ឃើញថា ការប្តូរឈ្មោះហាងមិនប្លែកអ្វីទេ ព្រោះការពិត ដើមកំណើតមូកៈថៈ ក៏មិនមែនជារបស់ប្រទេសថៃដែរ ប៉ុន្តែសុំកុំឱ្យខ្មែរយកវាទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSNnetLcLQS4CqCQ7oWUMb_k_-7wExoN8xbANs7GGsj83zAx3dmFOScO7aLsBRvYTIt1ccj9cVQb5XDgSZZzOejDY1Am11-sOec39PefwS2La86vlRRIIqKptKMpNbq9Lb9ITI87BZyNlUk_ruaJTycKwno7RHho-x4BbgUTNG3pJECrV_Bpy6nT4z/s1280/photo_2023-02-13_16-16-57.jpg

ជុំវិញការជជែកគ្នានៅក្នុងបណ្តាញសង្គមថៃនេះ ដោយយោងតាមវែបសាយថៃមួយឈ្មោះ Travel360 មានមតិមួយចំនួននិយាយថា ខ្មែរបានផ្លាស់ប្តូររបស់ថៃធ្វើជារបស់ខ្លួន ដូចជា ឈុតថៃ រឿងថៃ ភ្លេងថៃ ម្ហូបអាហារថៃ កីឡាថៃ និងវប្បធម៌ថៃ ហើយមានមតិមួយទៀតនិយាយថា ការពិត ប្រទេសថៃ និងកម្ពុជា គឺជាសត្រូវនឹងគ្នាជាយូរមកហើយ ព្រមទាំងបានធ្វើសង្គ្រាមជាមួយគ្នារហូតមក ។ ដូចគ្នានេះដែរ មតិផ្សេងទៀតសរសេរថា នៅក្នុងចិត្តជនជាតិខ្មែរមានតែការច្រណែនប្រទេសថៃ ខណៈអ្នកខ្លះសរសេរថា គ្រាន់តែខ្ទះអាំងសាច់ ក៏ខ្មែរទិញពីថៃទៅប្រើប្រាស់ដែរ ពិតជាអន់មែន ។ ចំណែកមតិបន្ទាប់ថា ថៃប្រញាប់ចុះបញ្ជីមូកៈថៈទៅ ប្រយ័ត្នខ្មែរយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfyZQY2hB3S7DmtSHcXjuX8TSNQGxGu8_yajOqmsSdmxBIT_8aICIcNqygypPEIedl9E38uBHnkIIkiJyNj-0_toT-r5ReB3qZcNRjRDF__DMHedhQOBfBoo-yk-aN4kJYQvczfZ05jPLYSbdJ8VnwMHL-SNRxahw5_2wONDQk9YuuHd81rmYMNZ4/s1280/photo_2023-02-13_16-16-58.jpg

នៅក្នុងការបញ្ចេញមតិនេះដែរ ជនជាតិថៃមួយចំនួននិយាយថា គ្រាន់តែប្តូរឈ្មោះ ឱ្យប្តូរចុះ ព្រោះខ្មែរបានទទួលវប្បធម៌ដោយសារមើលរឿងភាគថៃ ស្របគ្នានឹងមតិមួយទៀតនិយាយថា លើកលែងទៅ អ្នកណាៗក៏មានសិទ្ធិដាក់ឈ្មោះហាងដែរ គេដាក់ឈ្មោះអ្វី ស្រេចតែគេទៅ… ។ ទោះយ៉ាងណា នេះគ្រាន់តែជាមតិលើកឡើងរបស់ជនជាតិថៃនៅក្នុងវែបសាយឈ្មោះ Travel360 ប៉ុណ្ណោះ ៕

ប្រភព ៖ travel360

ចិនបង្កើនចំនួនបង្គោលសាករថយន្តអគ្គិសនី

0

ប្រទេសចិន ៖ ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកសាករថយន្តអគ្គិសនីប្រទេសចិនបានរាយការណ៍ថា ចំនួនបង្គោលសាកថ្មីសាធារណៈសម្រាប់រថយន្តអគ្គិសនីនៅចិន បានកើនឡើងជាបន្តបន្ទាប់ក្នុងខែមករា ឆ្នាំ២០២៣ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLoky2MsVX0FY9DNO1HFv8Qg6ucrJLTHL9QB8Kk-iF26COOl4uFqcRebnK0G-bqpgiy0V4u4uAYh87HXIVC4ILG8SN8Io3Wb4qUA2r0Ha4PYu1BmgMFyQjE0wQexJAkwINAFPRlAlOWzTJoKEoB6jGUyihpRlaBO0a6ZM3RBCUDADVf0ssWSNUL5V/s900/photo_2023-02-13_14-45-04.jpg

របាយការណ៍បញ្ជាក់ថា ការដាក់បង្គោលសាករថយន្តអគ្គិសនីថ្មីៗជាសាធារណៈនៅចិនកាលពីខែមករា ស្មើប្រមាណ៤ម៉ឺន១ពាន់បង្គោល កើនឡើង៥៦,១% ពីខែមករា ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXbB-kEG3yOxtDPmrKAfrEnZpQtoZpQG_iZdpHpYkdF7-_aZ1glp92swRwZh5WtZzqHOLyT22kFlUzZm_haF_HevSoQ3iM0hASZyoDPB3d8VJoxKSRjE2jxqNojDWImTHSgfYd_zMExGfyWqVgSAeGHExdKOo5Gl54mSmVb6I69gFFCEyj_b8duuJ/s640/photo_2023-02-13_14-45-03.jpg

ភ្នាក់ងារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាករថយន្តអគ្គិសនីឱ្យដឹងថា ចំនួនការដាក់បង្គោលសាកថ្មីៗជាសាធារណៈ គឺចាប់ពីកុម្ភៈ ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣នេះ ជាមធ្យមក្នុង១ខែ ស្មើ៥ម៉ឺន៥ពាន់បង្គោល ។ ការដាក់បង្គោលសាករថយន្តអគ្គិសនីបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ស្របនឹងវិស័យអាជីវកម្មរថយន្តថាមពលថ្មីកំពុងរីកចម្រើននៅចិន ។

គួរបញ្ជាក់ថា ចំនួនការលក់រថយន្តថាមពលថ្មីរបស់ចិននៅឆ្នាំ២០២២ ស្មើប្រមាណ៦,៨៩លានគ្រឿង កើនឡើង៩៣,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះរថយន្តថាមពលថ្មីកាន់កាប់ក្នុងទីផ្សារចិនប្រហែល២៥,៦% នៅឆ្នាំ២០២២ កើនឡើង១២,១% ពីឆ្នាំ២០២១ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOSUKyHXl3l7l40ZmU75q9cz6A2yzrZp8LC4EJgDw3IJlIgLpACc8R9fofRKjZdrgH2Mre96lreb_7iBfozEYhpw3n2vnAYhB-03SD_Djm41F97rwe58kvKSwPq_Nir5HBtsOhUo5WVGimWynDWpe_ewdbk3kTNIZ37_YYlSv2VoUGrGC0c8RH0f0/s960/photo_2023-02-13_14-45-04%20(2).jpg

ប្រភព ៖ newpapertoday

បុរសវ័យ៧៣ឆ្នាំ បន្តឈរលើ Elon Musk ក្នុងបញ្ជីអ្នកមានជាងគេលើលោក

0

លោក Bernard Arnault បានក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុតនៅលើលោក ដោយឈរពីលើលោក Elon Musk។

មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍លើបុរសវ័យ៧៣ឆ្នាំនេះនោះទេ  ក៏ប៉ុន្តែលោកគឺជាអ្នកនៅពីក្រោយភាពជោគជ័យនៃម៉ាកយីហោល្បីៗជាច្រើននៅលើពិភពលោក។The $100 Billion Man: How Bernard Arnault Stitched Together The World's  Third Biggest Fortune With Louis Vuitton, Dior And 77 Other Brands—And Why  He's Not Done Yet

អមជាមួយទ្រព្យសម្បត្តិដ៏មហាសាល ២២០ពាន់លានដុល្លារ លោកគឺជាស្ថាបនិក និងប្រធានក្រុមហ៊ុន LVHM ដែលមានយីហោ Louis Vuitton (LV), Celine ,Christian Dior, Fendi, Kenzo, Givenchy និងយីហោល្បីៗមួយចំនួនទៀតផងដែរ។Brand Strategies that made LVMH luxury powerhouse- The Strategy Story

នៅក្នុងចំណោមម៉ាកយីហោទាំងអស់នេះ Louis Vuitton (LV) គឺជាប្រភពចំណូលធំជាងគេបំផុត ដោយឆ្នាំមុនអាចរកចំណូលបានដល់ទៅ២១ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ LVHM ក៏ជាក្រុមហ៊ុនដែលថ្លៃជាងគេបំផុតនៅអឺរ៉ុបផងដែរ៕

តើថៃឈរនៅលំដាប់ទីប៉ុន្មាននៅក្នុងប្រទេសមានឥទ្ធិពលនៅអាស៊ី ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជ្រាប និងរីករាយជាមួយលទ្ធផលការចាត់ចំណាត់ថ្នាក់ប្រទេសមានឥទ្ធិពលនៅអាស៊ី (The Asia Power Index 2023) ពី Lowy Institute ជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់ប្រទេសអូស្ត្រាលី ក្នុងនោះថៃស្ថិតនៅចំណាត់ថ្នាក់ទី១០ របស់ប្រទេសមានឥទ្ធិពលបំផុតនៅអាស៊ី ពី២៦ប្រទេស និងតំបន់សេដ្ឋកិច្ច ។ ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៩ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwN2NwpB-1x86bpp0OJRIj3CcWuUKyDTTJ_Si_g2BjM2F9fonOxvCEH8ginMcpIY85UePQG2ewr8_g-JAOgekIXXjzZwKkxumZTd0ijezfiezCsYVQI4esaGefYr99MUoBuMotahb-yKtRiBZ6b6d2_nDJ3LJcsWe9WjiVEc2bsDUxtrhOd1gEBSN/s1024/photo_2023-02-13_14-06-48.jpg

លោក អនុឆា ថ្លែងថា លទ្ធផលនៃការចាត់ចំណាត់ថ្នាក់នេះ បានពិចារណាពីការគណនាពិន្ទុផ្អែកលើ៨ចំណុចសំខាន់ៗ រួមមាន ៖
១-សមត្ថភាពសេដ្ឋកិច្ច (Economic capability)
២-សមត្ថភាពកងទ័ព (Military Capability)
៣-ភាពបត់បែន (Resilience)
៤-ធនធាននាពេលអនាគត (Future resources)
៥-ទំនាក់ទំនងសេដ្ឋកិច្ច (Economic relationships)
៦-បណ្តាញសុវត្ថិភាព (Defence networks)
៧-ឥទ្ធិពលផ្នែកការទូត (Diplomatic influence)
៨-ឥទ្ធិពលវប្បធម៌ (Cultural influence)

ក្រៅពីនេះ ប្រទេសថៃមានភាពរឹងមាំបំផុតក្នុងសូចនាករទំនាក់ទំនងសេដ្ឋកិច្ច និងបានកែលម្អច្រើនក្នុងផ្នែកធនធាននាពេលអនាគត ។ លើសពីនេះ ថៃមានវិធានការផ្សេងៗតាមរយៈឥទ្ធិពលការទូត បើទោះជាផ្នែកខ្លះបានធ្លាក់ចុះដោយសារការរាលឆ្លងដាលនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែជាទូទៅ គេចាត់ទុកថា ថៃមានឥទ្ធិពលក្នុងតំបន់ច្រើនជាងការរំពឹងទុក ដោយសារថៃមានធនធានគ្រប់គ្រាន់ស្របនឹងសន្ទស្សន៍ថាមពល (Power gap) បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២ ។Bangkok - What you need to know before you go – Go Guides

លោក អនុឆា បន្ថែមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសរសើរការចាត់ចំណាត់ថ្នាក់នេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តរបស់ប្រទេសថៃក្នុងពិភពលោក ។ វាជាលទ្ធផលជោគជ័យបានមកពីការជំរុញគោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល ដែលត្រូវអរគុណដល់កិច្ចសហការគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ ។ លោកនាយករដ្ឋមន្ត្រីជឿថា ថៃបានត្រៀមសក្តានុពលគ្រប់ផ្នែករួចជាស្រេច ទាំងធនធាន និងដោះស្រាយបញ្ហាបរិស្ថានផ្តោតលើវិធីសាស្ត្រមានតុល្យភាព និងប្រើថាមពលប្រកបដោយនិរន្តរភាព ។ លើសពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ដោយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច រួមទាំងគាំទ្រពាណិជ្ជកម្មវិនិយោគ ហើយថៃនឹងក្លាយជាប្រទេសលេចធ្លោមួយ ដែលមានសារសំខាន់គ្រប់ផ្នែកក្នុងភូមិភាគ ជាពិសេស ផ្នែកសេដ្ឋកិច្ច ៕A Culture Hunter's Guide To Bangkok

ប្រភព ៖ tnnthailand

ក្មេងដែលធ្លាក់ពីលើជាន់ទី៧នោះ បានផុតនៅមន្ទីពេទ្យហើយ

0

ហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តមួយបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ ៥៩៧ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្មេងស្រីម្នាក់បានធ្លាក់ពីលើអគារជាន់ទី៧ បណ្តាលឱ្យបាត់បង់ជីវិត​ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

លោកពូសន្តិសុខម្នាក់ បានបញ្ជាក់ប្រាប់ថាក្មេងនោះបានធ្លាក់ពីលើអគារជាន់ទី ៧ ដែលជាអាគារស្ត្រីជាម្ដាយនិងក្មេងនោះ រស់នៅ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ដោយម្ដាយបានអោបដឹកកូនយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះភ្លាមៗ តែអ្នកនៅកន្លែងកើតហេតុថាសង្ឃឹមតិចបំផុតព្រោះក្មេងនោះគឺធ្លាក់មកកាប់មុខ នៅក្នុងថ្លុក ឈាមទៅហើយ ។May be an image of 7 people, people standing, people sitting and outdoors

ក៏ប៉ុន្តែបើតាមលោកអធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា នៅពេលនេះស្ថានភាពក្មេង ខាងលើបានផុតទៅហើយ នៅឯមន្ទីរពេទ្យឥឡូវសមត្ថកិច្ចកំពុងសាកសួរបន្ថែមផងដែរ៕May be an image of 7 people, child, people standing and outdoorsMay be an image of 4 people and skyscraper

ប្រជាជនចិន និងកូរ៉េខាងត្បូងទិញទំនិញប្រេនៗនាំមុខគេ

0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា PwC China រំពឹងថា ទីផ្សារទំនិញប្រណីតរបស់ចិននឹងលូតលាស់ដល់៨,១៦សែនលានយន់នៅត្រឹមឆ្នាំ២០២៥ ឬស្មើ២៥% នៃការទិញទំនិញប្រណីតទូទាំងពិភពលោក ។

របាយការណ៍វិភាគបញ្ជាក់ថា ឧស្សាហកម្មទំនិញប្រណីតក្នុងប្រទេសចិនដែលមានផ្ទៃដីធំ និងហុងកុង ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក បានជំរុញទីផ្សារទំនិញប្រណីតឱ្យលូតលាស់ ជាពិសេស ប្រទេសចិនមានពលរដ្ឋទិញទំនិញប្រណីតកើនឡើងជាបន្តបន្ទាប់ ។The big Chinese Luxury Market Is "Online" - Update 2020

តាមទិន្នន័យឆ្នាំ២០២១ បង្ហាញថា ការទិញទំនិញរួចពន្ធនៅខេត្តហៃណាន មានចំណែកជំរុញទីផ្សារទំនិញប្រណីតដែលកំពុងរីកចម្រើនរបស់ចិន ។ ការទិញទំនិញរួចពន្ធនេះ ស្មើទឹកប្រាក់៤,៩៥ម៉ឺនលានយន់ ឬប្រមាណ១៣% នៃការទិញទំនិញប្រណីតរបស់ជនជាតិចិន ។ ក្រៅពីនេះ របាយការណ៍បញ្ជាក់ថា ការប្រើប្រាស់ទំនិញប្រណីតនៅហុងកុងនឹងកើនឡើងបន្តិចម្តងៗ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ដែលធ្វើឱ្យពលរដ្ឋចិនជាច្រើននាក់ធ្វើដំណើរមកកម្សាន្តនៅហុងកុង និងម៉ាកាវ ។

លោក Stephen Chong ប្រធានដៃគូយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាព PWC ថ្លែងថា ទីផ្សារទំនិញប្រណីតរបស់ចិនកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយទីផ្សារនេះរឹងមាំលើសដើមទៅទៀត ។China's luxury sales estimated to grow 48% in 2020, fueled by online sales  and a consumption 'comeback' - Global Times

ទោះយ៉ាងណា ក្រៅពីទីផ្សារចិន កាលពីពាក់កណ្តាលខែមករាកន្លងមក តាមការស្ទង់មតិរបស់ Morgan & Stanley ជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ និងការវិនិយោគបញ្ជាក់ថា កូរ៉េខាងត្បូងជាប្រទេសមានអ្នកទិញទំនិញប្រណីតច្រើនជាងគេក្នុងពិភពលោក និងលើសចិនទៅទៀត ហើយការទិញទំនិញប្រណីតនៅកូរ៉េខាងត្បូងនឹងកើនឡើងជាបន្តបន្ទាប់ ។ Morgan & Stanley បង្ហាញថា នៅឆ្នាំ២០២២ ពលរដ្ឋកូរ៉េខាងត្បូងបានចំណាយលើការទំនិញប្រណីតស្មើទឹកប្រាក់១៦.៨០០លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២១ ដល់២៤% ក្នុងនោះពលរដ្ឋកូរ៉េខាងត្បូងម្នាក់បានចំណាយប្រាក់៣២៥ដុល្លារអាមេរិក/១ឆ្នាំ លើការទិញទំនិញទាំងនេះ ។

គួរបញ្ជាក់ថា ការទិញទំនិញរបស់ពលរដ្ឋកូរ៉េខាងត្បូងបណ្តាលមកពីកត្តាជាច្រើនដូចជា យកគំរូតាមសិល្បករល្បីៗដែលនិយមប្រើប្រាស់ទំនិញប្រណីត ហើយកាលពីឆ្នាំ២០២២ ចិនមិនទាន់បើកប្រទេស ដូច្នេះ ធ្វើឱ្យការចំណាយលើទំនិញប្រណីតរបស់ពលរដ្ឋចិនមិនច្រើនដូចកូរ៉េខាងត្បូង ៕

ប្រភព ៖ thebetter