Home Blog Page 1864

ប្រទេសចំនួន៤០ ធ្វើពហិការមិនចូលរួមកីឡាអូឡាំពិកឆ្នាំ២០២៤

0

ប្រទេសប៉ូឡូញ ៖ រដ្ឋមន្ត្រីក្រសួងកីឡាប៉ូឡូញបង្ហាញថា អាចមានប្រទេសចំនួន៤០ ធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីប្រឆាំងនឹងផែនការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC) ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួត ។

រដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ប៉ូឡូញ លោក Kamil Bortnissuk បានផ្តល់សម្ភាសន៍កាលពីថ្ងៃទី២ ខែកុម្ភៈថា លោកជឿថា ប្រទេសទាំង៤០ អាចបង្កើតសម្ព័ន្ធភាពរួមគ្នាជាមួយអង់គ្លេស អាមេរិក និងកាណាដា ដើម្បីសម្តែងការប្រឆាំងនឹងផែនការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស មុនពេលគណៈកម្មាធិការនេះនឹងប្រជុំនៅថ្ងៃទី១០ ខែកុម្ភៈ ។ បើប្រទេសទាំងអស់រួមគ្នាប្រឆាំងនោះ ការប្រកួតកីឡានេះគ្មានអត្ថន័យទេ ។Kamil Bortniczuk zagłosował, choć był w programie na żywo - Wydarzenia w  INTERIA.PL

កាលពីសប្តាហ៍មុន IOC បង្ហាញថា កំពុងរកវិធីអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអូឡាំពិកនៅក្រុងប៉ារីសក្នុងនាមអព្យាក្រឹត ហើយមិនគួរមានកីឡាករណាម្នាក់ត្រូវហាមចូលរួមប្រកួត ដោយគ្រាន់តែពួកគេជាជនជាតិរុស្ស៊ី និងបេឡារុសទេ ។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកីឡាប៉ូឡូញបានប្រកាសប្រឆាំងនឹងផែនការអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួត បើទោះក្នុងឋានៈជាអ្នកអព្យាក្រឹតក្តី ។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងកីឡាអ៊ុយក្រែន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ក៏បានព្យាយាមបញ្ចុះបញ្ចូលតាំងពីខែមករាដែរ ដើម្បីឱ្យប្រទេសនានារួមគ្នាហាមឃាត់រុស្ស៊ីចូលរួមកីឡាអូឡាំពិកឆ្នាំ២០២៤ ។Now You Can Watch the Show that Launched Volodymyr Zelensky's Presidency |  GQ

ជាមួយគ្នានេះ អាមេរិកក៏បានគាំទ្រឱ្យអង្គការកីឡាអន្តរជាតិព្យួរសមាជិកភាពស្ថាប័នកីឡារបស់រុស្ស៊ី និងបេឡារុស ហើយបញ្ចុះបញ្ចូលឱ្យអង្គការនានាបញ្ឈប់ការផ្សាយព្រឹត្តិការណ៍កីឡាផ្សេងៗរបស់ប្រទេសទាំងពីរ ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើពហិការនេះ ជាការរំលោភច្បាប់កីឡាអូឡាំពិក ដែលតម្រូវឱ្យគណៈកម្មការអូឡាំពិកជាតិនៃប្រទេសសមាជិកនីមួយៗត្រូវបញ្ជូនកីឡាករមកចូលរួមប្រកួត ហើយការធ្វើពហិការកន្លងមក មិនទទួលបានលទ្ធផលនយោបាយទេ និងក្លាយជាការដាក់ទោសកីឡាករទៅវិញ៕Event Locations of the 2024 Paris Olympic Games - Fat Tire Tours

ប្រភព ៖ Nation World News

EU បដិសេធមិនទទួលអ៊ុយក្រែនជាសមាជិក

0

ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ មេដឹកនាំសហភាពអឺរ៉ុប (EU) បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky
នៅទីក្រុងគៀវ ដោយបានសន្យាថា នឹងប្រឆាំងជាមួយរុស្ស៊ីជាថ្មី ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបនិយាយថា មិនទាន់ទទួលអ៊ុយក្រែនជាសមាជិករបស់ EU ទេ ដោយសារអ៊ុយក្រែនមានសង្គ្រាម ។ ការបដិសេធនេះបានបំផ្លាញក្តីសុបិនរបស់អ៊ុយក្រែន ដែលចង់ចូលជាសមាជិក EU នាពេលឆាប់រហ័សនេះ ។The nomination of von der Leyen – CEPS

កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងមក លោកស្រី Ursula vonder Leyen នាយកប្រតិបត្តិសហភាពអឺរ៉ុប EU បានធ្វើដំណើរទៅកាន់ទីក្រុងគៀវតាមរថភ្លើង ។ វាជាការធ្វើដំណើរវែងឆ្ងាយមួយដើម្បីបង្ហាញការគាំទ្រប្រទេសអ៊ុយក្រែន ខណៈជិតដល់គម្រប់ខួប១ឆ្នាំនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Volodymy Zelensky បានអំពាវនាវឱ្យ EU ដាក់ទោសរុស្ស៊ីបន្ថែមទៀត ប៉ុន្តែវិធានការដាក់ទណ្ឌកម្មថ្មីដែល EU កំពុងត្រៀមប្រើក្នុងពេលគម្រប់ខួប១ឆ្នាំនៃសង្គ្រាម បែរជាមិនដូចនឹងការអំពាវនាវរបស់រដ្ឋាភិបាលអ៊ុយក្រែន ។ ខណៈ EU គាំទ្រអ៊ុយក្រែន និងគាំទ្រការកែទម្រង់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ច ប៉ុន្តែ EU បានបដិសេធមិនទទួលអ៊ុយក្រែនជាសមាជិកទេ ដោយសារអ៊ុយក្រែនមានសង្គ្រាម ។Volodymyr Zelensky News - The New York Times

ក្រៅពីនេះ EU បានអំពាវនាវឱ្យអ៊ុយក្រែនចាត់វិធានការប្រឆាំងនឹងអំពើពុករលួយបន្ថែមទៀត ខណៈគេមើលឃើញថា រដ្ឋាភិបាលអ៊ុយក្រែនបានក្លែងបន្លំ ហើយអ៊ុយក្រែនត្រូវតែបង្កើតលទ្ធផលការងារគួរឱ្យជឿជាក់ ។

គួរបញ្ជាក់ថា ក្រូអាតជាប្រទេសចុងក្រោយដែលបានចូលជាសមាជិក EU នៅឆ្នាំ២០១៣ គឺមានរយៈពេលជាង១០ឆ្នាំ បន្ទាប់ពីប្រទេសនេះបានស្ម័គ្រជាសមាជិកជាផ្លូវការ ប៉ុន្តែអ៊ុយក្រែនទើបតែស្ម័គ្រចូលជាសមាជិក EU ហើយនៅខែមិថុនា ឆ្នាំ២០២២ អ៊ុយក្រែនបានទទួលឋានៈត្រឹមតែជាអ្នកស្ម័គ្រចូលសមាជិក EU ជាផ្លូវការប៉ុណ្ណោះ ។ ចំណែកកិច្ចប្រជុំកំពូលរវាង EU និងអ៊ុយក្រែនកើតឡើងស្របពេលមានសម្ពាធរបស់រុស្ស៊ីលើកងទ័ពអ៊ុយក្រែនក្នុងសមរភូមិភាគខាងកើត ឦសាន និងខាងត្បូង ៕Ukraine Failing Its Own Strategy To Meet EU Requirements Swiftly | European  Pravda

ប្រភព ៖ TNN World

ថៃដាស់តឿនពលរដ្ឋខ្លួនដែលធ្វើការខុសច្បាប់នៅកូរ៉េខាងត្បូង

0

ប្រទេសថៃ ៖ អ្នកនាង រ៉ាឆាដា ថៈណាឌិរេក អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានបង្ហាញថា តាមទិន្នន័យពីការិយាល័យអន្តោប្រវេសន៍របស់កូរ៉េខាងត្បូងឃើញថា បច្ចុប្បន្ន មានពលករថៃជាង១សែននាក់បានលួចចូលទៅធ្វើការខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។

អ្នកនាង រ៉ាឆាដា បានដាស់តឿនពលករថៃទាំងអស់ដែលចង់ទៅធ្វើការនៅកូរ៉េខាងត្បូង សូមទៅធ្វើការឱ្យស្របច្បាប់តាមរយៈនាយកដ្ឋានការងារ ហើយកុំជឿលើការបបួលទៅធ្វើការខុសច្បាប់នៅកូរ៉េខាងត្បូង ព្រោះនឹងធ្វើឱ្យពួកគេពិបាកទទួលបានសិទ្ធិផ្សេងៗ គ្មានការធានារ៉ាប់រងសុខភាព ត្រូវគេយកប្រៀបរឿងប្រាក់ឈ្នួល និងត្រូវរស់នៅបែបលួចលាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWDp1zK2_FQ1jC-ep0NfASjGWcxOkO5CpJqLK4Og2yBkBgfrqFR-_quQHHgtoxWcIIH4f3O0qrMpZM3beLsxeVdCB5hzYs9wzg5Dw6dtJPghqZppDcBMAjO614jvOwyfs9nxMvFfTOLVNL6aYL3y3vY7izShsgu7GOFSE6vSQSX6uDFOei9-wPi2V/s1280/photo_2023-02-04_10-39-08.jpg

នាយកដ្ឋានកិច្ចការកុងស៊ុលក្រសួងការបរទេសបានជូនដំណឹងដល់ពលករថៃនៅកូរ៉េខាងត្បូង ដែលលួចទៅធ្វើការខុសច្បាប់ ឱ្យពួកគេទៅបង្ហាញខ្លួនត្រឡប់មកប្រទេសថៃវិញ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីកូរ៉េខាងត្បូងអនុញ្ញាតឱ្យពលករថៃទៅបង្ហាញខ្លួន តាំងពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពលករថៃអាចទៅបង្ហាញខ្លួននៅការិយាល័យអន្តោប្រវេសន៍កូរ៉េខាងត្បូង ព្រមទាំងមានឯកសារជាប់ខ្លួនដូចជា លិខិតឆ្លងដែន លិខិតបញ្ជាក់ការធ្វើដំណើរ និងសំបុត្រយន្តហោះជាដើម ។

បើពលករថៃទៅបង្ហាញខ្លួនតាមពេលវេលាកំណត់ ពួកគេនឹងទទួលបានការលើកលែងពិន័យជាប្រាក់ចំនួន៣០លានវ៉ុន ហើយអាចធ្វើដំណើរត្រឡប់មកកូរ៉េខាងត្បូងវិញបាន ប៉ុន្តែបើមិនទៅបង្ហាញខ្លួនតាមពេលកំណត់ទេនោះ ពួកគេនឹងត្រូវបានគេពិន័យ ហើយមានការរឹតបន្តឹងបន្ថែមពេលធ្វើដំណើរមកកាន់កូរ៉េខាងត្បូង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEDWIKoLKO43FV_ok0e5IOwywvwVhCUMfmZ1ZSoiJsxtD2MJJw6AN67mm2GDxgpmCMEL88ncG8lt6N4kVNdtk0Muu6Gv-GxKSMkNItDzG3ncqlsiCVQXfl9caVKzOJCD5gN0pKzfk_c3x097EVBvnR0wNyfKt6l_hdN0BxkVLymuKgSEgT9H63cD98/s1280/photo_2023-02-04_10-39-08%20(2).jpg

ប្រភព ៖ Today

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី និងដាក់ឱ្យ Pre-Order ជាមួយកាដូថែមជូនដ៏ពិសេសទៀតផង!!

0

(ភ្នំពេញ) ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៖ ស្រូតៗឡើងគ្នាយើង…!! ក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៃស្មានហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series និងបើកឱ្យអតិថិជនទាំងអស់ចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នៅផ្សារទំនើប AEON 3 Mean Chhey ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOx9rQzaGt1huuV2HNXJzcMGyH94CX2pUpWl6XJxvxH4TzbSBEFLip8kWsHk-baIxhpKeFxN54mKqaTByQ8neO48TSThhdbaaUkP7ZZspl04snYJmiAOvExTspD_ZUCvoo0EQMDDBo0LsyOriviA3G-LUxSRwtqP6S7u920AWUUZBn-mJv6UROm4Pw/s1280/photo_2023-02-04_10-26-12%20(2).jpg

អតិថិជនទាំងអស់ក៏អាចដាក់កុម៉្មង់ទុកមុន ចាប់ពីថ្ងៃទី 02 រហូតដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023 ជាមួយការថែមជូនដ៏អស្ចារ្យ។

– កាសឥតខ្សែរ Galaxy Buds2

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងរយៈពេល 12 ខែ!

– X2 Double Storage (ទំហំផ្ទុក 512G Upgrade ទៅ 1T, 256G > 512G និង 128G > 256G)

អតិថិជនទាំងអស់ពិតជាចង់ដឹងហើយថាតើឆ្នាំនេះសាមសុង នឹងនាំអ្វីដែលខ្លាំង អ្វីដែលច្បាស់ដល់កម្រិតណា?
– កាមេរ៉ាថតច្បាស់គ្រប់ស្ថានភាពពន្លឺដល់ទៅ 200MP
– ដំណើរការដោយ Snapdragon 8 Gen 2 (4 nm) ខ្លាំង
– ទំហំថ្មធំរហូតដល់ 5000mAhhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD8hclY-gAk3oODFgK6mK_UjOoL_RnF5710X5ZEvb4QWT4rU71igL6Bda23CxFJS_TmELnqTRBslbhxtm8nKdpJS3HeW4JTDCjUVG-wzGwtSNo2mB6i12aFvrak7ChbNsI0Y6J_Ikw_hkqhts_qHCnA5c7vwDAbZGCIIyjq6smVYtIC0Zd98wQdW2C/s4032/IMG_5900.JPG

ស្របពេលនៃព្រឹត្តិការណ៍បើកសម្ពោធនោះក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនក្នុងការចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នូវបទពិសោធន៍ថ្មីនៃស្មាតហ្វូន Samsung Galaxy S23 Series ផងដែរ។

លោក ឃិត វ៉ាលីន ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ស្មាតហ្វូន Samsung Galaxy S23 Series នេះនឹងធ្វើឱ្យពិភពលោកទាំងមូលកោតសរសើរ និងស្ញប់ស្ញែងម្ដងទៀតជាមួយការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អនៃថាមពលថ្មធំប្រើបានយូរ, កាមេរ៉ាច្បាស់ម៉ដ្ឋល្អ អ្នកជំនាញថតរូបអាជីបនៅពេលរាត្រីភ្លឺច្បាស់ស្អាត ពិសេសបំពាក់មកជាមួយនូវប៊ិក S Pen ដ៏ទំនើបចុងក្រោយបំផុត។ ចំណុចខ្លាំងទាំងអស់នេះហើយដែលធ្វើឲ្យយើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា អតិថិជនទាំងអស់កំពុងតែទន្ទឹងរង់ចាំការចាប់កាន់ប្រើផ្ទាល់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយក៏ដូចជារចនាបទថ្មីនៃស្មាតហ្វូនដ៏ប្រណិតនេះ” ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid2WAOf0xc6tNMAwWDmrM0_ywkUVhZqjVe6fvuI2ydF4w3_MTo61H37ke6wPsukeaEqnZfGByXK5CYQnjgcHuPAVtAKE1_qDQm96q6pFMI12yrbOEQyUVS6lRuS_8vfS-6tL1ahq-ZuFppcqVDalikiUdALKU7kEiacor2C1jA_K9VrldcHeIBBYJ3/s4032/IMG_5894.JPG

អ៊ីច្នឹងកុំភ្លេចណា៎! កម្មវិធីនេះគឺមានរយៈពេល 2 ថ្ងៃតែប៉ុណ្ណោះនៅផ្សារទំនើប AEON 3 Mean Chhey ដែលមានការលេងហ្គេមសប្បាយៗ ក៏ដូចជាប៉ះផ្ទាល់នូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series…! ប្រញាប់រួសរាន់ធ្វើការកក់ឱ្យបានមុនគេណា៎…!

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តការគាំទ្រ ដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ដ៏ធំបំផុត World Expo 2030 នាពេលខាងមុននេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjXWXzA-Oy15CJnjIQmBnMFg7Np5vfkUShTp8Ri1HXMBUXp-EHk4sVTEsa1Rrgc9WB_tH-WwpbA4UfyI-L0wL8htytZPxW6zNlgG_vviNnJJRlQU_QnLPNGyGD9_z7IfqpHoVOi89XdVYRZROE4ujfJ9q3JdF4aevWev9wxZumDA2QDslw8rNz4jy/s4032/IMG_5887.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM5t98wUvrMtfcB93c7nAj80noAkqTrJw84SiaF-YS46fZorRNW-efAtECaFuJFZ1iNrgfrghyVTzVFmhJx3JvORdaOzvkfaQan3R-0IZwIz4NQ7WBIAOW9DoMNOFYRH-fnE0siYMTaGfkByb0P9bY8z0QCVn7KR2Z0ArH-wolKJYgCvFxAPNcGcXI/s1280/photo_2023-02-03_21-56-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0eRG2RpfzZmzTPFgaTs-Y5yd-oiEZ900JdLyBEGR9t3eI5_brig0e6PT-tbRSk8lN48Jcv8_YvLD_41yqI1E52JkdUcjiYZlJsPDsbCP9eRR2CzVOyom13PKZ64seOyq6g5_JmeKZ3ATgMwYFGj2Iqka7KTLYMBTccWuJHaQDiJD9HrjkxhMfI5IR/s1080/photo_2023-02-06_09-50-39.jpg

សារលិខិតរំលែកទុក្ខជូនចំពោះ វិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

0
នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ភូមិគ្រឹះ ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមីលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលមរណភាព។May be an image of 12 people, people standing, people sitting and indoor
បើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព លោកជំទាវ ប៊ុន សុថា បានទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕May be a black-and-white image of 1 person

អាមេរិកថ្កោលទោសមេដឹកនាំកូរ៉េខាងជើងប្រកាន់របបផ្តាច់ការ

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងរាយការណ៍ថា សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយថ្កោលទោសលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង រួមទាំងមេដឹកនាំសង្គមនិយមបច្ចុប្បន្ន និងអតីតមេដឹកនាំប្រទេសមួយចំនួន ។ ការបោះឆ្នោតមានសំឡេង៣២៨ ទល់នឹង៨៦ ចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំសង្គមនិយមថា ប្រកាន់របបផ្តាច់ការ ហើយមានពលរដ្ឋកូរ៉េខាងជើងចំនួន៣.៥០០.០០០នាក់រស់ក្រោមការអត់ឃ្លាន ។Human rights a priority in every engagement with Taliban: Ned Price | Amu TV

មតិក្នុងការបោះឆ្នោតនេះក៏បានថ្កោលទោសផងដែរថា កូរ៉េខាងជើងធ្វើឱ្យមានអ្នកស្លាប់ទូទាំងពិភពលោក ហើយបញ្ជាក់ថា រដ្ឋសភាអាមេរិកប្រឆាំងនឹងការដាក់ចេញនូវគោលនយោបាយសង្គមនិយមនៅអាមេរិក ។ មតិនេះក៏បានថ្កោលទោសមេដឹកនាំសង្គមនិយមបច្ចុប្បន្ន និងអតីតមេដឹកនាំមួយចំនួនដូចជា លោក Nicolas Maduro មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡាបច្ចុប្បន្ន និងលោក គីម ជុងអ៊ីល អតីតមេដឹកនាំកូរ៉េខាងជើង (បានស្លាប់ហើយ) ជាឪពុករបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន រួមទាំងអតីតមេដឹកនាំសង្គមនិយមរបស់រុស្ស៊ី ចិន និងវ៉េណេស៊ុយអេឡា ។

ជាមួយគ្នានេះ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី២ ខែកុម្ភៈថា អាមេរិកនៅតែត្រៀមខ្លួនចូលរួមជាមួយកូរ៉េខាងជើងផ្នែកការទូត និងការចរចា ដោយមានគោលដៅចម្បង គឺការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ប៉ុន្តែកូរ៉េខាងជើងមិនចាប់អារម្មណ៍ការចរចា ។ ទោះយ៉ាងណា លោក Ned Price បញ្ជាក់ថា បើទោះជាអាមេរិកត្រៀមការទូតជាមួយកូរ៉េខាងជើង ប៉ុន្តែសំខាន់ ត្រូវធ្វើឱ្យកូរ៉េខាងជើងទទួលខុសត្រូវសកម្មភាពបង្កហេតុកន្លងមក ។Kim Jong-Un | Facts, Biography, & Nuclear Program | Britannica

ការលើកឡើងរបស់លោក Ned Price គឺក្រោយពីកូរ៉េខាងជើងបញ្ជាក់ថា មិនចាប់អារម្មណ៍ទំនាក់ទំនង ឬចរចាជាមួយអាមេរិក ដរាបណាអាមេរិកនៅតែប្រើនយោបាយប្រឆាំងនឹងកូរ៉េខាងជើង ៕

ប្រភព ៖ TNN World

អ្នកអាចនឹងក្លាយជាមនុស្សស្រីគ្មាននរណាចាប់អារម្មណ៍ពេញមួយឆ្នាំ ដោយសារតែហេតុផលបែបនេះ

0

មិនតិចទេ ដែលមនុស្សស្រីស្អាតជាច្រើនបែរជានៅ Single យូរ គ្មានបុរសណាហ៊ានចូលមកធ្វើជាសង្សារជាមួយ។ ហេតុផលភាគច្រើន អាចមកពីអាកប្បកិរិយារបស់អ្នក ដែលធ្វើឲ្យគេមិនហ៊ានចូលមកជិត។

១. កំណត់ស្តង់ដាបុរសក្នុងចិត្តខ្ពស់ពេក
បុរសក្នុងលោកនេះ មិនអាចល្អគ្រប់១០ដូចបុរសក្នុងរឿងនិទាន ឬរឿងភាគកូរ៉េឡើយ។ អ្នកប្រហែលធ្លាប់លឺហើយពីចំណុចនេះ ព្រោះការដែលកំណត់ស្តង់ដាខ្ពស់ពេក ថ្ងៃណាមួយ អ្នកនឹងស្តាយក្រោយ ដោយសារមើលរំលងមនុស្សល្អដែលនៅជុំវិញអ្នក។

២. មានទំនុកចិត្តខ្ពស់ពេកលើសម្រស់របស់ខ្លួនឯង
បើអ្នកជឿជាក់ហួសហេតុថាខ្លួនឯងស្អាត ដូច្នេះមិនខ្វះទេ បុរសតាមសុំស្រលាញ់ ហើយមិនព្រមសម្លឹងមើលបុរសណាដែលមានចិត្តស្មោះក្បែរៗខ្លួនទេ ថ្ងៃណាមួយអ្នកនឹងត្រូវឈឺចាប់ខ្លួនឯងមិនខាន។ ថ្វីដ្បិតសម្រស់ជារឿងសំខាន់របស់មនុស្សស្រី តែក៏មិនគួរមានទំនុកចិត្តខ្ពស់ដល់ថ្នាក់នេះដែរ ព្រោះបុរសគេនឹងគិតថា អ្នកជាមនុស្សពិបាកចូលក្បែរណាស់។

៣. អត់ចេះមើលថែទាំខ្លួនឯង
បើគ្រាន់តែមើលថែទាំខ្លួនឯង ក៏អ្នកមិនចេះផង តើអ្នករំពឹងថានឹងមានបុរសជិះសេះសណា មកចាំជួយស្រោចស្រង់អ្នកនោះ? សូម្បីសក់ក្បាលក៏កន្រ្ទើង មុខប្រឡាក់ប្រឡូស បបូរមាត់ក៏ស្លេក គ្មានជាតិចូវ តើបុរសណាមកចាប់អារម្មណ៍លើអ្នក? ទោះបីមនុស្សប្រុសស្រលាញ់មនុស្សស្រីតុបតែងខ្លួនបែបធម្មជាតិក៏ដោយ តែក៏មិនដល់ថ្នាក់ធម្មជាតិហួសហេតុពេកដែរ។

៤. គ្មានភាពម្ចាស់ការលើខ្លួនឯង
បើអ្នកគ្រាន់តែព្យាយាមធ្វើពុត ឬសម្តែងអ្វីតាមតែអ្នកដទៃ ព្រោះចង់ឲ្យគេចាប់អារម្មណ៍ ថ្ងៃណាមួយអ្នកនឹងលែងមានអ្នកចាប់អារម្មណ៍យ៉ាងពិតប្រាកដ។ បុរស នឹងស្រលាញ់មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈជារបស់ខ្លួនឯង មិនចូលចិត្តមនុស្សស្រីណាដែលធ្វើអ្វីគ្រាន់តែក្លែងក្លាយ ដើម្បីបន្លំភ្នែកគេនោះទេ។

៥. ចង់បានចំណាប់អារម្មណ៍ពីគេជ្រុល រហូតបាត់ទម្លាប់របស់ខ្លួនឯង
ដោយសារតែឃើញក្នុងរឿងភាគកូរ៉េ នៅពេលមនុស្សស្រីញ៉ាំការ៉េមសូកូឡាប្រឡាក់មាត់ ហើយតួប្រុសជួយជូតបបូរមាត់ឲ្យ ធ្វើឲ្យអ្នកចង់បានគេ Take care បែបនេះដែរ។ តាមពិតនោះមិនមែនជាទម្លាប់របស់អ្នក ដែលញ៉ាំអ្វីប្រឡាក់ពេញមាត់នោះទេ តែដោយសារគិតខុសមួយពេល ក៏ធ្វើបែបនេះ។ ទង្វើនេះ មិនបង្ហាញពីភាពគួរឲ្យស្រលាញ់នោះទេ ព្រោះមនុស្សប្រុសនឹងគិតថា អ្នកធំហើយនៅមិនចេះមានរបៀបញ៉ាំឲ្យសមទំនងទៀត៕

ចិន ត្រៀមបង្កើតស្ថានីយ៍ថាមពលអវកាសនៅទ្វីបអង់តាកទិក

0

ប្រទេសចិនគ្រោង នឹងអភិវឌ្ឍកន្លែងអវកាសរបស់ខ្លួននៅអង់តាក់ទិក ដែលជាផ្នែកមួយនៃគោលដៅមហិច្ឆតារបស់ប្រទេសនេះ ដើម្បីក្លាយជាមហាអំណាចអវកាសនាំមុខគេនៅលើលោក។China to build satellite ground stations in Antarctica - SpaceNews

កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ធ្លាប់បានផ្គត់ផ្គង់ស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីដែលអាចជួយគាំទ្រដល់យានអវកាសរបស់ចិន ដូចជាការជួយសម្រួលដល់ការ បញ្ជូន ទិន្នន័យជាដើម។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានបដិសេធមិនបន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលបានសំណើអាជីវកម្មថ្មីៗពីប្រទេស ចិនទៀតនោះទេ ដោយសារតែមូលហេតុនៃការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រ នយោបាយ។Space power China plans to construct ground stations in Antarctica

ប្រធានាធិបតីចិនលោក Xí Jìnpíng បានអំពាវនាវឱ្យផ្លាស់ប្តូរប្រទេសទៅជា “មហាអំណាចអវកាស” ហើយដោយក្រោមហេតុផលថា “ឧស្សាហកម្មអវកាសគឺជាកត្តាសំខាន់នៃយុទ្ធសាស្ត្រជាតិទាំងមូល”៕Space power China to build ground stations on Antarctica to support  satellites | Technology News,The Indian Express

ប្រភព៖ The China Project

គយប្រមូលចំណូលបាន ២ ៦៩០លានដុល្លារនៅឆ្នាំ២០២២

0

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលប្រមូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) កើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា លទ្ធផលនេះ គឺសម្រេចបាន ១០៤.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគុណ ញឹម បាបញ្ជាក់ថា បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩.៨ ប៊ីលានរៀល (ត្រូវជា ៣៧.៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤ ១៥១.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧.២ ប៊ីលានរៀល (ត្រូវជា ៣.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ២២៣.៤ ប៊ីលានរៀល (ត្រូវជា ២.១% នៃចំណូលសរុប)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_87l2FzpaiJF3-X-6DgunmS41iIlQMP5VJhQm9WdHZxTafOMqjHN7N_96J9RVwZkZO8H2nrvvBVtc57y5VrxLuQlzW2lYKXM316inl6I6gmOMhqb-z06tz5K_rOJPhcNcIYsGnpw83vRB3c42_QMrONbQdY12U2H4mdzLA7g7qg3sFNlR1gTdXbk/s1280/photo_2023-02-03_19-28-02.jpg

ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨.៧ ប៊ីលានរៀល (ត្រូវជា ៤៦.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២.៦ ប៊ីលានរៀល (ត្រូវជា ២៧.៦% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០.៣% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។

ដោយឡែក ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១.៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧.២លានដុល្លារអាមេរិក កើនឡើង១៦.៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦.២%, និងកសិផលមានកំណើន ៦.៦%៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdOipV84YpXT1dVFuSklP4Xx0MC6AW7becTjdPL0V5_mCnohJEL23b-RT4Lekp6nRlweXFphxopBJebJsgevoIFvxzlVciiceFhh-rTN944lyvBdprP0k0391N5kSRxQEm689WACNYnnTwyDHWfpf05WXW2_V5fymCkevQxrWR_OKiI_F-MM-Cold/s1280/photo_2023-02-03_19-28-03.jpg

ចិនដាស់តឿនហ្វីលីពីនកុំឱ្យចាញ់ប្រៀបអាមេរិក

0

ប្រទេសហ្វីលីពីន ៖ ករណីហ្វីលីពីនបើកផ្លូវឱ្យអាមេរិកតាំងមូលដ្ឋានទ័ពបន្ថែម៤កន្លែងទៀតក្នុងប្រទេសរបស់ខ្លួន ទីបំផុត ប្រទេសចិនបានចេញមកដាស់តឿនហ្វីលីពីនថា កុំឱ្យអាមេរិកយកប្រៀប និងទាញចូលក្នុងជម្លោះក្នុងតំបន់ ។

សេចក្តីថ្លែងការណ៍ពីស្ថានទូតចិនប្រចាំក្រុងម៉ានីល កាលពីថ្ងៃទី២ ខែកុម្ភៈថា ហ្វីលីពីន និងអាមេរិក ត្រូវទទួលខុសត្រូវសកម្មភាពរបស់ខ្លួន ។ ចិនប្រកាន់ជំហរថា ការសហការផ្នែកកងទ័ព និងស្ថេរភាពជាមួយប្រទេសផ្សេងៗ គួរតែមានការរួមចំណែកពីសន្តិភាព និងស្ថេរភាពក្នុងតំបន់ មិនមែនប្រឆាំងនឹងប្រទេសទី៣ ឬការបំផ្លាញផលប្រយោជន៍ផ្សេងៗរបស់ប្រទេសទី៣ ទេ ។ ការបង្កើនកម្លាំងទ័ពក្នុងតំបន់ដោយសារផលប្រយោជន៍របស់ខ្លួន វានឹងធ្វើឱ្យតំបន់កាន់តែតានតឹងខ្លាំង ។ ហ្វីលីពីនត្រូវប្រយ័ត្ន និងទប់ទល់ការកេងប្រវ័ញ្ច ដោយសារការអូសហ្វីលីពីនចូលពាក់ព័ន្ធនឹងជម្លោះដែនទឹក ។

កិច្ចព្រមព្រៀងតាំងមូលដ្ឋានទ័ពនៅហ្វីលីពីន គឺក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាផ្នែកមួយនៃការធ្វើទេសចរតំបន់អាស៊ី ក្នុងគោលដៅទប់ទល់ឥទ្ធិពលកើនឡើងខ្លាំងក្នុងតំបន់របស់ចិន ។

សេចក្តីថ្លែងការណ៍រួមរវាងហ្វីលីពីន និងអាមេរិកបញ្ជាក់ថា ប្រទេសទាំងពីរដាក់ផែនការជំរុញកិច្ចសហការផ្នែកការពារប្រទេស ដោយអនុញ្ញាតឱ្យអាមេរិកដាក់មូលដ្ឋានទ័ព៤កន្លែងទៀតនៅហ្វីលីពីន ខណៈកាលពីមុន មានមូលដ្ឋានទ័ព៥កន្លែងរួចហើយ ។

លោក Lloyd Austin ថ្លែងថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Carlito Galvez ហើយបានលទ្ធផលថា នឹងចាត់វិធានការជាក់ស្តែងលើបញ្ហាអសន្តិសុខក្នុងដែនទឹក ដែលហ្វីលីពីន និងអាមេរិកសន្យាថា នឹងបង្កើនកម្លាំងទប់ទល់នឹងការវាយប្រហារដោយអាវុធណាមួយ ។

ទោះយ៉ាងណា នៅតែមានការប្រជែងគ្នារវាងចិន និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលគេការបារម្ភពីចិនបង្កើនសមត្ថភាពកងទ័ព និងធ្វើសមយុទ្ធជាញឹកញាប់ទាំងក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ។

ជម្លោះរវាងចិន និងប្រទេសជាច្រើនក្នុងតំបន់លើបញ្ហាអធិបតេយ្យភាពដែនទឹក ធ្វើឱ្យប្រទេសជាច្រើនត្រូវជ្រើសរើសប្រទេសមហាអំណាចណាមួយ ។ កន្លងមក មន្ត្រីអាមេរិកបញ្ជាក់ថា អាមេរិកនឹងជួយប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យក្រោកឡើងប្រឈមជាមួយចិន ប៉ុន្តែចិនចោទអាមេរិកថា ធ្វើឱ្យមានភាពតានតឹងដោយការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាបន្តបន្ទាប់ចូលក្នុងតំបន់ ហើយគំនិតផ្តួចផ្តើមសន្តិសុខរបស់អាមេរិកកំពុងបំផ្លាញសន្តិភាពផងដែរ ៕

ប្រភព ៖ TNN World