ប្រទេសថៃ ៖ អ្នកនាង រ៉ាឆាដា ថៈណាឌិរេក អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានបង្ហាញថា តាមទិន្នន័យពីការិយាល័យអន្តោប្រវេសន៍របស់កូរ៉េខាងត្បូងឃើញថា បច្ចុប្បន្ន មានពលករថៃជាង១សែននាក់បានលួចចូលទៅធ្វើការខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។

អ្នកនាង រ៉ាឆាដា បានដាស់តឿនពលករថៃទាំងអស់ដែលចង់ទៅធ្វើការនៅកូរ៉េខាងត្បូង សូមទៅធ្វើការឱ្យស្របច្បាប់តាមរយៈនាយកដ្ឋានការងារ ហើយកុំជឿលើការបបួលទៅធ្វើការខុសច្បាប់នៅកូរ៉េខាងត្បូង ព្រោះនឹងធ្វើឱ្យពួកគេពិបាកទទួលបានសិទ្ធិផ្សេងៗ គ្មានការធានារ៉ាប់រងសុខភាព ត្រូវគេយកប្រៀបរឿងប្រាក់ឈ្នួល និងត្រូវរស់នៅបែបលួចលាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWDp1zK2_FQ1jC-ep0NfASjGWcxOkO5CpJqLK4Og2yBkBgfrqFR-_quQHHgtoxWcIIH4f3O0qrMpZM3beLsxeVdCB5hzYs9wzg5Dw6dtJPghqZppDcBMAjO614jvOwyfs9nxMvFfTOLVNL6aYL3y3vY7izShsgu7GOFSE6vSQSX6uDFOei9-wPi2V/s1280/photo_2023-02-04_10-39-08.jpg

នាយកដ្ឋានកិច្ចការកុងស៊ុលក្រសួងការបរទេសបានជូនដំណឹងដល់ពលករថៃនៅកូរ៉េខាងត្បូង ដែលលួចទៅធ្វើការខុសច្បាប់ ឱ្យពួកគេទៅបង្ហាញខ្លួនត្រឡប់មកប្រទេសថៃវិញ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីកូរ៉េខាងត្បូងអនុញ្ញាតឱ្យពលករថៃទៅបង្ហាញខ្លួន តាំងពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពលករថៃអាចទៅបង្ហាញខ្លួននៅការិយាល័យអន្តោប្រវេសន៍កូរ៉េខាងត្បូង ព្រមទាំងមានឯកសារជាប់ខ្លួនដូចជា លិខិតឆ្លងដែន លិខិតបញ្ជាក់ការធ្វើដំណើរ និងសំបុត្រយន្តហោះជាដើម ។

បើពលករថៃទៅបង្ហាញខ្លួនតាមពេលវេលាកំណត់ ពួកគេនឹងទទួលបានការលើកលែងពិន័យជាប្រាក់ចំនួន៣០លានវ៉ុន ហើយអាចធ្វើដំណើរត្រឡប់មកកូរ៉េខាងត្បូងវិញបាន ប៉ុន្តែបើមិនទៅបង្ហាញខ្លួនតាមពេលកំណត់ទេនោះ ពួកគេនឹងត្រូវបានគេពិន័យ ហើយមានការរឹតបន្តឹងបន្ថែមពេលធ្វើដំណើរមកកាន់កូរ៉េខាងត្បូង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEDWIKoLKO43FV_ok0e5IOwywvwVhCUMfmZ1ZSoiJsxtD2MJJw6AN67mm2GDxgpmCMEL88ncG8lt6N4kVNdtk0Muu6Gv-GxKSMkNItDzG3ncqlsiCVQXfl9caVKzOJCD5gN0pKzfk_c3x097EVBvnR0wNyfKt6l_hdN0BxkVLymuKgSEgT9H63cD98/s1280/photo_2023-02-04_10-39-08%20(2).jpg

ប្រភព ៖ Today