Home Blog Page 1863

ប្រទេសក្តៅជាងគេបំផុតមួយនៅលើលោក អាចបង្កើតទឹកភ្លៀងដោយខ្លួនឯង

0

កាលពីពេលថ្មីៗនេះ សហព័ន្ធ​អារ៉ាប់រួម បានបញ្ចេញបច្ចេកវិទ្យាទំនើបចុងក្រោយគេបំផុតរបស់ខ្លួន ដើម្បីជួយសង្គ្រោះមនុស្សជាតិ ដែលកំពុងរងគ្រោះពីការកើនឡើងកម្តៅនៅក្នុងប្រទេសខ្លួន។

អ្នកវិទ្យាសាស្ត្រ សហព័ន្ធ​អារ៉ាប់រួម បានប្រើប្រាស់បច្ចេកវិទ្យាបណ្ដុះពពក ដើម្បីបំពេញបន្ថែមនូវអសន្តិសុខទឹករបស់ប្រទេស ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។UAE: Cloudseeding boosts rains by up to 25%; NCM eyes drones to zap clouds  - News | Khaleej Times

បច្ចេកវិទ្យានេះ តម្រូវឱ្យពួកគេប្រើប្រាស់រ៉ាដាអាកាសធាតុ ដើម្បីតាមដានបរិយាកាសនៃប្រទេសនេះ ដោយត្រូវសង្កេតមើលកន្លែងដែលអាចនឹងភ្លៀងលើសពី៣០ភាគរយ នោះពួកគេនឹងយកអំបិលជីវសាស្ត្រ ដឹកតាមយន្តហោះ ទៅបំភាយជិតកន្លែងដែលជិតភ្លៀងនោះ ដើម្បីឱ្យពួកវាកកិតចូលគ្នា បង្កើតបានជាដុំពពកច្រើន និងជំរុញឱ្យមានដំណក់ទឹកភ្លៀងធ្លាក់ចុះមក។Explaining cloud seeding in the UAE: The modern technology that's making it  rain in the desert | Year Of The 50th – Gulf News

ថ្វីបើបច្ចេកវិទ្យាដ៏ទំនើបនេះ អាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ ក៏ប៉ុន្តែវាក៏នឹងផ្តល់ផលប៉ះពាល់ចំពោះបរិស្ថានផងដែរ ដោយសារតែការប្រើប្រាស់ជីវសាស្ត្រច្រើនលើសកម្រិតទៅកាន់បរិយាសកាសអាចផ្តល់ជាការកង្វក់ខ្យល់៕Cloud Seeding in the UAE: The Latest Technology to Meet the Country's  Growing Water Needs - Masala

ប្រភព៖ The Nation

ប្រយ័ត្ន! ជនអនាមិកបន្លំជាក្រុមហ៊ុន Meta មកស្នេីសុំសហការជាដៃគូរផ្សព្វផ្សាយពាណិជ្ជកម្ម

0

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់ នូវ គណនី ឬ ទំព័រហ្វេសប៊ុកផេក ដោយប្រេីប្រាស់វិធីសាស្ត្រ ក្លែង បន្លំ ក្នុង រូប ភាព ផ្សេងៗ ។

នៅពេលថ្មីៗនេះជនខិលខូច បានប្រេី ប្រាស់ ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នក ប្រេីប្រាស់ ហ្វេសប៊ុក គោលដៅចុចលេីតំណភ្ជាប់ ដេីម្បីវាយបញ្ចូលនូវព័ត៌មានគណនី (ឈ្មោះគណនី និងលេខសម្ងាត់) ដូន ខាងក្រោម ៖

១ . បង្កើតទំព័រផេកដែលមាន ឈ្មោះ ស្រដៀងទៅនឹងក្រុមហ៊ុន Meta ធ្វើការផុស ឬឆាតអ្នករួចបោកបញ្ឆោត អ្នកដោយនិយាយថា គណនីឬផេករបស់អ្នកកំពុងតែគ្មានសុវត្ថិភាពរួចបញ្ជាអោយអ្នកចុចលេីតំណរភ្ជាប់ដែល ជាអន្ទាក់ ។

២.ប្រេីអ៊ីម៉ែល ( Scams Mail ) មកដេីរតួរជាក្រុមហ៊ុន Meta ក្នុងការស្នេីសុំសហការក្នុងភាពជាដៃគូរ ផ្សព្វផ្សាយពាណិជ្ជកម្មនឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta ។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រេីនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យពិច្ច័យ មុនពេលចុចលេីតំណភ្ជាប់ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន ដោយពិចារណានូវទស្សនាទានមួយចំនួន ដូចខាងក្រោម៖

១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com ជាដេីម។

២. សូមធ្វើការគិតពិចារណាអោយច្បាស់លេីខ្លឹមសារនៃ អ៊ីម៉ែលដែលបានទទួលក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬ ចុចលេីតំណរភ្ជាប់អ្វីមួយ។

៣. សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕

នៅតែខ្លាំង! ព្រំ សំណាង ដណ្តើមខ្សែក្រវ៉ាត់ Thai Fight និងរក្សាកំណត់ត្រាមិនដែលចាញ់នៅលើដីថៃ

0

កាលពីយប់មិញ ខ្លាចាស់កីឡាករ ព្រំ សំណាង ធ្វើបានយ៉ាងល្អ ដោយបានផ្តួលកីឡាករអង់គ្លេស Thomas Carpenter នៅត្រឹមទីមួយប៉ុណ្ណោះ។

ការប្រកួតចាប់ផ្តើមបានតែកន្លះទឹក កីឡាករ ព្រំ សំណាង បានដាក់មួយជង្គង់ចំពេញពោះទឹក ដែលធ្វើឱ្យគូប្រកួតបោះបង់ការប្រកួតនៅត្រឹមវគ្គទីមួយ។May be an image of 2 people

ជ័យជំនះនេះ បានធ្វើឱ្យ ព្រំ សំណាង ជាកីឡាករកម្ពុជាទី២ ដែលបានឈ្នះខ្សែក្រវ៉ាត់នៅ Thai Fight បន្ទាប់ពី ធឿន ធារ៉ា។ មិនតែប៉ុណ្ណោះ ស្ថិតក្នុងវ័យ៣៨ឆ្នាំ ព្រំ សំណាង ជាកីឡាករដែលចាសង់ជាងគេបំផុត​ ដែលក្តោបបានខ្សែក្រវ៉ាត់នៅ Thai Fight។

គួរបញ្ជាក់ផងដែរថា ព្រំ សំណាង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេនៅលើទឹកដីថៃ ដោយ៣ប្រកួតកន្លងទៅឈ្នះទាំង៣៕May be an image of 1 person and indoor

ChatGPT សំខាន់សម្រាប់ពិភពលោកមិនចាញ់កុំព្យូទ័រ

0

លោក Bill Gates អ្នកបង្កើតក្រុមហ៊ុន Microsoft បានថ្លែងទៅកាន់អ្នកសម្ភាសន៍ពិសេសរបស់ទស្សនាវដ្តី Forbes អំពីប្រធានបទអនាគតរបស់ ChatGPT និងការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត ដោយលោកសម្លឹងឃើញថា ការលេចឡើងនូវបញ្ញាសម្បនិម្មិតដូចជា ChatGPT នឹងមានសារសំខាន់សម្រាប់ពិភពលោក មិនចាញ់កុំព្យូទ័រឡើយ ។ លោកថា ៖ «AI ត្រូវបានគេពិភាក្សាយ៉ាងទូលំទូលាយនៅឆ្នាំ២០២៣នេះ ហើយវាសំខាន់ដូចគ្នាជាមួយកុំព្យូទ័រ និងអ៊ីនធើរណេត» ។

ក្នុងឋានៈលោក Bill Gates ជាបិតាកម្មវិធីកុំព្យូទ័រ ហើយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួនក្នុងទសវត្សរ៍ទី៨០ លោកធ្លាប់ត្រូវគេមើលឃើញថា កុំព្យូទ័រក្នុងសម័យនោះ គឺគ្រាន់តែជាឧបករណ៍របស់ស្ថាប័នធំៗលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនឯកជន ឬមហាវិទ្យាល័យប៉ុណ្ណោះ ប៉ុន្តែលោកជាអ្នកធ្វើឱ្យលំនៅឋាននីមួយៗប្រើប្រាស់កុំព្យូទ័រ ។ ក្នុងទស្សនៈរបស់លោកមើលឃើញថា AI បើទោះជាពេលនោះអាចប្រើប្រាស់បានតែក្នុងក្រុមមួយចំនួនប៉ុណ្ណោះ ប៉ុន្តែថ្ងៃអនាគតវាអាចជាប្រយោជន៍ដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Xh6uiS9SPnfNhzuCV-r57TzL7SWRmyj-jQ_9QCVvr5YMNjo8k0sExSaueBsw9z05fqqCAAFJNXk3cebmGgPIMwKAJjbtJCo6JtfXFFMbaczPo8RIRIHOSWZxfSzxVdXoUkzQn-D5-GNOQ0z_X4f75fSApH5IckkeD8GG8PDUarSVzH-a0piSkIC/s1280/photo_2023-02-06_08-52-51.jpgបច្ចុប្បន្ន Chat GPT ជាថេបប្លេតទទួលបានការពេញនិយម ហើយអ្នកប្រើប្រាស់បានយកគុណសម្បត្តិនៃបញ្ញាសិប្បនិម្មិតនេះទៅប្រើជាប្រយោជន៍ដើម្បីឆ្លើយសំណួរប្រឡង កិច្ចការស្រាវជ្រាវ សរសេរកម្មវិធី ឬសរសេរអត្ថបទផ្សេងៗ ហេតុនេះ ភាពឆ្លាតវ័យរបស់វាអាចធ្វើឱ្យប៉ះពាល់ដល់ការងារជាច្រើនទូទាំងពិភពលោក ។ ទីបំផុត ក្រុមហ៊ុន Open AI អ្នកបង្កើតថេបប្លេត Chat GPT បានបង្ហាញមុខងារថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ពិនិត្យលើការសរសេររបស់ AI ដោយខ្លួនឯង ដើម្បីការពារការប្រើបញ្ញាសិប្បនិម្មិតនេះខុសផ្លូវ ។

ការសិក្សាថ្មីរបស់ក្រុមហ៊ុនវិភាគ UBS ឃើញថា ChatGPT បានក្លាយជាវែបសាយដែលមានគេចូលចិត្តប្រើប្រាស់ច្រើនបំផុត ហើយមានអ្នកប្រើប្រាស់កម្មវិធីនេះជាង១០០លាននាក់ឯណោះនៅខែមករាកន្លងមក ព្រោះគ្រាន់តែកម្មវិធី ChatGPT បើកឱ្យប្រើប្រាស់បានត្រឹម២ខែ វាមានគេប្រើប្រាស់ច្រើនជាងកម្មវិធីល្បីឈ្មោះ TikTok ទៅទៀត ។OpenAI's ChatGPT Update Brings Improved Accuracy

រយៈពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ប្រកាសថា នឹងវិនិយោគបន្ថែមជាមួយក្រុមហ៊ុន Open AI ដូច្នេះ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងធ្វើឱ្យ Microsoft ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយដែលអាចប្រើប្រាស់ប្រយោជន៍ពី Chatbot នេះបាន ។ វានឹងជួយបង្កើនការប្រកួតប្រជែងក្នុងទីផ្សារ AI ជាពិសេស ជាមួយគូប្រជែងដូចជា Google ៕

ប្រភព ៖ The Better

បាត់មុខ៥មុឺនឆ្នាំ! តើផ្កាយដុះកន្ទុយដ៏កម្រនោះ នឹងនាំសង្គ្រាមមកផែនដី?

0

កាលពីថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅផ្កាយដុះកន្ទុយដ៏កម្របំផុត បានហោះខិតចូលជិតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងរបស់យើង ដែលបានធ្វើឱ្យអ្នកវិទ្យាសាស្ត្របានធ្វើការសាទរជាខ្លាំងនូវការឃើញផ្កាយដុះកន្ទុយមួយនេះ ខណៈពួកហោរាសាស្ត្រយល់ឃើញថាវានឹងនាំក្តីវិនាស និងសង្គ្រាមមកដល់ភពផែនដី។

នៅក្នុងជំនឿខ្មែរ គេតែងលើកឡើងថា”គ្រប់ពេលដែលផ្កាយដុំកន្ទុយហោះមកកាត់ផែនដី មិនយូរនោះទេសង្គ្រាមនឹងកើតមានឡើង”។ ក្នុងនោះមិនមែនតែកម្ពុជាទេ តាមអបិយជំនឿរបស់មនុស្សម្នាក់ៗសឹងតែ ៨០% បានបង្ហាញថា បាតុភូតផ្កាយដុះកន្ទុយគឺជា សញ្ញានៃគ្រោះភ័យ ឬ គ្រោះមហន្តរាយ គ្រោះទុរភិក្ស ជំងឺរាតត្បាតផ្សេងៗ។ The green comet ZTF returns to the solar system 50,000 years later... and  it will be visible from Earth | Marca

តែយ៉ាងណាមិញចំពោះអ្នកវិទ្យាសាស្រ្តបានលើកឡើងថា ផ្កាយដុះកន្ទុយដែលគេជឿថាជាគ្រោះភ័យរបស់ពិភពលោកនោះ លុះត្រាតែពន្លឺផ្កាយដុះកន្ទុយនេះជះមកលើភពផែនដី ហើយយើងអាចមើលឃើញវាដោយភ្នែកទទេផ្ទាល់តែម្ដង ប៉ុន្ដែបើយើងប្រើតេឡេស្កូប ឬ ប្រើឧបករណ៍ជំនួយដើម្បីមើលវានោះបានន័យថា វាមិនមែនជាគ្រោះភ័យន័យពិភពលោកនោះទេ៕Green comet live: Where can you see E3 in the sky tonight | The Independent

អាមេរិក និងកូរ៉េខាងត្បូងពង្រឹងទំនាក់ទំនងសន្តិភាពជាមួយកូរ៉េខាងជើង

0

សហរដ្ឋអាមេរិក ៖ ក្រោយកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Jin និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken នៅក្រសួងការបរទេសអាមេរិក ក្នុងទីក្រងវ៉ាស៊ីនតោន លោក Park Jin បញ្ជាក់ថា កូរ៉េខាងត្បូង និងអាមេរិកប្រកាន់ភ្ជាប់នូវការពង្រឹងទំនាក់ទំនង និងទប់ស្កាត់ការរារាំងរបស់កូរ៉េខាងជើង មានន័យថា ជាការប្រើសមត្ថភាពរបស់កងទ័ពអាមេរិករារាំងការវាយប្រហារលើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក ស្របពេលមានក្តីកង្វល់ពីសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

លោក Park Jin ថ្លែងថា កូរ៉េខាងត្បូង និងអាមេរិកនឹងរួមសហការគ្នាយ៉ាងស្អិតរមួត ដើម្បីសម្រេចបាននូវសន្តិភាពពិតប្រាកដនៅលើឧបទ្វីបកូរ៉េ និងរក្សានូវនយោបាយការពារជាតិរួមគ្នា ចៀសវាងមានការបង្កហេតុណាមួយពីកូរ៉េខាងជើង ។

ការធ្វើដំណើរមកអាមេរិករបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងនេះ ក្រោយពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរមកកាន់កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ។ លោក Lloyd Austin បានសន្យាជាមួយកូរ៉េខាងត្បូងថា នឹងបន្ថែមការធ្វើសមយុទ្ធរួមគ្នា បង្កើនផែនការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ទប់ទល់នឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង និងការពារការកើតសង្គ្រាម ។

ការមកកាន់ទឹកដីអាមេរិករបស់លោក Park Jin ក៏បានពិភាក្សាពីប្រធានបទសេដ្ឋកិច្ចជាច្រើនផងដែរ ដោយលោក Park Jin សង្ឃឹមថា ការប្រើប្រាស់ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក និងការស្តាប់ពីកង្វល់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងជាប្រយោជន៍ដល់អាជីវកម្ម និងឧស្សាហកម្មរបស់ប្រទេសទាំងពីរ ។

លោក Park Jin ថ្លែងថា កូរ៉េខាងត្បូងត្រូវការសហការជាមួយអាមេរិកដើម្បីបង្កើនការផលិត និងស្រាវជ្រាវផ្នែក semiconductor ដើម្បីប្រជែងជាមួយចិនផងដែរ ៕ ប្រភព ៖ TNN World

Scott ជាក្រដាសអនាម័យប្រើប្រាស់ដំបូងក្នុងពិភពលោក

0

តើដឹងឬទេថា មុននឹងយើងមានក្រដាសអនាម័យប្រើក្នុងបន្ទប់ទឹក បន្ទាប់ពីបន្ទោរបង់រួច យើងយកស្លឹកឈើ ស្នូលពោត និងក្រដាសកាសែតមកប្រើប្រាស់ ។ រហូតមកដល់ឆ្នាំ១៨៧៩ សហរដ្ឋអាមេរិកបានបង្កើតក្រដាសអនាម័យ Scott និងធ្វើឱ្យមនុស្សម្នាងាកមកប្រើក្រដាសអនាម័យវិញ ។

Scott មិនមែនជាអ្នកផលិតក្រដាសអនាម័យដំបូងក្នុងពិភពលោកទេ ប៉ុន្តែ Scott បានក្លាយជាក្រដាសអនាម័យដំបូងដែលគេទទួលស្គាល់ និងទិញប្រើប្រាស់ក្នុងបន្ទប់ទឹក ។ ការចាប់ផ្តើមប្រើក្រដាសអនាម័យដំបូង គឺក្នុងសម័យបុរាណរបស់ចិន ប៉ុន្តែសម័យនោះ គេផលិតក្រដាសអនាម័យឡើងសម្រាប់ព្រះរាជដំណាក់ មិនមែនសម្រាប់លក់ឱ្យមនុស្សទូទៅទេ ។

ចំណែកនៅអាមេរិក Joseph Gayetti បានផលិតក្រដាសអនាម័យសម្រាប់ប្រើ និងដាក់លក់នៅឆ្នាំ១៨៥៧ ប៉ុន្តែក៏ទទួលបរាជ័យ ព្រោះមនុស្សសម័យនោះមិនចាប់អារម្មណ៍ទិញវាមកប្រើ ហើយក្រដាសអនាម័យដែល Joseph Gayetti ផលិតមកត្រូវបានគេប្រើក្នុងមន្ទីរពេទ្យច្រើនជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPPHvJTB6Zi7CJg5pOWztVH4rDWdTwMQ83t8zEDxodBGHZD8jVfBG9ukaxAIvx8MYtFgEXZVNqwppnMkw9CspHCbHyssrnFL8jnf3YJ4LxsgdEqbVoZTo6FTC8FhSEzqS4uu6m0icO1CP_IxWY6YI-KHa4Spb6T0m4orsDIpaQhdWr1p4osEwitLsZ/s1200/photo_2023-02-04_14-07-06.jpg

រហូតដល់ឆ្នាំ១៨៧៩ Irvin និង Clarence ពីរនាក់បងប្អូនត្រកូល Scott បានមើលឃើញឱកាសប្រកបអាជីវកម្មថា តទៅមុខ គ្រប់លំនៅឋាន និងអគារទាំងអស់មិនអាចខ្វះបន្ទប់ទឹកបានទេ ហេតុនេះ អ្នកទាំងពីរបានបើកក្រុមហ៊ុន Scott Paper Company ផលិតក្រដាសអនាម័យ និងដាក់លក់ឱ្យមនុស្សទូទៅសម្រាប់ប្រើក្នុងបន្ទប់ទឹក ។ ក្រដាសអនាម័យ Scott បានលក់ដាច់ជាខ្លាំង ព្រោះគ្រប់លំនៅឋានប្រើប្រាស់វាទាំងអស់ ។ ការប្រើប្រាស់បន្ទប់ទឹកបែប flush toilet កាន់តែធ្វើឱ្យតម្រូវការក្រដាសអនាម័យកើនឡើង និងអាចបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុនជាបន្តបន្ទាប់ ។

បន្ទាប់មក ដោយទទួលបានជោគជ័យ Scott បានងាកមកលក់ក្រដាសអនាម័យសម្រាប់ជូតដៃ ។ គំនិតនេះបានពីគ្រូថ្នាក់មត្តេយ្យដែលគាត់មិនចង់ឱ្យក្មេងប្រើក្រណាត់ជូតដៃរួមគ្នា ដែលធ្វើឱ្យបច្ចុប្បន្ន ក្រដាសអនាម័យប្រើក្នុងបន្ទប់ទឹក និងក្រដាសជូតដៃ Scott មានគេស្គាល់ច្រើន ។ ក្រុមហ៊ុនបានផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមទស្សនាវដ្តីដើម្បីបង្កើនការលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEvWC2HU2iqeBfRj10B4WnqnMAccaO9-cWyvZrP5u8zy0iqeIDzcS-E2iRd9jDe0bVag-aTR_MC1PsVFPYQDoraihIU7TkC-odFpC_TF2V5_pmEUHZvyxN0X6PGlLU-zOPrZojJsMVHMhzLo3btaQWUfH9yM5hVnchFL6AK0c73VYJtShHIchsk8G_/s720/photo_2023-02-04_14-07-06%20(2).jpg

នៅឆ្នាំ១៩៥៥ Scott អាចគ្រប់គ្រងចំណែកទីផ្សារក្រដាសអនាម័យនៅអាមេរិករហូតដល់៣៨% ។ ទោះយ៉ាងណា ក៏មានគូប្រជែងផងដែរដូចជា P&G ដែលផលិតសាប៊ូពីមុន ក៏ងាកមកលក់ក្រដាសអនាម័យម៉ាក Charmin ហើយមាន Kimberly-Clark ក៏ផលិតក្រដាសអនាម័យម៉ាក Kleenex ។ វាធ្វើឱ្យ Scott មានគូប្រជែងកាន់តែច្រើនក្នុងទីផ្សារ ។

ទោះយ៉ាងណា ម៉ាក Scott មិនបានបាត់ទៅណាទេ បច្ចុប្បន្ន នៅតែបន្តប្រតិបត្តិការក្រោមក្រុមហ៊ុនមេ Kimberly-Clark ។ យើងឃើញថា Scott បានកែលម្អផលិតផលគ្រប់ពេលវេលា មិនថាការចេញផលិតផលថ្មីៗ ឬទាក់ទាញអតិថិជនឱ្យកាន់តែច្រើន ។ ដូចនេះ យើងឃើញថា ឱកាស និងគំនិតថ្មីៗស្ថិតនៅក្បែរខ្លួនយើងជានិច្ច ៕SCOTT 24-Pack 1-ply Toilet Paper in the Toilet Paper department at Lowes.com

ប្រភព ៖ Longtunman

កុំច្រឡំ! កួយជាជនជាតិដើមភាគតិចខ្មែរ មិនមែនរបស់ថៃទេ

0

ជនជាតិកួយ មាន​​បួន​អំបូរ​​គឺ កួយ​អន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) កួយអក កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និង​កួយ​អន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជន​ជាតិ​ភាគ​តិច​កួយ​ទាំង​បួន​កាន់​សាសនា​ព្រះ​ពុទ្ធ​ដូច​ជន​ជាតិ​ខ្មែរ​ដែរ​។

កួយជាមនុស្សជាតិមួយនៅក្នុងដែនកម្ពុជា កួយមានភាសាច្រើន កួយមានដូចជាកួយដែក កួយដំរីជាដើម។ ជនជាតិកួយគឺជាជនជាតិភាគតិចខ្មែរមួយប្រភេទ ដែលចូលចិត្តរស់នៅតំបន់ ដែលដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ុន្តែវប្បធម៌ និងប្រពៃណី ការរស់នៅគឺមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន។ កាលពីសម័យបុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។ប្រពៃណី ជនជាតិដើមភាគតិច ជនជាតិគួយ និង របាំរាំ ប្រពៃណីជនជាតិគួយ,Aboriginal  dance traditions - YouTube

ជនជាតិដើមភាគតិចកួយ​មិន​មាន​អក្សរ​សាស្ត្រ​ដើម​ទេ គឺ​និយាយ​ភាសា​កួយ​តែ​សរសេរ​ខ្យល់​សំនៀង​ជា​ភាសា​ខ្មែរ ហើយ​ភាសា​កួយ​ក៏​មាន​លាយ​ពាក្យ​ភាសា​ខ្មែរ​ដែរ ។ ចំពោះ​ភាសា​កួយ​ យុវជន​កួយ​សម័យ​នេះ មិន​សូវ​និយម​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន ​ម្ដាយ​ឪពុក​អត់​សូវ​បាន​និយាយ​កួយ​ជាមួយ​កូន ​កូន​ចូល​ទៅ​សាលា​ ត្រឡប់​មកវិញ​និយាយ​តែ​ខ្មែរ​ជាមួយ​ឪពុក​ម្ដាយ។

គេ​សង្កេត​ឃើញ​ថា​មាន​ជនជាតិ​កួយ​វ័យ​ចំណាស់​នៅ​តាម​ភូមិ​នីមួយ​ៗ និយម​និយាយ​ភាសា​កំណើត​ខ្លួន​ច្រើន​នៅ​ឡើយ ជាក់​ស្ដែង​ដូច​ជា​ជន​ជាតិ​កួយ​នៅ​ ភូមិបុស្ស​ធំ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជ័យ ប្រើ​ភាសា​កួយ​សម្រាប់​ការសន្ទនា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ជនជាតិ​កួយ​វ័យ​ចំណាស់​ភាគ​ច្រើន​មិន​សូវ​ចេះ​ភាសា​ខ្មែរ។ ភាសា​កួយ​ត្រូវ​បាន​ហាម​មិន​ឲ្យ​និយាយ​នៅ​ក្នុង​របប​ប៉ុល​ពត ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​នេះ​ក៏​ជា​ហេតុ​ផល​មួយ​បណ្ដាល​ឲ្យ​យុវជន​កួយ​ជំនាន់​ក្រោយ​មិន​ចេះ​ភាសា​កួយ​ដែរ។

អត្តសញ្ញាណ​វប្បធម៌ ​កួយ​ដូច​ជា ​ភាសា ជំនឿ​សែន​អារក្ស​អ្នកតា ពិធី​មង្គលការ​តាម​បែប​ប្រពៃណី​ជនជាតិ​កួយ កំពុង​បាត់​បង់​ដោយសារ​ជន​ជាតិ​កួយ​ខ្លួន​ឯង​បោះបង់​ចោល​ផង ដោយសារ​កត្តា​នយោបាយ​ក្នុង​ប្រទេស រួមផ្សំ​ឥទ្ធិពល​វត្តមាន​វប្បធម៌​ស៊ីវិល័យ​របស់​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ផង៕ជនជាតិភាគតិច កួយ នៅ​ឃុំ​ប្រមេរុ 02 - YouTube

ប្រទេសគ្រោះថ្នាក់ជាងគេលើលោក

0

ជារៀងរាល់ឆ្នាំ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពពិភពលោក តែងតែចេញផ្សាយរបាយការណ៍សន្ទស្សន៍សន្តិភាពសកលរបស់ខ្លួន ដោយរបាយការណ៍នេះគឺជាការកំណត់ថា តើប្រទេសមួយមានគ្រោះថ្នាក់ ឬសុវត្ថិភាពកម្រិតណា ដោយផ្អែកក្តាមួយចំនួន រួមមាន ភេរវកម្មនយោបាយ ការស្លាប់ដោយសារជម្លោះផ្ទៃក្នុង និងអត្រាឃាតកម្ម។Afghanistan's future on a knife edge

កាលពីឆ្នាំមុននេះ ប្រទេសអាហ្វហ្គានីស្ថាននៅតែជាប្រទេសគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ ប្រទេសនេះ ត្រូវបានហែកហួរដោយសង្រ្គាមផ្ទៃក្នុង ការបដិវត្តន៍ និងជម្លោះស៊ីវិលជាច្រើនទសវត្សរ៍ ។Afghanistan and the Region | Liechtenstein Institute on Self-Determination

អាហ្វហ្គានីស្ថាន មានចំនួនអ្នកស្លាប់ដោយសារសង្រ្គាម និងអំពើភេរវកម្មច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក បើទោះបីជារុស្ស៊ី និងអ៊ុយក្រែនកំពុងមានសង្រ្គាម​ ក៏ប្រទេសនេះនៅតែមានអ្នកស្លាប់ដោយសារសង្គ្រាម ច្រើនជាងប្រទេសទាំងពីរនេះទៀត៕Taliban says eight ISIL fighters killed in raids in Afghanistan | Taliban  News | Al Jazeera

ប្រភព៖ World Population

កូនប្រាសាទដ៏ស្រស់ស្អាតមួយនៅតំបន់អង្គរ តែមិនសូវមានអ្នកចាប់អារម្មណ៍

0

ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ) ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតាដាក” ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ – SPKTLIV

ឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។កូនប្រាសាទលលៃនៅមិនឆ្ងាយពីក្រុងសៀមរាបទេ  ប៉ុន្តែមិនសូវមានភ្ញៀវចូលទស្សនាប៉ុន្មានទេ  តែបើនិយាយពីអាយុវិញចាស់ជាងអង្គរវត្តប្រហែលជាងពីរ ...

ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។

តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន៕