ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ មេដឹកនាំសហភាពអឺរ៉ុប (EU) បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky
នៅទីក្រុងគៀវ ដោយបានសន្យាថា នឹងប្រឆាំងជាមួយរុស្ស៊ីជាថ្មី ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបនិយាយថា មិនទាន់ទទួលអ៊ុយក្រែនជាសមាជិករបស់ EU ទេ ដោយសារអ៊ុយក្រែនមានសង្គ្រាម ។ ការបដិសេធនេះបានបំផ្លាញក្តីសុបិនរបស់អ៊ុយក្រែន ដែលចង់ចូលជាសមាជិក EU នាពេលឆាប់រហ័សនេះ ។The nomination of von der Leyen – CEPS

កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងមក លោកស្រី Ursula vonder Leyen នាយកប្រតិបត្តិសហភាពអឺរ៉ុប EU បានធ្វើដំណើរទៅកាន់ទីក្រុងគៀវតាមរថភ្លើង ។ វាជាការធ្វើដំណើរវែងឆ្ងាយមួយដើម្បីបង្ហាញការគាំទ្រប្រទេសអ៊ុយក្រែន ខណៈជិតដល់គម្រប់ខួប១ឆ្នាំនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក Volodymy Zelensky បានអំពាវនាវឱ្យ EU ដាក់ទោសរុស្ស៊ីបន្ថែមទៀត ប៉ុន្តែវិធានការដាក់ទណ្ឌកម្មថ្មីដែល EU កំពុងត្រៀមប្រើក្នុងពេលគម្រប់ខួប១ឆ្នាំនៃសង្គ្រាម បែរជាមិនដូចនឹងការអំពាវនាវរបស់រដ្ឋាភិបាលអ៊ុយក្រែន ។ ខណៈ EU គាំទ្រអ៊ុយក្រែន និងគាំទ្រការកែទម្រង់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ច ប៉ុន្តែ EU បានបដិសេធមិនទទួលអ៊ុយក្រែនជាសមាជិកទេ ដោយសារអ៊ុយក្រែនមានសង្គ្រាម ។Volodymyr Zelensky News - The New York Times

ក្រៅពីនេះ EU បានអំពាវនាវឱ្យអ៊ុយក្រែនចាត់វិធានការប្រឆាំងនឹងអំពើពុករលួយបន្ថែមទៀត ខណៈគេមើលឃើញថា រដ្ឋាភិបាលអ៊ុយក្រែនបានក្លែងបន្លំ ហើយអ៊ុយក្រែនត្រូវតែបង្កើតលទ្ធផលការងារគួរឱ្យជឿជាក់ ។

គួរបញ្ជាក់ថា ក្រូអាតជាប្រទេសចុងក្រោយដែលបានចូលជាសមាជិក EU នៅឆ្នាំ២០១៣ គឺមានរយៈពេលជាង១០ឆ្នាំ បន្ទាប់ពីប្រទេសនេះបានស្ម័គ្រជាសមាជិកជាផ្លូវការ ប៉ុន្តែអ៊ុយក្រែនទើបតែស្ម័គ្រចូលជាសមាជិក EU ហើយនៅខែមិថុនា ឆ្នាំ២០២២ អ៊ុយក្រែនបានទទួលឋានៈត្រឹមតែជាអ្នកស្ម័គ្រចូលសមាជិក EU ជាផ្លូវការប៉ុណ្ណោះ ។ ចំណែកកិច្ចប្រជុំកំពូលរវាង EU និងអ៊ុយក្រែនកើតឡើងស្របពេលមានសម្ពាធរបស់រុស្ស៊ីលើកងទ័ពអ៊ុយក្រែនក្នុងសមរភូមិភាគខាងកើត ឦសាន និងខាងត្បូង ៕Ukraine Failing Its Own Strategy To Meet EU Requirements Swiftly | European  Pravda

ប្រភព ៖ TNN World