សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងរាយការណ៍ថា សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយថ្កោលទោសលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង រួមទាំងមេដឹកនាំសង្គមនិយមបច្ចុប្បន្ន និងអតីតមេដឹកនាំប្រទេសមួយចំនួន ។ ការបោះឆ្នោតមានសំឡេង៣២៨ ទល់នឹង៨៦ ចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំសង្គមនិយមថា ប្រកាន់របបផ្តាច់ការ ហើយមានពលរដ្ឋកូរ៉េខាងជើងចំនួន៣.៥០០.០០០នាក់រស់ក្រោមការអត់ឃ្លាន ។Human rights a priority in every engagement with Taliban: Ned Price | Amu TV

មតិក្នុងការបោះឆ្នោតនេះក៏បានថ្កោលទោសផងដែរថា កូរ៉េខាងជើងធ្វើឱ្យមានអ្នកស្លាប់ទូទាំងពិភពលោក ហើយបញ្ជាក់ថា រដ្ឋសភាអាមេរិកប្រឆាំងនឹងការដាក់ចេញនូវគោលនយោបាយសង្គមនិយមនៅអាមេរិក ។ មតិនេះក៏បានថ្កោលទោសមេដឹកនាំសង្គមនិយមបច្ចុប្បន្ន និងអតីតមេដឹកនាំមួយចំនួនដូចជា លោក Nicolas Maduro មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡាបច្ចុប្បន្ន និងលោក គីម ជុងអ៊ីល អតីតមេដឹកនាំកូរ៉េខាងជើង (បានស្លាប់ហើយ) ជាឪពុករបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន រួមទាំងអតីតមេដឹកនាំសង្គមនិយមរបស់រុស្ស៊ី ចិន និងវ៉េណេស៊ុយអេឡា ។

ជាមួយគ្នានេះ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី២ ខែកុម្ភៈថា អាមេរិកនៅតែត្រៀមខ្លួនចូលរួមជាមួយកូរ៉េខាងជើងផ្នែកការទូត និងការចរចា ដោយមានគោលដៅចម្បង គឺការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ប៉ុន្តែកូរ៉េខាងជើងមិនចាប់អារម្មណ៍ការចរចា ។ ទោះយ៉ាងណា លោក Ned Price បញ្ជាក់ថា បើទោះជាអាមេរិកត្រៀមការទូតជាមួយកូរ៉េខាងជើង ប៉ុន្តែសំខាន់ ត្រូវធ្វើឱ្យកូរ៉េខាងជើងទទួលខុសត្រូវសកម្មភាពបង្កហេតុកន្លងមក ។Kim Jong-Un | Facts, Biography, & Nuclear Program | Britannica

ការលើកឡើងរបស់លោក Ned Price គឺក្រោយពីកូរ៉េខាងជើងបញ្ជាក់ថា មិនចាប់អារម្មណ៍ទំនាក់ទំនង ឬចរចាជាមួយអាមេរិក ដរាបណាអាមេរិកនៅតែប្រើនយោបាយប្រឆាំងនឹងកូរ៉េខាងជើង ៕

ប្រភព ៖ TNN World