ប្រទេសចិនគ្រោង នឹងអភិវឌ្ឍកន្លែងអវកាសរបស់ខ្លួននៅអង់តាក់ទិក ដែលជាផ្នែកមួយនៃគោលដៅមហិច្ឆតារបស់ប្រទេសនេះ ដើម្បីក្លាយជាមហាអំណាចអវកាសនាំមុខគេនៅលើលោក។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ធ្លាប់បានផ្គត់ផ្គង់ស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីដែលអាចជួយគាំទ្រដល់យានអវកាសរបស់ចិន ដូចជាការជួយសម្រួលដល់ការ បញ្ជូន ទិន្នន័យជាដើម។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានបដិសេធមិនបន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលបានសំណើអាជីវកម្មថ្មីៗពីប្រទេស ចិនទៀតនោះទេ ដោយសារតែមូលហេតុនៃការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រ នយោបាយ។
ប្រធានាធិបតីចិនលោក Xí Jìnpíng បានអំពាវនាវឱ្យផ្លាស់ប្តូរប្រទេសទៅជា “មហាអំណាចអវកាស” ហើយដោយក្រោមហេតុផលថា “ឧស្សាហកម្មអវកាសគឺជាកត្តាសំខាន់នៃយុទ្ធសាស្ត្រជាតិទាំងមូល”៕
ប្រភព៖ The China Project










