នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់ នូវ គណនី ឬ ទំព័រហ្វេសប៊ុកផេក ដោយប្រេីប្រាស់វិធីសាស្ត្រ ក្លែង បន្លំ ក្នុង រូប ភាព ផ្សេងៗ ។
នៅពេលថ្មីៗនេះជនខិលខូច បានប្រេី ប្រាស់ ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នក ប្រេីប្រាស់ ហ្វេសប៊ុក គោលដៅចុចលេីតំណភ្ជាប់ ដេីម្បីវាយបញ្ចូលនូវព័ត៌មានគណនី (ឈ្មោះគណនី និងលេខសម្ងាត់) ដូន ខាងក្រោម ៖
១ . បង្កើតទំព័រផេកដែលមាន ឈ្មោះ ស្រដៀងទៅនឹងក្រុមហ៊ុន Meta ធ្វើការផុស ឬឆាតអ្នករួចបោកបញ្ឆោត អ្នកដោយនិយាយថា គណនីឬផេករបស់អ្នកកំពុងតែគ្មានសុវត្ថិភាពរួចបញ្ជាអោយអ្នកចុចលេីតំណរភ្ជាប់ដែល ជាអន្ទាក់ ។
២.ប្រេីអ៊ីម៉ែល ( Scams Mail ) មកដេីរតួរជាក្រុមហ៊ុន Meta ក្នុងការស្នេីសុំសហការក្នុងភាពជាដៃគូរ ផ្សព្វផ្សាយពាណិជ្ជកម្មនឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta ។
ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រេីនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យពិច្ច័យ មុនពេលចុចលេីតំណភ្ជាប់ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន ដោយពិចារណានូវទស្សនាទានមួយចំនួន ដូចខាងក្រោម៖
១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com ជាដេីម។
២. សូមធ្វើការគិតពិចារណាអោយច្បាស់លេីខ្លឹមសារនៃ អ៊ីម៉ែលដែលបានទទួលក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬ ចុចលេីតំណរភ្ជាប់អ្វីមួយ។
៣. សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕










