កាលពីពេលថ្មីៗនេះ សហព័ន្ធអារ៉ាប់រួម បានបញ្ចេញបច្ចេកវិទ្យាទំនើបចុងក្រោយគេបំផុតរបស់ខ្លួន ដើម្បីជួយសង្គ្រោះមនុស្សជាតិ ដែលកំពុងរងគ្រោះពីការកើនឡើងកម្តៅនៅក្នុងប្រទេសខ្លួន។
អ្នកវិទ្យាសាស្ត្រ សហព័ន្ធអារ៉ាប់រួម បានប្រើប្រាស់បច្ចេកវិទ្យាបណ្ដុះពពក ដើម្បីបំពេញបន្ថែមនូវអសន្តិសុខទឹករបស់ប្រទេស ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។
បច្ចេកវិទ្យានេះ តម្រូវឱ្យពួកគេប្រើប្រាស់រ៉ាដាអាកាសធាតុ ដើម្បីតាមដានបរិយាកាសនៃប្រទេសនេះ ដោយត្រូវសង្កេតមើលកន្លែងដែលអាចនឹងភ្លៀងលើសពី៣០ភាគរយ នោះពួកគេនឹងយកអំបិលជីវសាស្ត្រ ដឹកតាមយន្តហោះ ទៅបំភាយជិតកន្លែងដែលជិតភ្លៀងនោះ ដើម្បីឱ្យពួកវាកកិតចូលគ្នា បង្កើតបានជាដុំពពកច្រើន និងជំរុញឱ្យមានដំណក់ទឹកភ្លៀងធ្លាក់ចុះមក។
ថ្វីបើបច្ចេកវិទ្យាដ៏ទំនើបនេះ អាចជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ ក៏ប៉ុន្តែវាក៏នឹងផ្តល់ផលប៉ះពាល់ចំពោះបរិស្ថានផងដែរ ដោយសារតែការប្រើប្រាស់ជីវសាស្ត្រច្រើនលើសកម្រិតទៅកាន់បរិយាសកាសអាចផ្តល់ជាការកង្វក់ខ្យល់៕
ប្រភព៖ The Nation










