លោក Bill Gates អ្នកបង្កើតក្រុមហ៊ុន Microsoft បានថ្លែងទៅកាន់អ្នកសម្ភាសន៍ពិសេសរបស់ទស្សនាវដ្តី Forbes អំពីប្រធានបទអនាគតរបស់ ChatGPT និងការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត ដោយលោកសម្លឹងឃើញថា ការលេចឡើងនូវបញ្ញាសម្បនិម្មិតដូចជា ChatGPT នឹងមានសារសំខាន់សម្រាប់ពិភពលោក មិនចាញ់កុំព្យូទ័រឡើយ ។ លោកថា ៖ «AI ត្រូវបានគេពិភាក្សាយ៉ាងទូលំទូលាយនៅឆ្នាំ២០២៣នេះ ហើយវាសំខាន់ដូចគ្នាជាមួយកុំព្យូទ័រ និងអ៊ីនធើរណេត» ។

ក្នុងឋានៈលោក Bill Gates ជាបិតាកម្មវិធីកុំព្យូទ័រ ហើយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួនក្នុងទសវត្សរ៍ទី៨០ លោកធ្លាប់ត្រូវគេមើលឃើញថា កុំព្យូទ័រក្នុងសម័យនោះ គឺគ្រាន់តែជាឧបករណ៍របស់ស្ថាប័នធំៗលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនឯកជន ឬមហាវិទ្យាល័យប៉ុណ្ណោះ ប៉ុន្តែលោកជាអ្នកធ្វើឱ្យលំនៅឋាននីមួយៗប្រើប្រាស់កុំព្យូទ័រ ។ ក្នុងទស្សនៈរបស់លោកមើលឃើញថា AI បើទោះជាពេលនោះអាចប្រើប្រាស់បានតែក្នុងក្រុមមួយចំនួនប៉ុណ្ណោះ ប៉ុន្តែថ្ងៃអនាគតវាអាចជាប្រយោជន៍ដល់សង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7Xh6uiS9SPnfNhzuCV-r57TzL7SWRmyj-jQ_9QCVvr5YMNjo8k0sExSaueBsw9z05fqqCAAFJNXk3cebmGgPIMwKAJjbtJCo6JtfXFFMbaczPo8RIRIHOSWZxfSzxVdXoUkzQn-D5-GNOQ0z_X4f75fSApH5IckkeD8GG8PDUarSVzH-a0piSkIC/s1280/photo_2023-02-06_08-52-51.jpgបច្ចុប្បន្ន Chat GPT ជាថេបប្លេតទទួលបានការពេញនិយម ហើយអ្នកប្រើប្រាស់បានយកគុណសម្បត្តិនៃបញ្ញាសិប្បនិម្មិតនេះទៅប្រើជាប្រយោជន៍ដើម្បីឆ្លើយសំណួរប្រឡង កិច្ចការស្រាវជ្រាវ សរសេរកម្មវិធី ឬសរសេរអត្ថបទផ្សេងៗ ហេតុនេះ ភាពឆ្លាតវ័យរបស់វាអាចធ្វើឱ្យប៉ះពាល់ដល់ការងារជាច្រើនទូទាំងពិភពលោក ។ ទីបំផុត ក្រុមហ៊ុន Open AI អ្នកបង្កើតថេបប្លេត Chat GPT បានបង្ហាញមុខងារថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ពិនិត្យលើការសរសេររបស់ AI ដោយខ្លួនឯង ដើម្បីការពារការប្រើបញ្ញាសិប្បនិម្មិតនេះខុសផ្លូវ ។

ការសិក្សាថ្មីរបស់ក្រុមហ៊ុនវិភាគ UBS ឃើញថា ChatGPT បានក្លាយជាវែបសាយដែលមានគេចូលចិត្តប្រើប្រាស់ច្រើនបំផុត ហើយមានអ្នកប្រើប្រាស់កម្មវិធីនេះជាង១០០លាននាក់ឯណោះនៅខែមករាកន្លងមក ព្រោះគ្រាន់តែកម្មវិធី ChatGPT បើកឱ្យប្រើប្រាស់បានត្រឹម២ខែ វាមានគេប្រើប្រាស់ច្រើនជាងកម្មវិធីល្បីឈ្មោះ TikTok ទៅទៀត ។OpenAI's ChatGPT Update Brings Improved Accuracy

រយៈពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ប្រកាសថា នឹងវិនិយោគបន្ថែមជាមួយក្រុមហ៊ុន Open AI ដូច្នេះ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងធ្វើឱ្យ Microsoft ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយដែលអាចប្រើប្រាស់ប្រយោជន៍ពី Chatbot នេះបាន ។ វានឹងជួយបង្កើនការប្រកួតប្រជែងក្នុងទីផ្សារ AI ជាពិសេស ជាមួយគូប្រជែងដូចជា Google ៕

ប្រភព ៖ The Better