ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ) ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតាដាក” ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ – SPKTLIV

ឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។កូនប្រាសាទលលៃនៅមិនឆ្ងាយពីក្រុងសៀមរាបទេ  ប៉ុន្តែមិនសូវមានភ្ញៀវចូលទស្សនាប៉ុន្មានទេ  តែបើនិយាយពីអាយុវិញចាស់ជាងអង្គរវត្តប្រហែលជាងពីរ ...

ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។

តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន៕