ជារៀងរាល់ឆ្នាំ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពពិភពលោក តែងតែចេញផ្សាយរបាយការណ៍សន្ទស្សន៍សន្តិភាពសកលរបស់ខ្លួន ដោយរបាយការណ៍នេះគឺជាការកំណត់ថា តើប្រទេសមួយមានគ្រោះថ្នាក់ ឬសុវត្ថិភាពកម្រិតណា ដោយផ្អែកក្តាមួយចំនួន រួមមាន ភេរវកម្មនយោបាយ ការស្លាប់ដោយសារជម្លោះផ្ទៃក្នុង និងអត្រាឃាតកម្ម។
កាលពីឆ្នាំមុននេះ ប្រទេសអាហ្វហ្គានីស្ថាននៅតែជាប្រទេសគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ ប្រទេសនេះ ត្រូវបានហែកហួរដោយសង្រ្គាមផ្ទៃក្នុង ការបដិវត្តន៍ និងជម្លោះស៊ីវិលជាច្រើនទសវត្សរ៍ ។
អាហ្វហ្គានីស្ថាន មានចំនួនអ្នកស្លាប់ដោយសារសង្រ្គាម និងអំពើភេរវកម្មច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក បើទោះបីជារុស្ស៊ី និងអ៊ុយក្រែនកំពុងមានសង្រ្គាម ក៏ប្រទេសនេះនៅតែមានអ្នកស្លាប់ដោយសារសង្គ្រាម ច្រើនជាងប្រទេសទាំងពីរនេះទៀត៕
ប្រភព៖ World Population










