Home Blog Page 1857

កំណើនសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងអាស៊ាន

0

ចាប់ពីដើមឆ្នាំ២០២៣នេះ ផលិតកម្មរបស់ក្រុមហ៊ុនក្នុងបណ្តាប្រទេសអាស៊ានបានងើបឡើងវិញ ។ អាស៊ានមានសុទិដ្ឋិនិយមថា ការបើកប្រទេសឡើងវិញរបស់ចិន នឹងជួយប៉ះប៉ូវផ្នែកសេដ្ឋកិច្ចពិភពលោកដែលបានធ្លាក់ចុះកន្លងមក ។

តាមទិន្នន័យរបស់ S&P Global Manufacturing Purchasing Managers’ Indexes (PMIs) បង្ហាញថា រោងចក្រផ្សេងៗនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានបន្ថែមការផលិត និងការទិញនៅខែមករាកន្លងមក បន្ទាប់ពីការបញ្ជាទិញថ្មីបានកើនឡើងខ្លាំង ។ ដូច្នេះ វាបង្ហាញឱ្យឃើញថា តម្លៃកំពុងតែធ្លាក់ចុះ, ការឈប់ដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធូរស្រាល ហើយវាបានបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនអាជីវកម្មផងដែរ ក្នុងផ្នែកផលិតកម្មរោងចក្រក្នុងរយៈពេល១ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUjg3BX6rkoJNgZAgB1tuL5cEm39AOuJ2s3MLM2r_v5WaGq98jdb5D9Pc6J_wp4SOsqiYtnAipvoWW8J2O0wtmvDUCC2L8_I2aYcExt-N1p8uHcwjMDasqbSnjl5_expCcHo5g8jykmmY0v1BNfD31sFs_j1Z5iE4_kw0Z_DTIs40f3cx4oxLPBeHE/s900/photo_2023-02-08_16-17-43.jpg

គេសង្កេតឃើញថា សន្ទស្សន៍ PMI ក្នុងខែមករារបស់ប្រទេសថៃ ខ្ពស់ជាងគេក្នុងភូមិភាគ គឺស្មើ៥៤,៥ កើនឡើងពី៥២,៥ កាលពីខែធ្នូ ឆ្នាំ២០២២ ។ ចំណែកសន្ទស្សន៍ PMI របស់ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី នៅតែស្ថិតក្នុងកម្រិតខ្ពស់លើសពី៥០ ហេតុនេះ ឧស្សាហកម្មនានាមាននិន្នាការកើនឡើង ។

ចំណែកប្រទេសផ្សេងៗនៅភូមិភាគអាស៊ីអាគ្នេយ៍ស្ថិតក្នុងកម្រិតក្រោមនេះកាលពីខែមករា ប៉ុន្តែមានផលិតកម្មល្អប្រសើរ លើកលែងតែម៉ាឡេស៊ី ជាប្រទេសតែមួយក្នុងភូមិភាគ ដែលមានផលិតកម្មកាន់តែធ្លាក់ចុះ ដោយសារសន្ទស្សន៍ PMI ធ្លាក់ចុះមកនៅត្រឹម៤៦,៥ ទាបបំផុតក្នុងរយៈពេល១៧ខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQrXUx3salq2pJWhbuAU2bGomus37o0Gj5Q_hCKuSXwe7trdJlknsz-oNjfpIfvrzFBKsRRXJB89RuvICBk68zFrJhC-26Z-1SmTB8ArmOL6aWcGdlwqEHS2wIR0NQc7Mf7AxRj4vPzdTL4V10Tk74Xs3kFWNZ4sC1aMRpPU4fEw7Sl8ekl0xgxXA/s800/photo_2023-02-08_16-17-43%20(2).jpg

ប្រភព ៖ AEC Connect

ថៃប្រកាសឱ្យឈ្មួញកណ្តាលប្រមូលទិញខ្ទឹមបារាំង និងខ្ទឹមក្រហមពីកសិករ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក លោក វឌ្ឍនៈស័ក សឿអៀម (Wattanasak Sueaiam) មកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បង្ហាញថា ប្រទេសថៃនឹងឈានចូលដល់រដូវប្រមូលផលដំណាំ ក្នុងនោះទិន្នផលខ្ទឹមបារាំង ខ្ទឹមក្រហម និងខ្ទឹមស បានកើនឡើង១០% ហើយគេអាចប្រមូលទិន្នផលច្រើនក្នុងអំឡុងខែមករា ដល់ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8U6NhG9E1Udp9MSko1P0g9D-YC4q4HhHo6bClikDSguY4ywPWmW66ccRqxccHZ7Ta5_HYHiDmPKAvKousQuTAwt7Ktd247UvneAqc8YejmaTkXuw23_bdvzt4i1rZKL38cINPtjj7lYSyXErIXPpbNhycMsOnS_nRt_qjjBVG_2l7wyB-MwjGIIxG/s960/photo_2023-02-08_14-58-37.jpg

អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចាត់ភ្នាក់ងារកណ្តាលមកជួយប្រមូលទិញទិន្នផលដំណាំពីកសិករ ។ នៅឆ្នាំ២០២៣នេះ ខាងអគ្គនាយកដ្ឋានបានដាក់គោលដៅដាំដុះខ្ទឹមស្មើ២២.៨០០តោន កើនលើសឆ្នាំមុន១ម៉ឺនតោន ស្មើប្រមាណ១៥០% ។ អគ្គនាយកដ្ឋានបាននាំភ្នាក់ងារកណ្តាលជាច្រើនក្រុមមកជួយទិញទិន្នផលរបស់កសិករ រួមមាន ហាងលក់រាយ ស្ថានីយប្រេងឥន្ធនៈ និងទីផ្សារកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9jLZtfMOvursGlXfLxn3Liv-KWZ22GrhRp04OPuGb9ML6RUw9j2gZ9fuJvcUYpXYcus0EAUIXiGYReROfKaDK5JBPL0t1SP6_l1cHVN2-GCv3_vTTh1NzRuEMHVdY2o2xhXXBqNGke1feLu_Tc5heVZUwNqwvYSFpjJLwkBNUrlm-TqHbCBpWl3hH/s1280/photo_2023-02-08_14-58-37%20(2).jpg

លោក វឌ្ឍនៈស័ក បន្តថា ឆ្នាំ២០២៣នេះ ពិសេសជាងឆ្នាំកន្លងមក ព្រោះមានការទទួលទិញខ្ទឹមស និងខ្ទឹមក្រហមយកមកកែច្នៃជាខ្ទឹមក្រហមបំពង និងខ្ទឹមសបំពង លក់បន្តទៅឱ្យហាងថុងហ្វា (Blue Flag) ទូទាំងប្រទេស ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងជួយចែកចាយទិន្នផលរបស់បងប្អូនកសិករផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28XstB_ESOkA67Em5SKicJL0O2SQCikiBU_RaiCA8XAk-Vxuqkcxe4pDq7pi_UyOTT_Tp_tBFzWD3rwpa9zXsSuHs8Il0lk1dQZoU0vKV3NMuVUVDiKDm3D97m4kkb7zIrNkEBfCmv_7xWPoBmY3ViXnMu-eh05AYmRbc9e-WzEX6Yo3QwPxdVEwA/s1024/photo_2023-02-08_14-58-36.jpg

លោក វឌ្ឍនៈស័ក ថ្លែងថា ៖ «នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានបង្កើតក្រុមត្រួតពិនិត្យពិសេសសហការជាមួយភ្នាក់ងាររដ្ឋាភិបាលពិនិត្យទិន្នផល ដើម្បីការពារការលួចនាំចូលខ្ទឹមបារាំង ខ្ទឹមក្រហម និងខ្ទឹមស និងការពារកុំឱ្យប៉ះពាល់ដល់តម្លៃរបស់កសិករថៃ ។ យើងបានបង្កើតប៉ុស្តិ៍ស្ទាក់ចាប់ និងល្បាតតាមទិសដៅផ្សេងៗដែលគិតថា មានការលួចនាំចូល ឬដឹកជញ្ជូន ។ កាលពីឆ្នាំ២០២២ យើងបានស្ទាក់ចាប់មនុស្ស១៥នាក់ដែលបានលួចនាំចូលខ្ទឹមចំនួន៣៨៣.០០០តោន ស្មើទឹកប្រាក់៦លានបាត» ៕

ប្រភព ៖ khaosod

កំណើននៃការនាំចេញប្រេងរបស់វៀតណាមទៅកាន់ប្រទេសឡាវ

0

ប្រទេសឡាវ ៖ ការនាំចេញប្រេងឥន្ធនៈរបស់វៀតណាមទៅកាន់ប្រទេសឡាវ បានកើនឡើងដល់៤៣៩% ក្នុងទឹកប្រាក់១២៥,៤លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ កន្លងមក ។

ប្រទេសឡាវបានពឹងផ្អែកការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃភាគច្រើន ប៉ុន្តែកាលពីខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំរបស់ថៃ គឺក្រុមហ៊ុន PTT ដែលមានស្ថានីយប្រេងឥន្ធនៈ៥៣កន្លែងនៅប្រទេសឡាវ និយាយថា ក្រុមហ៊ុននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈជាធម្មតា ប៉ុន្តែអាចមិនគ្រប់គ្រាន់ ។Production of refined oil begins at Bentu Oil Refinery in South Sudan

សារព័ត៌មានក្នុងប្រទេសឡាវរាយការណ៍ថា ប្រាក់គីបឡាវធ្លាក់ថ្លៃ អត្រាអតិផរណាខ្ពស់ និងទីផ្សារប្រេងក្នុងពិភពលោកមិនច្បាស់លាស់ ធ្វើឱ្យអ្នកនាំចូលប្រេងឥន្ធនៈកាន់តែលំបាកក្នុងការបំពេញតម្រូវការរបស់អតិថិជន ។

ទោះយ៉ាងណា ការនាំចេញសរុបពីវៀតណាមទៅកាន់ឡាវ បានកើនឡើង១០,៤% ស្មើទឹកប្រាក់៦៥៦,៤លានដុល្លារអាមេរិក ខណៈផលិតផលនាំចេញផ្សេងៗ រួមទាំងដែកបានធ្លាក់ចុះ១៥% ស្មើទឹកប្រាក់៦០,១លានដុល្លារអាមេរិក ប៉ុន្តែការនាំចេញជីកសិកម្មកើនឡើង៣១% ស្មើទឹកប្រាក់៣២,៥លានដុល្លារអាមេរិក ។Vietnam exports crude oil but imports oil for refinery

ចំណែកការនាំចូលផលិតផលពីឡាវមកកាន់វៀតណាមវិញបានកើនឡើង៣៤,៦% ក្នុងនោះមានផលិតផលសំខាន់ដូចជា ឈើនិងផលិតផលពីឈើ ជីកសិកម្ម និងជ័រកៅស៊ូ ។ ផលិតផលភាគច្រើនដែលបានលក់ដូររវាងប្រទេសទាំងពីរ គឺមិនចាំបាច់បង់ពន្ធ ពីព្រោះស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ ។

ក្នុងរយៈពេល៣ឆ្នាំកន្លងមក ឡាវបានក្លាយជាប្រទេសគោលដៅទាក់ទាញការវិនិយោគផ្នែកកសិកម្មគុណភាពខ្ពស់របស់អាជីវកម្មផ្សេងៗនៅវៀតណាម ៕

ប្រភព ៖ AEC Connect

ប្រទេសមានសន្តិភាពជាងគេលើលោក

0

អស់រយៈពេល១៥ឆ្នាំជាប់គ្នា អ៊ីស្លង់ (Iceland) នៅតែឈរលេខ១ ជាប្រទេសដែលមានសន្តិភាពបំផុតក្នុងពិភពលោក នេះបើយោងតាមការស្ទង់មតិសន្តិភាពសកលឆ្នាំចុងឆ្នាំ២០២២ ដែលបានចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។Azamara - Reykjavik, Iceland Cruises

តើអ្វីដែលជំរុញឱ្យប្រទេសនេះ ក្លាយជាប្រទេសមានសន្តិភាពជាង?

អ៊ីស្លង់ (Iceland) ជាប្រទេសដែលមានចំនួនប្រជាជនតិចជាងគេបំផុត នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជា៣៧មុឺននាក់ប៉ុណ្ណោះ។Iceland | History, Maps, Flag, Population, Climate, & Facts | Britannica

កត្តាសំខាន់​មួយ​ដែល​ធ្វើឱ្យប្រទេសនេះ​សន្តិភាព​ ក៏ព្រោះថាប្រទេសនេះ ​​គ្មាន​កងទ័ព​ឈរ​ជើង មិនថាកងទ័ពជើងគោ ទ័ពជើងទឹក ឬទ័ពអាកាសទេ ហើយប្រទេសនេះមិនដែលឆ្លងកាត់សង្គ្រាម ឬមានជម្លោះផ្ទៃក្នុងអ្វីមួយនោះដែរ។

អ៊ីស្លង់ (Iceland) ជាប្រទេសដែលសឹងតែមិនមានបទល្មើស លួច ឆក់ ឬឃាតកម្មអ្វីនោះទេ នេះក៏ដោយសារតែ ការទិញកាំបិទ ឬកាំភ្លើងយកទៅប្រើប្រាស់ សុទ្ធសឹងតែត្រូវបានធ្វើតេស្តសុខភាពផ្លូវចិត្តអស់រយៈពេល៣ខែសិន ទើបអាចមានសិទ្ធកាន់កាប់។Travel Guide: Iceland Vacation + Trip Ideas

បើតាមការព្យាករណ៍របស់ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានរំពឹងថានៅឆ្នាំក្រោយៗ អ៊ីស្លង់ (Iceland) ប្រហែលជាមិនមែនជាប្រទេសមានសន្តិភាពជាងគេលើលោកទៀតនោះទេ បន្ទាប់ពីពួកគេបានសម្រេចចិត្តឱ្យអាមេរិកដាក់ខែលការពារគ្រាប់នុយក្លេរអ៊ែរនៅលើទឹកខ្លួន ចំពេលមានផ្ទុះសង្គ្រាមរវាងអ៊ុយក្រែននិងរុស្សុី៕Iceland in the Cold War - Wikipedia

ប្រភព៖ The travel

អ្នកស្លាប់ដោយសាររញ្ជួយដីនៅតួកគីកើនឡើងដល់៧.៨០០នាក់

0

ប្រទេសតួកគី ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់៧.៨០០នាក់ហើយ ។ ភ្នាក់ងារជួយសង្គ្រោះបានខ្នះខ្នែងធ្វើការប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគំនរបែកបាក់នៃអគារ ។

ភ្នាក់ងារជួយសង្គ្រោះបានព្យាយាមស្វែងរក និងសង្គ្រោះជនរងគ្រោះចេញពីគំនរបែកបាក់ជាច្រើនកន្លែង ។ អាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងា គឺជាឧបសគ្គក្នុងការស្វែងរក និងពិបាកជួយសង្គ្រោះ ។ លើសពីនេះ នៅតំបន់នេះមានភ្លៀងធ្លាក់ខ្លាំង និងមានព្រិលធ្លាក់តាមកន្លែងខ្លះ ហើយនៅតំបន់ខ្លះគ្មានប្រេងឥន្ធនៈ និងអគ្គិសនីប្រើប្រាស់ ។ ពលរដ្ឋជាច្រើនក្លាយជាអ្នកគ្មានផ្ទះសម្បែង ខណៈពួកគេមិនហ៊ានចូលក្នុងផ្ទះរបស់ខ្លួន ព្រោះខ្លាចការរញ្ជួយដី ។What caused the earthquake in Turkey and Syria : NPR

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរបស់តួកគី (AFAD) បង្ហើបថា គ្រោះរញ្ជួយដីបានធ្វើឱ្យអគារ និងលំនៅឋានខូចខាតយ៉ាងតិច៤.៧០០ខ្នង ។ មានការរាយការណ៍ថា អាជ្ញាធរបានជួយជនរងគ្រោះចេញពីគំនរបែកបាក់បានជាង៨.០០០នាក់ ខណៈការរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ ជាមួយនឹងកម្រិតញ័រ៤-៥ ។

អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសតួកគី អាចនឹងឡើងដល់ជាង២ម៉ឺននាក់ឯណោះ ។ បើតួលេខប៉ាន់ស្មានត្រឹមត្រូវនោះ នឹងធ្វើឱ្យហេតុការណ៍រញ្ជួយដីពេលនេះក្លាយជាគ្រោះមហន្តរាយបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុត តាំងពីមានហេតុការណ៍រញ្ជួយដី និងរលកយក្សស៊ូណាមិវាយប្រហារប្រទេសជប៉ុនកាលពីឆ្នាំ២០១១ ៕Turkey-Syria Earthquake LIVE Updates: Death toll rises above 6,200 in Turkey,  Syria - The Economic TimesEarly Photos From the Earthquake in Turkey and Syria - The Atlantic

ប្រភព ៖ TNN EARTH

ហុងកុង ជាប្រទេស ឬតំបន់រដ្ឋបាលពិសេសរបស់ចិន?

0

នៅក្នុងទំហំផ្ទៃក្រឡា៣លានគីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណជាង៧.៥លាននាក់ ហុងកុងមិនមែនជាប្រទេសទេ វាគឹជាតំបន់រដ្ឋបាលពិសេសរបស់ចិន។ 

ហុងកុងត្រូវបានគេចាត់ទុកជាតំបន់រដ្ឋបាលពិសេស តាំងពីអង់គ្លេសដកអាណានិគមមកម្ល៉េះ។ តាម​រយៈ​សន្ធិសញ្ញា ​ចិន កោះ និង​តំបន់​ដីគោក ​ដែល​ឥឡូវ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ហុងកុង ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​អង់គ្លេសនៅ​ក្នុង​សតវត្សរ៍​ទី ១៩។ ក្រោយមកនៅចុងសតវត្សរ៍ទី២០ អង់គ្លេសក៏សម្រេចចិត្ត ប្រគល់ហុងកុងមកឱ្យចិនគ្រប់គ្រងវិញ។An expert travel guide to Hong Kong | Telegraph Travel

បន្ទាប់មកទៀតច្បាប់មូលដ្ឋានរបស់ចិន បានគូសបញ្ជាក់អំពីគោលគំនិតនៃ “ប្រទេសមួយ ប្រព័ន្ធពីរ” សម្រាប់ទីក្រុងហុងកុង ទោះបីជាឥឡូវនេះជាផ្នែកមួយនៃប្រទេសចិន ត្រូវបានអនុញ្ញាតឱ្យរក្សាសេដ្ឋកិច្ចមូលធននិយមរបស់ខ្លួន និងរក្សាបាននូវស្វ័យភាពនយោបាយមួយកម្រិតធំ សម្រាប់រយៈពេល ៥០ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្រៅពីហុងកុង ម៉ាកាវ ក៏ជាតំបន់រដ្ឋបាលពិសេស នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។  ហុងកុង មានទីតាំងស្ថិតនៅតំបន់ឆ្នេរខាងត្បូងនៃប្រទេសចិន ហើយត្រូវបានហ៊ុំព័ទ្ធដោយ សមុទ្រចិនខាងត្បូង៕Hong Kong Travel Guide

ប្រភព៖ Britannica

មិនបាច់លាបឡេតែចង់បានស្បែកស្អាតសខ្ចីភ្លឺថ្លាពីធម្មជាតិដោយអាហារប៉ុន្មានមុខនេះ

0

ការថែទាំផ្នែកខាងក្រៅមិនគ្រប់គ្រាន់ទេ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនោះអ្នកក៏គួរតែយកចិត្តទុកដាក់ថែរក្សាពីខាងក្នុងផងដែរដូច្នេះបន្ថែមពីការប្រើប្រាស់ផលិតផលថែរក្សាអោយស្បែកស អ្នកក៏អាចជ្រើសរើសទទួលទានអាហារទាំងនេះដើម្បីទប់ស្កាត់ការផលិតជាតិមេឡានីន និងប្រឆាំងអុកស៊ីតកម្មលើស្បែក។នេះជាបន្លែ និង ផ្លែឈើ ទាំង៥ ប្រភេទដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតនិងអ្នកជំនាញអាហារូបត្ថម្ភអាចជួយឱ្យស្បែកសនិងកាត់បន្ថយស្នាមអុជខ្មៅដូច្នេះអ្នកអាចធ្វើអោយស្បែកសដោយងាយដោយមិនចំណាយប្រាក់ច្រើន!

១.ផ្សិត
ប្រភេទផ្សិតខ្មៅសំបូរទៅដោយជាតិដែកវីតាមីន Eនិងប្រូតេអ៊ីនដែលមិនត្រឹមតែអាចផ្តល់សំណើមដល់ស្បែកយ៉ាងមានប្រសិទ្ធិភាពប៉ុណ្ណោះទេថែមទាំងជួយបំប៉នស្បែកផងដែរ។ផ្សិតសមានផ្ទុកនូវសារធាតុកូឡាជែនដែលជួយធ្វើឱ្យស្បែកមានសភាពថ្លាជាងមុនការពារការទល់លាមកនិងគ្រប់គ្រងទំងន់បានយ៉ាងមានប្រសិទ្ធភាព។Mushrooms | The Nutrition Source | Harvard T.H. Chan School of Public Health២.ផ្លែគីវី
ផ្លែគីវីជាពិសេសប្រភេទដែលមានសាច់ពណ៏លឿងទុំ សំបូរទៅដោយវីតាមីន Cដែលជាអាវុធប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ហើយជួយទប់ស្កាត់ការផលិតមេឡានីននៅក្នុងរាងកាយដូចនេះវាអាចជួយឱ្យស្បែកសភ្លឺរលោងនិងជួយបំបាត់ស្នាមអុជខ្មៅបានយ៉ាងល្អ។ លើសពីនេះផ្លែគីវី ក៏សំបូរទៅដោយជាតិសរសៃដែលអាចជួយដល់ពោះវៀនសម្រួលការបន្ទោរបង់និងស្រកទម្ងន់ថែមទៀតផង។Kiwi: calories and nutritional composition | Aprifel៣.ផ្លែបឺរ
ផ្លែបឺរសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីនE ដែលជួយឱ្យស្បែកសមានប្រសិទ្ធភាពប្រឆាំងនឹងស្បែកដែលមានភាពស្រអាប់មិនស្រស់ថ្លាកាត់បន្ថយការខូចខាតដោយកាំរស្មីអ៊ុលត្រាវីយូដល់ស្បែក និងធ្វើសម្បុរស្បែកភ្លឺថ្លាឡើង។Avocado | Description, Types, History, Uses, & Facts | Britannica៤.ផ្លែប៉េងប៉ោះ
ប៉េងប៉ោះសំបូរទៅដោយសារធាតុ lycopene,វីតាមីន A,carotene ជាដើមដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ស្បែកជាពិសេសប្រឆាំងនឹងភាពចាស់រេចរឹលរបស់កោសិកា។ ទទួលទានប៉េងប៉ោះជាប្រចាំអាចជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូដល់ស្បែក។ តែក៏គួរតែចងចាំថា ការទទួលទាន lycopene ច្រើនពេកក្នុងរយៈពេលវែងនឹងធ្វើអោយការផលិត lycopeneemia
និងធ្វើឱ្យស្បែកប្រែមានពណ៌លឿង។ដូច្នេះសូមណែនាំឱ្យទទួលទានប្រចាំថ្ងៃមិនគួរលើសពីមួយគីឡូក្រាមឡើយIs Tomato a Fruit or a Vegetable? | Fine Dining Lovers៥.សណ្ដែកបាយ
សណ្ដែកប្រភេទនេះសម្បូរទៅដោយCoixin និងអាសតphenolic ដែលពិតជាមានប្រយោជន៍សម្រាប់វើអោយស្បែកស។ លើសពីនេះទៅទៀត សណ្ដែកបាយក៏មានផ្ទុកនូវវីតាមីន B6និងជាតិសរសៃដែលអាចជួយស្បែកអោយមានសុខភាពកាន់តែប្រសើរ ព្រមទាំងជួយសម្រកទម្ងន់បានផងដែរ៕File:Cowpea Brown Vigna catjang JEG3347.jpg - Wikimedia Commons

ទាហានរុស្ស៊ី ភ័យខ្លាចស្លាប់ មិនព្រមចូលសមរភូមិ ត្រូវតុលាការផ្ដន្ទាទោស

0

រដ្ឋធានីមូស្គូ៖ សង្គ្រាមដ៏ឃោរឃៅ នៅក្នុងប្រទេសអ៊ុយក្រែន បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដោយបាន និង កំពុងតែបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធ អស់រាប់រយពាន់លានដុល្លារអាមេរិក ហើយបន្ដសម្លាប់ជនស៊ីវិល រាប់ម៉ឺននាក់ និង បង្កការខូចខាតទាំងរបួស និង ស្លាប់ ដល់ទាហានទាំងសងខាង ប្រហែលជាជិត៣០ម៉ឺននាក់ ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏មានសេចក្ដីរាយការណ៍ អំពីអាជ្ញាធរក្រុងមូស្គូ បានចាប់ទាហានរបស់ខ្លួន មិនទៅប្រយុទ្ធ ដាក់នៅក្នុងពន្ធនាគារ ថែមទៀតផង។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា នៅក្នុងតំបន់សេវ៉ាស្ដូប៉ូល (Sevastopol) ដែលរុស្ស៊ីបានរឹបអូសយក ទៅគ្រប់គ្រងជាបណ្ដោះអាសន្ន មានទាហាន ចំនួន២នាក់ បានមើលងាយនឹងបទបញ្ជា ទៅប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ក៏ត្រូវបានតុលាការរុស្ស៊ី គ្រប់គ្រងតំបន់នោះ កាត់ទោសឱ្យជាប់ពន្ធនាគារ។ រឿងរ៉ាវនេះ ត្រូវបានបង្ហោះ ដោយបណ្ដាញតេឡេក្រាម Crimean Wind ហើយត្រូវបាន Ukrinform លើកយកសេចក្ដីរាយការណ៍នោះ យកមកចុះផ្សាយបន្ដ។Drone Hits Russia's Black Sea Fleet Headquarters in Sevastopol

បើតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹង ថា «តុលាការ នៅក្នុងតំបន់ Sevastopol បានកាត់ទោសជាលើកដំបូង នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ទាក់ទងនឹងទាហានបដិសេធអនុវត្តដីកា»។ ជាការកត់សម្គាល់ ទៅលើទណ្ឌិតទាំង២នាក់នោះ គឺជាបងប្អូនជីដូនមួយ ហើយពួកគេធ្វើជាទាហាន នៅតំបន់យោធភូមិភាគបែលហ្គោរ៉ូដ (Belgorod) នៃតំបន់អាមូរ (Amur) ប្រទេសរុស្ស៊ី។

ទាហានទាំង២នេះ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ក្រោមមាត្រាព្រហ្មទណ្ឌ «មិនអនុវត្តដីកា»។ ទាហានទាំង២នាក់ ជាបងប្អូនជីដូនមួយនេះ មានម្នាក់ ត្រូវកាត់ទោសដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ និង ៤ខែ ហើយម្នាក់ទៀត ត្រូវជាប់គុក រយៈពេល៣ឆ្នាំ និង ៥ខែ។Exiled Crimean Tatar Leader Gets Six Years

លោក រ៉េហ្វាត ជូបារ៉ូវ (Refat Chubarov) ប្រធានចលនាតស៊ូរបស់អ៊ុយក្រែន នៅតំបន់គ្រីមៀ បានបញ្ជាក់ ថា ទាហានរុស្ស៊ី មួយចំនួន ត្រូវបានដាក់ពង្រាក់ពង្រាយ នៅតំបន់គ្រីមៀ (Crimea) ។

បើតាមការិយាល័យរបស់ឧត្ដមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (OHCHR) បានឲ្យដឹង ថា សង្គ្រាម នៅអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើឲ្យរងគ្រោះ ដល់ជនស៊ីវិល ចំនួន ១៨ ៨១៧នាក់ ហើយក្នុងនោះស្លាប់ ៧ ១៥៥នាក់ និង រងរបួស ចំនួន ១១ ៦៦២នាក់។ ចំណែកអ្នកស្លាប់ និង រងរបួស អាចនឹងនៅតែបន្ដកើនឡើង ព្រោះការប្រយុទ្ធគ្នា កំពុងតែបន្ដជារៀងរាល់ថ្ងៃ។Does Russia's military build-up mean war with Ukraine is imminent?

ដោយឡែក អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា សង្គ្រាម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ១៣៣ ១៩០នាក់។ ប៉ុន្ដែអ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន ស្លាប់ និង របួស នៅក្នុងសង្គ្រាមនេះឡើយ ហើយក៏មិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយ បញ្ជាក់នោះដែរ ។ ផ្ទុយទៅវិញ សម្រាប់រុស្ស៊ី កាន់តែលាក់បាំងខ្លាំងបំផុត អំពីចំនួនទាហានរបស់ខ្លួនស្លាប់ និង របួស ដោយចាត់ទុក ថា នេះជាកិច្ចការសម្ងាត់ នៃសន្ដិសុខជាតិ ហើយសូម្បីតែប្រជាជនរបស់ខ្លួន ជជែកវែកញែក ពាក់ព័ន្ធនឹងកងទ័ព ក៏អាចត្រូវប្រឈមមុខនឹងការជាប់គុកច្រវាក់ផងដែរ។Russia's ambitions, Ukraine's resistance, and the West's response

បើតាមធនាគារពិភពលោក និង ក្រុមមន្រ្ដីជំនាញរបស់អ៊ុយក្រែន ធ្លាប់លើកឡើង អំពីការវាយតម្លៃរបស់ខ្លួន លើការខូចខាត ដោយសារសង្គ្រាម កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ថា សង្គ្រាមរបស់រុស្ស៊ី អស់រយៈពេលជិត១ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រទេសអ៊ុយក្រែន ខូចខាត មានទំហំទឹកប្រាក់ ចន្លោះពី៣៥០ពាន់លានដុល្លារ ទៅ៧០០ពាន់លានដុល្លារ។ ប៉ុន្ដែចាប់តាំងពីក្រុមជំនាញ បានវាយតម្លៃ នាពេលនោះ រហូតមកដល់ពេលនេះ សង្គ្រាមនៅតែបន្ដវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ដូច្នេះទំហំ នៃការខូចខាត និងការបំផ្លិចបំផ្លាញ អាចនឹងបន្ដកើនឡើងខ្ពស់៕

ត្រៀមដាក់ពាក្យ! CDC សម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន ១១ក្រុមហ៊ុនទៀតហើយ

0

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន១១ក្រុមហ៊ុនបន្ថែមទៀត ដែលមានទុននិយោគចំនួន ៥៧,៩លានដុល្លារ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមហ្វេសប៊ុកនៅថ្ងៃទី៧ កុម្ភៈ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។

២-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៧៨កន្លែង។

៣-“PRECISION GARMENT & BAG INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៣កន្លែង។

៤-“JUNGKWANG EVERGREEN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២២៤ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦១០កន្លែង។

៥-“FUNDAY GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤៧កន្លែង។

៦-“HANWANGDA BAGS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។

៧-“EVERICH OUTDOOR PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

៨-“BRIGHT LUCKY ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។

២- “THREE-COLOR STONE STATIONERY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០កន្លែង។

៣- “HESTRA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៦០០ពាន់ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២០០កន្លែង ៕

ចំណូលពីការលក់ធ្លាក់ចុះ DELL ប្រកាសកាត់បន្ថយបុគ្គលិក

0

DELL ជាក្រុមហ៊ុនធំមួយផ្នែកបច្ចេកវិទ្យាកុំព្យូទ័របានប្រកាសកាត់បន្ថយបុគ្គលិកចំនួន៦.៦៥០នាក់ ក្រោយពីក្រុមហ៊ុនប្រឈមនឹងការលក់កុំព្យូទ័រធ្លាក់ចុះ ។ ការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់នៅពេលនេះ ស្មើ៥% នៃចំនួនបុគ្គលិកទាំងអស់ ។ ដូច្នេះ ចំនួនបុគ្គលិករបស់ក្រុមហ៊ុននៅសល់ត្រឹមតែ១២៦.៣០០នាក់ប៉ុណ្ណោះ គឺតិចបំផុតក្នុងរយៈពេល៦ឆ្នាំ ។

ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ការលក់កុំព្យូទ័ររបស់ក្រុមហ៊ុនបានកើនឡើង ដោយសារមនុស្សភាគច្រើនត្រូវធ្វើការពីផ្ទះទៅ ។ ទោះយ៉ាងណា ក្រោយពីការឆ្លងជំងឺកូវីដចាប់ផ្តើមថយចុះ ធ្វើឱ្យបរិមាណការទិញកុំព្យូទ័រថយចុះតាមដែរ ។ នៅឆ្នាំ២០២២ ចំនួនលក់កុំព្យូទ័ររបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង៣៧% បើធៀបនឹងឆ្នាំ២០២១ ដែលក្រុមហ៊ុនមានប្រាក់ចំណូលពីការលក់កុំព្យូទ័រកើនឡើង៥៥% ។Dell Inc. Headquarters & Round Rock Campus | White Construction Company

បើទោះជាស្ថិតក្នុងគ្រាលំបាក ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះ អាចធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយការចំណាយប្រាក់ពី៧០០លានដុល្លារ ទៅ១.០០០លានដុល្លារអាមេរិក ហើយអាចជួយរក្សាអត្រាប្រាក់ចំណេញរបស់ក្រុមហ៊ុនបាន ។

នាយកប្រតិបត្តិក្រុមហ៊ុន Jeff Clark លើកឡើងថា មុនពេលកាត់បន្ថយបុគ្គលិក ក្រុមហ៊ុនបានព្យាយាមធ្វើគ្រប់វិធី ដូចជា ការផ្អាកជួលបុគ្គលិកបណ្តោះអាសន្ន និងដាក់កំហិតលើការធ្វើដំណើរជាដើម ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក HP ជាក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រធំមួយទៀត ក៏បានប្រកាសកាត់បន្ថយបុគ្គលិកដូចគ្នាដែរ គឺចំនួន៦.០០០នាក់ ហើយក្រុមហ៊ុន Cisco Systems និងក្រុមហ៊ុន IBM ក៏បានកាត់បន្ថយបុគ្គលិកជាង៤.០០០នាក់ក្នុងឆ្នាំ២០២២ ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ទូទាំងពិភពលោក បានកាត់បន្ថយបុគ្គលិករួមគ្នាជាង៦៤៩% បើធៀបនឹងឆ្នាំ២០២១ ៕Dell to sack 6650 employees due to reduced customer demands ប្រភព ៖ TNN Tech