ប្រទេសឡាវ ៖ ការនាំចេញប្រេងឥន្ធនៈរបស់វៀតណាមទៅកាន់ប្រទេសឡាវ បានកើនឡើងដល់៤៣៩% ក្នុងទឹកប្រាក់១២៥,៤លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ កន្លងមក ។

ប្រទេសឡាវបានពឹងផ្អែកការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃភាគច្រើន ប៉ុន្តែកាលពីខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំរបស់ថៃ គឺក្រុមហ៊ុន PTT ដែលមានស្ថានីយប្រេងឥន្ធនៈ៥៣កន្លែងនៅប្រទេសឡាវ និយាយថា ក្រុមហ៊ុននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈជាធម្មតា ប៉ុន្តែអាចមិនគ្រប់គ្រាន់ ។Production of refined oil begins at Bentu Oil Refinery in South Sudan

សារព័ត៌មានក្នុងប្រទេសឡាវរាយការណ៍ថា ប្រាក់គីបឡាវធ្លាក់ថ្លៃ អត្រាអតិផរណាខ្ពស់ និងទីផ្សារប្រេងក្នុងពិភពលោកមិនច្បាស់លាស់ ធ្វើឱ្យអ្នកនាំចូលប្រេងឥន្ធនៈកាន់តែលំបាកក្នុងការបំពេញតម្រូវការរបស់អតិថិជន ។

ទោះយ៉ាងណា ការនាំចេញសរុបពីវៀតណាមទៅកាន់ឡាវ បានកើនឡើង១០,៤% ស្មើទឹកប្រាក់៦៥៦,៤លានដុល្លារអាមេរិក ខណៈផលិតផលនាំចេញផ្សេងៗ រួមទាំងដែកបានធ្លាក់ចុះ១៥% ស្មើទឹកប្រាក់៦០,១លានដុល្លារអាមេរិក ប៉ុន្តែការនាំចេញជីកសិកម្មកើនឡើង៣១% ស្មើទឹកប្រាក់៣២,៥លានដុល្លារអាមេរិក ។Vietnam exports crude oil but imports oil for refinery

ចំណែកការនាំចូលផលិតផលពីឡាវមកកាន់វៀតណាមវិញបានកើនឡើង៣៤,៦% ក្នុងនោះមានផលិតផលសំខាន់ដូចជា ឈើនិងផលិតផលពីឈើ ជីកសិកម្ម និងជ័រកៅស៊ូ ។ ផលិតផលភាគច្រើនដែលបានលក់ដូររវាងប្រទេសទាំងពីរ គឺមិនចាំបាច់បង់ពន្ធ ពីព្រោះស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ ។

ក្នុងរយៈពេល៣ឆ្នាំកន្លងមក ឡាវបានក្លាយជាប្រទេសគោលដៅទាក់ទាញការវិនិយោគផ្នែកកសិកម្មគុណភាពខ្ពស់របស់អាជីវកម្មផ្សេងៗនៅវៀតណាម ៕

ប្រភព ៖ AEC Connect