ប្រទេសតួកគី ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់៧.៨០០នាក់ហើយ ។ ភ្នាក់ងារជួយសង្គ្រោះបានខ្នះខ្នែងធ្វើការប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគំនរបែកបាក់នៃអគារ ។

ភ្នាក់ងារជួយសង្គ្រោះបានព្យាយាមស្វែងរក និងសង្គ្រោះជនរងគ្រោះចេញពីគំនរបែកបាក់ជាច្រើនកន្លែង ។ អាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងា គឺជាឧបសគ្គក្នុងការស្វែងរក និងពិបាកជួយសង្គ្រោះ ។ លើសពីនេះ នៅតំបន់នេះមានភ្លៀងធ្លាក់ខ្លាំង និងមានព្រិលធ្លាក់តាមកន្លែងខ្លះ ហើយនៅតំបន់ខ្លះគ្មានប្រេងឥន្ធនៈ និងអគ្គិសនីប្រើប្រាស់ ។ ពលរដ្ឋជាច្រើនក្លាយជាអ្នកគ្មានផ្ទះសម្បែង ខណៈពួកគេមិនហ៊ានចូលក្នុងផ្ទះរបស់ខ្លួន ព្រោះខ្លាចការរញ្ជួយដី ។What caused the earthquake in Turkey and Syria : NPR

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរបស់តួកគី (AFAD) បង្ហើបថា គ្រោះរញ្ជួយដីបានធ្វើឱ្យអគារ និងលំនៅឋានខូចខាតយ៉ាងតិច៤.៧០០ខ្នង ។ មានការរាយការណ៍ថា អាជ្ញាធរបានជួយជនរងគ្រោះចេញពីគំនរបែកបាក់បានជាង៨.០០០នាក់ ខណៈការរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ ជាមួយនឹងកម្រិតញ័រ៤-៥ ។

អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសតួកគី អាចនឹងឡើងដល់ជាង២ម៉ឺននាក់ឯណោះ ។ បើតួលេខប៉ាន់ស្មានត្រឹមត្រូវនោះ នឹងធ្វើឱ្យហេតុការណ៍រញ្ជួយដីពេលនេះក្លាយជាគ្រោះមហន្តរាយបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុត តាំងពីមានហេតុការណ៍រញ្ជួយដី និងរលកយក្សស៊ូណាមិវាយប្រហារប្រទេសជប៉ុនកាលពីឆ្នាំ២០១១ ៕Turkey-Syria Earthquake LIVE Updates: Death toll rises above 6,200 in Turkey,  Syria - The Economic TimesEarly Photos From the Earthquake in Turkey and Syria - The Atlantic

ប្រភព ៖ TNN EARTH