ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមក លោក វឌ្ឍនៈស័ក សឿអៀម (Wattanasak Sueaiam) មកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បង្ហាញថា ប្រទេសថៃនឹងឈានចូលដល់រដូវប្រមូលផលដំណាំ ក្នុងនោះទិន្នផលខ្ទឹមបារាំង ខ្ទឹមក្រហម និងខ្ទឹមស បានកើនឡើង១០% ហើយគេអាចប្រមូលទិន្នផលច្រើនក្នុងអំឡុងខែមករា ដល់ខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8U6NhG9E1Udp9MSko1P0g9D-YC4q4HhHo6bClikDSguY4ywPWmW66ccRqxccHZ7Ta5_HYHiDmPKAvKousQuTAwt7Ktd247UvneAqc8YejmaTkXuw23_bdvzt4i1rZKL38cINPtjj7lYSyXErIXPpbNhycMsOnS_nRt_qjjBVG_2l7wyB-MwjGIIxG/s960/photo_2023-02-08_14-58-37.jpg

អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចាត់ភ្នាក់ងារកណ្តាលមកជួយប្រមូលទិញទិន្នផលដំណាំពីកសិករ ។ នៅឆ្នាំ២០២៣នេះ ខាងអគ្គនាយកដ្ឋានបានដាក់គោលដៅដាំដុះខ្ទឹមស្មើ២២.៨០០តោន កើនលើសឆ្នាំមុន១ម៉ឺនតោន ស្មើប្រមាណ១៥០% ។ អគ្គនាយកដ្ឋានបាននាំភ្នាក់ងារកណ្តាលជាច្រើនក្រុមមកជួយទិញទិន្នផលរបស់កសិករ រួមមាន ហាងលក់រាយ ស្ថានីយប្រេងឥន្ធនៈ និងទីផ្សារកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9jLZtfMOvursGlXfLxn3Liv-KWZ22GrhRp04OPuGb9ML6RUw9j2gZ9fuJvcUYpXYcus0EAUIXiGYReROfKaDK5JBPL0t1SP6_l1cHVN2-GCv3_vTTh1NzRuEMHVdY2o2xhXXBqNGke1feLu_Tc5heVZUwNqwvYSFpjJLwkBNUrlm-TqHbCBpWl3hH/s1280/photo_2023-02-08_14-58-37%20(2).jpg

លោក វឌ្ឍនៈស័ក បន្តថា ឆ្នាំ២០២៣នេះ ពិសេសជាងឆ្នាំកន្លងមក ព្រោះមានការទទួលទិញខ្ទឹមស និងខ្ទឹមក្រហមយកមកកែច្នៃជាខ្ទឹមក្រហមបំពង និងខ្ទឹមសបំពង លក់បន្តទៅឱ្យហាងថុងហ្វា (Blue Flag) ទូទាំងប្រទេស ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងជួយចែកចាយទិន្នផលរបស់បងប្អូនកសិករផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28XstB_ESOkA67Em5SKicJL0O2SQCikiBU_RaiCA8XAk-Vxuqkcxe4pDq7pi_UyOTT_Tp_tBFzWD3rwpa9zXsSuHs8Il0lk1dQZoU0vKV3NMuVUVDiKDm3D97m4kkb7zIrNkEBfCmv_7xWPoBmY3ViXnMu-eh05AYmRbc9e-WzEX6Yo3QwPxdVEwA/s1024/photo_2023-02-08_14-58-36.jpg

លោក វឌ្ឍនៈស័ក ថ្លែងថា ៖ «នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានបង្កើតក្រុមត្រួតពិនិត្យពិសេសសហការជាមួយភ្នាក់ងាររដ្ឋាភិបាលពិនិត្យទិន្នផល ដើម្បីការពារការលួចនាំចូលខ្ទឹមបារាំង ខ្ទឹមក្រហម និងខ្ទឹមស និងការពារកុំឱ្យប៉ះពាល់ដល់តម្លៃរបស់កសិករថៃ ។ យើងបានបង្កើតប៉ុស្តិ៍ស្ទាក់ចាប់ និងល្បាតតាមទិសដៅផ្សេងៗដែលគិតថា មានការលួចនាំចូល ឬដឹកជញ្ជូន ។ កាលពីឆ្នាំ២០២២ យើងបានស្ទាក់ចាប់មនុស្ស១៥នាក់ដែលបានលួចនាំចូលខ្ទឹមចំនួន៣៨៣.០០០តោន ស្មើទឹកប្រាក់៦លានបាត» ៕

ប្រភព ៖ khaosod