ការថែទាំផ្នែកខាងក្រៅមិនគ្រប់គ្រាន់ទេ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនោះអ្នកក៏គួរតែយកចិត្តទុកដាក់ថែរក្សាពីខាងក្នុងផងដែរដូច្នេះបន្ថែមពីការប្រើប្រាស់ផលិតផលថែរក្សាអោយស្បែកស អ្នកក៏អាចជ្រើសរើសទទួលទានអាហារទាំងនេះដើម្បីទប់ស្កាត់ការផលិតជាតិមេឡានីន និងប្រឆាំងអុកស៊ីតកម្មលើស្បែក។នេះជាបន្លែ និង ផ្លែឈើ ទាំង៥ ប្រភេទដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតនិងអ្នកជំនាញអាហារូបត្ថម្ភអាចជួយឱ្យស្បែកសនិងកាត់បន្ថយស្នាមអុជខ្មៅដូច្នេះអ្នកអាចធ្វើអោយស្បែកសដោយងាយដោយមិនចំណាយប្រាក់ច្រើន!
១.ផ្សិត
ប្រភេទផ្សិតខ្មៅសំបូរទៅដោយជាតិដែកវីតាមីន Eនិងប្រូតេអ៊ីនដែលមិនត្រឹមតែអាចផ្តល់សំណើមដល់ស្បែកយ៉ាងមានប្រសិទ្ធិភាពប៉ុណ្ណោះទេថែមទាំងជួយបំប៉នស្បែកផងដែរ។ផ្សិតសមានផ្ទុកនូវសារធាតុកូឡាជែនដែលជួយធ្វើឱ្យស្បែកមានសភាពថ្លាជាងមុនការពារការទល់លាមកនិងគ្រប់គ្រងទំងន់បានយ៉ាងមានប្រសិទ្ធភាព។
២.ផ្លែគីវី
ផ្លែគីវីជាពិសេសប្រភេទដែលមានសាច់ពណ៏លឿងទុំ សំបូរទៅដោយវីតាមីន Cដែលជាអាវុធប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ហើយជួយទប់ស្កាត់ការផលិតមេឡានីននៅក្នុងរាងកាយដូចនេះវាអាចជួយឱ្យស្បែកសភ្លឺរលោងនិងជួយបំបាត់ស្នាមអុជខ្មៅបានយ៉ាងល្អ។ លើសពីនេះផ្លែគីវី ក៏សំបូរទៅដោយជាតិសរសៃដែលអាចជួយដល់ពោះវៀនសម្រួលការបន្ទោរបង់និងស្រកទម្ងន់ថែមទៀតផង។
៣.ផ្លែបឺរ
ផ្លែបឺរសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីនE ដែលជួយឱ្យស្បែកសមានប្រសិទ្ធភាពប្រឆាំងនឹងស្បែកដែលមានភាពស្រអាប់មិនស្រស់ថ្លាកាត់បន្ថយការខូចខាតដោយកាំរស្មីអ៊ុលត្រាវីយូដល់ស្បែក និងធ្វើសម្បុរស្បែកភ្លឺថ្លាឡើង។
៤.ផ្លែប៉េងប៉ោះ
ប៉េងប៉ោះសំបូរទៅដោយសារធាតុ lycopene,វីតាមីន A,carotene ជាដើមដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ស្បែកជាពិសេសប្រឆាំងនឹងភាពចាស់រេចរឹលរបស់កោសិកា។ ទទួលទានប៉េងប៉ោះជាប្រចាំអាចជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូដល់ស្បែក។ តែក៏គួរតែចងចាំថា ការទទួលទាន lycopene ច្រើនពេកក្នុងរយៈពេលវែងនឹងធ្វើអោយការផលិត lycopeneemia
និងធ្វើឱ្យស្បែកប្រែមានពណ៌លឿង។ដូច្នេះសូមណែនាំឱ្យទទួលទានប្រចាំថ្ងៃមិនគួរលើសពីមួយគីឡូក្រាមឡើយ
៥.សណ្ដែកបាយ
សណ្ដែកប្រភេទនេះសម្បូរទៅដោយCoixin និងអាសតphenolic ដែលពិតជាមានប្រយោជន៍សម្រាប់វើអោយស្បែកស។ លើសពីនេះទៅទៀត សណ្ដែកបាយក៏មានផ្ទុកនូវវីតាមីន B6និងជាតិសរសៃដែលអាចជួយស្បែកអោយមានសុខភាពកាន់តែប្រសើរ ព្រមទាំងជួយសម្រកទម្ងន់បានផងដែរ៕![]()









