ចាប់ពីដើមឆ្នាំ២០២៣នេះ ផលិតកម្មរបស់ក្រុមហ៊ុនក្នុងបណ្តាប្រទេសអាស៊ានបានងើបឡើងវិញ ។ អាស៊ានមានសុទិដ្ឋិនិយមថា ការបើកប្រទេសឡើងវិញរបស់ចិន នឹងជួយប៉ះប៉ូវផ្នែកសេដ្ឋកិច្ចពិភពលោកដែលបានធ្លាក់ចុះកន្លងមក ។

តាមទិន្នន័យរបស់ S&P Global Manufacturing Purchasing Managers’ Indexes (PMIs) បង្ហាញថា រោងចក្រផ្សេងៗនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានបន្ថែមការផលិត និងការទិញនៅខែមករាកន្លងមក បន្ទាប់ពីការបញ្ជាទិញថ្មីបានកើនឡើងខ្លាំង ។ ដូច្នេះ វាបង្ហាញឱ្យឃើញថា តម្លៃកំពុងតែធ្លាក់ចុះ, ការឈប់ដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធូរស្រាល ហើយវាបានបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនអាជីវកម្មផងដែរ ក្នុងផ្នែកផលិតកម្មរោងចក្រក្នុងរយៈពេល១ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUjg3BX6rkoJNgZAgB1tuL5cEm39AOuJ2s3MLM2r_v5WaGq98jdb5D9Pc6J_wp4SOsqiYtnAipvoWW8J2O0wtmvDUCC2L8_I2aYcExt-N1p8uHcwjMDasqbSnjl5_expCcHo5g8jykmmY0v1BNfD31sFs_j1Z5iE4_kw0Z_DTIs40f3cx4oxLPBeHE/s900/photo_2023-02-08_16-17-43.jpg

គេសង្កេតឃើញថា សន្ទស្សន៍ PMI ក្នុងខែមករារបស់ប្រទេសថៃ ខ្ពស់ជាងគេក្នុងភូមិភាគ គឺស្មើ៥៤,៥ កើនឡើងពី៥២,៥ កាលពីខែធ្នូ ឆ្នាំ២០២២ ។ ចំណែកសន្ទស្សន៍ PMI របស់ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី នៅតែស្ថិតក្នុងកម្រិតខ្ពស់លើសពី៥០ ហេតុនេះ ឧស្សាហកម្មនានាមាននិន្នាការកើនឡើង ។

ចំណែកប្រទេសផ្សេងៗនៅភូមិភាគអាស៊ីអាគ្នេយ៍ស្ថិតក្នុងកម្រិតក្រោមនេះកាលពីខែមករា ប៉ុន្តែមានផលិតកម្មល្អប្រសើរ លើកលែងតែម៉ាឡេស៊ី ជាប្រទេសតែមួយក្នុងភូមិភាគ ដែលមានផលិតកម្មកាន់តែធ្លាក់ចុះ ដោយសារសន្ទស្សន៍ PMI ធ្លាក់ចុះមកនៅត្រឹម៤៦,៥ ទាបបំផុតក្នុងរយៈពេល១៧ខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQrXUx3salq2pJWhbuAU2bGomus37o0Gj5Q_hCKuSXwe7trdJlknsz-oNjfpIfvrzFBKsRRXJB89RuvICBk68zFrJhC-26Z-1SmTB8ArmOL6aWcGdlwqEHS2wIR0NQc7Mf7AxRj4vPzdTL4V10Tk74Xs3kFWNZ4sC1aMRpPU4fEw7Sl8ekl0xgxXA/s800/photo_2023-02-08_16-17-43%20(2).jpg

ប្រភព ៖ AEC Connect