DELL ជាក្រុមហ៊ុនធំមួយផ្នែកបច្ចេកវិទ្យាកុំព្យូទ័របានប្រកាសកាត់បន្ថយបុគ្គលិកចំនួន៦.៦៥០នាក់ ក្រោយពីក្រុមហ៊ុនប្រឈមនឹងការលក់កុំព្យូទ័រធ្លាក់ចុះ ។ ការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់នៅពេលនេះ ស្មើ៥% នៃចំនួនបុគ្គលិកទាំងអស់ ។ ដូច្នេះ ចំនួនបុគ្គលិករបស់ក្រុមហ៊ុននៅសល់ត្រឹមតែ១២៦.៣០០នាក់ប៉ុណ្ណោះ គឺតិចបំផុតក្នុងរយៈពេល៦ឆ្នាំ ។

ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ការលក់កុំព្យូទ័ររបស់ក្រុមហ៊ុនបានកើនឡើង ដោយសារមនុស្សភាគច្រើនត្រូវធ្វើការពីផ្ទះទៅ ។ ទោះយ៉ាងណា ក្រោយពីការឆ្លងជំងឺកូវីដចាប់ផ្តើមថយចុះ ធ្វើឱ្យបរិមាណការទិញកុំព្យូទ័រថយចុះតាមដែរ ។ នៅឆ្នាំ២០២២ ចំនួនលក់កុំព្យូទ័ររបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង៣៧% បើធៀបនឹងឆ្នាំ២០២១ ដែលក្រុមហ៊ុនមានប្រាក់ចំណូលពីការលក់កុំព្យូទ័រកើនឡើង៥៥% ។Dell Inc. Headquarters & Round Rock Campus | White Construction Company

បើទោះជាស្ថិតក្នុងគ្រាលំបាក ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះ អាចធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយការចំណាយប្រាក់ពី៧០០លានដុល្លារ ទៅ១.០០០លានដុល្លារអាមេរិក ហើយអាចជួយរក្សាអត្រាប្រាក់ចំណេញរបស់ក្រុមហ៊ុនបាន ។

នាយកប្រតិបត្តិក្រុមហ៊ុន Jeff Clark លើកឡើងថា មុនពេលកាត់បន្ថយបុគ្គលិក ក្រុមហ៊ុនបានព្យាយាមធ្វើគ្រប់វិធី ដូចជា ការផ្អាកជួលបុគ្គលិកបណ្តោះអាសន្ន និងដាក់កំហិតលើការធ្វើដំណើរជាដើម ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក HP ជាក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រធំមួយទៀត ក៏បានប្រកាសកាត់បន្ថយបុគ្គលិកដូចគ្នាដែរ គឺចំនួន៦.០០០នាក់ ហើយក្រុមហ៊ុន Cisco Systems និងក្រុមហ៊ុន IBM ក៏បានកាត់បន្ថយបុគ្គលិកជាង៤.០០០នាក់ក្នុងឆ្នាំ២០២២ ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ទូទាំងពិភពលោក បានកាត់បន្ថយបុគ្គលិករួមគ្នាជាង៦៤៩% បើធៀបនឹងឆ្នាំ២០២១ ៕Dell to sack 6650 employees due to reduced customer demands ប្រភព ៖ TNN Tech