Home Blog Page 1850

ជិតដល់ថ្ងៃប្រកួត! ធឿន ធារ៉ាសម្ងំហ្វឹកហាត់ ខណៈ Thiago ព្យាយាមបោះពាក្យតាមបណ្តាញសង្គម

0

ម្ចាស់ខ្សែក្រវ៉ាត់ Thai Fight កីឡាករ ធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ IPCC Kun Khmer World Champions ជាមួយកីឡាករសញ្ជាតិប្រេសុីល Thiago Teixeira នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ នៅសង្វៀនប្រដាល់ Town ក្នុងខេត្តស្វាយរៀង។

ទន្ទឹមគ្នានេះ កីឡាករធឿន ធារ៉ា បានសម្ងំធ្វើការហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់ការប្រកួត ខណៈThiago បានព្យាយាមបោះពាក្យទៅតាមបណ្តាញសង្គម ដោយបញ្ចេញវីដេអូ រួចនិយាយថា៖”ធឿន ធារ៉ា កុំព្រិចភ្នែកឱ្យសោះ ព្រោះដៃរបស់ខ្ញុំលឿនដូចផ្លេកបន្ទោរ”។May be an image of 1 person

គួរដឹងថា Thiago គឺជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WMC ៣សម័យ និងស្ថាប័ន WMF ១សម័យកាល រូបគេមានប្រវត្តិប្រកួត ១០៧លើក ឈ្នះ៨៤ ចាញ់២០ និងស្មើ៣ ធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៦លើក។ សម្រាប់ Thiago កណ្តាប់ដៃជាគុនវុធសម្លាប់ស្នៀតគូប្រកួតរបស់គេនៅលើសង្វៀន៕

រថយន្តអគ្គិសនីទី១របស់ Lexus ដាក់លក់ជាផ្លូវការហើយ

0

បន្ទាប់ពីបានដាក់សាកល្បងជាលើកដំបូងរបស់ខ្លួន កាលពីចុងឆ្នាំ២០២២ ទីបំផុត  Lexus បានបញ្ចេញតម្លៃសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនហើយ។

រថយន្ត RZ 405e គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Lexus ដែលដាក់លក់នៅក្នុងតម្លៃ ៥៩៦៥០ដុល្លារនៅលើទីផ្សារអន្តរជាតិ ខណៈមកដល់ស្រុកខ្មែរ តម្លៃអាចគុណនឹង២។The $59,650 Lexus RZ 450e Only Offers 220 Miles Of Range. Here's Why That May Not Matter - The Autopian

រថយន្ត Lexus RZ នេះ បានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតបានកម្លាំង​សរុប ៣១៣សេះ និងអាគុយទំហំ​ ៧១,៤គីឡូវ៉ាត់ម៉ោង ពេលសាកពេញ​ម្តង អាចធ្វើដំណើរបាន​ដល់ចម្ងាយជាង ៣៥០គីឡូម៉ែត្រ។

គួរបញ្ជាក់​ថា RZ ជារថយន្តអគ្គិសនីទី៣ ដែលត្រូវបានអភិវឌ្ឍ​លើគ្រោងឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Soltera៕Five Things to Know About the 2023 Lexus RZ 450e - Lexus USA Newsroom

ប្រភព៖ JalopNik

ប្រទេសឡាវចាប់ផ្តើមសាកល្បងការទូទាត់ប្រាក់គីបតាមឌីជីថល

0

ប្រទេសឡាវ ៖ សារព័ត៌មាន Nikkei រាយការណ៍ថា ធនាគារកណ្តាលរបស់ឡាវបានចាប់ផ្តើមសាកល្បងរូបិយប័ណ្ឌឌីជីថលក្រោមឈ្មោះ «DLak» ឬ «ឡាវគីបឌីជីថល» នៅថ្ងៃទី៧ ខែកុម្ភៈ ក្រោយសិក្សាពីលទ្ធភាពនៅចុងឆ្នាំ២០២១ រួមជាមួយ Soramitsu ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ។

ក្រុមហ៊ុន Soramitsu ធ្លាប់មានបទពិសោធន៍ជួយប្រទេសកម្ពុជាបង្កើតការទូទាត់ប្រាក់ឌីជីថលក្រោមឈ្មោះ «Bakong-បាគង» កាលពីខែតុលា ឆ្នាំ២០២០ ។ ក្រុមហ៊ុនសង្ឃឹមថា ធនាគារកណ្តាលរបស់ឡាវនឹងប្រើប្រព័ន្ធដូចគ្នាធ្វើជាមូលដ្ឋាន និងកែលម្អបន្ថែមក្នុងការទូទាត់ប្រាក់ឌីជីថល DLak ដែលនឹងពង្រីកការប្រើប្រាស់ទៅកាន់អតិថិជនតាមរយៈធនាគារពាណិជ្ជកម្ម ដើម្បីសាកល្បងការទូទាត់ប្រាក់តាមហាងលក់ផលិតផលនានា ។BOL Warns Public About Unauthorised QR Code Payments

ក្រៅពីការសាកល្បងប្រើប្រាស់ក្នុងប្រទេសហើយ ធនាគារកណ្តាលឡាវមានគម្រោងសាកល្បងការទូទាត់ឆ្លងប្រទេសជាមួយកម្ពុជាផងដែរ ដោយសង្ឃឹមថា វិធីនេះនឹងធ្វើឱ្យការទូទាត់ប្រាក់ឌីជីថល DLak ទទួលបានការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ខណៈពេលមុននេះ រូបិយប័ណ្ឌឌីជីថល eNaira របស់ប្រទេសនីហ្សេរីយ៉ាមិនទទួលបានជោគជ័យប៉ុន្មានទេ ។

រូបិយប័ណ្ឌឌីជីថល ឬ CBDC (Central Bank Digital Currency) កំពុងទទួលបានការចាប់អារម្មណ៍ពីធនាគារកណ្តាលក្នុងភូមិភាគអាស៊ី ដោយប្រទេសឡាវ និងកម្ពុជាសម្លឹងឃើញដូចគ្នាថា CBDC គឺជាកូនសោសំខាន់ក្នុងការកសាងស្ថេរភាពសេដ្ឋកិច្ច ។Lao central bank launches QR code payment standard - Xinhua |  English.news.cn

ធនាគារកណ្តាលឡាវបញ្ជាក់ថា CBDC នឹងជួយឱ្យពលរដ្ឋឈានទៅប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែច្រើន ខណៈបច្ចុប្បន្ន ៧០% នៃចំនួនពលរដ្ឋឡាវគ្មានបញ្ជីធនាគារ ។ ហេតុនេះ ការប្រើប្រាស់ CBDC នឹងជួយឱ្យពលរដ្ឋអាចទូទាត់ប្រាក់តាមហាង ឬតាមរយៈការស្កេន QR Code នៅលើស្មាតហ្វូន បើទោះជាពួកគេគ្មានបញ្ជីធនាគារក្តី ។

ក្រៅពីនេះ ការទូទាត់ប្រាក់ឆ្លងប្រទេសរបស់ CBDC បានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋឡាវ ដែលធ្វើការនៅក្រៅប្រទេសផ្ទេរប្រាក់មកប្រទេសរបស់ខ្លួន រួមទាំងការធ្វើពាណិជ្ជកម្មរវាងចិននិងឡាវកំពុងកើនឡើង ។ លើសពីនេះ គេនឹងទទួលបានប្រយោជន៍ពីការប្រើប្រាស់រូបិយប័ណ្ឌឌីជីថល ជាពិសេស ការប្តូរប្រាក់ឡាវ និងចិនមានស្ថិរភាព ។

គោលដៅនៃការសាកល្បងនេះផ្តោតលើ៣ចំណុចគឺ ការបើកឱ្យពលរដ្ឋឈានដល់ការទូទាត់ប្រាក់ បើទោះជាពួកគេគ្មានបញ្ជីធនាគារ, ការកាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់មកប្រទេសរបស់ខ្លួន និងការបង្កើតស្ថេរភាពសេដ្ឋកិច្ច ដោយការកាត់បន្ថយការពឹងផ្អែកលើប្រាក់បរទេស ។ លើសពីនេះ នឹងជួយឱ្យធនាគារកណ្តាលឡាវមានទិន្នន័យគ្រប់គ្រាន់ដើម្បីពិចារណាថា នឹងចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ឌឌីជីថល DLak នាថ្ងៃអនាគតឬអត់ ៕Laos Expects to Make A$260 Million with Bitcoin Mining in 2022 | Coin  Culture

ប្រភព ៖ beartaiBRIEF

ភ្ញៀវទេសចរណ៍ចិន អាចទូទាត់ប្រាក់យ៉ន់លើគ្រប់សេវាកម្ម​ទេស​ចរ​ណ៍​នៅ​ក​ម្ពុ​ជា

0

កម្ពុជា បានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ជនជាតិចិនប្រើប្រាស់ប្រាក់យ៉ន់ ទៅលើសេវាកម្មទេចរណ៍ផ្សេងទាំងអស់រាល់ពេលមកកម្សាន្តនៅកម្ពុជា នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន។

ឯកឧត្តម ថោង ខុន ​បានសង្កត់ធ្ងន់ទៀតថា៖ “ពិសេសទៅទៀតគឺរាជរដ្ឋាភិ​បាល​បាន​អនុ​ញ្ញាត​ឱ្យមា​ន​កា​រ​ទូ​​ទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋានទាំងអស់ គ្រប់សេវាទាំងអស់យើង​អាច​ទ​​ទួ​លលុយយ៉ន់បាន”។Chinese Tourists can pay in Chinese currency for all tourism services  throughout Cambodia - Khmer Times

ក្រ​​សួ​ងទេ​​សចរណ៍បាន​ត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តា​ម​រ​យៈ​កា​រ​ច​ង​ក្រង​សៀ​វ​ភៅ​ “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោ​យបា​នប​ណ្តុះប​ណ្ដាល​​គ្រ​ប់​សេ​វា​កម្ម ដើ​ម្បី​ស​ម្រួលដ​ល់អ្ន​កទេសចរចិនឱ្យទទួលបានអារម្មណ៍រីករា​យក្នុងការ​ដើ​រ​ក​ម្សា​ន្តក្នុងប្រទេសកម្ពុជា ​ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ប្រមាណ របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងមាន​អ្ន​​​ក​ទេ​ស​ចរចិន៨០ម៉ឺនទៅ១លាននាក់មកលេងកម្ពុជា។​ តែសរុ​បជា​រួម​សម្រា​ប់ភ្ញៀ​វ​ទេ​ស​ច​រ​​អ​ន្ត​​រ​​​ជាតិទូទៅដែលធ្វើដំណើរ​ តាមផ្លូវទឹក ផ្លូវគោក និងផ្លូ​វ​អា​កា​សនឹងមកលេង​កម្ពុ​ជា ប្រ​មា​ណ​៣​​ទៅ៤​លា​ន​​នា​ក់៕Ministry: Cambodia tourism sector expects more Chinese - Khmer Times

សហរដ្ឋអាមេរិក បញ្ជូនគ្រឿងសឹកទំនើបៗបន្ថែមជួយអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីភ័យចាប់ផ្ដើមព្រមានអង្គការណាតូ

0

រដ្ឋធានីកៀវ៖ ថ្វីបើអង្គការណាតូ និង សម្ពន្ធមិត្តលោកខាងលិច មិនបានចូលពាក់ព័ន្ធ ដោយផ្ទាល់ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន ក៏ពិតមែន ប៉ុន្ដែចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន វាយលុកចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួន ដែលធ្លាប់រួមរស់ជាមួយគ្នា ក្រោមឆត្រ នៃអតីតសហភាពសូវៀត រហូតមកដល់ពេលនេះ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក តែងតែផ្ដល់ជំនួយគ្រប់បែបយ៉ាង ជួយដល់ក្រុងកៀវ ទើបធ្វើឲ្យវិមានក្រឹមឡាំង ចោទប្រកាន់ អំពីការគំរាមកំហែង មិនអាចប៉ាន់ស្មាន ទុកជាមុនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yA2eXtz2cpdgjOejpid0mjmXsWAiM7iCW0WgEXdMOe8zNuBTR40okIBhlO1yH2OmLGjtLGgH_vclBh03JnnTb1hQZ_zXtDVGgtFyvsIh4bxzqyoneKR9uInKlKtQvkQsqm3eKgm5W77PVVRLcBoMmfIydx5OLjZvEAK3SQbgDo3FJyPJCteDKxS2/s1200/photo_2023-02-08_08-55-25.jpg

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក ស៊ើហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា «ការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់បណ្ដាប្រទេសលោកខាងលិច ជួយដល់អ៊ុយក្រែន កំពុងតែអូសទាញអង្គការណាតូ ឲ្យចូលជ្រៅទៅក្នុងជម្លោះនេះ យ៉ាងពិតប្រាកដ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានព្រមាន ថា សកម្មភាពរបស់លោកខាងលិច អាចនឹងនាំឱ្យមានការកើនឡើង នៃជម្លោះ មិនអាចទាយ ទុកជាមុនបាន»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងការហៅសន្និសីទជាមួយនឹងក្រុមមន្រ្ដីយោធារុស្ស៊ី ថា «សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមអូសជម្លោះនេះ ឲ្យកាន់តែយូរ តាមតែអាចធ្វើទៅបាន។ ដើម្បីពន្យារពេលសង្គ្រាមឲ្យកាន់តែយូរនោះ បណ្ដាប្រទេសបស្ចិមលោក កំពុងតែចាប់ផ្ដើម ផ្គត់ផ្គង់គ្រឿងសព្វាវុធវាយប្រហារធុនធ្ងន់ ដោយជំរុញជាចំហ ដើម្បីឲ្យអ៊ុយក្រែន វាយដណ្ដើមយកទឹកដីរបស់យើង។ ជាការពិតណាស់ វាជាការបោះជំហានទៅមុខ អូសទាញបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះ នៅអ៊ុយក្រែន ហើយវាយអាចជំរុញឲ្យកម្រិត នៃជម្លោះកើនឡើង មិនអាចទស្សន៍ទាយទុកជាមុនបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-8ai3kpuHNyejc7eiyhgVKB4rE_LF1ErK4P-SuxRAr_NKpVRE1zq_BOfh6sQ5D_9ArNdVFKPyIn4jYrsgmulF9a_IPHSn2CvC_DLC_4eXpDBfbQ5LAKnObKP8CVZqMw74IK4GGqfeQIsjGlXgChiOFYcWIoYPToKcYp5A-fWjgrEsayrAozPfrbxX/s714/photo_2023-02-08_08-55-42.jpg

ការលើឡើងរបស់លោក ស៊ើហ្គេ សយហ្គូ (Sergei Shoigu) ចំពោះ«ទឹកដីរបស់យើង» ហាក់បីដូចជាសំដៅ ទៅលើតំបន់ចំនួន៤របស់អ៊ុយក្រែន ស្ថិតនៅភាគខាងកើត និង ភាគខាងត្បូងប្រទេស រួមមាន ដូណែតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ហ្សាប៉ូរីហ្សា (Zaporizhzhia) និង ខើរសុន (Kherson) ដែលក្រុងមូស្គូ បានដាក់ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២។ ចំណែកការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ទាំងនេះ ត្រូវបានធ្វើឡើង ក្រោមអាជ្ញាធររបស់រុស្ស៊ី ប៉ុន្ដែត្រូវបានរដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្ដលោកខាងលិច ចាត់ទុកជាទង្វើខុសច្បាប់ ហើយអង្គការសហប្រជាជាតិ ក៏បានប្រកាស មិនទទួលស្គាល់ផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ដែនដីជាច្រើន នៅក្នុងតំបន់ដែលរុស្ស៊ី បានអះអាងជារបស់ខ្លួននោះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅឡើយ ខណៈការវាយប្រហារគ្នាយ៉ាងខ្លាំង រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង ទាហានរុស្ស៊ី កំពុងតែបន្ដ ទាំងនៅភាគខាងត្បូង និង ភាគខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2unC3UQ7q9ETPsBTM-MwiK4QyPgGkn2m2V2eJwtliSPZkpsfhUpIeMx6O6SQ1M6p117xV9QLyC-pwhxETyDXDIPv9stm87Ava55VB91rYvI1ALpnqd-OEQq3aeSuWKV6QFSCFOo3Pq0Nzbn1dmjuWAVHc_yfBMHJZOIRKwdS9QLmE4nhfaY9bjzVy/s1017/photo_2023-02-08_08-55-43.jpg

រដ្ឋាភិបាលក្រុងមូស្គូ តែងតែចោទប្រកាន់ជាដដែល ដល់បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ដយោធារបស់អង្គការណាតូ ចំពោះការដើរតួនាទីដោយផ្ទាល់ នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ជួយដល់ក្រុងកៀវ។ ជាមួយគ្នានឹងការចោទប្រកាន់នោះ រុស្ស៊ី តែងតែព្រមានដល់អង្គការណាតូ ថា គ្រឿងសព្វាវុធរបស់ពួកគេទាំងនោះ ក្លាយជាគោលដៅស្របច្បាប់ សម្រាប់កម្លាំងទាហានរបស់ខ្លួន វាយប្រហារកម្ទេចចោល។

សហរដ្ឋអាមេរិក បានបញ្ជូនគ្រឿងសឹកជាច្រើនប្រភេទ មានតម្លៃសរុប ច្រើនជាង២០ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ កាលពីសប្ដាហ៍មុននេះ ក្រុងវ៉ាស៊ីនតោន ក៏បានប្រកាស អំពីកញ្ចប់ជំនួយគ្រឿងសព្វាវុធថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ប្រហែល២ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងគ្រាប់រ៉ុក្កែតបាញ់ រយៈចម្ងាយឆ្ងាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTY329h8GuwKUtT8zSRj1mc_-TxX4qI6utyFx1HPgAfo0o2S3vknhF11lO_wFTYgYHEsaVrRZVqX6LTLWnqgSgA868op0M9Na-giiM-KDYt5W0XSQus06t7hA9a9riqx2b2dLYsuw978ZlvCvnzWewSBJ99_86YqeWIklf6CbtYROJwTdexAqVzjl8/s1200/photo_2023-02-08_09-01-27.jpg

អ៊ុយក្រែន បានអះអាងថា គ្រឿងសព្វាវុធ ក៏ដូចជា ការផ្គត់ផ្គង់សម្ភារយោធាផ្សេងៗទៀត រួមទាំងរថក្រោះ ផងដែរ ពិតជាមានតម្រូវការជាបន្ទាន់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី និង បង្កើនកម្លាំងបាញ់ប្រហាររបស់ខ្លួន សម្រាប់ការវាយលុក នៅនិទាឃរដូវ ប្រឆាំងនឹងកងកម្លាំងរបស់ក្រុងម៉ូស្គូ។ ក្រុមមន្ត្រីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុងមូស្គូ កំពុងតែប្រមូលគ្រឿងសព្វាវុធ និង ទ័ពបម្រុង សម្រាប់ការវាយប្រហារជាថ្មី នៅពេលខាងមុខ ៕

តួកគីប្រកាសអាសន្នរយៈពេល៣ខែក្នុងតំបន់រញ្ជួយដី

0

ប្រទេសតួកគី ៖ មេដឹកនាំប្រទេសតួកគីបានប្រកាសអាសន្នរយៈពេល៣ខែក្នុងតំបន់រញ្ជួយដីភាគខាងត្បូង ដែលទទួលរងការខូចខាតយ៉ាងខ្លាំង ខណៈចំនួនអ្នកស្លាប់ និងរងរបួសបានកើនឡើងជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រកាសថា រដ្ឋាភិបាលបានសម្រេចចិត្តប្រកាសស្ថានការណ៍អាសន្នក្នុងតំបន់រងគ្រោះដោយសារការរញ្ជួយដីរយៈពេល៣ខែក្នុងខេត្តចំនួន១០ នៅភាគខាងត្បូង ហើយកំណត់ថា តំបន់ទាំងនេះជាកន្លែងគ្រោះថ្នាក់ ដើម្បីឱ្យភ្នាក់ងារសង្គ្រោះអាចធ្វើការស្វែងរកអ្នកស្លាប់យ៉ាងឆាប់រហ័ស ។

នៅក្រោមសេចក្តីប្រកាសអាសន្ននេះ អនុញ្ញាតឱ្យប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីអាចបង្ខំអនុវត្តច្បាប់ថ្មី និងមិនផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងករណីចាំបាច់ ដោយមិនរង់ចាំការអនុម័តពីរដ្ឋសភា ។ ការប្រកាសអាសន្ននឹងបញ្ចប់មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងរដ្ឋសភា នៅថ្ងៃទី១៤ ខែឧសភា ហើយគេអាចប្រកាសអាសន្នបន្តបន្ទាប់ទៀត ។

ក្រៅពីនេះ តួកគីប្រកាសដែរថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់រញ្ជួយដីនេះបានកើនឡើងដល់៣.៥៤៩នាក់ និងមានអ្នករងរបួសចំនួន២២.១៦៨នាក់ ។ ពេលនេះ មាន៧០ប្រទេស និងអង្គការអន្តរជាតិ១៤ បានផ្តល់ជំនួយដល់ភ្នាក់ងារជួយសង្គ្រោះ ។ ជាមួយគ្នានេះ តួកគីបានត្រៀមបើកសណ្ឋាគារនៅទីក្រុងអង់តាលីយ៉ា ដែលជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទទួលភ្ញៀវទេសចរនោះ ធ្វើជាកន្លែងទទួលជនរងគ្រោះដែលគ្មានកន្លែងស្នាក់នៅជាបណ្តោះអាសន្ន ។

ចំណែកប្រទេសស៊ីរីវិញរាយការណ៍ថា មានអ្នកស្លាប់ចំនួន១.៧១២នាក់ក្នុងតំបន់របស់រដ្ឋាភិបាល និងគណបក្សប្រឆាំង ដូច្នេះ ធ្វើឱ្យចំនួនអ្នកស្លាប់ទាំងពីរប្រទេសកើនឡើងដល់៥.២០០នាក់ និងរងរបួសជិត២៦.០០០នាក់ ៕ ប្រភព ៖ NationWorldNews

យុវជនម្នាក់ ធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន នៅលើអូបប័រ

0

បាត់ដំបង៖ យុវជនម្នាក់ បានធ្វើអត្តឃាត ដោយធ្វើការបំផ្ទុះគ្រាប់បែកលើអូបប័រ សម្លាប់ខ្លួនឯង។

ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទីរសៀល នៅត្រង់ចំណុចក្នុងបរិវេណវិមានរំលឹកគុណវីរយុទ្ធជនពលី ស្ថិតក្នុងក្រុមទី៧ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ករណីបំផ្ទុះគ្រាប់បែកមួយកើតឡើង បណ្ដាលឲ្យខូចខាតតួអូបប័រចំនួន ១គ្រឿង និងមនុស្សស្លាប់ម្នាក់ ។

លុះនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានដឹកកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុទើបប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកស្រះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការបញ្ជាក់របស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមកស្នាក់នៅ (មកលេង) ផ្ទះរបស់ឈ្មោះ ឌុល បានភេទប្រុស អាយុ៥១ឆ្នាំ ដែលនៅសម្អាតក្នុងបរិវេណវិមានរំលឹកគុណវិរៈយុទ្ធជនពលី ។

ករណីនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករបួសធ្ងន់ធ្ងរលិចទឹកស្លាប់បាត់បង់ជីវិតដោយខ្លួនឯង បន្ទាប់មកបានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អង្គរសង្ក្រាន្តនេះ គ្រោងបំបែកឯកគ្គទកម្មពិភពលោក ចំនួន២បន្ថែមទៀត

0

ភ្នំពេញ៖ អង្គរសង្ក្រាន្ត គ្រោងបំបែកឯកគ្គទកម្មពិភពលោក ២បន្ថែមទៀតក្នុងឆ្នាំ២០២៣ បន្ទាប់ពីអន្សមយក្ស ការរាំចង្វាក់ម៉ាឌីហ្សុន។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ យើងបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោនហើយឆ្នាំ២០១៥ ដដែល យើងមានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។

ជាមួយគ្នានេះ យើងក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ??៕

កូរ៉េខាងជើងបង្កើនការធ្វើសមយុទ្ធកងទ័ពជាបន្តបន្ទាប់

0

ប្រទេសកូរ៉េខាងជើង ៖ ស្ថានីយទូរទស្សន៍ KRT របស់រដ្ឋាភិបាលកូរ៉េខាងជើងបានផ្សព្វផ្សាយរូបភាពលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង អង្គុយធ្វើជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការកងទ័ព និងគណបក្សកុំម្មុយនិស្ត កាលពីថ្ងៃទី៦ ខែកុម្ភៈ ។ លោក គីម ជុងអ៊ុន ប្រកាសថា នឹងបង្កើនការធ្វើសមយុទ្ធកងទ័ពកាន់តែច្រើន និងត្រៀមខ្លួនធ្វើសង្គ្រាមផងដែរ ។

ស្ថានីយទូរទស្សន៍ KRT រាយការណ៍បន្តថា កិច្ចប្រជុំនេះបានពិភាក្សាគ្នាអំពីភារកិច្ចកងទ័ព និងនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៣ និងបញ្ហារយៈពេលវែងទាក់ទងនឹងទិសដៅការពង្រឹងកងទ័ពកូរ៉េខាងជើង ។North Korea - HISTORY

ការពិភាក្សាគ្នាក្នុងកិច្ចប្រជុំ គឺអំពីប្រធានបទការពង្រីក និងរឹតបន្តឹងយ៉ាងហ្មត់ចត់លើកងកម្លាំងប្រតិបត្តិការសមយុទ្ធរបស់កងទ័ព ដើម្បីទប់ទល់នឹងស្ថានការណ៍បច្ចុប្បន្ន និងត្រៀមខ្លួនធ្វើសង្គ្រាម ។

ជាមួយគ្នានេះ តាមផ្កាយរណបរបស់ឯកជនបានបង្ហាញរូបភាពកងទ័ពកូរ៉េខាងជើងកំពុងហ្វឹកហាត់ក្នុងទីក្រុងព្យុងយ៉ាង ។ គេគិតថា ពេលនេះ កូរ៉េខាងជើងកំពុងតែបង្ហាញសព្វាវុធ និងឥទ្ធិពលរបស់ខ្លួន ដើម្បីអបអរសាទរខួបនៃការបង្កើតកងទ័ពនៅថ្ងៃទី៨ ខែកុម្ភៈ ។ ចំណែកប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា កំពុងតែតាមដានសកម្មភាពហ្វឹកហាត់បន្តបន្ទាប់របស់កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងខួបខាងលើនេះ ៕North Korea promises 'expanded, intensified' military drills | Military  News | Al Jazeera

ប្រភព ៖ TNN World

ថៃហាមភោជនីយដ្ឋានប្រើចង្ក្រានហ្គាសកំប៉ុងលើតុអាហារ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃមួយចំនួនលើកឡើងថា ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមអនឡាញអំពីព័ត៌មានហាមភោជនីយដ្ឋានប៊ូហ្វេប្រើចង្ក្រានហ្គាសកំប៉ុងនៅលើតុអាហារ គឺខុសច្បាប់ និងដាក់ពិន័យជាប្រាក់មិនលើសពី៥ម៉ឺនបាត គឺជាព័ត៌មានក្លែងក្លាយ ប៉ុន្តែខាងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយបានស៊ើបអង្កេតស្វែងរកការពិតដោយមន្ទីរសុខាភិបាល និងក្រសួងសុខាភិបាលឃើញថា វាជាព័ត៌មានពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWOAM9orX5_K_Uy-YtYSbYVs2u7D-JNgqWvk3lFgwwF7Nxpu3Qg_cic0MJcq8jyKe9zIuxzlxaSI59fKXp9HMjZi0ZCdVOAfxeWyZFpRlDD54S633ze93DIQtKE6e3i5YSz_ZgjsfbGiNnDJu65CyOhhCKqxEFgdlo1g592Hosxva-MQH5k8dTBLms/s750/photo_2023-02-07_15-32-41.jpg

ក្រសួងសុខាភិបាលបានចេញច្បាប់ស្តីពីអនាម័យនៅតាមភោជនីយដ្ឋាន ឬកន្លែងលក់ចំណីអាហារ ឆ្នាំ២០១៨ ដោយបានឱ្យអនុវត្តច្បាប់នេះតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ដើម្បីគ្រប់គ្រងអនាម័យនៅតាមទីកន្លែងលក់អាហារនានា ។ ក្នុងច្បាប់នេះ ខ ១៧ គឺហាមឃាត់ការប្រើប្រាស់ចង្ក្រានហ្គាសកំប៉ុងសម្រាប់ចម្អិនអាហារលើតុ ឬកន្លែងទទួលទាន បើភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារទាំងនេះល្មើសច្បាប់របស់ក្រសួង គឺត្រូវដាក់ពិន័យមិនលើសពី៥ម៉ឺនបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF4Qzo-AR9OuB98W7-6KngblXfAXVofAq6HMziLi3HP02wpZULyiakz5bciU7IlB15R8sudQzc-VpPK23DcoCfwJK8zYca7f9nSufLfljTRo-4QVHqGbSM-uzAy98FS_ykVdnh7Z-cng7SnC1beKnltBpIfTV1MLbDB4GkWd9kZYHBq3O-TBxw--G/s700/photo_2023-02-07_15-32-41%20(2).jpg

ជាមួយគ្នានេះ កាលពីឆ្នាំ២០០២ ប្រទេសថៃក៏បានបង្កើតច្បាប់ហាមឃាត់នេះដែរ គឺ ខ ៩ ក្នុងច្បាប់នេះចែងថា ហាមប្រើចង្ក្រានហ្គាសកំប៉ុងក្នុងការចម្អិនអាហារលើតុទទួលទាននៅតាមភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារ ។ បើភោជនីយដ្ឋាន ឬកន្លែងលក់អាហារល្មើសច្បាប់ គឺត្រូវពិន័យមិនលើសពី២៥.០០០បាត ។

ទោះយ៉ាងណា អ្នកប្រើចង្ក្រានហ្គាសកំប៉ុងនៅតាមលំនៅឋានត្រូវប្រុងប្រយ័ត្នជាពិសេស មិនគួរប្រើប្រាស់វាក្នុងរយៈពេលយូរបន្តបន្ទាប់គ្នា រហូតធ្វើឱ្យចង្ក្រានក្តៅហើយកំប៉ុងហ្គាសអាចផ្ទុះបាន រួមទាំងហាមយកកំប៉ុងនេះមកបញ្ចូលហ្គាសជាថ្មីដើម្បីប្រើបន្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TXQi3Xz2SyGWf-GHOWPhK27wztgbXfBrhmZ0ZHKgV6JEkxB3lGIK9GyXFyMFPgkQNaPpmYJfsnEATBndgY2CHqX5H-bFRbj7qLZdqLJa2QWc_MHS5xsd1cPO9lHkxDfoi_ejDOOccleesl8FRZpM4vGv7t521-phByFf1tHdrbMzM39xiqMR7-73/s1040/photo_2023-02-07_15-32-40.jpg ប្រភព ៖ pptvhd36