ម្ចាស់ខ្សែក្រវ៉ាត់ Thai Fight កីឡាករ ធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ IPCC Kun Khmer World Champions ជាមួយកីឡាករសញ្ជាតិប្រេសុីល Thiago Teixeira នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ នៅសង្វៀនប្រដាល់ Town ក្នុងខេត្តស្វាយរៀង។

ទន្ទឹមគ្នានេះ កីឡាករធឿន ធារ៉ា បានសម្ងំធ្វើការហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់ការប្រកួត ខណៈThiago បានព្យាយាមបោះពាក្យទៅតាមបណ្តាញសង្គម ដោយបញ្ចេញវីដេអូ រួចនិយាយថា៖”ធឿន ធារ៉ា កុំព្រិចភ្នែកឱ្យសោះ ព្រោះដៃរបស់ខ្ញុំលឿនដូចផ្លេកបន្ទោរ”។May be an image of 1 person

គួរដឹងថា Thiago គឺជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WMC ៣សម័យ និងស្ថាប័ន WMF ១សម័យកាល រូបគេមានប្រវត្តិប្រកួត ១០៧លើក ឈ្នះ៨៤ ចាញ់២០ និងស្មើ៣ ធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៦លើក។ សម្រាប់ Thiago កណ្តាប់ដៃជាគុនវុធសម្លាប់ស្នៀតគូប្រកួតរបស់គេនៅលើសង្វៀន៕