ប្រទេសឡាវ ៖ សារព័ត៌មាន Nikkei រាយការណ៍ថា ធនាគារកណ្តាលរបស់ឡាវបានចាប់ផ្តើមសាកល្បងរូបិយប័ណ្ឌឌីជីថលក្រោមឈ្មោះ «DLak» ឬ «ឡាវគីបឌីជីថល» នៅថ្ងៃទី៧ ខែកុម្ភៈ ក្រោយសិក្សាពីលទ្ធភាពនៅចុងឆ្នាំ២០២១ រួមជាមួយ Soramitsu ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ។

ក្រុមហ៊ុន Soramitsu ធ្លាប់មានបទពិសោធន៍ជួយប្រទេសកម្ពុជាបង្កើតការទូទាត់ប្រាក់ឌីជីថលក្រោមឈ្មោះ «Bakong-បាគង» កាលពីខែតុលា ឆ្នាំ២០២០ ។ ក្រុមហ៊ុនសង្ឃឹមថា ធនាគារកណ្តាលរបស់ឡាវនឹងប្រើប្រព័ន្ធដូចគ្នាធ្វើជាមូលដ្ឋាន និងកែលម្អបន្ថែមក្នុងការទូទាត់ប្រាក់ឌីជីថល DLak ដែលនឹងពង្រីកការប្រើប្រាស់ទៅកាន់អតិថិជនតាមរយៈធនាគារពាណិជ្ជកម្ម ដើម្បីសាកល្បងការទូទាត់ប្រាក់តាមហាងលក់ផលិតផលនានា ។BOL Warns Public About Unauthorised QR Code Payments

ក្រៅពីការសាកល្បងប្រើប្រាស់ក្នុងប្រទេសហើយ ធនាគារកណ្តាលឡាវមានគម្រោងសាកល្បងការទូទាត់ឆ្លងប្រទេសជាមួយកម្ពុជាផងដែរ ដោយសង្ឃឹមថា វិធីនេះនឹងធ្វើឱ្យការទូទាត់ប្រាក់ឌីជីថល DLak ទទួលបានការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ខណៈពេលមុននេះ រូបិយប័ណ្ឌឌីជីថល eNaira របស់ប្រទេសនីហ្សេរីយ៉ាមិនទទួលបានជោគជ័យប៉ុន្មានទេ ។

រូបិយប័ណ្ឌឌីជីថល ឬ CBDC (Central Bank Digital Currency) កំពុងទទួលបានការចាប់អារម្មណ៍ពីធនាគារកណ្តាលក្នុងភូមិភាគអាស៊ី ដោយប្រទេសឡាវ និងកម្ពុជាសម្លឹងឃើញដូចគ្នាថា CBDC គឺជាកូនសោសំខាន់ក្នុងការកសាងស្ថេរភាពសេដ្ឋកិច្ច ។Lao central bank launches QR code payment standard - Xinhua |  English.news.cn

ធនាគារកណ្តាលឡាវបញ្ជាក់ថា CBDC នឹងជួយឱ្យពលរដ្ឋឈានទៅប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែច្រើន ខណៈបច្ចុប្បន្ន ៧០% នៃចំនួនពលរដ្ឋឡាវគ្មានបញ្ជីធនាគារ ។ ហេតុនេះ ការប្រើប្រាស់ CBDC នឹងជួយឱ្យពលរដ្ឋអាចទូទាត់ប្រាក់តាមហាង ឬតាមរយៈការស្កេន QR Code នៅលើស្មាតហ្វូន បើទោះជាពួកគេគ្មានបញ្ជីធនាគារក្តី ។

ក្រៅពីនេះ ការទូទាត់ប្រាក់ឆ្លងប្រទេសរបស់ CBDC បានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋឡាវ ដែលធ្វើការនៅក្រៅប្រទេសផ្ទេរប្រាក់មកប្រទេសរបស់ខ្លួន រួមទាំងការធ្វើពាណិជ្ជកម្មរវាងចិននិងឡាវកំពុងកើនឡើង ។ លើសពីនេះ គេនឹងទទួលបានប្រយោជន៍ពីការប្រើប្រាស់រូបិយប័ណ្ឌឌីជីថល ជាពិសេស ការប្តូរប្រាក់ឡាវ និងចិនមានស្ថិរភាព ។

គោលដៅនៃការសាកល្បងនេះផ្តោតលើ៣ចំណុចគឺ ការបើកឱ្យពលរដ្ឋឈានដល់ការទូទាត់ប្រាក់ បើទោះជាពួកគេគ្មានបញ្ជីធនាគារ, ការកាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់មកប្រទេសរបស់ខ្លួន និងការបង្កើតស្ថេរភាពសេដ្ឋកិច្ច ដោយការកាត់បន្ថយការពឹងផ្អែកលើប្រាក់បរទេស ។ លើសពីនេះ នឹងជួយឱ្យធនាគារកណ្តាលឡាវមានទិន្នន័យគ្រប់គ្រាន់ដើម្បីពិចារណាថា នឹងចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ឌឌីជីថល DLak នាថ្ងៃអនាគតឬអត់ ៕Laos Expects to Make A$260 Million with Bitcoin Mining in 2022 | Coin  Culture

ប្រភព ៖ beartaiBRIEF