ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានរំលឹកនូវរឿងរ៉ាវមួយកាលពីពេលកន្លងទៅ ដែលធ្លាប់មានវិនិយោគិនបរទេស ស្នើសុំវិនិយោគដាំកញ្ឆានៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប៉ុន្ដែត្រូវបានបដិសេធ។

លោកបានលើកឡើងឱ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ»នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក វ៉ី សំណាង បញ្ជាក់ថា ការបដិសេធនូវសំណើវិនិយោគដាំកញ្ឆានៅខេត្តកំពង់ស្ពឺនេះ ក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តដល់វិនិយោគិននោះដែរ ប៉ុន្ដែលោកថាគ្មានជម្រើសណាល្អ ក្រៅពីបដិសេធឡើយ ហើយកម្ពុជាក៏គ្មានច្បាប់អនុញ្ញាតនោះដែរ។Finding the Balance Between Cannabis Plant Density and Crop Health -  Greenhouse Grower

លោក វ៉ី សំណាង បានថ្លែងដូច្នេះថា “មានអ្នកវិនិយោគមួយមកពីម៉ាឡេស៉ី ខឹងខ្ញុំ សុំដាំកញ្ឆាហើយខ្ញុំអត់ឲ្យ ហើយគាត់ខឹងខ្ញុំ។ ពីព្រោះប្រទេសខ្ញុំមិនទទួលឡើយ ពិសេសនៅខេត្ដកំពង់ស្ពឺ មិនទទួលយកការដាំកញ្ឆា និយាយរួមគ្រប់សារធាតុញៀន រាប់ទាំងបារី ស្រាបៀ សូម្បីតែផ្សាយក៏ត្រូវបានអនុញ្ញាតដែរ”។

លោកបានសង្កត់ធ្ងន់ទៀតថា សម្រាប់រដ្ឋបាលខេត្ដកំពង់ស្ពឺ គឺមិនស្វាគមន៍ឡើយចំពោះរាល់គម្រោងវិនិយោគទាំងឡាយ ដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សូម្បីតែការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបារីជាដើម ក៏មិនឲ្យមានក្នុងមូលដ្ឋានខេត្តរបស់លោកនោះដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM8BjU50dl1MkxorANowm1xfBbY3RiK9xdcGo5TtBrh0KPztH9XosX9Y42c4UYKzGobLa0Rtzbt4q4Xs7J5omESrtx2BXIeSbkkuz_xAG8GcrVRyWql_SZFDHXPsxB56R0cidOJwOAyIb7pTolVktBkL2wsEAZAVOMLBVHvBFLfQekhwUWY0kzkb9n/s1280/photo_2023-02-09_18-05-28.jpg