Home Blog Page 1844

Yahoo កាត់បន្ថយបុគ្គលិកដើម្បីវិនិយោគការផ្សាយពាណិជ្ជកម្មឌីជីថល

0

Yahoo ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធើរណេតធំមួយរបស់អាមេរិក បាននិយាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ថា ក្រុមហ៊ុនដាក់ផែនការកាត់បន្ថយបុគ្គលិកជាង២០% នៃចំនួនបុគ្គលិកទាំងអស់ ឬស្មើប្រមាណ១.៦០០នាក់ ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធសំខាន់ខាងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ។

តាមរបាយការណ៍បញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនឹងធ្វើឱ្យប៉ះពាល់៥០% នៃបុគ្គលិកធ្វើការផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មនៅចុងឆ្នាំ២០២៣ រួមទាំងបុគ្គលិកប្រមាណ១.០០០នាក់ក្នុងសប្តាហ៍នេះ ។ បច្ចុប្បន្ន Yahoo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Apollo Global Management ដែលក្រុមហ៊ុននេះបានទិញយក Yahoo តាំងពីឆ្នាំ២០២០ ក្នុងទឹកប្រាក់៥.០០០លានដុល្លារអាមេរិក ។Yahoo Headquarters – Headism

Yahoo បញ្ជាក់ថា ផែនការកាត់បន្ថយចំនួនបុគ្គលិកលើកនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាចផ្តោតទៅលើការវិនិយោគអាជីវកម្មផ្សាយពាណិជ្ជកម្ម ឬហៅថា DSP (Demand-Side Platform) កាន់តែច្រើន ដើម្បីប្រកួតប្រជែងការផ្សាយពាណិជ្ជកម្ម ស្របពេលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាច្រើនបានកាត់បន្ថយការផ្សាយរបស់ខ្លួន ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ជាប្រវត្តិសាស្ត្រ និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ដោយសារវិបត្តិសេដ្ឋកិច្ច ។

ពេលនេះ ក្រុមហ៊ុនផ្តោតលើ Yahoo Advertising Group ដោយនឹងកាត់បន្ថយបុគ្គលិកផ្នែក Yahoo for Business ចំនួន៥០% នៅត្រឹមចុងឆ្នាំ២០២៣ ។ លើសពីនេះ Yahoo នឹងផ្តោតលើអាជីវកម្ម (Taboola) ក្រុមហ៊ុនផ្នែកផ្សាយពាណិជ្ជកម្មឌីជីថល ដែលជាដៃគូយូរមកហើយរយៈពេល៣០ឆ្នាំ ដើម្បីអភិវឌ្ឍន៍សេវាកម្មផ្សាយពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ។CEO Marissa Mayer và câu chuyện tiền lương tại Yahoo

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Goldman Sachs និង Alphabet, Inc. ក៏បានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ផងដែរ ដើម្បីទប់ទល់នឹងឧបសគ្គដែលបណ្តាលមកពីអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង ៕

ប្រភព ៖ The Better

ថៃពង្រឹងគុណភាពផ្លែទុរេនឱ្យត្រូវស្តង់ដារសម្រាប់ការនាំចេញ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ អ្នកនាង រ៉ាជឆៈដា ថាណាឌីរិច អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បង្ហាញថា ផ្លែឈើរបស់ថៃបានបង្កើតប្រាក់ចំណូលខ្ពស់សម្រាប់ប្រទេស ខណៈថៃបាននាំចេញផ្លែឈើមានគុណភាពល្អ និងមានស្តង់ដារទៅក្រៅប្រទេស ជាពិសេស គេចាត់ទុកថា ទុរេនជាស្តេចផ្លែឈើ ដែលថៃបានទទួលចំណូលរាប់លានបាតក្នុង១ឆ្នាំពីការនាំចេញ ។ គេមានគម្រោងដឹកជញ្ជូនទិន្នផលមកកាន់ទីផ្សារជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែសីហា ឆ្នាំ២០២៣ ។Durian is Thailand's top export earner, outranking rice and rubber | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and

ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះបញ្ជីទុរេននៅខេត្តយ៉ាឡា គឺជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ខេត្តយ៉ាឡា ។ បច្ចុប្បន្ន ទុរេនក្នុងខេត្តយ៉ាឡាមានតម្លៃខ្ពស់ គឺ១៩០បាត/១គីឡូក្រាម និងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋយ៉ាឡាចំនួន២.៨០០លានបាត/១ឆ្នាំ ។

អ្នកនាង រ៉ាជឆៈដា បន្តថា ក្រសួងកសិកម្មបានត្រៀមផែនការដោះស្រាយបញ្ហាទុរេនជាប្រព័ន្ធ ចាប់ពីដំណាក់កាលថែទាំក្នុងពេលដាំដុះ រហូតដល់ការប្រមូលផលទុរេនលក់ ។ កន្លងមក ប្រទេសថៃតែងជួបបញ្ហាមានអ្នកលួចលក់ទុរេនខ្ចី ហេតុនេះ ដើម្បីដោះស្រាយបញ្ហាយូរអង្វែង លោក ឆ្លឺមឆៃ ស្រីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាឱ្យរៀបចំប្រព័ន្ធការងារសកម្ម តាមរយៈក្រុមការងារដោះស្រាយបញ្ហាទុរេនខូចគុណភាព និងសិទ្ធិទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អរបស់កសិករសម្រាប់នាំចេញទុរេន ហើយក្រុមការងារនឹងរៀបចំផែនការទប់ទល់នឹងការប្រកួតប្រជែងនាំចេញទុរេនរបស់ប្រទេសជិតខាងផងដែរ ។China's taste for Thai durians undiminished by coronavirus - Nikkei Asia

អ្នកនាង រ៉ាជឆៈដា បន្ថែមថា លោក ឆ្លឺមឆៃ ក៏បានចាត់ឱ្យនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារ បង្កើតទីកន្លែងពិនិត្យមើលគុណភាពទុរេនចំនួន៥ខេត្តដូចជា ចន្ទបុរី ត្រាត រ៉ក់យ៉ង ឈុមផន និងនគររាជសីមា ។ នាយកដ្ឋានកសិកម្មមានតួនាទីពិនិត្យមើលការវេចខ្ចប់ ដោយត្រូវមានវិញ្ញាបនបត្របញ្ជាក់ពីទម្ងន់សាច់ទុរេន ។ ការពិនិត្យទាំងអស់នេះហើយធ្វើឱ្យទុរេនថៃមានគុណភាពល្អជាងប្រទេសដទៃ ។

លើសពីនេះ អ្នកនាង រ៉ាជឆៈដា បានសំណូមពរថា សុំតែម្យ៉ាងទៅកាន់កសិករ កុំបេះទុរេនខ្ចីលក់ ។ នាយកដ្ឋានបានកំណត់កាលបរិច្ឆេទប្រមូលផលទុរេនដូចជា ទុរេនពូជក្រាឌុម និងភួងម៉ានី ប្រមូលផលនៅថ្ងៃទី១០ ខែមីនា, ពូជឆៈនី ប្រមូលផលថ្ងៃទី២០ ខែមីនា និងពូជមន់ថង ប្រមូលផលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។ អ្នកនាងថ្លែងថា ៖ «សូមការសហការពីកសិករទាំងអស់ បើប្រមូលផលមុនថ្ងៃប្រកាស ចូរយកទុរេនខ្ចីបំផុតមកបង្ហាញមន្ត្រីកសិកម្មនៅការិយាល័យកសិកម្មស្រុកពិនិត្យសិន ដើម្បីចេញវិញ្ញាបនបត្រភ្ជាប់ជាមួយឡានដឹកជញ្ជូនទុរេន និងយកទៅលក់តាមរោងចក្រវេចខ្ចប់» ៕King of fruit exports: Thailand retains position as largest durian exporter

ប្រភព ៖ newpapertoday

ច្បាស់ការ! ថៃ នឹងមិនចូលរួមប្រកួតគុនខ្មែរ និងពិន័យប្រទេសណាដែលចូលរួមវិញ្ញាសារនេះនៅសុីហ្គេម

0

ប្រធានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IFMA) បានធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយ ដោយប្រកាសថាមិន​​ចូល​រួម​ប្រកួតវិញ្ញាសារ “គុន​ខ្មែរ​“ នៅ​ស៊ីហ្គេមដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះឡើយ។

IFMA ក៏បានផ្ញើសេចក្តីជូនដំណឹងដល់៦ប្រទេសដែលជាសមាជិករួចហើយ​មាន​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និង​ថៃ បើ​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម “គុន​ខ្មែរ​“ នឹង​មាន​ការ​ពិន័យ​ហាម​មិន​ឱ្យចូល​រួម​ក្នុង​ការ​ប្រកួត ឬសកម្មភាពរបស់ IFMA យ៉ាងហោចណាស់ក្នុងរយៈពេល១-២ឆ្នាំថែមទៀតផងដែរ។

តាមពិតទៅភាគីថៃ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផងមួយគឺពួកគេជាអ្នកស្រលាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ។

ដោយឡែកខាង កម្ពុជាប្រកាន់ជំហរក្នុងការប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា៕

ប្រភព៖ Phuket News

អ្នកភូមិផងរបងជាងមួយយើង ដាក់គោលដាក់យកមេដាយមាស១០០គ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣

0

វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ ត្រូវដណ្ដើមឱ្យបានមេដាយមាស ចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។

ខណៈពេលដែលគោលដៅនេះ មើលទៅហាក់បីដូចជាខ្ពស់ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វាគ្រាន់តែជាចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយសារតែចំនួនប្រភេទកីឡាតិចជាងអត្តពលិកវៀតណាមដែលនឹងចូលរួមលើកនេះ ដ្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង, ជិះទូកកាណូ, គូរ៉ាស (Kurash) និងកីឡាកាយវប្បកម្ម ពុំត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាឡើយ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong៖ “យើងស្ថិតនៅក្រោមសម្ពាធខ្ពស់នៅមុនស៊ីហ្គេម លើកទី៣២ ពីព្រោះយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយទទួលបានមេដាយមាស ចំនួន ២០៥គ្រឿង និងតំណែងកំពូលតារាង។យើងបានរៀបចំយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ហើយរីករាយនឹងគុណសម្បត្តិនេះ រួមជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួលផ្សេងទៀត ដែលល្អជាងការប្រកួតនាពេលខាងមុខ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានបញ្ចេញច្បាប់ ដែលកាត់បន្ថយប្រភេទកីឡាខ្លាំងៗរបស់យើង និងកាត់បន្ថយវិញ្ញាសាជាច្រើន។ វានាំទៅរកគម្លាតសមិទ្ធិផលដ៏ធំមួយរវាងហ្គេមទាំង២ សម្រាប់ក្រុមវៀតណាម”។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕

ឃាត់ខ្លួនជនសង្ស័យពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ

0

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ។

ជនសង្ស័យមានឈ្មោះ យក់ សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្ហាត់នៅក្នុងសមាគមន៍ជួយ ជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លុះនៅវេលាម៉ោង១៥:០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្ត បានចុះនៅចំណុចសមាគមន៍ ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCfP9jpqCuSXpywcWdxYfyIO_5trLPrEP9n7OOJvdDcphb7Eh08h4QVBvpuH4El76tnQd-rBhPHbNQ4ciczy4oiJd6HiryXgvtidPXzvQlE2ztaxcKct-fCzvyzllssUtrDoMaSt3Y-jQveNYWmzWauliMZb_MiNLfzdgU93X_qE8OFlHOgZhhe-Q/s1280/photo_2023-02-10_09-49-14.jpg

ជនសង្ស័យទាំង៥នាក់មានឈ្មោះរួមមាន៖
១- ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ
២- ឈ្មោះ អឿន អាន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី
៣- ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
៤- ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង
៥- ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។

វត្ថុតាងដែលចាប់យករួមមាន៖ ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ, ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១, ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២, ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ , រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកំពុងអនុវត្តនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHigLyyzexq3QOjULnhAQ5mM1kCjmL7ZOtFGrhTb8y0ritRYkskwYme69VR2jbRkvWMdV2jI6XEJ2kKKQhrSMNNJa_1GKbQCFQUlJBl1xK6oo4BY_CrUsT42Fk_O4FtbsSzARC4boFycKsnxXFlmFkQixslKW5oyoWCHFeiM_ENhJmzRnxAQ1pqga/s1280/photo_2023-02-10_09-49-15.jpg

អាមេរិកបញ្ជាក់ថា បាឡុងរបស់ចិនពិតជាបាឡុងស៊ើបការណ៍

0

សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បាឡុងចិនដែលត្រូវអាមេរិកប្រើយន្តហោះបាញ់ធ្លាក់នៅលើដែនសមុទ្ររបស់អាមេរិកនោះ គឺជាបាឡុងប្រើសម្រាប់ធ្វើចារកម្មយ៉ាងពិតប្រាកដ វាមិនមែនជាបាឡុងពិនិត្យមើលអាកាសធាតុតាមចិនប្រាប់នោះទេ ។

មន្ត្រីក្រសួងការបរទេសអាមេរិកបានប្រកាសព័ត៌មានលើការពិនិត្យរូបថតពីយន្តហោះ U2 ជាយន្តហោះស៊ើបការណ៍របស់អាមេរិក ដែលអាចហោះហើរបានក្នុងកម្ពស់ជាង២១.០០០ម៉ែត្រឃើញថា បាឡុងរបស់ចិនដែលត្រូវយន្តហោះចម្បាំងអាមេរិកបាញ់ធ្លាក់នៅលើមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកនោះ គឺជាបាឡុងដែលប្រើសម្រាប់ស៊ើបការណ៍យ៉ាងពិតប្រាកដ មិនមែនជាបាឡុងប្រមូលព័ត៌មានពីអាកាសធាតុតាមរដ្ឋាភិបាលចិនអះអាងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPmlbGZOm71wyRQ03T2pAKGsw6eGaE-45CFeloPYCe2MzN_xCER0XgeH6DObqhnu_rF7HLE-NmJTGmj5edcqEGj9ncRJ9kJXRWUSOeCvatnFwHzDloo49iS-1K2sP6XbPDomP7X9928VGvVH8RoYS_u0gN1ztWXDoCnadGVAPTLTK4hfJ1nj2ZEc4/s1280/photo_2023-02-10_14-08-39.jpg

រូបភាពពីយន្តហោះ U2 បង្ហាញឱ្យឃើញថា បាឡុងនេះមានដាក់អង់ទែនជាច្រើនកន្លែងសម្រាប់ទំនាក់ទំនងគ្នាឆ្លងទ្វីប ។ លើសពីនេះ វាមានផ្ទាំងសូឡាទំហំធំមួយសម្រាប់ស្រូបពន្លឺព្រះអាទិត្យ ជាមួយនឹងប្រព័ន្ធប្រមូលទិន្នន័យជាច្រើនទៀតនៅផ្នែកខាងក្នុង ។ អាមេរិកជឿជាក់ថា វាជាបាឡុងមួយក្នុងចំណោមបាឡុងជាច្រើនទៀតរបស់កងទ័ពចិន ដែលបានបញ្ជូនទៅស៊ើបការណ៍នៅតាមប្រទេសចំនួន៤០ និង៥ទ្វីប ។

ទោះយ៉ាងណា ភ្នាក់ងារស៊ើបអង្កេតកណ្តាលរបស់អាមេរិកដែលបំពេញតួនាទីពិនិត្យកម្ទេចបាឡុងបង្ហាញថា ពេលនេះ គេរកឃើញកម្ទេចកម្ទីបាឡុងតែបន្តិចប៉ុណ្ណោះ និងយកមកពិនិត្យ ។ ចំណែកកម្ទេចបាឡុងផ្នែកសំខាន់នោះ នៅតែស្ថិតក្រោមសមុទ្រមានជម្រៅប្រមាណ១៤ម៉ែត្រ ហើយដោយសារអាកាសធាតុមិនអំណោយផល ធ្វើឱ្យពួកគេប្រមូលកម្ទេចបាឡុងយ៉ាងពិបាក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuih8lTeif6eRNA-z5EX59fFtvI0_3WDrd1KjvY47J4OyHt-Jgzidoa2TJsqY0hcMubzvQyAyEAf9JVxmw2QMuA2oBT1jkcnvz1rOKuzxrAM12FN1loNyVeDfqae_KqTwWc-d7gk6fKbBfx6YFOFaYQcu-gmqb7kR1jxVhn1p2MRHxoxBopzHiK2Hw/s1280/photo_2023-02-10_14-08-37.jpg ប្រភព ៖ NationWorldNews

ចិនដឹងពីគ្រោះថ្នាក់ដល់ខ្លួន ទើបនឹងមិនទាន់ហ៊ាន វាយលុកទៅលើកោះតៃវ៉ាន់

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលក្រុមមន្រ្ដីមន្ទីរបញ្ចកោណ បានអះអាង អំពីផែនការរបស់ចិន វាយលុក ទៅលើកោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧ខាងមុខ ក៏ជំរុញឲ្យសភារបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់ថវិកា សម្រាប់ផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ បន្ថែមពីលើការទិញគ្រឿងយុទ្ធោករណ៍របស់ក្រុងតៃប៉ិ ប៉ុន្ដែឥឡូវនេះ ឧបការីរដ្ឋមន្រ្ដីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្ដិសុខ ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានអះអាង ថា ក្រុងប៉េកាំង នឹងមិនវាយប្រហារ ទៅលើកោះតៃវ៉ាន់ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ថា លោក អេលី រ៉ាតណឺរ (Ely Ratner) ឧបការី រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្ដិសុខ ប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានព្យាករ ថា ការប៉ះទង្គិចគ្នា នៅច្រកសមុទ្រតៃវ៉ាន់ នឹងមិនអាចកើនឡើង នៅមុនឆ្នាំ២០៣០នេះទេ។ ការលើកឡើងរបស់លោកឧបការី បានកើតឡើង នៅក្នុងអំឡុងពេលសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភា ស្តីអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក និង ចិន កាលពីថ្ងៃព្រហស្បតិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTIjOT6b-xL6VSRqvVraiwjAC5yLZIP3oJFoFZF2idmgiSPZTZkAcEGcwTH-cjk8XztnYjDxOD8aPVy1vUwAKb16_exM75SGgimMPxqSU64xB2L4an9lEbHAjhVuZEBZ85yLXzTzS7vfXv5RWJg2erfueCEMdyu6ELhxNsTMLM9wybYKp_v6myCBP4/s623/photo_2023-02-10_14-04-00.jpg

ឆ្លើយតបនឹងសំណួររបស់សមាជិកព្រឹទ្ធសភា លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ថាតើចិន នឹងវាយប្រហារ ទៅលើកោះតៃវ៉ាន់ នៅក្នុងទសវត្សរ៍នេះឬយ៉ាងណានោះ លោកជំនួយការ រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ខ្ញុំគិត ថា យើងនឹងអាចដឹង រហូតនៅចុងទសវត្សរ៍នេះ ហើយក្រុងប៉េកាំង នឹងឈ្លានពាន ប្រឆាំងនឹងតៃវ៉ាន់ នាពេលនេះឡើយ»។

លោក គ្រីស ម័រហ្វី (Chris Murphy) សមាជិក ព្រឹទ្ធសហរដ្ឋអាមេរិក បានចោទសួរទៅលោកឧបការី Ratner ថាតើគាត់គិត ថា ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ នឹងមិនអាចជៀសផុតបានទេ? លោកជំនួយការ រដ្ឋមន្ត្រី បានបញ្ជាក់ទៀត ថា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក និង ក្រសួងការពារជាតិ មិនជឿ ថា ការឈ្លានពាន ទៅលើតៃវ៉ាន់ នឹងជិតមកដល់ ឬ ចៀសមិនរួចនោះឡើយ ហើយការវាយតម្លៃរបស់យើង នឹងធ្វើបន្តទៀត។

លោក អេលី រ៉ាតណឺរ (Ely Ratner) ឧបការី រដ្ឋមន្រ្ដី បានបន្ថែម ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងតែផ្ដោត ទៅលើការទប់ស្កាត់ អស់រយៈពេលជាយូរមកហើយ រហូតទៅថ្ងៃអនាគត។ សហរដ្ឋអាមេរិក នឹងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត នៅក្នុងតំបន់ និងប្រទេសជាដៃគូ ដើម្បីថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសេរី និង បើកចំហ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdcYLKGIbCEh_z_KdJQFAJjeCM5aGtj-LaKy8N1EMXeazVzoQzPRWAcFPbdSq8IW2vk79H2-99RiLrxzxdqZxKAswULYBjUnusThZIjcgBFuAu6ic17DP33e45GRLaMkcemGgV9RiyS2ucP_9neY0hMhhAXnfRRR9z6fDGlKT4nuPAOmdW2MVDYbE/s1140/photo_2023-02-10_14-11-20%20(2).jpg

ឧបការី រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានថ្លែងជាដដែល ថា «សហរដ្ឋអាមេរិក បានបង្កើននូវការយល់ដឹង និង ការប្រាស្រ័យទាក់ទងជាមួយតៃវ៉ាន់ អំពីតម្រូវការការពាររបស់ក្រុងតៃប៉ិ សម្រាប់ការរារាំងជម្លោះ។ ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាចិត្ត ចំពោះការសន្យារបស់ខ្លួន ដែលបានចុះហត្ថលេខា នៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់ (ហៅកាត់ TRA) រួមទាំងការផ្តល់ឱ្យគ្រឿងយុទ្ធោបករណ៍ ជួយដល់តៃវ៉ាន់ ដើម្បីបង្កើននូវសមត្ថភាពស្វ័យការពារ និង ការរក្សាសមត្ថភាពផ្ទាល់ខ្លួនរបស់យើង នៅក្នុងការទប់ទល់នឹងការប្រើប្រាស់កម្លាំងយោធាណាមួយ បង្កឲ្យគ្រោះថ្នាក់ ដល់សន្តិសុខរបស់ប្រជាជនតៃវ៉ាន់»។

លោក ចន ឃើរប៊ី (John Kirby) អ្នកសម្របសម្រួល ក្រុមប្រឹក្សាសន្ដិសុខជាតិ សម្រាប់ទំនាក់ទំនងយុទ្ធសាស្រ្ដរបស់សហរដ្ឋអាមេរិក បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ថា សហរដ្ឋអាមេរិក ទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ សម្រាប់ជួយដល់តៃវ៉ាន់ ឲ្យមានសមត្ថភាពការពារខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានប្រកាស នៅថ្ងៃដដែលនោះ ថា តៃវ៉ាន់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន២ ជាមួយនឹងសហរដ្ឋអាមេរិក មានតម្លៃ៨៥,៣២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធានាដល់ការជួសជុសយន្ដហោះចម្បាំង ប្រភេទ F-16 ជាច្រើនគ្រឿងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWpBnUz1peCIkPkFmIuQzM9MeBU9UOTBY_saa-RWeTd4gfgwfCAkwdv2FaHSBjuIHScXaE3rVsOfAC_0KbdWr-4JuN4oCdA63T_ANzGoJXEPJJ12HUWyDSX_MJXQnKGrJuRgn2uaviN04liRT4CpdcTEWnIpxxS1Q8XSR0JiX9QFdgVN-K8Y6kWEMU/s1280/photo_2023-02-10_14-11-20.jpg

សារព័ត៌មាន Defense News បានរាយការណ៍ ថា សភា និង ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីខែធ្នូ បានអនុម័ត លើការចំណាយមួយ ដោយរាប់បញ្ចូលទាំងប្រាក់កម្ចី សម្រាប់ទិញគ្រឿងសព្វាវុធ មានទំហំទឹកប្រាក់២ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់។ ដោយឡែក កញ្ចប់ថវិកា មានទំហំ ១,៧លានលានដុល្លារ សម្រាប់ការចំណាយរបស់រដ្ឋាភិបាលអាមេរិក នាឆ្នាំ២០២៣ ហើយត្រូវបានចុះហត្ថលេខា ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២នោះ ក៏មានចំណែកចំនួន១០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជំនួយសន្ដិសុខ ជួយដល់កោះតៃវ៉ាន់ រយៈពេល៥ឆ្នាំផងដែរ។

ដោយឡែក ការគំរាមកំហែងរបស់ចិន ទៅលើកោះតៃវ៉ាន់ បានជំរុញឲ្យក្រុងតៃប៉ិ បង្កើននូវកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន រាប់ពាន់លានដុល្លារអាមេរិក សម្រាប់ទិញគ្រឿងយុទ្ធោករណ៍ ពីលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក ដើម្បីយកមកត្រៀមទប់ទល់ ប្រឆាំងនឹងការវាយលុករបស់ក្រុងប៉េកាំង។ ក្រៅពីនេះ តៃវ៉ាន់ ក៏បានបង្កើន និង បាញ់សាកល្បងមីស៊ីលរបស់ខ្លួន ហើយវាមានសមត្ថភាព វាយប្រហារដល់តំបន់ភាគកណ្ដាល ប្រទេសចិន ថែមទៀតផង។ បច្ចុប្បន្ន ក្រុងតៃប៉ិ កំពុងតែផ្ដោតយ៉ាងសំខាន់ ទៅលើការបង្កើតដ្រូន សម្រាប់ឈ្លបយកការណ៍ និង វាយប្រហារ ជាច្រើនប្រភេទ ដើម្បីប្រើប្រាស់ នៅក្នុងវិស័យយោធារបស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3gZxx7JUwRRKoVvRYsLwljRKLqBr0veIyzIn2-5SDyHP3kKZooTYDAjrhbm5RuUUSs-nahQ9yRH4SdyMxHJmbc1wMFHTCCO7WIf0ha16_cDFZnYyhNsXahJYYU5KCPFJ5F03pmEgt4OfL6jtd1lq-QA02IVGT3KEsln-_r_l3oHg0MULHJ4iKNiKZ/s924/photo_2023-02-10_14-11-18.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdeowm91M_1UygtJ4YryhtBxi6utrKonqBhf0OzrWjF9U5VFX69Eutc4xh9bIeLf5_d2SBAvIFt9wido94V2l34pXqBELqWReYm4rWvB4O7TycGoVqOkQ5iWNzmX-gQ2bnG34LOQff65JCP55TCL_u-trzKDkOramShXuuAm0_v1SYyrFRIYDQZy_Y/s1280/photo_2023-02-10_14-11-18%20(2).jpg

តើការកើនឡើងតម្លៃជ័រកៅស៊ូទូទាំងពិភពលោកដោយសារកត្តាអ្វី ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក ណាខន តាកវីរ៉ាផាត អាជ្ញាធរជ័រកៅស៊ូប្រទេសថៃ បានបង្ហាញថា សមាគមផលិតជ័រកៅស៊ូធម្មជាតិបានប្រកាសពីការធ្លាក់ចុះនៃផលិតកម្មជ័រកៅស៊ូទូទាំងពិភពលោក ដោយសារដើមកៅស៊ូមានជំងឺជ្រុះស្លឹកពេញមួយឆ្នាំ អាចធ្វើឱ្យពិភពលោកផលិតជ័រកៅស៊ូបានត្រឹមតែ១៤,៣១លានតោនប៉ុណ្ណោះ ។ ទិន្នផលនេះតិចជាងតម្រូវការប្រើប្រាស់ក្នុងពិភពលោក ដែលបានកើនឡើងប្រមាណ៩% ឬមានតម្រូវការប្រើប្រាស់ជ័រកៅស៊ូប្រមាណ១៥.៥៦៣លានតោន ដែលធ្វើឱ្យតម្លៃជ័រកៅស៊ូកើនឡើងខ្ពស់ ខណៈនៅឆ្នាំ២០២២ តម្លៃជ័រកៅស៊ូស្រស់ស្មើ៥៤.៧៩បាត/១គីឡូក្រាម រីឯជ័រកៅស៊ូបន្ទះស្មើ៥៨.៥១បាត/១គីឡូក្រាម ។Rubber | Tropical Plants, Petroleum, & Natural Gas | Britannica

លោក ណាខន បន្តថា ផលប៉ះពាល់ដោយសារជំងឺជ្រុះស្លឹក ធ្វើឱ្យការផលិតជ័រកៅស៊ូនៅឆ្នាំ២០២៣ ធ្លាក់ចុះយ៉ាងខ្លាំង ដូចជា ប្រទេសហ្វីលីពីន ការផលិតធ្លាក់ចុះ៩០% ធ្វើឱ្យកសិករហ្វីលីពីនងាកទៅដាំទុរេនជំនួសវិញ រីឯឥណ្ឌូណេស៊ី ការផលិតធ្លាក់ចុះ៣-៥សែនតោន ចំណែកប្រទេសថៃ ការផលិតធ្លាក់ចុះប្រមាណ១,៩% នៃការផលិតនៅឆ្នាំ២០២២ ឬធ្លាក់ចុះប្រមាណ២សែនតោន ។ លើសពីនេះ កសិករដាំកៅស៊ូក៏បានប្រឈមនឹងអាកាសធាតុមិនល្អផងដែរ ។ គេឃើញថា ទិន្នផលកៅស៊ូមិនច្បាស់លាស់ ហើយជួបបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងចម្ការកៅស៊ូផងដែរ ។Para rubber tree | Bridgestone

គេរំពឹងថា ការនាំចេញជ័រកៅស៊ូរបស់ថៃនៅឆ្នាំ២០២៣ នឹងធ្លាក់ចុះស្មើត្រឹម៤,៤លានតោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ ដែលការនាំចេញជ័រកៅស៊ូ និងផលិតផលពីកៅស៊ូស្មើ៦,៥សែនលានបាត ក្នុងនោះកៅស៊ូបន្ទះស្មើ២,៨សែនលានបាត ហើយនៅសល់ គឺផលិតផលពីកៅស៊ូ ។ គេសង្ឃឹមថា ជ័រកៅស៊ូនឹងឡើងថ្លៃ ដោយសារផលិតកម្មធ្លាក់ចុះ ហើយតម្រូវការខ្ពស់ជាងទិន្នផល ដោយនៅខែមករា ឆ្នាំ២០២៣ ផលិតកម្មកៅស៊ូថៃបានថយចុះ២៦% ដោយសារអាកាសធាតុប្រែប្រួល ដូចជា ភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យខូចជ័រកៅស៊ូ ។Rubber industry aims for quality and sound solutions

លោក ណាខន បន្ថែមថា នៅឆ្នាំ២០២៣ គឺជាឱកាសរបស់ជ័រកៅស៊ូក្នុងទីផ្សារពិភពលោក ខណៈសេដ្ឋកិច្ចពិភពលោកមានសញ្ញាកើនឡើង ដោយសារចិនប្រកាសបើកប្រទេស និងលុបចោលវិធានការកូវីដស្មើសូន្យ (Zero-covid) ដែលបង្កលក្ខណៈល្អប្រសើរដល់សេដ្ឋកិច្ច ជំរុញតម្រូវការសម្បកកង់ និងជ័រកៅស៊ូធម្មជាតិ ។ ទោះយ៉ាងណា កៅស៊ូនៅតែមានបញ្ហាប្រឈម ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចអូសបន្លាយប៉ះពាល់ដល់តម្លៃថាមពល និងអតិផរណានៅអឺរ៉ុប រួមទាំងរបាំងពាណិជ្ជកម្មរបស់ប្រទេសទិញជ័រកៅស៊ូ ៕Rubber – Industry Strategic Science and Technology Plans (ISPs) Platform

ប្រភព ៖ khaosod

កោះទទឹង ទីឋានស្ងំស្ងាត់សម្រាប់លំហែកាយ គយគន់ទេសភាពដ៏ស្រស់ត្រកាល

0

កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង បើតាមមើលទេសភាពនៃកោះនេះ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។ កោះនេះលាតសន្ធឹងប្រមាណជាជិត ១គីឡូម៉ែត្រការ៉េ។​ កោះទទឹង ជាដែនកោះដ៏តូចមួយ មានទេសភាពគួរអោយចង់គយគន់មិនជិនណាយ ក៏ប៉ុន្តែកោះនេះមិនសូវមានភ្ញៀវទេសចរណ៍ទៅដល់ ឬ ស្គាល់នោះទេ។

កោះទទឹងគឺជាទីស្ថានដ៏សមប្រកបបំផុតសម្រាប់ភ្ញៀវទេសចរ​ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។

ដើម្បីបានទៅកម្សាន្តនៅលើកោះនេះ​ ភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោ។ ប្រសិនបើចង់សម្រាកស្នាក់នៅគេត្រូវកក់ទុកជាមុន ព្រោះកន្លែងសម្រាក មិនមានច្រើននោះទេ។

បើនិយាយពីសម្រស់ធម្មជាតិវិញ មានខ្យល់បរិសុទ្ធ បរិយាកាសស្ងបើស្ងាត់ល្អ និងមានទឹកថ្លាខៀវខ្ចីមើលធ្លុះដល់បាតសមុទ្រ ឃើញសម្រស់ហ្វូងមច្ឆា និងផ្កាថ្មជាច្រើនប្រភេទ។ ទាំងនេះជាអ្វីដែលកោះទទឹងបានទាក់ទាញភ្ញៀវទេសចរណ៍ដែលមកកម្សាន្តហើយ ចង់មកម្តងទៀត៕

ចង់រក្សាគ្រឿងអលង្ការកាឡៃឲ្យនៅតែថ្មី មិនប្រែពណ៍អាចសាកតាមវិធីនេះបាន

0

គ្រឿងអលង្ការកាឡៃ ភាគច្រើនត្រូវបានគេរចនាយ៉ាងទាក់ទាញជាមួយម៉ូដមិនចេះស៊ាំភ្នែក។ អាស្រ័យបែបនេះហើយ ធ្វើឲ្យនារីជាច្រើននិយមទិញគ្រឿងអលង្ការបែបនេះ ទុកពាក់ពេលទៅណាម្តងៗ។ យ៉ាងណាក៏ដោយ វាមានគុណវិបត្តិមួយឆាប់ខ្មៅ មិនភ្លឺចែងចាំងបានយូរ ប្រសិនបើអ្នកទុកដាក់វាមិនបានត្រឹមត្រូវ។

• ដាក់វាក្នុងប្រអប់ផ្សេងៗគ្នា៖ ចៀសវាងកុំឲ្យត្រូវខ្យល់ ព្រោះវាងាយនឹងហើរពណ៍ មិនចែងចាំង។ ត្រូវចាំថា កុំដាក់គ្រឿងអលង្ការពណ៍ខុសគ្នាក្នុងប្រអប់តែមួយ។ លើសពីនេះ ដើម្បីកាត់បន្ថយស្នាមឆ្កូត អ្នកគួរដាក់ក្រដាសជូតមាត់ ឬក្រណាត់តូចក្រាលក្នុងប្រអប់តែម្តង ជាការល្អ។
• កុំទុកគ្រឿងអលង្ការឲ្យសើម៖ ពេលអ្នកងូតទឹក ហែលទឹក លាងដៃ ឬសកម្មភាពណាដែលពាក់ព័ន្ធនឹងទឹក គប្បីដោះគ្រឿងអលង្ការទុកមួយឡែកសិន ដើម្បីកុំឲ្យវាឆាប់ច្រេះ។
• កុំឲ្យផលិតផលថែស្បែកមានជាតិសំណើមប៉ះនឹងគ្រឿងអលង្ការ៖ ដោយសារតែផលិតផលទាំងនោះ ដូចជាឡេ ទឹកអប់ … វាងាយនឹងបំផ្លាញគ្រឿងអលង្ការបំផុត។រយៈពេល៣ខែដើមឆ្នាំ កម្ពុជានាំចូលត្បូង និងគ្រឿងអលង្ការ សរុបជាង ១ ៣១៧លាន• កុំពាក់គ្រឿងអលង្ការពេលកំពុងហាត់ប្រាណ ៖ ញើសចេញពីការហាត់ប្រាណ នឹងធ្វើឲ្យគ្រឿងអលង្ការរបស់អ្នកក្លាយជាខ្មៅស្រអាប់។
ក្រៅពីនេះ អ្នកក៏គួរលាងសម្អាគ្រឿងអលង្ការរបស់អ្នករាល់បីខែម្តង ឬក៏លាងនៅពេលវាចាប់ផ្តើមឡើងពណ៍ស្រអាប់។ ដូច្នេះ អ្នកអាចលាងវាដោយប្រើមធ្យោបាយដូចជា៖
• ប្រើសំឡីជក់ ឬថ្នាំដុសធ្មេញលាងគ្រឿងអលង្ការ ព្រោះសារធាតុទាំង២នេះនឹងជួយសម្អាតកន្លែងដែលមានស្នាមប្រឡាក់បានយ៉ាងល្អ។
• យកគ្រឿងអលង្ការត្រាំក្នុងទឹកក្រូចឆ្មាលាយជាមួយអំបិលរយៈពេលមួយយប់ បន្ទាប់មកស្រង់វាជូតឲ្យស្ងួត។ ឬអ្នកអាចច្របាច់ទឹកក្រូចឆ្មាយកមកជូតពីលើគ្រឿងអលង្ការក៏បាន។
• ត្រាំក្នុងទឹកខ្មេះពណ៍ស ហើយលាងទឹកចេញដោយប្រើច្រាសទន់ដុសផ្ទៃគ្រឿងអលង្ការ។ ទឹកខ្មេះពណ៍ស មានសមត្ថភាពជួយឲ្យគ្រឿងអលង្ការរបស់អ្នកវិលត្រលប់មកសភាពចែងចាំងដូចថ្មីបាន។
• យកសាប៊ូកក់សក់កូនក្មេងលាយជាមួយទឹកធម្មតាបន្តិច ហើយយកច្រាសទន់ដុសគ្រឿងអលង្ការថ្នមៗ ។
ទាំងអស់នេះ នឹងជួយឲ្យខ្សែក ខ្សែដៃ និងចិញ្ចៀនរបស់អ្នក នៅតែរក្សាបានភាពចែងចាំងជានិរន្ត ប្រៀបដូចរបស់ពិតៗដូច្នោះដែរ។ តោះ ប្រញាប់សម្អាតគ្រឿងអលង្ការរបស់អ្នកឥលូវនេះ តាមវិធីសាស្រ្តខាងលើដែលកញ្ញាបានណែនាំណា៕រយៈពេល៣ខែដើមឆ្នាំ កម្ពុជានាំចូលត្បូង និងគ្រឿងអលង្ការ សរុបជាង ១ ៣១៧លាន