តៃវ៉ាន់ ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកស្រី Tsai Ing-wen ប្រធានាធិបតិតៃវ៉ាន់ និងលោក William Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ បានត្រៀមបរិច្ចាគប្រាក់ខែ១ខែរបស់ខ្លួន ដើម្បីជួយជនរងគ្រោះដោយសាររញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdLk2ubZ9hHD4rhXd4v0c55t1ehp4woQ6llwVntwqXp9-cGcuZ--AFgzu3s3THSFroDLyWDEgqooTJXAt8zkQai8CM1tp33aye13xtcMz7t3yHQ0pJ32x__iHxsnV91Hze-daXT8pLn52X15ygAzyb0BWRD5tux-LXNLsdGjW2LOzwN_l8jqzKBr3s/s1280/photo_2023-02-10_11-30-20%20(2).jpg

ការបរិច្ចាគប្រាក់របស់មេដឹកនាំតៃវ៉ាន់ទាំងពីររូបនេះ គឺជាការជួយដល់ជនរងគ្រោះបន្ថែមទៀត ក្រោយពីតៃវ៉ាន់បានប្រគល់ប្រាក់ជិត២លានដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី រួមទាំងបានបញ្ជូនភ្នាក់ងារសង្គ្រោះតៃវ៉ាន់២ក្រុមទៅកាន់កន្លែងកើតហេតុ ដើម្បីសហការជាមួយអាជ្ញាធរប្រទេសតួកគី ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជជែកជាមួយភ្នាក់ងារសង្គ្រោះរបស់តៃវ៉ាន់ ដែលបានធ្វើដំណើរទៅកាន់តំបន់រញ្ជួយដីនៅប្រទេសតួកគី តាមវីដេអូខល ដើម្បីអរគុណពួកគេនូវការលះបង់ និងផ្តល់កម្លាំងចិត្តផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNNw-JNeueD6qjiDRaMDX_MyM2LgkfpNHePfrQ9zzhh_iuh2nnID2JInQroxk3c1yIJL5ornv3477YlfudhZsCh1gvEbNWT-6uFnnDa9s8NwShKGAyvRKnf1lYXTPt9yt2V9YRBsEJiUcLJEy0OFas8GmEKN5Yc8sUwJvOZ6wfL2T7X2BzzxrTKyuE/s802/photo_2023-02-10_11-30-20.jpg

នេះក៏មិនមែនជាលើកទី១ទេ ដែលមេដឹកនាំតៃវ៉ាន់ទាំងពីររូបបរិច្ចាគប្រាក់ខែរបស់ខ្លួនជួយសង្គ្រោះប្រទេសផ្សេងទៀត មុននេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និងលោក William Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់ ក៏ធ្លាប់បានបរិច្ចាគប្រាក់ខែរបស់ខ្លួនសម្រាប់ផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនផងដែរ ។

គួរបញ្ជាក់ថា តួកគី និងប្រទេសផ្សេងទៀត ភាគច្រើនគ្មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ ដោយសារប្រទេសចិនអះអាងថា តៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ខ្លួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQFkWq_Qsx71qsseVZbqFwKl--24evLfnHglUKI7QWPgMX63St5UqLHPCWT1qMCnMnU1SGwLKO86zPViUENjAjWgpEQ3tKqps9oP9OuhTXKv4DeQLdD63bXEjwmMgNBoB2UStHGc3SKXYIeAYaeVkXSoXd4z2mPaQHR8UuVsdN0hNsbGdzhNg24-5X/s1000/photo_2023-02-10_11-30-21.jpg

ប្រភព ៖ beartaiBRIEF