ទីក្រុងប៊្រុចសែល៖ ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានប្រើប្រាស់យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-22 បាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង័្សយ ពីការឈ្លបយកការណ៍នោះមក រដ្ឋាភិបាលក្រុងប៉េកាំង នៅតែអះអាង អំពីបាឡុងរបស់ខ្លួន ជាយានអវកាស ប្រើប្រាស់ សម្រាប់ស្រាវជ្រាឧតុនិយម ប៉ុន្ដែផ្ទុយទៅវិញ ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ នៅតែចាត់ទុក ថា វាជាឥរិយាបថ បង្កការគំរាមកំហែង ដល់បណ្ដាប្រទេសជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធារបស់ខ្លួន។

សារព័ត៌មាន The Hill បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា បាឡុងចារកម្មរបស់ចិន ដែលបានហោះពាសពេញដែនអាកាសរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន កំពុងតែបង្ហាញ អំពីអាកប្បកិរិយា បង្កនូវការគំរាមកំហែង ដល់សមាជិក សម្ពន្ធមិត្តរបស់លោកខាងលិច។Different opinions in NATO is not unusual, Stoltenberg says | Reuters

លោកប្រមុខ អង្គការណាតូ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងលោក អេនតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ថា ឧបទ្ទវហេតុនេះ បញ្ជាក់ អំពីគំរូមួយ ដែលចិនបាន និង កំពុងតែវិនិយោគយ៉ាងសំខាន់ ទៅលើសមត្ថភាពយោធា ដោយរួមទាំងទម្រង់រង់ចាំឃ្លាំមើល និង ចារកម្មថែមទៀតផង។

លោកប្រធានអង្គការណាតូ រូបនេះ បានសង្កត់ធ្ងន់ ថា ប្រតិបត្ដិការស៊ើបអង្កេតរបស់ចិន កំពុងតែបង្កើន នៅតំបន់អឺរ៉ុប ជាមួយបណ្ដាញផ្កាយរណប សកម្មភាពចារកម្មតាមអ៊ិនធើរណេត និង បាឡុងនានា ដូចជា ករណីបាឡុងហោះ នៅពីលើដែនអាកាសរបស់សហរដ្ឋអាមេរិក ជាដើម។9 things to know about Antony Blinken, the next US secretary of state –  POLITICO

លោក Stoltenberg បានបន្ថែម ថា «យើងត្រូវដឹង អំពីហានិភ័យឥតឈប់ឈរ ចំពោះការស៊ើបការណ៍សម្ងាត់របស់ចិន។ បន្ទាប់មកយើងត្រូវបង្កើននូវអ្វីដែលយើងអាចធ្វើទៅបាន សម្រាប់ការពារខ្លួនរបស់យើង។ យើងក៏ត្រូវតែមានប្រតិកម្ម នៅក្នុងវិធីសាស្រ្ដប្រុងប្រយ័ត្ន ទទួលខុសត្រូវ និង ប្រុងប្រយ័ត្នបំផុតផងដែរ ដូចអ្វីដែលយើងបានឃើញ គឺសហរដ្ឋអាមេរិក បានប្រតិកម្ម ចំពោះបាឡុង នៅពីលើដែនអាកាសរបស់អាមេរិកខាងជើង និង សហរដ្ឋអាមេរិក»។

ការអត្ថាធិប្បាយរបស់ប្រមុខអង្គការណាតូ បានកើតឡើង ក្រោយពេលអ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា បាឡុងនោះ បានភ្ជាប់ទៅនឹងកម្មវិធីឃ្លាំមើល ដែលកំពុងតែរីករាលដាលបន្ថែមទៀត ត្រូវបានដំណើរការ ដោយកងទ័ពរំដោះប្រជាជនចិន។

អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក យ៉ាងហោចណាស់ ក៏បានដឹង អំពីបាឡុងចំនួន៤ផ្សេងទៀត បានហោះហើរ ពីលើដែនអាកាសរបស់សហរដ្ឋអាមេរិក។ កម្មវិធីនេះ បានដំណើរការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ បាឡុងទាំងនោះ ក៏ត្រូវគេអង្កេតឃើញ ហោះនៅពីលើទ្វីប និង តំបន់ទាំង៥។ ប៉ុន្ដែអ្នកនាំពាក្យ រូបនេះ មិនបានបញ្ជាក់ ថា ជាបាឡុងរបស់ប្រទេសណានោះដែរ។3 Navy Warships, FBI Now Hunting for Wreckage of Chinese Spy Balloon off  South Carolina - USNI News

ដោយឡែក ចិន បានបញ្ជាក់ ថា បាឡុងរបស់ខ្លួន មានគោលបំណង ប្រតិបត្ដិការលើការស្រាវជ្រាវ លើផ្នែកឧតុនិយម ហើយវាបានរសាត់ទៅលើដែនអាកាសសហរដ្ឋអាមេរិក ដោយសារខ្យល់។ ប៉ុន្ដែក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានទាត់ចោលនូវការលើកឡើងរបស់ក្រុងប៉េកាំង។ ចិន បានចាត់ទុកការបាញ់ទម្លាក់បាឡុងរបស់ខ្លួន ពីកងទ័ពសហរដ្ឋអាមេរិក ជាការប្រតិកម្មដ៏ហួសហេតុបំផុតរបស់ក្រុងវ៉ាស៊ីតោន។

លោក Stoltenberg បានបន្ថែម ថា ឧបទ្ទវហេតុនេះ បង្ហាញ ថា សន្តិសុខ ត្រូវតែជាសកលជំនួសឱ្យការត្រឹមតែក្នុងតំបន់។ លោកប្រធានណាតូ បាននិយាយថា គាត់បានទៅបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសអាស៊ីបូព៌ា រួមទាំង ប្រទេសជប៉ុន និង កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។ មេដឹកនាំ នៃប្រទេសទាំងនេះ បានសង្កត់ធ្ងន់ ទៅលើតួនាទីដ៏មានសារៈសំខាន់បំផុតរបស់អង្គការណាតូ និង ដៃគូរបស់ខ្លួន នៅក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការរបស់ពួកគេ សម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា បង្កឡើង ពីប្រទេសចិន។ ដូច្នេះអ្វីដែលកើតឡើង នៅអាស៊ី ក៏ជាបញ្ហាប្រឈម សម្រាប់អឺរ៉ុប ហើយអ្វីដែលកើតឡើង នៅអឺរ៉ុប ក៏ជាបញ្ហាដ៏សំខាន់ សម្រាប់អាស៊ី ហើយក៏សម្រាប់អាមេរិកខាងជើង ផងដែរ។F-22 Raptor > Air Force > Fact Sheet Display

ជាមួយគ្នានេះដែរ ជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានអះអាង ថា ក្រុងតូក្យូ ក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើគោលដៅ នៅលើអាកាស មានលក្ខណៈស្រដៀងគ្នា ទៅនឹងអ្វីដែលបានកើតឡើង នៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក អ៊ីចឹងដែរ៕