ភ្នំពេញ៖ ពិតជាមោទនៈភាពបំផុតក្នុងនាមជាជនជាតិខ្មែរ បើយើងនិយាយពី IQ របស់ប្រជាជនកម្ពុជា ធៀបទៅនិងប្រជាជននៅលើពិភពលោក។

IQ សំដៅទៅលើពាក្យ ដែលជាបញ្ញាញាណ ឬភាពវៃឆ្លាតនៃការគិតពិចារណារបស់មនុស្សយើងម្នាក់ៗ។
យោងតាមការចុះផ្សាយរបស់ គេហទំព័រ World Population Review បានបញ្ជាក់ថាកម្ពុជាស្ថិតនៅលេខរៀងទី១៥ ក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក ខណៈដែលប្រជាជនដែលមាន IQ លេខរៀងទី១ បានទៅលើប្រជាជនប្រទេសជប៉ុន, លំដាប់លេខ២ បានទៅលើកោះតៃវ៉ាន់ និងលេខ៣ ប្រទេសសិង្ហបុរី។Full list of Phnom Penh international schools and universities

ដោយឡែកចំណាត់IQ ថ្នាក់ក្រោមគេបំផុតគឺប្រជាជននៃប្រទេសនេប៉ាល់ ដែលមានលេខរៀងទី១៩៩ ប្រទេសលីបេរី លេខរៀងទី១៩៨ និងប្រទេសស៊ីរ៉ាឡេអូន លេខរៀងទី១៩៧។

សូមបញ្ជាក់ថាស្ថិតនៅលេខរៀងទី១៥នេះ កម្ពុជានៅក្រោមកោះម៉ាកាវ របស់ប្រទេសចិន ប៉ុន្តែនៅលើប្រទេសកាណាដាផងដែរ។

បន្ថែមពីលើនេះ យោងតាមការព្យាករណ៍របស់ World Population Review ចំនួនប្រជាជនកម្ពុជាត្រូវបានគេ ប៉ាន់ប្រមាណថានឹងកើនឡើងដល់ជាង ២២ លាននាក់ នៅឆ្នាំ២០៦៩ ខណៈនៅពេលបច្ចុប្បន្ននេះមានចំនួន ជាង១៦លាននាក់ ហើយសន្មត់ថានឹងកើនឡើងជាបន្តបន្ទាប់៕Understanding ICES Cambodia: Students' Portal to the Outside World