ភ្នំពេញ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា បង្រ្កាប ក្រុមក្មេងទំនើង និងក្រុមចោលួច ចោឆក់ ឱ្យបានជាដាច់ខាត។
ការចេញបទបញ្ជានេះ បន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជននៅតាមបណ្តាញសង្គម និងនៅតាមទីសាធារណនានា ថាមានបញ្ហាអសកម្មកើតឡើងជាហូរហែរនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។.jpg)
ជាពិសេសករណីក្មេងសិស្សសាលាមួយក្រុម រួមគ្នាកាប់សម្លា.ប់យុវជនម្នាក់ស្លា.ប់ក្នុងថ្លុកឈា.ម យ៉ាងអណោចអធម៌ ហើយពួកក្មេងទំនើងទាំងនោះនៅតែសើចសប្បាយ ដូចគ្មានបញ្ហាអ្វីកើត បើទោះបីជាសមត្ថកិច្ចចាប់ខ្លួនពួកគេបញ្ជូនទៅពន្ធនាគារក៏ដោយ។ សកម្មភាពបែបនេះ នាំឱ្យមានការផ្សព្វផ្សាយមិនល្អពីខេត្តតាកែវ នៅ តាមបណ្ដាញសង្គមហ្វេសប៊ុក។
នៅក្នុងកិច្ចប្រជុំមួយនាថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា សមត្ថកិច្ចនគបាល និងកម្លាំងកងរាជអាវុធហត្ថត្រូវពង្រឹងឡើងវិញដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដោយត្រូវបង្រ្កាប ឱ្យបានចំពោះ ក្រុមបងតូចបងធំ និងក្រុមចោរលួច-ឆក់ប្លន់ ក្រុមប្រើប្រាស់គ្រឿងញៀន អ្នកជួញដូរ គ្រឿងញៀនត្រូវរួមសហការគ្នាទប់ស្កាត់ ចំពោះបញ្ហាទាំងអស់នេះ ហើយកម្លាំងសមត្ថកិច្ចត្រូវល្បាតឱ្យបានជាប់ជាប្រចាំនៅពេលយប់។
គួរបញ្ជាក់ផងដែរថា មួយរយៈពេលកន្លងទៅនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាបង្ហោះពីសកម្មភាពក្រុមចោរលួច ចោរឆក់និងក្រុមក្មេងទំនើងដេញកាប់គ្នា នៅក្នុងខេត្តតាកែវ ហើយត្រូវបានប្រជាពលរដ្ឋយកទៅបង្ហោះលើបណ្តាញសង្គមយ៉ាងផុលផុសនិងបានប៉ះពាល់ដល់មុខមាត់ខេត្ត ជាពិសេសបានបង្កឱ្យមានការភ័យខ្លាចដល់ បងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកម្សាន្ដនៅខេត្តមួយនេះ៕










