ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្តើមសាងសង់នាពាក់កណ្តាលឆ្នាំ២០២៣នេះ ដោយគ្រងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ ក្រោមការទទួលសាងសង់ក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៣រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group នៅក្រុងប៉េកាំង។
គម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ មានប្រវែងសរុប ១៣៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល ព្រៃវែង រួចទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាសាងសង់ជាង ១,៦ពាន់លានដុល្លារ។
សម្តេច ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលត្រៀមបញ្ចេញថវិកា ២០០លានដុល្លារ សម្រាប់សាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងទៅវិញទៅមក ដោយមិនចាំបាច់បង់ប្រាក់ឡើយ៕










