នៅក្នុងតំបន់អាស៊ានយើងនេះ ប្រទេសវៀតណាមគឺជាប្រទេសដែលមាននាវាមុជទឹកច្រើនជាងគេរហូតដល់៦គ្រឿងឯណោះ។
ក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលវៀទនាម បានបញ្ជាទិញនាវាមុជទឹកប្រភេទ Kilo-class ចំនួន៦គ្រឿងពីប្រទេសរុស្ស៊ី ក្នុងតម្លៃសរុប៤.៣ ពាន់លានដុល្លារ។ ការបញ្ជាទិញនេះ ក៏រួមបញ្ចូលទាំងការបណ្តុះបណ្តាលនាវិកវៀតណាម និងការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលនាវិកនាវាមុជទឹកស្តង់ដារថ្នាក់អន្តរជាតិ នៅឈូងសមុទ្រ Cam Ranhផងដែរ។
លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ វៀតណាម បានបង្កើតជាផ្លូវការនូវកងកម្លាំងនាវាមុជទឹក និងការបង្កើតកងពលតូចនាវាមុជទឹកទី១៨៩ នៅឈូងសមុទ្រ Cam Ranh។
បច្ចុប្បន្ននាវាទាំង៦នេះត្រូវបានដាក់បញ្ឈរជើងនៅឈូងសមុទ្រ Cam Ranh ទាំងអស់។ ភាគច្រើននៅនាវានេះ បានបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់សម្រាប់ធ្វើប្រតិបត្តិការ និងសមត្ថភាពវាយប្រហារលើដី ផ្ទៃទឹក និងគោលដៅក្រោមទឹក បានយ៉ាងមានប្រសិទ្ធភាព។
នាវាទាំងនេះ អាចមុជទឹកជម្រៅ៣០០ម៉ែត្រ និងបំពាក់មកជាមួយ Torpedo មីន និងកាំជ្រួច Cruise Kalibr 3M-54 ដែលអាចវាយប្រហារទៅលើនាវាចម្បាំងក្នុងតំបន់បានក្នុងល្បឿនលឿន។
ក្រៅពីវៀតណាមដែលមាន ៦គ្រឿង ក្នុងនោះឥណ្ឌូនេសុីក៏មាននាវាមុជទឹក ៤គ្រឿង ម៉ាឡេសុីមាន២គ្រឿង និងភូមាមាន១គ្រឿងផងដែរ៕

ប្រភព៖ VN express










