ប្រទេសថៃ ៖ លោក តារ៉េត កាសាន់ណៃ រ៉ាវីវង្ស អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺ ថ្លែងថា ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈសំខាន់សម្រាប់ប្រទេសថៃ និងពិភពលោក ។ សម្រាប់ពិភពលោក អង្គការសហប្រជាជាតិបានផ្តល់ភាពសំខាន់លើវិធីការពារការលង់ទឹក រហូតដល់មានការឯកភាពគ្នាក្នុងការពារការលង់ទឹក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈទូទាំងពិភពលោក ជាពិសេស នៅក្នុងក្រុមកុមារអាយុក្រោម១៥ឆ្នាំ គឺជាមូលហេតុនៃការស្លាប់លំដាប់ទី២ បន្ទាប់ពីជំងឺរលាកស្រោមខួរ ។ នៅក្នុងមួយឆ្នាំៗ ប្រទេសទូទាំងពិភពលោកមានអ្នកលង់ទឹកស្លាប់ចំនួន៣៧ម៉ឺន២ពាន់នាក់ ក្នុងនោះកុមារអាយុក្រោម១៥ឆ្នាំ មានចំនួន១៤ម៉ឺន៦ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEklOay5gMNvTTwPPyPiVE3UrOjtCoCOqvmRHgOoSGQ09sPvSxrAI9XGaZK6fmy8Ju1_ZDAh2YBH8G8upEBpL2jBZ_0UWfH4eIqkV3lxNXxI6HstfKNcoioJkGqj4o9tlzg6iLzzM0ML-1LN3MIbyI8lN2QA7_UmTWeeYDRHQ3jQ5K7mFJWlMU4SzX/s600/photo_2023-02-11_10-21-34%20(2).jpg

ចំណែកប្រទេសថៃ តាមទិន្នន័យពីសំបុត្រមរណភាពក្នុងរយៈពេល១០ឆ្នាំកន្លងមក (ឆ្នាំ២០១២ ដល់ឆ្នាំ២០២១) មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន៣៥.៩១៥នាក់ ក្នុងនោះមានកុមារអាយុក្រោម១៥ឆ្នាំ ចំនួន៧.៣៧៤នាក់ ឬអាចនិយាយបានថា ក្នុងមួយថ្ងៃៗ ប្រទេសថៃមានអ្នកស្លាប់ដោយសារលង់ទឹកចំនួន១០នាក់ ។ កន្លងមក គេបានយកចិត្តទុកដាក់បង្ការការលង់ទឹកសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយសារវាជាមូលហេតុនៃការស្លាប់លំដាប់ទី១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWPC7JI3Fn54vl29biWQoSLy2YL3UT6aIwdH2TW5vcdLh_8nhRfe0L0x6xdhI4nPJ62KMnrDfsv6xpv92ytEb_PtlazdgKHrwXx7ld5oY8lfuz7Q2UEh2X4Al06AHFmghmetRfagnOl1w-LL_otl5zLIzWou9cXRMpBaaq9NT51gAKT6luxpRocT-/s1000/photo_2023-02-11_10-21-34.jpg

ប្រទេសថៃបានដាក់គោលដៅកាត់បន្ថយការស្លាប់ដោយសារលង់ទឹក នៅក្នុងផែនការយុទ្ធសាស្ត្រជាតិរយៈពេល២០ឆ្នាំ ។ នៅឆ្នាំ២០៣៧ ខាងមុខ ត្រូវកាត់បន្ថយអត្រាការស្លាប់ដោយសារលង់ទឹករបស់កុមារអាយុក្រោម១៥ឆ្នាំ មិនឱ្យលើសពី ២៩០នាក់ក្នុងកុមារចំនួន១សែននាក់ ខណៈបច្ចុប្បន្ន អត្រាការស្លាប់របស់កុមារស្មើ៦,៣% ឬ៦៦៧នាក់ ។ លើសពីនេះ ត្រូវកាត់បន្ថយអត្រាការស្លាប់ដោយសារលង់ទឹករបស់កុមារឱ្យធ្លាក់ចុះពីឆ្នាំ២០១៧ យ៉ាងតិច៥០% ឬមិនលើសពី១.៩៤០នាក់ ។ បច្ចុប្បន្ន មានកុមារស្លាប់ដោយសារលង់ទឹកចំនួន៣.៩៩០នាក់ ហេតុនេះ បញ្ហាប្រឈម គឺការធ្វើឱ្យពលរដ្ឋថៃស្លាប់ដោយសារលង់ទឹកថយចុះតាមគោលដៅកំណត់ ។

ទោះយ៉ាងណា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសទូទាំងពិភពលោកបានប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមនុស្សស្លាប់ដោយសារលង់ទឹកកើនឡើងខ្លាំងក្នុងប្រទេសជាច្រើន រួមទាំងថៃផងដែរបានកើនឡើងជិត១០% ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKeUem6Wm8sHi8tdptJ-2sMMS1bCsMbpDStB5Oe1Nnnea5inBEaC-s3m1sUrrNL7tm1hJIBe6QJSpBLjDpzaPCNqb034fWFJ48e-NHmfW3Tr7IIHb7LORS3PIXaEbbuKtdrO54hQDe0Kd3534mgauRQTdsx-Mb3IFd8MrUl6XUig1kzSfeooZAWx47/s1280/photo_2023-02-11_10-21-35.jpgប្រភព ៖ TNNHealth