Home Blog Page 1841

ការលក់ផលិតផលក្លែងក្លាយនៅថៃប្រឈមនឹងជាប់គុក និងពិន័យ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក វុទ្ធិក្រៃ លីវីរ៉ាផាន់ អគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា កាលពីខែមករាកន្លងមក ខាងនាយកដ្ឋានរួមជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យពាណិជ្ជកម្មខេត្ត ព្រមទាំងផ្នែកឯកជន បានសហការគ្នាចុះតាមកន្លែងនានាដើម្បីត្រួតពិនិត្យ និងបង្ក្រាបការលក់ផលិតផលក្លែងក្លាយក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗទូទាំងប្រទេសថៃ ដើម្បីគាំទ្រការបើកប្រទេសទទួលភ្ញៀវទេសចរ ក្រោយពីស្ថានការណ៍ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាល និងលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម បង្កើតទំនុកចិត្តសម្រាប់ពាណិជ្ជករ និងវិនិយោគិនអន្តរជាតិជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDYj57vZgFnp5H1hHTGRapgW9i-ZH-K4f__UHUoDkv1mNcz98iCefE6a9SL25oowy_fmRjtYzDaVK7HAfyfp2UcLXbzS1j7aYotg1t3KIlvgmpMtE_xk8M_zJGSbZVtv6fTzZtkCAXFCaVU6JJ-AN6oTc2Zg8iBZHH7ba99qqZrsjUK-toTMi-8z9/s800/photo_2023-02-16_11-52-46%20(4).jpgការចុះពិនិត្យទីតាំងពាណិជ្ជកម្ម រួមមាន ទីក្រុងបាងកក ដោយមានតំណាងម្ចាស់កម្មសិទ្ធិពាណិជ្ជកម្ម Louis Vuitton និង CHANEL បានសហការគ្នាចុះពិនិត្យតាមកន្លែងលក់ផលិតផលនៅខ្លងថុម, ផ្សារទំនើបផានធីប ផ្លាហ្សា, មជ្ឈមណ្ឌល MBK និងហាងលក់ផលិតផលនៅតាមផ្លូវសុខុមវីដ … ។ រីឯការចុះពិនិត្យមើលការលក់ផលិតផលនៅភាគខាងជើងប្រទេស រួមមាន ខេត្តឈៀងម៉ៃ មជ្ឈមណ្ឌលផ្សារទំនើបកុំព្យូទ័រ ផ្លាហ្សា, មជ្ឈមណ្ឌលផ្សារទំនើប icon, ផ្សាររាត្រីផ្លាហ្សា និងផ្សាររិនខាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKoTXYIN56GwiZdzLbYw-729aAnrnGLrSTVuwTusNPCD_N0_NX8h9iQyrUrOYkVcaKPc_2489LHC_wQtfQDgd-5IM4RParECXc3dEnsMkQa7Xh5J9wHKLP2Ubf2HSZqQj81yvke7bTEIoOttNSbRQQeKy8xDp2Zy1IoeqNIoShijS3VZqBCZbGwPa/s768/photo_2023-02-16_11-52-46%20(3).jpg

ចំណែកនៅខេត្តភាគខាងត្បូងមាន ខេត្តប្រាជួប ស៊ីរីខាន់, សុងក្លា, ក្រៈប៊ី, ភូកេត និងសុរ៉ាចថានី ក្នុងនោះមាន តំបន់ផ្សារអ្នកនេសាទ, ផ្សារគីមយ៉ុង និងហាងនៅឆ្នេរ Chaweng … រីឯភាគខាងកើតប្រទេស រួមមាន ខេត្តឈុនបុរី តំបន់ពាណិជ្ជកម្មនៅឆ្នេរប៉ាតាយ៉ា, ផ្សារណាត់ចាក់តុចាក់ ឈុនបុរី និងមជ្ឈមណ្ឌលផ្សារទំនើបកុំព្យូទ័រ ផ្លាហ្សា ។

មន្ត្រីជំនាញបានណែនាំទៅកាន់អាជីវករអំពីការលក់ផលិតផលយ៉ាងត្រឹមត្រូវ ផ្សព្វផ្សាយចំណេះដឹងពីម៉ាកយីហោ និងការបន្ថែមតម្លៃផលិតផល ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញា អត្ថប្រយោជន៍ពាណិជ្ជកម្ម ព្រមទាំងការពារបញ្ហាលក់ផលិតផលក្លែងក្លាយ ។

ការលក់ផលិតផលក្លែងក្លាយ នឹងផ្តន្ទាទោសដាក់គុកចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុត៤០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ ចំណែកការលក់ផលិតផលលួចចម្លង មានទោសជាប់គុក៤ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុត៨០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ លើសពីនេះ បើពលដ្ឋបានឃើញការលក់ផលិតផលបំពានកម្មសិទ្ធិបញ្ញា ពួកគេអាចរាយការណ៍ទៅកាន់វែបសាយ www.ipthailand.go.th លើប្រធានបទ «រាយការណ៍អំពីការរំលោភកម្មសិទ្ធិបញ្ញា» ឬទូរស័ព្ទទៅកាន់លេខ ១៣៦៨ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUs2sFktaGcNdqTAH5VogykslsPltw_tt26m93qDIAIDS6Whdx44KaoT33YI_IsCL3MYCN0fHGpk9-E0_gVVh8mw4y-6olHL8Oq511XqGcStibQYr8C-0PW_jGLcrqOp0H8MF15L9TWPKds2nS8sk1wy2aT2sFIkJLFacMNe4sT-1qfxcUW3CaWF7/s800/photo_2023-02-16_11-52-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QHeweoxbkK2FxICYAMKWw083mrAcOHSNy6a0L1s_kO9r_5DcWnmf6BladYwzB9tDh2GiPsIM7j4VVZrMMOdyb4d_kEvjF6Mvn5PvK11pE5eLor3i_Fy-GLtE-Khonx1b9qQtd4bWzsSyzK-3tA9xtCsq5XtPY4xsXgykVShEOFVPAWE8EeJ6Kq0I/s768/photo_2023-02-16_11-52-46%20(2).jpg

ប្រភព ៖ khaosod

ចិននិងអ៊ីរ៉ង់ពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហានុយក្លេអ៊ែរ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក លោក ឈីន កាង រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបជាមួយលោក ហូសៀន អាមី អបឌុលឡាហៀន (Hossein Amir-Abdollahian) រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន ។Iranian Foreign Minister Quarantines After Testing Positive For COVID-19

លោក ឈីន កាង ថ្លែងថា ការពិភាក្សារវាងមេដឹកនាំចិន និងអ៊ីរ៉ង់ បានឯកភាពគ្នាលើប្រធានបទសំខាន់ៗ ហើយក្លាយជាមគ្គុទ្ទេសក៍យុទ្ធសាស្ត្រ និងភាពរឹងមាំឈានទៅរកការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ចិនព្រមសហការជាមួយអ៊ីរ៉ង់ក្នុងការអនុវត្ត បង្កើតភាពរឹងមាំ និងការឯកភាពចុងក្រោយដែលសម្រេចបានរវាងមេដឹកនាំប្រទេសទាំងពីរ ព្រមទាំងជំរុញការឈានទៅមុខជាថ្មីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ផ្នែក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNitmKNB3M0CYNI9msW-VQ666aXBkj27ZmbD2A4QNalE3PYtczIFvvFyMnRkgDPL5IbYpyajkAHbT-ISdckbjoC1lWOj5IxIHjVpDzDCsymYtetDyuP8kZMAkGGLjLkJM6q8Y5mr5ar75-Y1VfzdNqEOtzeqLkBTqwF_-kH9rnOYG0ouF9hLHFFMNr/s825/photo_2023-02-16_10-58-54.jpg

លោក ឈីន កាង បន្តថា ចិន និងអ៊ីរ៉ង់គួរតែបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងប្រធានបទពាក់ព័ន្ធនឹងផលប្រយោជន៍ចម្បងរបស់ប្រទេសទាំងពីរ រួមទាំងជួយគ្នារក្សាប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ រហូតដល់ការពារយុត្តិធម៌រវាងប្រទេស ។

ចំណែកលោក អបឌុលឡាហៀន រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងទៅកាន់លោក ឈីន កាង អំពីការវិវត្តថ្មីៗលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ការឈានទៅមុខនៃកិច្ចពិភាក្សាដើម្បីអនុវត្តផែនការសកម្មភាពរួមដ៏ទូលំទូលាយ ព្រមទាំងថ្លែងអំណរគុណចិន ដែលដើរតួនាទីស្ថាបនាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។Nuclear Reliability

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បន្តថា អ៊ីរ៉ង់ផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធភាព និងបង្កើនកិច្ចសហការរឹងមាំជាមួយចិន ការទំនាក់ទំនង រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងប្រយោជន៍ស្នូលរបស់ភាគីនីមួយៗ ។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងអ៊ីរ៉ង់ ក៏បានផ្លាស់ប្តូរយោបល់គ្នាពីបញ្ហាក្នុងតំបន់ និងពិភពលោក ដែលចិន និងអ៊ីរ៉ង់ចាប់អារម្មណ៍រួមគ្នាផងដែរ ៕ ប្រភព ៖ TNN World

ត្រៀម! តំបន់មួយចំនួននិងរអាក់រអួលផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលានិងទីកន្លែង ។

អគ្គិសនីកម្ពុជាបានបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។

កាន់តែលម្អិតសូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBvyIJIrJkkQmCdCgMwBVqCVjyHedwcZ38j7FnwJvavYJzAZoGRmonJIWD8QoxUWkIp-KE3o-xGY_BYpfRks3pwygCDl1tfMG8OWW988KUjOsI2HKRNVpabDAa8shep4VPAyyOPBEKs0O6LfmFrT9fnvbTqwix3lgmXlSaHB-oMXW8Ix4FVXoHf612/s1280/photo_2023-02-16_09-18-36.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0mpm-HtTE9s35gx3hbZjWQKPBWcoNx-wtcrjpWg40Vedz-P1W-sYAYhwkD6BjFKaNwlGOU_BNHbrrl0RAJD__hAUKt8T-PU3OoULd-EKz8p9ObNr8JEXSqwdx-lY--Di3ra4Sjl4cmVYpwd3mT4vxXF4oetwjvIU5gntN4bF-nyxfm1HCgjv-rhuH/s1280/photo_2023-02-16_09-18-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VIKrsH73wn-l6-YKj2R3x0kIkCbQejZEfLk4DtfSAGmKc-CsOuJE-zSfuJLb4S-7B40zjnj5shg8iyrpkW8OJof6J6-TDGQWh4xfS_JGPO_jHnHbTF9A3eonQBha9Y8T5psnt_KnqBDhBtE9usm21SWDD-ez-K811oA-zxpkAAlOqDpvWAQHklIv/s1280/photo_2023-02-16_09-18-53.jpg

ផ្លវូការ! ៧ប្រទេសនឹងចូលរួមគុនខ្មែនៅស៊ីហ្គេម​ មិនខ្វល់ពី​ថៃ​ធ្វើ​ពហិការ​ក៏​ដោយ

0

សហព័ន្ធគុនខ្មែរអន្តរជាតិរបស់កម្ពុជា (KKIF) បានឱ្យដឹងថា ប្រទេសអាស៊ានចំនួនប្រាំមួយបានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងការប្រកួតប្រដាល់សេរីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងខែឧសភា។

យោងតាមការបង្ហោះរបស់សហព័ន្ធគុនខ្មែរអន្តរជាតិរបស់កម្ពុជា ប្រទេសកម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេសុី មីយ៉ាន់ម៉ា ហ្វីលីពីន និង​វៀតណាម នឹង​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​គុន​ខ្មែរ បើទោះបីជាថៃ​ធ្វើ​ពហិការ​ក៏​ដោយ។BLOOD SPORT - The Return Of Cambodia's Kun Khmer

KKIF បានសង្កត់ធ្ងន់ថា ៖ “ប្រទេសទាំងប្រាំពីរគឺជាសមាជិកនៃសហព័ន្ធរបស់ខ្លួន ហើយមិនខ្លាចការគំរាមកំហែងពីនរណាម្នាក់នោះឡើយ”។

ការលើកបែបនេះ គឺចង់បញ្ជាក់ទៅខាងថៃ ដែលធ្លាប់បាននិយាយថា នឹងដាក់ពិន័យប្រទេសណាដែលចូលរួមប្រដាល់ នៅសុីហ្គេមនៅកម្ពុជា ក្រោមឈ្មោះ “គុនខ្មែរ”។ 

ភាពចម្រូងចម្រាស​បាន​ផ្ទុះឡើង​ នៅពេលដែល​កម្ពុជា​ជំនួសការ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​នៅ​ស៊ីហ្គេម​ មិនព្រមដាក់ Muay Thaiឆ្នាំនេះ​៕Mastering The Muay Thai Stance For Beginners

ប្រភព៖ National Thailand

ចិនក៏ធ្លាប់បានបញ្ជូនបាឡុងទៅស៊ើបការណ៍នៅជប៉ុនផងដែរ

0

ប្រទេសជប៉ុន ៖ បើតាមអ្នកនាំពាក្យប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកថា រដ្ឋាភិបាលជប៉ុនបានដាស់តឿនទៅកាន់ចិនរួចហើយថា ការរំលោភលើដែនអាកាសប្រទេសដទៃ ដោយប្រើប្រាស់បាឡុងស៊ើបការណ៍គ្មានមនុស្សបើកនោះ ជារឿងដែលក្រុងតូក្យូទទួលយកមិនបាន ។ ក្រសួងការពារជាតិជប៉ុនបង្ហាញថា គេរកឃើញភស្តុតាងគួរឱ្យសង្ស័យថា បាឡុងស៊ើបការណ៍របស់ចិនបានល្មើសចូលមកដែនអាកាសជប៉ុន យ៉ាងតិច៣លើកតាំងពីឆ្នាំ២០១៩ មក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghEZflv9N9BW4rAga_VuDRzPJj43UNBevsuHB9mqYnhcSZ3tDtQq9sISfm7S13J8nBQWTV4pH2CkH29AVqb-vNN9yCsulg9u2vYpcMjzYhHQblOb67HGohJZG-884uCFiW8kBgWNnIPAe39SN0yKGN6Xim--naUhQMuBhEjoPRKFy9zyObXeFieGiI/s620/photo_2023-02-16_10-07-16.jpg

លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាស៊ុ ម៉ាតស៊ូណូ បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានថា ៖ «បន្ទាប់ពីការពិនិត្យបន្ថែមពីការរកឃើញវត្ថុចម្លែក ដែលមើលទៅដូចបាឡុងហោះលើដែនអាកាសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួរឱ្យសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងស៊ើបការណ៍ដែលចិនបញ្ជូនមក» ។

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានក្យូដូ នៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាបន្ធូរបន្ថយច្បាប់របស់ខ្លួន ក្នុងគោលបំណងបើកផ្លូវប្រើប្រាស់អាវុធនានាដើម្បីការពារប្រទេសជប៉ុន ក្នុងករណីមានការរំលោភបំពានណាមួយលើដែនអាកាស ។This wasn't the first Chinese balloon over the U.S. Why were the others ignored? : NPR

បញ្ហាការរំលោភបំពានលើដែនអាកាស បានក្លាយជារឿងមួយដែលគេចាប់អារម្មណ៍កាន់តែច្រើនក្នុងប្រទេសជប៉ុន បន្ទាប់ពីអាមេរិកបានបាញ់ទម្លាក់បាឡុងចិនធ្លាក់នៅឆ្នេរសមុទ្ររដ្ឋ Carolina នៅខែកុម្ភៈនេះ ហើយអាមេរិកបានចែករំលែកព័ត៌មានអំពីឥរិយាបថស៊ើបការណ៍របស់ចិន ទៅកាន់មន្ត្រីស្ថានទូតចំនួន៤០ប្រទេសផងដែរ ៕

ប្រភព ៖ MGRonlineLive

រថក្រោះរុស្ស៊ី នឹងជួបអាសន្នធំ ខណៈរថក្រោះរបស់អាមេរិកទៅដល់សមរភូមិរបស់អ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេលស្ទើរតែមួយឆ្នាំកន្លងមកនេះ ធ្វើឲ្យបណ្ដាប្រទេសលោកខាងលិច កំពុងតែខ្នះខ្នែងយ៉ាងខ្លាំង ជួយផ្គត់ផ្គង់គ្រឿងសឹកទំនើបៗ ដល់រដ្ឋាភិបាលក្រុងកៀវ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ ប៉ុន្ដែអ្នកជំនាញរុស្ស៊ី បានអះអាង ថា រថក្រោះរបស់រុស្ស៊ី អាចប្រឈមនឹងវិបត្ដិធ្ងន់ នៅក្នុងការប្រយុទ្ធជាមួយនឹងរថក្រោះរបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់អ៊ុយក្រែន។

សារព័ត៌មាន Insider របស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា អ្នកជំនាញខាងវិស័យការពារជាតិរបស់រុស្ស៊ី មួយរូប បានអះអាង ថា សហរដ្ឋអាមេរិក បានសន្យាបញ្ជូនរថក្រោះដ៏ទំនើបរបស់ខ្លួន ប្រភេទ M1 Abrams ចំនួន៣១គ្រឿង ទៅឲ្យអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ រថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក មានគុណភាពល្អ និង មានប្រសិទ្ធភាពប្រយុទ្ធខ្ពស់ជាងរថក្រោះរបស់រុស្ស៊ី។ ជាមួយគ្នានេះ កងទ័ពរបស់ក្រុងមូស្គូ មិនអាចផលិតអាវុធគ្រប់គ្រាន់ សម្រាប់ប្រឆាំងនឹងរថក្រោះដ៏ទំនើបរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណា រថក្រោះ Abrams ត្រឹមតែ៣១គ្រឿង ទំនងជាមិនគ្រប់គ្រាន់ សម្រាប់ស្ថានភាពប្រយុទ្ធ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។George Santos Reveals That He Is an M1 Abrams Battle Tank | The New Yorker

បើតាមអ្នកជំនាញខាងវិស័យការពារជាតិរបស់រុស្ស៊ី បានឲ្យដឹង ថា រថក្រោះរបស់រុស្ស៊ី ទាបជាងរថក្រោះ M1 Abrams ដែលសហរដ្ឋអាមេរិក នឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នាពេលខាងមុខនេះ។ បន្ថែមពីលើនេះ រុស្ស៊ី មានការខ្វះខាតមីស៊ីល ប្រឆាំងនឹងរថក្រោះនិង រថពាសដែក សម្រាប់កាណុងរថក្រោះដែលត្រូវការ កម្ទេចរថក្រោះ Abrams និង រថក្រោះទំនើបៗរបស់លោកខាងលិចផ្សេងៗទៀត។

លោក រូស្លាន ពូខូវ (Ruslan Pukhov) នាយកមជ្ឈមណ្ឌលវិភាគយុទ្ធសាស្រ្ដ និង បច្ចេកវិទ្យា Thin Tank របស់រុស្ស៊ី បានប្រាប់ដល់សារព័ត៌មានរបស់រុស្ស៊ី Moskovsky Komsomolets (មូស្កូវស្គី កូមសូម៉ូឡែតស៍) ថា សូម្បីតែស៊េរី សម្រាប់នាំចេញក៏ដោយ រថក្រោះ Abrams M1A2 SEP មានអានុភាពខ្លាំងក្លា ជាងរថក្រោះរបស់រុស្ស៊ី។Defense, Trade and Foreign Policy: An Interview with CAST Director Ruslan  Pukhov - Politics Todayលោក Pukhov បានបន្ថែម ថា «ឥឡូវនេះ រថក្រោះរបស់រុស្ស៊ី កំពុងតែប្រើប្រាស់គ្រាប់កាំភ្លើង តាំងពីសម័យសហភាពសូវៀត។ ចំណែកសមត្ថភាពរបស់វា គឺគ្រប់គ្រាន់ សម្រាប់តែបាញ់កម្ទេចរថក្រោះ ដូចជា T-64 (តេ-៦៤), T-72, និង T-80 ដែលមានចម្ងាយជិតៗ ក្នុងអំឡុងពេលប្រយុទ្ធ។ ប៉ុន្តែការលេចចេញ នៃរថក្រោះរបស់លោកខាងលិច ដែលមានកាំភ្លើងដ៏ខ្លាំង ទប់ទល់គ្រាប់ផ្លោងពាសដែកទំនើបៗ និង ប្រព័ន្ធគ្រប់គ្រងនូវការបាញ់ អាចបាញ់បានឆ្ងាយ នៅក្នុងអំឡុងពេលរថក្រោះប្រយុទ្ធ។

ជាមួយគ្នានេះដែរ លោក Pukhov បានព្រមាន ថា រុស្ស៊ីនៅខ្វះខាតមីស៊ីល ប្រឆាំងនឹងរថក្រោះជំនាន់ទី៣ដ៏ទំនើប ស្រដៀងគ្នាទៅនឹងមីស៊ីលជេវេលីន (Javelins) ផលិតដោយសហរដ្ឋអាមេរិក ដែលកងទ័ពអ៊ុយក្រែន កំពុងតែប្រើប្រាស់ សម្រាប់បំផ្លិចបំផ្លាញរថពាសដែក និង រថក្រោះរបស់រុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណា រុស្ស៊ី ក៏មានមីស៊ីលនាំផ្លូវដោយឡាស៊ែរ Kornet (ខ័រណែត) ដ៏មានអានុភាព ដែលបានបង្ហាញ អំពីប្រសិទ្ធភាព ប្រឆាំងនឹងរថក្រោះ Merkava (មើរកាវ៉ា) របស់អ៊ីស្រាអែល នៅក្នុងអំឡុងសង្គ្រាមលីបង់ នាឆ្នាំ២០០៦ ផងដែរ។M1A2 Abrams Main Battle Tank | Military.com

រថក្រោះ M1 Abrams ប្រើប្រាស់ម៉ាស៊ីនទួប៊ីនHoneywell AGT1500 មានកម្លាំង ១ ៥០០សេះ អាចផ្ទុកទាហានចំនួន៤នាក់ រួមមាន មេបញ្ជាការម្នាក់ អ្នកបាញ់ម្នាក់ អ្នកដាក់គ្រាប់ម្នាក់ និង អ្នកបើកម្នាក់។ រថក្រោះផលិតដោយសហរដ្ឋអាមេរិក ប្រភេទនេះ មានប្រវែង ៩,៧៧ម៉ែត្រ ហើយវាផ្ទុកប្រេងឥន្ធនៈ ចំណុះ ១ ៩០៩លីត្រ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងវិស័យការពារជាតិ ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន។ រថក្រោះស៊េរីនេះ ធ្លាប់ចូលប្រឡូក នៅក្នុងសង្គ្រាមជាច្រើន រួមមាន អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ អេហ្ស៊ីប និង យេមែន។

ដោយឡែករថក្រោះ T-80 បំពាក់ដោយម៉ាស៊ីន SG-1000 gas turbine T-80B ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងវិស័យការពារជាតិ ចាប់តាំងពីឆ្នាំ១៩៧៦ រហូតមកដល់បច្ចុប្បន្ន។ T-80 មានប្រវែង៩,៩ម៉ែត្រ ហើយវាមានតម្លៃ៣លានដុល្លារសហរដ្ឋអាមេរិក៕

ជប៉ុន ចាប់ផ្ដើមតាមដានយ៉ាងខ្លាំង លើបាឡុងចារកម្មរបស់ចិន

0

រាជធានីតូក្យូ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ក្រសួងការពារជាតិជប៉ុន កាន់តែមានការព្រួយបារម្ភ និង ដាក់ការសង័្សយ កាន់តែខ្លាំងឡើង ទៅលើបាឡុងចារកម្មរបស់ចិន ដែលហោះទៅលើដែនអាកាសរបស់ខ្លួន។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ ថា វត្ថុចំនួន៣ បានហោះទៅលើដែនអាកាសរបស់ខ្លួន ចន្លោះពីឆ្នាំ២០១៩ ដល់២០២១ ដោយមានការសង័្សយ ទៅលើបាឡុងឈ្លបយកការណ៍របស់ចិន។ ជាមួយគ្នានេះ ជប៉ុន កំពុងតែវាយតម្លៃឲ្យបានច្បាស់លាស់បំផុត សម្រាប់វត្ថុដែលមិនស្គាល់អត្តសញ្ញាណពីមុនមកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTXNCbfGTD9Taq8JjIVNk9QBCTHOc4ako0-7nMUQOvdHMOvPROLl4nDPTwUKDYs-pzibP3JE4Ji5_XmVbB3D6mHHPfDrMki1mSfCk7fJhZwjR1ej0QVvxHXunVxsgVnXlq8yK70g1b6SsBqidOq3Py0qYgYc_8a8s6goRvKL7eqQ6FqKNAHX0IL4yR/s1000/photo_2023-02-16_08-39-20%20(2).jpg

ក្រសួងការពារជាតិជប៉ុន បានសរសេរ នៅលើគេហទំព័ររបស់ខ្លួន កាលពីល្ងាច ថ្ងៃអង្គារ ថា រដ្ឋាភិបាល កំពុងតែស្វែងរកការបញ្ជាក់ពីប្រទេសចិន ហើយបានជំរុញមិនឲ្យមានឧប្បត្តិហេតុបែបនេះកើតឡើងវិញទៀតឡើយ។ ការលុកលុយ មកលើដែនអាកាសបែបនេះ បានកើតឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩, នៅខែមិថុនា ឆ្នាំ២០២០ និង នៅខែកញ្ញា ឆ្នាំ២០២១ ហើយសកម្មភាពបែបនេះ មិនអាចទទួលយកបាននោះទេ។

លោក វ៉ាង វេនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសន្និសីទមួយ ថា «យើងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះយុទ្ធនាការលាបពណ៌របស់ភាគីជប៉ុន ប្រឆាំងនឹងប្រទេសចិន នៅក្នុងករណីគ្មានភស្តុតាងច្បាស់លាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9EEFcXqrIw_Npe-dH_LA4lR1VPLZ1vSvzCKzQNbVTOpxyGvRc11HVLS0CvTIZ_l2U1f1_qAK8fB4Ix4YO9Xqt-PG4urJNTozNccj1tqWVW7LqkFNQ5zId2E8xlsjMYg_cw8unz4zavH6JyBlBaex0FEKwkXts8WQkvP-3CBzHSpNzEDRBUjfOsA29/s1000/photo_2023-02-16_08-39-20.jpg

ការចោទប្រកាន់របស់ជប៉ុន បានធ្វើឡើង ក្រោយពេលមានបាឡុងរយៈកម្ពស់ខ្ពស់ ដែនសង័្សយជាយានចារកម្មរបស់ចិន បានហោះហើរ ឆ្លងកាត់ទ្វីបអាមេរិក កាលពីដើមខែកុម្ភៈនេះ។

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានអះអាងថា បាឡុងដែលត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចម្បាំងបំបាំងកាយ F-22 របស់កងទ័ពអាកាសអាមេរិក នៅឯឆ្នេរសមុទ្រ ភាគខាងកើត រដ្ឋ Carolinas គឺជាផ្នែកមួយ នៃកម្មវិធីឃ្លាំមើលយោធាដ៏ធំមួយរបស់ប្រទេសចិន ដែលបានធ្វើបេសកកម្មយ៉ាងហោចណាស់រាប់សិបគ្រឿង នៅលើទ្វីបទាំងប្រាំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIZd-KqdFAhMaxmsJgQH-4z_u7pRcUyj7GygsCNmPaAakG74bMrIl6EeAJ6eKtU_SMRTjbGzdJwurjB5NhJeYF893Cq_bg97412Pg1k-B-1cFRSgMOBJ3uN5L4PkFqe74TBX7YByPxBqrVw0KJC3ynhT88C-3lEAAnaxcO3EBv8sbdxpXdmAboWgnZ/s793/photo_2023-02-16_08-39-19.jpg

ទោះជាយ៉ាងណា ចិន នៅតែអះអាង ថា បាឡុងរបស់ខ្លួន ជាយានស៊ីវិល សម្រាប់ស្រាវជ្រាវអាកាសធាតុ។ លើសពីនេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិនរូបនេះ បានចោទប្រកាន់ក្រុងតូក្យូ កំពុងតែបោះជំហានទៅជាមួយនឹងក្រុងវ៉ាស៊ីនតោន ជាមួយនឹងការចោទប្រកាន់ថ្មីៗមកលើប្រទេសចិន។ ជប៉ុន គួរតែរក្សាគោលជំហរ មិនលម្អៀង និង ឈប់ធ្វើតាមសហរដ្ឋអាមេរិក ដោយចូលរួមក្នុងការចោទប្រកាន់ ដោយចេតនា ប្រឆាំងនឹងចិន។

ដោយឡែក ក្រសួងការពារជាតិជប៉ុន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា ជប៉ុន នឹងខិតខំប្រមូលភស្ដុតាង និង តាមដានពីបាឡុងណាដែលហោះចូលដែនអាកាសរបស់ប្រទេសជប៉ុន ដោយគ្មានការអនុញ្ញាត។ នៅពេលមានសំណួរចោទសួរថា តើយន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន នឹងបាញ់ទម្លាក់បាឡុង ដែលមិនមានការអនុញ្ញាតឬ យ៉ាងណានោះ? រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ ថា សកម្មភាពបែបនេះអាចនឹងបាញ់ទម្លាក់។ ចំណែកវិធានការចាំបាច់ អាចនឹងត្រូវធ្វើឡើង ខណៈចាត់ទុកថា វាជាការចាំបាច់ សម្រាប់ការពារអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជប៉ុន៕

អាមេរិកទទួលស្គាល់ថា វត្ថុចម្លែកហោះលើដែនអាកាសមិនពាក់ព័ន្ធនឹងចិន

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា វត្ថុចម្លែកហោះលើដែនអាកាសចំនួន៣ ហើយត្រូវបានបាញ់ធ្លាក់នោះ មិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់អាមេរិកទេ ហើយក៏មិនពាក់ព័ន្ធនឹងប្រទេសចិនដែរ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកប្រចាំសេតវិមាន លោក John Kirby បង្ហាញថា គ្មានអ្វីកំណត់ថា វត្ថុទាំង៣ ដែលត្រូវបានកងទ័ពអាមេរិកបាញ់រហូតផ្ទុះកណ្តាលអាកាសកាលពីសប្តាហ៍កន្លងមក ពាក់ព័ន្ធនឹងចិន ប៉ុន្តែអាចពាក់ព័ន្ធនឹងការវិភាគ និងពាណិជ្ជកម្ម ដូច្នេះ វាគ្មានគ្រោះថ្នាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtFZUOSeVpzaByewXK4vOJ88MWZrP_qies6h3tTbcCJxB-XC-5dQPPMCoL4vKAkuSLfQq-4QQuRlo_8eXG7n5Nh_RLaTYy05tWBiwRrzE2BvwBbqT1w_ZDwyZewzmAjNOKUTwxnmht3lV7DmtC6kAcrC6SNug5xAaKYSPDAtN07wxOfI7FcoC-8psy/s1280/photo_2023-02-16_09-33-36%20(2).jpg

លោក John Kirby ថ្លែងបន្តថា វាជារឿងពិបាកក្នុងការសន្និដ្ឋានសរុបថា វត្ថុទាំងនេះមកពីប្រភពណា ដែលវាត្រូវបានគេបំផ្លាញលើដែនអាកាសរដ្ឋអាឡាស្កា រដ្ឋមីឈីហ្គែន និងប្រទេសកាណាដា គឺទាល់តែរកឃើញកម្ទេចរបស់វា ហើយយកទៅវិភាគ ទើបដឹងច្បាស់ ។ ទោះយ៉ាងណា អាមេរិកមិនអាចបញ្ជាក់ច្បាស់ថា វត្ថុទាំង៣នេះជាផ្នែកមួយនៃគម្រោងស៊ើបការណ៍របស់ចិនទេ ។

ជាមួយគ្នានេះ លោក John Kirby បញ្ជាក់ថា អាមេរិកមិនធ្លាប់បញ្ជូនបាឡុងស៊ើបការណ៍ទៅប្រទេសចិនទេ ខណៈចិនចោទប្រកាន់ថា អាមេរិកបានបង្ហោះបាឡុងជាង១០ឯណោះទៅឈ្លានពានដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7GOB45wFtRCOceQLYSU72WhnXDBxSKn3n7SuiAe1hsA7Rukb-RfbNTUv-UYeebqJXjQC2HaeXJqIR10IqEB75__tqa-ZR_BXwzor0PAaRG_y6wrRXN0ewOWrHPQgH43J4qnGUiqx2CZ2mgwV1DGQAR_pU3lw1BZ8b2PzMEiLzfpHItSVmBoyyBCy5/s1280/photo_2023-02-16_09-33-36.jpg

ទោះយ៉ាងណា ទាំងមន្ត្រីអាមេរិក និងកាណាដា មិនទាន់អាចប្រមូលកម្ទេចកម្ទីវត្ថុនេះបានទេ ដោយសារវាធ្លាក់នៅឆ្ងាយ ហើយពិបាកចូលទៅដល់ ។ រីឯចិនវិញក៏ធ្លាប់បដិសេធរឿងបាឡុងដែលគេចោទថា លួចស៊ើបការណ៍នៅអាមេរិក ដោយចិននិយាយ បាឡុងដំបូងដែលអាមេរិកបាញ់ធ្លាក់នោះ ជាបាឡុងពិនិត្យអាកាសធាតុដែលហោះចេញក្រៅប្រទេសដោយចៃដន្យប៉ុណ្ណោះ ។

សារព័ត៌មានអាមេរិករាយការណ៍ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានតាមដានបាឡុងចិន តាំងពីចិនបង្ហោះចេញពីកោះហៃណាន ស្ថិតនៅឆ្នេរខាងត្បូងប្រទេសចិនកាលពីដើមខែកុម្ភៈ បន្ទាប់មក វាបានហោះសំដៅទៅកាន់កោះហ្គាំ និងហាវ៉ៃ មុននឹងមកកាន់ដែនអាកាសរដ្ឋអាឡាស្កា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtKdf0qG4F3-_RDnyiQzu9VfVu5Jr21Z9c5jOokugaPNe50PzWd0LNEj4W6l62zz3H66sva4REa0hcCfyccnN40ridDRK6tEt9h_JPVTpu-BjYKJMgJZ1rEuiE5AO0BwHkDSTp99HhRxdh5H1GiwOthrVrOCp7zTlGEt1QYfUKy0-AAhmPq-TjTQME/s1280/photo_2023-02-16_09-33-35.jpg ប្រភព ៖ TNN World

នាយករដ្ឋមន្ត្រីស្កុតឡេនប្រកាសលាឈប់ពីតំណែង

0

ប្រទេសស្កុតឡេន ៖ មេដឹកនាំគណបក្សជាតិស្កុតឡេន (Scottish National Party ឬ SNP) បានប្រកាសលាឈប់ពីតំណែងក្នុងសេចក្តីថ្លែងការណ៍នៅក្រុងអេឌីនបឺក ប៉ុន្តែលោកស្រី Nicola Sturgeon មិនលាឈប់ពីតំណែងភ្លាមៗទេ ដោយនឹងរង់ចាំឱ្យមានការបោះឆ្នោត និងមានអ្នកមកកាន់តំណែងបន្ត ។ លោកស្រីលើកឡើងថា ការសម្រេចចិត្តលាឈប់នេះ ដោយសារកាតព្វកិច្ច និងការស្រឡាញ់ ។

លោកស្រី Nicola Sturgeon បញ្ជាក់ថា ការសម្រេចចិត្តនេះ មិនមែនដោយសារការខឹងសម្បារអ្វីទេ ប៉ុន្តែគិតថា លោកស្រីគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវដោះស្រាយរឿងរ៉ាវជម្លោះនានា ។ លោកស្រីថ្លែងថា ៖ «ខ្ញុំអាចធ្វើការបន្ត ២-៣ខែ ៦ខែ ឬ១ឆ្នាំ តែខ្ញុំដឹងច្បាស់ថា ពេលវេលាកន្លងហួសទៅយូរប៉ុណ្ណា កម្លាំងរបស់ខ្ញុំដើម្បីបំពេញភារកិច្ចនេះកាន់តែធ្លាក់ចុះ ហើយខ្ញុំជឿថា អ្នកកាន់តំណែងបន្តពីខ្ញុំ នឹងនាំប្រទេសស្កុកឡេនទៅរកឯករាជ្យ» ។SNP Manifesto - General Election 2019 — Scottish National Party

មុននេះ ប្រភពព័ត៌មានស្និទ្ធនឹងលោកស្រី Nicola Sturgeon បង្ហើបប្រាប់ BBC ថា មូលហេតុនៃការលាឈប់ ពីព្រោះលោកស្រីមានអារម្មណ៍ថា គ្រប់គ្រាន់នឹងការបំពេញតំណែងនេះអស់រយៈពេលជាង៨ឆ្នាំ ។

លោកស្រី Nicola Sturgeon ជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតរបស់ប្រទេសស្កុតឡេន ដោយលោកស្រីចូលមកកាន់តំណែងនេះតាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បន្តពីលោក Alex Salmondក្រោយការបោះឆ្នោតប្រជាមតិឯករាជ្យពីប្រទេសអង់គ្លេស ។ បច្ចុប្បន្ន លោកស្រីមានអាយុ៥២ឆ្នាំ ជាសមាជិកសភាតំណាងរាស្ត្រស្កុតឡេនតាំងពីឆ្នាំ១៩៩៩ ក្រោយមក បានឡើងជាប្រធានគណបក្ស Scottish National Party នៅឆ្នាំ២០០៤ ។ កន្លងមក លោកស្រីបានឈ្នះឆ្នោតជាច្រើនលើកនៅប្រទេសស្កុតឡេន ហើយលោកស្រីបញ្ជាក់ថា ចង់ឱ្យគណបក្ស SNP តស៊ូក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រៀបដូចប្រជាមតិបំបែកខ្លួនឯករាជ្យ ប៉ុន្តែមានការជំទាស់ពីសមាជិកគណបក្សមួយចំនួន ។Scottish National Party's manifesto explained – POLITICO

មនុស្សភាគច្រើនគិតថា លោកស្រីបានក្លាយជានិមិត្តរូបនៃឯករាជ្យភាពរបស់ស្កុតឡេនក្នុងពេលធ្វើជាមេដឹកនាំ ប៉ុន្តែការពិត និន្នាការគ្រប់គ្រងការបោះឆ្នោតប្រជាមតិបំបែកខ្លួនដើម្បីឯករាជ្យ ជារឿងមួយនៅឆ្ងាយទៀត ហើយគ្មានអ្នកណាដឹងថា វានឹងកើតឡើងទៀតពេលណា ។ ការប្រកាសលាឈប់ពីតំណែងរបស់ប្រធានគណបក្ស SNP មានន័យថា តើគណបក្សនេះត្រូវពិនិត្យឡើងវិញនូវគោលនយោបាយឯករាជ្យរបស់ប្រទេសស្កុតឡេនឬអត់ ៕ ប្រភព ៖ BBC News

នៅចាំទេ! ក្មេងម្នាក់ក្នុងចំណោម១៣នាក់ដែលជាប់ក្នុងរូងភ្នំនៅថៃ បានបាត់បង់ជីវិតហើយ

0

កុមារា Duangphet Phromthep ជាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំថៃដែលលិចទឹកក្នុងឆ្នាំ២០១៨ បានទទួលមរណភាពនៅចក្រភពអង់គ្លេស។Duangpetch Phromthep speaks at a news conference in Thailand following his rescue from a cave in July 2018.

ការិយាល័យទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ ប្រចាំអង់គ្លេស បាននិយាយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា” Duangphet Phromthep អាយុ១៧ ឆ្នាំបានស្លាប់ដោយសារឧបទ្ទវហេតុ”។ ក៏ប៉ុន្តែពួកគេមិនបានបញ្ជាក់ច្បាស់អំពីមូលហេតុនោះទេ។

សូមរំលឹកផងដែរថា Phromthep ទទួលបានអាហារូបករណ៍មកសិក្សា និងលេងបាល់នៅអង់គ្លេស បន្ទាប់ពីរូបគេ និងគ្នីគ្នារួចខ្លួនពីការជាប់ក្នុងរូបភ្នំមួយនៅក្នុងប្រទេសថៃ៕Youth Soccer Team Found in Cave in Thailand - The New York Times

ប្រភព៖ CNN