Home ព័ត៌មានអន្តរជាតិ ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងធ្លាក់ចុះយ៉ាងខ្លាំង

ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងធ្លាក់ចុះយ៉ាងខ្លាំង

77
0

ប្រទេសកូរ៉េខាងត្បូង ៖ ក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបានបង្ហាញទិន្នន័យពាណិជ្ជកម្មរបស់ខ្លួនថា ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងនៅខែមីនា ឆ្នាំ២០២៣ បានធ្លាក់ចុះរយៈពេល៦ខែជាប់ៗគ្នា ដោយសាររងផលប៉ះពាល់ពីសេដ្ឋកិច្ចពិភពលោកជាប់គាំង និងវិស័យ semiconductor បានធ្លាក់ចុះជាបន្តបន្ទាប់ ។ ប៉ុន្តែការនាំចេញទំនិញនេះមិនបានធ្លាក់ចុះខ្លាំងក្លាទេ ។

កូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចធំស្ថិតក្នុងចំណាត់ថ្នាក់ទី៤ នៅតំបន់អាស៊ី ដែលបាននាំចេញទំនិញនៅខែមីនា ឆ្នាំ២០២៣ ស្មើទឹកប្រាក់ចំនួន៥៥.១២០លានដុល្លារអាមេរិក ធ្លាក់ចុះ១៣,៦% បើធៀបនឹងដើមឆ្នាំ២០២៣ ហើយបើធៀបនឹងខែកុម្ភៈវិញ បានធ្លាក់ចុះ៧,៥% ។ គេចាត់ទុកថា វាជាការនាំចេញទំនិញធ្លាក់ចុះរយៈពេលយូរបំផុត តាំងពីខែសីហា ឆ្នាំ២០២០ មក ។South Korea exports soar as Omicron looms | Business and Economy News | Al  Jazeera

កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញទំនិញធំមួយដែលបានបង្ហាញទិន្នន័យពាណិជ្ជកម្មជារៀងរាល់ខែ ដូចជា chip រហូតដល់រថយន្ត និងនាវា ។ ក្រៅពីនេះ ការនាំចេញទំនិញទៅកាន់ប្រទេសចិនក្នុងខែមីនា ឆ្នាំ២០២៣ បានធ្លាក់ចុះ៣៣,៤% ដែលជាការធ្លាក់ចុះរយៈពេល១០ខែជាប់ៗគ្នា និងចាត់ទុកជាហេតុការណ៍អាក្រក់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០០៩ ។ ប៉ុន្តែការនាំចេញទំនិញពីកូរ៉េខាងត្បូងទៅកាន់អាមេរិកបានកើនឡើង១,៦% ខណៈការនាំចេញទំនិញទៅសហភាពអឺរ៉ុបធ្លាក់ចុះ១,២% ។

ចំណែកការនាំចេញ semiconductor បានធ្លាក់ចុះ៣៤,៥% អស់រយៈពេល៨ខែជាប់ៗគ្នា ប៉ុន្តែការនាំចេញរថយន្តបែរជាកើនឡើងលើសលើសស្មើ៦៤,២% ។ ទោះយ៉ាងណា បើទោះជាការនាំចូលទំនិញនៅខែមីនា ឆ្នាំ២០២៣ របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ៦,៤% ស្មើទឹកប្រាក់៥៩.៧៥០លានដុល្លារអាមេរិក ប៉ុន្តែក៏នៅតែធ្វើឱ្យកូរ៉េខាងត្បូងមានឱនភាពពាណិជ្ជកម្មនៅខែមីនា ស្មើទឹកប្រាក់៤.៦២០លានដុល្លារអាមេរិក ដែលគេចាត់ទុកថា វាជាឱនភាពពាណិជ្ជកម្មរយៈពេល១៣ខែជាប់ៗគ្នា ៕South Korea Exports Post Double-Digit Growth | Financial Tribune ប្រភព ៖ TNN World