Home ព័ត៌មានអន្តរជាតិ គ្មានប្រទេសណារារាំងការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់បានទេ

គ្មានប្រទេសណារារាំងការបង្រួបបង្រួមជាតិរបស់ចិនជាមួយតៃវ៉ាន់បានទេ

50
0

ប្រទេសចិន ៖ ចិនលើកឡើងថា គ្មានប្រទេស ឬកងកម្លាំងណាមួយអាចរារាំងចិនមិនឱ្យឈានដល់គោលដៅការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់បានទេ ហើយលោកស្រី Tsai Ing-wen គ្រាន់តែជាមេដឹកនាំថ្នាក់តំបន់របស់ចិនប៉ុណ្ណោះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងកាលពីថ្ងៃទី៣១ ខែមីនាថា គ្មានប្រទេស ឬកងកម្លាំងណាមួយអាចរារាំងប្រទេសចិនមិនឱ្យឈានដល់គោលដៅការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់បានទេ ។ លោកស្រីបានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលសួរអំពីការទៅកាន់ទឹកដីអាមេរិករបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងអំឡុងពេលដំណើរទៅកាន់អាមេរិកកណ្តាល ។Foreign Ministry Spokesperson Mao Ning's Regular Press Conference on  September 16, 2022

លោកស្រី Mao Ning ថ្លែងថា ការទៅកាន់ទឹកដីអាមេរិករបស់លោកស្រី Tsai Ing-wen គឺក្នុងគោលបំណងព្យាយាមចង់បំបែកខ្លួន និងជាការពិសោធន៍ឱ្យឃើញថា ការទៅកាន់អាមេរិករបស់លោកស្រី Tsai Ing-wen មិនមែនគ្រាន់តែជាការឈៀងចូលទេ ប៉ុន្តែគឺព្យាយាមចង់បំបែកខ្លួនរបស់តៃវ៉ាន់ ។ ចិនសូមបញ្ជាក់ម្តងទៀតថា មិនថាមន្ត្រីតៃវ៉ាន់និយាយអ្វី ឬធ្វើអ្វីមួយទេ ក៏មិនអាចផ្លាស់ប្តូរការពិតថា តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន ហើយគ្មានអ្នកណាម្នាក់ ឬកងកម្លាំងណាមួយអាចរារាំងចិន ដើម្បីសម្រេចគោលដៅបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់បានទេ ។

លោកស្រី Mao Ning ថ្លែងបន្តថា យើងសូមបញ្ជាក់ម្តងហើយម្តងទៀតអំពីគោលជំហរច្បាស់លាស់របស់យើងពាក់ព័ន្ធនឹងការឈៀងចូលទឹកដីអាមេរិករបស់លោកស្រី Tsai Ing-wen ថា ចិនប្រឆាំងនឹងទំនាក់ទំនងជាផ្លូវការ មិនថាក្នុងរូបភាពណាមួយទេរវាងអាមេរិកជាមួយតៃវ៉ាន់ ។ តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ចិន ហើយចិនប្រឆាំងនឹងការមកកាន់ទឹកដីអាមេរិករបស់មេដឹកនាំតៃវ៉ាន់ ព្រោះលោកស្រី Tsai Ing-wen គ្រាន់តែជាមេដឹកនាំថ្នាក់តំបន់របស់ចិនប៉ុណ្ណោះ ។ ក្នុងដំណើរទៅកាន់ទឹកដីអាមេរិក មិនថាក្នុងរូបភាពណាមួយ ឬនៅក្រោមលេសណាមួយទេ ចិននឹងប្រឆាំងដាច់ខាតចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលអាមេរិកជាមួយមន្ត្រីតៃវ៉ាន់ ។Taiwan leader won't "bow to pressure" from China, vows to bolster defense

ចំណែកប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទៅកាន់ប្រទេសពីរនៅអាមេរិកកណ្តាល គឺប្រទេសហ្គាតេម៉ាឡា និងបេលីស ដែលប្រទេសទាំងពីរនេះស្ថិតក្នុងចំណោម១៣ប្រទេសនៅលើពិភពលោក ដែលទទួលស្គាល់ និងមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ។ លោកស្រី Tsai Ing-wen បានធ្វើដំណើរចេញពីតៃវ៉ាន់កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក និងមានគម្រោងត្រឡប់មកតៃវ៉ាន់វិញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ៕ ប្រភព ៖ TNN World