តើអ្នកដឹងទេថា ភាគច្រើននៃអាហារដែលយើងញ៉ាំរាល់ថ្ងៃអាចប៉ះពាល់ដល់ក្លិនខ្លួន និងមានក្លិនមិនល្អ ។ ដូច្នេះហើយសម្រាប់អ្នកដែលស្រលាញ់ក្លិនខ្លួនឈ្ងុយក្រអូបបែបធម្មជាតិ ដោយមិននិយមប្រើទឹកអប់នោះ អ្នកអាចទទួលទាន ក៏ដូចជាប្រើអាហារខាងក្រោមនេះបាន ដើម្បីឱ្យមានក្លិនក្រអូបចេញពីសាច់ផ្ទាល់។

១.ទឹកដោះគោជូរ៖ ទឹកដោះគោជូរខុសពីទឹកដោះគោប្រភេទផ្សេងទៀត ដោយសារសមាសភាពរបស់វាមានផ្ទុកវីតាមីនD ច្រើន និងអង់ស៊ីមរំលាយអាហារដើម្បីជួយទ្រទ្រង់ពោះវៀន។ ទឹកដោះគោជូរនឹងកាត់បន្ថយបរិមាណនៃកត្តាដែលបណ្តាលឱ្យមានក្លិនខ្លួន ជាពិសេសនៅក្នុងមាត់ និងពោះវៀន។Morir Soñando - Dominican milk & orange juice drink - Spoonabilities

២.ផ្លែក្រូច៖ ផ្លែក្រូច ក្រៅពីមានរសជាតិផ្អែម និងជូរដ៏ទាក់ទាញ ត្រូវបានគេស្គាល់ថាជាអាហារបំបាត់ក្លិនដ៏មានប្រសិទ្ធភាពបំផុត។ ដោយសារតែវីតាមីន និងសារធាតុរ៉ែនៅក្នុងផ្លែក្រូចមានភាពងាយស្រួលក្នុងការរំលាយ និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងផងដែរ។ បន្ទាប់ពីទទួលទានផ្លែក្រូចរួច សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែឈើនេះ នឹងផ្លាស់ទី និងស្ថិតនៅលើកោសិការនៃសារពាង្គកាយ ដោយហេតុនេះជួយឱ្យរាងកាយបញ្ចេញនូវក្លិនក្រអូបដ៏ទន់ភ្លន់ ដែលធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍រីករាយ។Healthy Orange Juice Recipes - Blog - HealthifyMe

៣.ទឹកក្រូចឆ្មា៖ មនុស្សជាច្រើនបានដឹងហើយថា ទឹកក្រូចឆ្មាមានសមត្ថភាពជួយបន្សុទ្ធ និងបន្សាបជាតិពុលក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។ នោះហើយជាមូលហេតុដែលមនុស្សជាច្រើនប្រើទឹកក្រូចឆ្មាដើម្បីជួយបំបាត់ក្លិនខ្លួន ធ្វើឱ្យអ្នក “ស្រស់ស្រាយ”។ ដូចផ្លែក្រូចដែរ លក្ខណៈសម្បត្តិរបស់ក្រូចឆ្មាគឺថា វាត្រូវបានស្រូបយកដោយរាងកាយយ៉ាងឆាប់រហ័ស ដូច្នេះដំណើរការនៃ ‘ក្លិនក្រអូប’ មិនចំណាយពេលច្រើនទេ។How to Juice a Lemon and Other Citrus | Epicurious

៤.តែបៃតង៖ ដោយសារតែនៅក្នុងសមាសភាពនៃតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលនឹងជួយការពារក្លិនមាត់មិនល្អ ក្រពេញញើស និងសូម្បីតែក្លិនជើង។ ក្រៅពីនេះ តែបៃតងក៏ជួយជំរុញដល់ដំណើរការបន្សាបជាតិពុល ដោយនាំជាតិពុលចេញពីរាងកាយទាំងស្រុង ដូច្នេះហើយជាតិពុលក្នុងខ្លួនកាន់តែតិច ។What is Green Tea? – Twinings

៥.ប៉េងប៉ោះ៖ ប៉េងប៉ោះក៏មានផ្ទុកនូវសារធាតុរ៉ែ និងសារធាតុសម្លាប់មេរោគធម្មជាតិជាច្រើនផងដែរ ដូច្នេះការទទួលទានផ្លែឈើនេះនឹងកាត់បន្ថយបាក់តេរីបង្កក្លិន។ គ្រប់គ្នាដឹងហើយថា ផ្លែប៉េងប៉ោះមានប្រសិទ្ធិភាពរឹតបន្តឹងរន្ធញើសនៅលើស្បែក រួមចំណែកក្នុងការសម្របសម្រួលសកម្មភាពនៃក្រពេញញើសនៅលើរាងកាយ ដោយហេតុនេះជួយកំចាត់ក្លិនយ៉ាងមានប្រសិទ្ធភាព៕Tips for Growing Better Tomatoes | BBC Gardeners World Magazineប្រភព៖phuntoday.com