ប្រធានធនាគារពិភពលោកប្រកាសលាឈប់ពីតំណែង
សហរដ្ឋអាមេរិក ៖ ប្រធានធនាគារពិភពលោកបានប្រកាសថា នឹងលាឈប់ពីតំណែងនៅចុងខែមិថុនា ឆ្នាំ២០២៣ នេះ ប៉ុន្តែលោកមិនបានប្រាប់ពីហេតុផលនៃការលាឈប់ទេ ។ លោក David Malpass បានចុះផ្សាយសេចក្តីថ្លែងការណ៍នៅក្នុងវែបសាយរបស់ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ក្នុងរយៈពេល៤ឆ្នាំកន្លងមក គឺមានអត្ថន័យល្អបំផុតសម្រាប់អាជីពរបស់លោក ហើយបន្ទាប់ពីពិនិត្យឡើងវិញយ៉ាងល្អហើយនោះ លោកបានសម្រេចចិត្តថា នឹងស្វែងរកអ្វីថ្មីៗ ដោយលោកនឹងលាឈប់នៅចុងខែមិថុនា ។
លោក David Malpass បានបំពេញមុខងារជាប្រធានធនាគារពិភពលោកអស់រយៈពេល៥ឆ្នាំ គឺចាប់ពីខែមេសា ឆ្នាំ២០១៩ ។ នៅពេលនោះ លោកត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីលោកធ្វើជាមន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋានកិច្ចការអន្តរជាតិនៃក្រសួងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ។ ទោះយ៉ាងណា លោកត្រូវបានគេរិះគន់ និងអំពាវនាវឱ្យលាឈប់ បន្ទាប់ពីលោកបដិសេធមិននិយាយថា លោកជឿជាក់លើប្រេងឥន្ធនៈហ្វូស៊ីលជាមូលហេតុនៃការផ្លាស់ប្តូរអាកាសធាតុ ក្នុងកិច្ចប្រជុំកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងមក ។ ក្រោយមក លោកទទួលស្គាល់ថា ប្រេងឥន្ធនៈហ្វូស៊ីល គឺជាដើមហេតុនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យសីតុណ្ហភាពក្នុងពិភពលោកកាន់តែក្តៅ ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកនឹងតែងតាំងប្រធានធនាគារពិភពលោកថ្មី ហើយសង្ឃឹមថា ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនឹងរៀបចំតែងតាំងប្រធានថ្មីយ៉ាងឆាប់រហ័ស ដោយពិចារណាលើគុណសម្បត្តិរបស់បុគ្គលនោះ និងដំណើរការប្រកបដោយតម្លាភាព ។
តាមទម្លាប់យូរមកហើយ រដ្ឋាភិបាលអាមេរិកជាអ្នកតែងតាំងប្រធានធនាគារពិភពលោក ហើយបណ្តាប្រទេសនៅអឺរ៉ុបនឹងតែងតាំងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ៕
ប្រភព ៖ NationWorldNews













:max_bytes(150000):strip_icc()/new-york-new-york-06-USCITIESWB22-8ad31b9d84dc4ca1997badc5b0cc93dd.jpg)


:max_bytes(150000):strip_icc()/vatican-58b9d0da3df78c353c38bad6.jpg)





គំនូសពន្លឺបំភ្លឺផ្លូវនឹងជួយឱ្យការបើកបរយានយន្តលើផ្លូវងងិតមានសុវត្ថិភាព ដូចជា ការបើកបរឡើងភ្នំ ឬការបើកបរនៅតំបន់ឆ្ងាយ ដែលអ្នកបើកបរមើលមិនឃើញផ្លូវ បើទោះជាពួកគេប្រើចង្កៀងភ្លើងក្រោមរថយន្តក្តី និងជួយកាត់បន្ថយការប្រើប្រាស់ភ្លើងសញ្ញាខ្ពស់ (ចង្កៀងភ្លើងបាញ់ឆ្ងាយ) ។ ដូច្នេះ ការប្រើប្រាស់ចង្កៀងភ្លើងមុខពេលបើកបរផ្លូវឆ្ងាយបញ្ច្រាសទិសគ្នា ធ្វើឱ្យកើតគ្រោះថ្នាក់រាប់មិនអស់ ។

















