កញ្ញា លីវ ជីលី បានក្លាយជាម្ចាស់មកុដនៅក្នុងកម្មវិធី Miss Supranational Cambodia 2023 ដែលតំណាងឱ្យខេត្តកំពង់ធំ បន្ទាប់ពីឆ្លងកាត់ការប្រកួតមួយរយៈ ខណៈការក្លាយជាម្ចាស់មកុដនេះអ្នកស្នេហាវិស័យបវរកញ្ញាបានបញ្ចេញមតិជាច្រើនដោយអ្នកខ្លះលើកឡើងថាមិនមានភាពយុត្តិធម៌សម្រាប់អ្នកមានសមត្ថភាព និងអ្នកខ្លះទៀតក៏លើកឡើងថា សមស្របហើយដែលឱ្យ លីវ ជីលី ឈ្នះ។

ដូចមហាជនអ្នកគាំទ្រជ្រាបមកហើយថា លីវ ជីលី ដែលជា Miss Grand Cambodia 2020 និងបានជាប់ Top 20 នៅលើឆាកអន្តរជាតិ បានសម្រេចចិត្តចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia 2023 ដែលរៀបចំឡើងដោយក្រុមហ៊ុនមហាហង្ស ក្រោមការដឹកនាំរបស់លោក អ៊ិន សុភិន។ មុនសម្រេចចិត្តប្រកួតក្នុងកម្មវិធីខាងលើនេះ លីវ ជីលី បានតាំងចិត្តយ៉ាងខ្ពស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះបីជាទទួលលទ្ធផលបែបណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguDbSRoPW-9kkVbiB6ttwNz-qXHZ_eRaonJDkgk4uHQhw2NuyuBDgIg-_z9HxOtHLGpGUo6PiifTNZVKe5TSnmxCs40Cz2eWinOsdc4ZWdRNnImpfHObdtjBNgY7u9qSD1cFC8JiKmDG79s-L2q8MrggPurD6WIxUaopXNyMuMzAyb7FwgKM-e_dmv/s2048/338511347_1410487876365652_4550562723108718427_n.jpg

នៅទីបំផុត លីវ ជីលី បានគ្រងមកុដ Miss Supranational Cambodia 2023 ហើយនៅរាត្រីផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១ ខែមេសា នេះដោយម្ចាស់ជ័យលាភីមុន កញ្ញា អ៊ិន លក្ខណា ជាអ្នកផ្ទេរមកុដឱ្យ ខណៈនាងនឹងត្រូវតំណាងប្រទេសកម្ពុជាម្តងទៀតចូលរួមប្រកួតលើឆាកអន្តរជាតិ។

ទន្ទឹមនឹង លីវ ជីលី តំណាងឱ្យខេត្តកំពង់ធំក្លាយជាម្ចាស់មកុដថ្មីនេះក៏មានមតិវែកញែកមិនធម្មតាដូចគ្នានៅលើបណ្តាញសង្គមពីអ្នកគាំទ្រក្នុងវិស័យនេះ ដោយអ្នកខ្លះបានលើកឡើងថា «ការប្រកួតកម្មវិធីនេះមិនសុក្រឹតយុត្តិធម៌ មានភាពលម្អៀង បវរកញ្ញាផ្សេងទៀតមានសមត្ថភាពជាងនេះបែរជាមិនជាប់ កម្មវិធីហាក់និយមបក្ខពួក ហើយការប្រើប្រាស់ភាសាអង់គ្លេសរបស់ លីវ ជីលីនៅមានកម្រិតនៅឡើយ ពេលឆ្លើយសំណួរទៀតសោតក៏រាងចាកប្រធានដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWer9efHM7bldXrM2RSBqgcWdBKmYl2aNHvQmR-j9acV4VcVOYlPbJn6yy2hqVX7-pQS2NiYW6P0kXEYq9c9DZ0kKJTohK8kEMR5JDi1OEqFWlpduNOuduYu5ocgv2Ej6KQCuuonrGmbjtzz6HoldlGTlJrdf-V7Kv2Jt-JvYn3AMn8LHNlqsQoUDf/s2048/334981773_533006402195342_8076332338903546811_n.jpg
ជាមួយនឹងមតិរិះគន់ម្ចាស់មកុដថ្មី Miss Supranational Cambodia អ្នកខ្លះក៏បានលើកឡើងថា ការជាប់របស់ លីវ ជីលី គឺសមស្របហើយ ដោយមានការចូលរួមអបអរសាទរពីសំណាក់អ្នកគាំទ្ររបស់នាងផងដែរ។ បន្ថែមពីលើសនេះ លីវ ជីលី ក៏បានបេ្តជ្ញាចិត្តបំពេញតួនាទីរបស់ខ្លួនឱ្យល្អបំផុតទោះបីជាមានការបញ្ចេញមតិបែបណាក៏ដោយ។

គួរបញ្ជាក់ថា Miss Supranational Cambodia ២០២៣ ក្រៅពី លីវ ជីលី ជាម្ចាស់មកុដ លំដាប់់រងទី១ គឺបានទៅលើ Miss Supranational កែប លំដាប់រងទី២ Miss Supranational បាត់ដំបងលំដាប់រងទី៣ Miss Supranational ភ្នំពេញ និងលំដាប់រងទី៤ Miss Supranational រតនគិរី។

សូមរម្លឹកថា សម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជាក្នុងកម្មវិធី Miss Supranational អន្តរជាតិ ឆ្នាំមុនគឺកញ្ញា អ៊ិន លក្ខណា ប៉ុន្តែនាងមិនបានទទួលជ័យលាភីណាមួយឡើយ ខណៈកម្មវិធីនេះទើបតែចាប់ផ្តើមនៅកម្ពុជារកឃើញម្ចាស់មកុដ២រូបប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB6BNaKZ_GFRjFIKzpA2udpzlJakB0eC2Tb5zDP2eCKaUUrxHvcgLiQuoc38PLWOI2OctiynEJcJja2iboqGhr_NQYUSapszGnEXE1lYhJy6VH6wsJ_KJNjNf6hA1TyBWOCAMVKRTfZ99tZTA5EUcFdxlCDD__-i9NqjUENLuMbz5k7XoJ8XJBhE_x/s1157/338859106_3398763450404196_205121410172463701_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7uYSTNlJIS_DLVInM0SkJ32T55ok7YHgK0yz51CllbpJ_ZWW8qzdBYgIWZZ5bepli-jjJ7gVcyCqaDvUNmRyyvbfysQm1mp759LxFNsVxLPdUj4aXtkX9D7WwCLUOcIetkg1-yBLW9fd--7oqYYeg_iheA4Y_1cIL9XtRofAHrn-sx4gzSGOExeP8/s1039/Capture%20(12).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEZBfdUZE5s7ADBuBsvUndyptMzEsoH-oLFj6y1OBeogqClZoUk9K439fvGewr3_5DGchbNqvtP4nEU522m920bnyaoCcqj0wGI21Y8TDW5N0FvY_TKkYqcyO1FM5hhxyhhhXDP1bMlhxrFGFboOpdYjg489jGHsDnqKeNIz6P1WEEECbfac-iyszC/s1022/%E1%9E%84.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiViS-6w298HmYg4zhp774md1gAjbVBfwCkc6OresIU8-Y-QAU5RSjRrvKewZRjkdr1XdFqySiqQmaXgKvmh_tjR1YDTji4QiX7zSvUoqtusgj6mgg_MG5QRsHv1OB3t0Y0XzNyTCoS4SJseGxXtPV-WISOx3nxnu2W86cMZ46sbLnxTNxgblGkIf7/s1028/%E1%9F%81.PNG